Khmernote
  • ហិរញ្ញវត្ថុ

    ធនាគារ ABA បានចូលមកធ្វើការវិនិយោគនៅកម្ពុជា កាលពីអំឡុងឆ្នាំ 1996 ហើយមានការរីកចំរើនយ៉ាងខ្លាំងគួរអោយកត់សំគាល់នោះ ដោយកាលពីពេលថ្មីៗនេះទទួលបានពានរង្វាន់ជា “ធនាគារឆ្នើមជាងគេនៅកម្ពុជា 2019” ពី Euromoney ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុដ៏លេចធ្លោ និងគួរឲ្យទុកចិត្តបំផុតមួយនៅក្នុងពិភពលោក ដោយកម្មវិធីប្រគល់ពានរង្វាន់សម្រាប់អ្នកឈ្នះនៅទូទាំងទ្វីបអាស៊ីនេះ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងហុងកុង នាថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019 កន្លងទៅ ហើយនេះក៏មិនមែនជាលើកទីមួយដែរ សម្រាប់ ABA ដោយវាជាលើកទី 6 ហើយដែលធនាគារមួយនេះទទួលបានពានរង្វាន់ ធនាគារឆ្នើមជាងគេនៅកម្ពុជា។ ក្នុងនោះដែរ Euromoney ក៏បានអបអរសាទរ ABA ចំពោះគុណសម្បត្តិយ៉ាងជាក់ស្តែងរបស់ធនាគារ

    July 19, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ អាកាសយានដ្ឋាននៅតំបន់អភិវឌ្ឍន៍តារាសាគរខេត្តកោះកុង ដែលសាងសង់ក្នុងទំហំទឹកប្រាក់២,២ពាន់លានដុល្លារ នឹងបញ្ចប់ការសាងសង់នៅខែឧសភា ឆ្នាំ២០២០ខាងមុខ។ ការហោះហើរសាកល្បងនឹងធ្វើឡើងនៅខែតុលា រីឯការហោះហើរផ្លូវការនៅខែធ្នូ ឆ្នាំ២០២០។ លោក WANG CHAO អនុប្រធានក្រុមហ៊ុន Union Development Group (UDG) បានមានប្រសាសន៍ថា “យើងគ្រោងសាងសង់ព្រលានយន្តហោះនេះឱ្យហើយស្ថាពរនៅខែឧសភាឆ្នាំ២០២០ ហើយនៅខែតុលាយើងនឹងធ្វើការហោះហើរសាកល្បង ជាពិសេសនៅខែធ្នូចុងឆ្នាំ២០២០យើងនឹងហោះហើរជាផ្លូវការតែម្ដង”។ អនុប្រធានក្រុមហ៊ុន UDG ឱ្យដឹងបន្តថា អាកាសយានដ្ឋាននៅជាប់សមុទ្រ និងភ្នំនេះ នឹងមានជើងយន្តហោះហើរត្រង់ទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដែលអាចនឹងនាំភ្ញៀវទេសចរបរទេសកាន់តែច្រើនបន្ថែមទៀតមកឱ្យប្រទេសកម្ពុជា។ អាកាសយានដ្ឋានអន្តរជាតិនេះអាចទទួលភ្ញៀវ ៥លាននាក់ក្នុង១ឆ្នាំ។ អាកាសយានដ្ឋានប្រភេទ F4 នេះមានពីសម្រាប់ឡើង និងចុះចតប្រវែង៣,២០០ម៉ែត្រ

    July 19, 2019
  • សេដ្ឋកិច្ច

    បើយោងតាមការចុះផ្សាយរបស់ Nikkei Asian Review បានឱ្យដឹងថា ក្រុមហ៊ុន Apple នឹងចាប់ផ្តើមផលិតកាសស្តាប់ត្រចៀកឥតខ្សែ AirPods របស់ខ្លួនក្នុងពេលឆាប់ៗនេះនៅឯប្រទេសវៀតណាម ព្រោះដើម្បីកាត់បន្ថយការផលិតក្នុងប្រទេសចិន។ ក្នុងនោះផងដែរក្រុមហ៊ុនចិន GoerTek ដែលជាក្រុមហ៊ុនផលិតសំខាន់មួយឱ្យក្រុមហ៊ុន Apple ក៏នឹងចាប់ផ្តើមធ្វើតេស្តសាកល្បងលើដំណើរការផលិតឧបករណ៍ AirPods ជំនាន់ថ្មី នៅឯរោងចក្រក្នុងភាគខាងជើងប្រទេសវៀតណាម។ នេះគឺជាលើកដំបូងហើយដែល AirPods ត្រូវបានផលិតនៅក្រៅប្រទេសចិន ចាប់តាំងពីការបង្ហាញខ្លួនដំបូងកាលពីឆ្នាំ 2016 ។ ក្រុមហ៊ុន Apple បានសរសេរទៅកាន់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួន ដោយស្នើពួកគេឱ្យគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ Goertek ទោះបីវាស្ថិតក្នុងដំណាក់កាលសាកល្បងដំបូង និងតិចតួចក៏ដោយ។ ក្រុមហ៊ុន GoerTek

