៥ខែដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ៣លាននាក់
សេដ្ឋកិច្ច
July 26, 2019
Khmernote
ភ្នំពេញ៖ យោងតាមរាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៨៨៨,៤៦១នាក់ កើនឡើង ១១.៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨ ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិចូលតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានការធ្លាក់ចុះខ្លះ។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាកម្ពុជាទាំងនោះ រួមមាន៖
១. ចូលតាមផ្លូវអាកាសចំនួន ២,០១៨,៩៣៥នាក់ កើនឡើង ១៦.៩% ក្នុងនោះចូលតាមច្រកភ្នំពេញចំនួន ៩២៣,៧៧១នាក់ កើនឡើង១៧.៦% តាមច្រកសៀមរាបចំនួន ៨៤៦,២៦៧នាក់ ថយចុះ ៤.៥% និងតាមច្រកកងកេងចំនួន ២៤៨,៨៩៧នាក់ កើនឡើង ៣៤៤.៩%។
២. ចូលតាមផ្លូវគោកចំនួន ៧៨៥,៧៧៤នាក់ ថយចុះ ១.១%។
៣. ចូលតាមផ្លូវទឹកចំនួន ៨៣,៧៥២នាក់ កើនឡើង ១៥.៤%។
របាយការណ៍ក៏បានបញ្ជាក់អំពីស្ថិតិទេសចរអន្តរជាតិក្នុងខែឧសភា ឆ្នាំ២០១៩ មានចំនួន ៤៧២,៨៥២នាក់ កើនឡើង ១២.៨% បើធៀបនឹងខែឧសភា ឆ្នាំ២០១៨៕
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