    July 18, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញៈ ក្រោយពីបង្កើតបានជាង១ឆ្នាំ មូលនិធិគន្ធបុប្ផាកម្ពុជា បានរៃអង្គាសថវិកាបានប្រមាណជាង ៣០លានដុល្លារអាមេរិក។ នេះបើយោងតាម លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកស្រីបានលើកឡើងថា ការបង្កើតឡើងមូលនិធិគន្ធបុប្ផាកម្ពុជា គឺដើម្បីជំរុញពង្រឹងនូវនិរន្តរភាពនៃប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានគុណសម្បត្តិដ៏ខ្ពង់ខ្ពស់នូវសេវា និងថែទាំសុខភាពព្យបាលជំងឺដល់កុមារដោយមិនគិតថ្លៃ និងប្រកបដោយគុណភាពខ្ពស់ និងទទួលបាននូវទំនុកចិត្តដ៍ខ្ពង់ខ្ពស់អំពីប្រជាពលរដ្ឋកម្ពុជា។ លោកស្រីអំពាវនាវដល់ស្ថាប័នរដ្ឋ និងឯកជនបន្តគាំទ្រមូលនិធិគន្ធបុប្ផា ដែលជាមូលនិធីដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។ សូមជម្រាបថា៖ «មូលនិធិគន្ធបុប្ផាកម្ពុជា» បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានបើកដំណើរការជាផ្លូវការហើយនៅ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ជាមួយថវិកាទ្រទ្រង់ដំណាក់កាលដំបូងជាង ១១លានដុល្លារអាមេរិក។ សម្តេចតេជោ

    July 18, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានសម្រេចធ្វើការសាងសង់ស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែ ដើម្បីជួយរំដោះបញ្ហាកកស្ទះចរាចរណ៍នៅតាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ និង​ផ្លូវ​ព្រះ​នរោត្តម​ រដ្ឋបាល​រាជធានី​ភ្នំពេញ​។ គម្រោងស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងនេះ ​នឹងធ្វើការសាងសង់បន្ថែម​ពីលើ​ស្ពានចាស់​ដែល​មានស្រាប់​ ដោយធ្វើការ​ភ្ជាប់​ជាមួយ​ចំណុច​ផ្លូវ​ប្រសព្វ​ផ្លូវ៦០ម៉ែត្រ​ ផ្លូវ​ព្រះមុនីវង្ស​ និង​ផ្លូវ២៧១​ ជាប់​ព្រំប្រទល់​ខណ្ឌមានជ័យ​ និង​ខណ្ឌចំការមន​ ហើយគ្រោងស្ពានអាកាសក្បាលថ្នល់បត់ឆ្វេងមួយខ្សែនេះនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០១៩នេះ។ យោងតាមការបញ្ជាក់ពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា ស្ពានអាកាសក្បាលថ្នល់ថ្មីនេះមានប្រវែង៧៧ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ ស្ពាន ដល់ស្ពានអាកាសចាស់ ១២៣ម៉ែត្រ សរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង ៧,៥ម៉ែត្រ ពីមហាវិថីព្រះមុនីវង្ស បត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម៕ អត្ថបទ៖ សេម រូបភាព៖ មន្ទីរសាធារណការ

    July 18, 2019
  • សេដ្ឋកិច្ច

    ការនាំចេញសិង្ហបុរីបានធ្លាក់ចុះរហូតដល់ពីរខ្ទង់លេខ ក្នុងរយៈពេល ៤ខែ ជាប់ៗគ្នា។ ដោយតួលេខកាលពីខែមិថុនាបង្ហាញថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ប្រទេសនេះធ្លាក់ចុះរហូតដល់ ៣២% ។ នេះគឺជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីធ្លាក់ចុះការដឹកជញ្ជូន ៣៣.២% កាលពីខែកុម្ភៈ ឆ្នាំ២០១៣ ហើយវាក៏ជាការធ្លាក់ចុះលើសពីការព្យាករណ៍ទុកដោយមានការធ្លាក់ចុះ ៩.៦% ។ នេះបើយោងតាមការប៉ាន់ស្មាននៃការព្យាករណ៍នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ។ យោងតាមអ្នកវិភាគបានឱ្យដឹងថា តួលេខនៃការនាំចេញ និងទិន្នន័យកំណើនត្រីមាស ទី២ បានបង្កើនការរំពឹងទុកឱ្យមានការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ សម្រាប់ប្រទេសសិង្ហបុរីនៅចុងឆ្នាំនេះ។ អ្នកសេដ្ឋវិទូរបស់ធនាគារ Maybank បានថ្លែងក្នុងរបាយការណ៍មួយថា ដោយសារតែហានិភ័យនៃការធ្លាក់ចុះនាពេលបច្ចុប្បន្ន និងអតិផរណាស្នូល ពួកគេរំពឹងថា អាជ្ញាធររូបិយវត្ថុសិង្ហបុរីនឹងបន្ធូរបន្ថយតម្លៃប្រាក់ដុល្លាររបស់សិង្ហបុរីនៅខែតុលា។ ក្រុមអ្នកវិភាគនៅក្នុងវិស័យអេឡិចត្រូនិកបានព្រមានថា នៅក្នុងផ្នែកផលិតបន្ទះឈីប ពួកគេបានសង្កេតឃើញពីការវាយតម្លៃមិនល្អជាច្រើនពីក្រុមហ៊ុនផលិតបន្ទះឈីប

    July 18, 2019
  • អាជីវកម្ម

    ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តយល់ព្រមអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន៣មកវិនិយោគនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទាំងបី បានបណ្តាក់ទុនប្រមាណជាង១១លានដុល្លារលើវិស័យរោងចក្រផលិតក្រដាសកាតុង ផលិតកាបូប និងស្រោមដៃ និងរោងចក្រផលិតសម្លៀកបំពាក់។ ជាពិសេសនឹងបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជិត៣០០០កន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១. JIA YU AN PACKAGING MATERIAL (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិសរ ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៤,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤៩កន្លែង។ ២. NIU GENG

    July 18, 2019
  • អចលនទ្រព្យ

    ភ្នំពេញ៖ ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី 20-21 ខែ កក្តដា ឆ្នាំ 2019 នេះ ជាមួយនឹងការបញ្ចុះតម្លៃ 7% ហើយអតិថិជនទាំងអស់នឹងទទួលបានប័ណ្ណទឹកប្រាក់$1,000 បន្ថែមទៀត។ គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ 2 ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថបែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ

    July 17, 2019
  • បុគ្គលជោគជ័យ

    លោក Bill Gates មិនដែលជាប់ចំណាត់ថ្នាក់ទាបជាងលេខ ២ នោះទេ ក្នុងប្រវត្តិសាស្រ្ត ៧ឆ្នាំ នៃសន្ទស្សន៍មហាសេដ្ឋីរបស់ភ្នាក់ងារ Bloomberg ។ ប៉ុន្តែរបាយការណ៍កាលពីថ្ងៃអង្គារបានបញ្ជាក់ថា សហស្ថាបនិកក្រុមហ៊ុន Microsoft Corp រូបនេះបានធ្លាក់មកឈរលំដាប់ទី ៣ នៅពីក្រោយលោក Bernard Arnault ជានាយក​ប្រតិបត្តិរបស់ក្រុមហ៊ុនផលិតទំនិញប្រណីត LVMH របស់បារាំង។ លោក Bernard Arnault បានបំបែកកំណត់ត្រាថ្មីមួយ ដោយមានទ្រព្យសម្បត្តិរហូតដល់ទៅ ១០៧.៦ពាន់លានដុល្លារ ដែលច្រើនជាងទ្រព្យសម្បត្តិរបស់លោក Bill Gates ចំនួនប្រហែល ២០០លានដុល្លារ។

    July 17, 2019
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ សម្រាប់ឆមាសទី១ឆ្នាំ២០១៩ សំណង់លំនៅឋានសរុបមានចំនួន ១,៧៤៤ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៣,៧២៨,០៧៦ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគ ១,៥៣២,១១១,១០១ ដុល្លារ ស្មើនឹង ៤,០១៨ ខ្នង។ គម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅទូទាំងប្រទេសក្នុងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៦៩ អគារ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។ អគារកម្ពស់ចាប់ពី ០៥ជាន់ ទៅ ០៩ជាន់ មានចំនួន ៨២ អគារ។ ពី ១០ជាន់ ទៅ ១៩ជាន់

    July 17, 2019