ហ្សប ហៅស៍ តម្លៃសមរម្យ, បញ្ចុះតម្លៃ 7% ហើយបានប័ណ្ណទឹកប្រាក់ $1,000 ទៀតពី ជីប ម៉ុង លែន!
អចលនទ្រព្យ July 17, 2019 Khmernote

ភ្នំពេញ៖ ជីប ម៉ុង លែន នឹងធ្វើកម្មវិធីទស្សនាផ្ទះប្រភេទហ្សប ហៅស៍ ក្នុងគម្រោង លែន រីច ចំការដូង នៅថ្ងៃទី 20-21 ខែ កក្តដា ឆ្នាំ 2019 នេះ ជាមួយនឹងការបញ្ចុះតម្លៃ 7% ហើយអតិថិជនទាំងអស់នឹងទទួលបានប័ណ្ណទឹកប្រាក់$1,000 បន្ថែមទៀត។ គម្រោង លែន រីច ចំការដូងជាគម្រោងប្រភេទផ្ទះហ្សប ហោស៍ ដែលមានកំពស់ 2 ជាន់ ទំហំធំទូលាយ ជាមួយនឹងការរចនាមូថបែបទាន់សម័យថ្មី យ៉ាងល្អប្រណិត។ ស្ថិតនៅលើទីតាំងម្តុំតំបន់ចំការដូង ជិតផ្សារទួលពង្រ ដែលជាផ្លូវដែលមានភាពមមាញឹកខ្លាំងដោយសារ ជាផ្លូវឆ្លងកាត់ទៅវិញទៅមករវាង ផ្លូវ 30 ម៉ែត្រ(ផ្លូវទួលពង្រ), ផ្លូវ ចំការដូង, ផ្លូវលូប្រាំ, និង ផ្លូវ វេងស្រេង ដែលសាកសមបំផុតសម្រាប់ការធ្វើអាជីវកម្មផ្សេងៗ និង រស់នៅជាលក្ខណៈគ្រួសារ។

សម្រាប់ថ្ងៃកម្មវិធីផ្ទាល់អតិថិជនមិនត្រឹមតែទទួលបានការបញ្ចុះតម្លៃ 7% ទេ ប៉ុន្តែអតិថិជនក៏ទទួលបានប័ណ្ណទឹកប្រាក់ $1000 បន្ថែមទៀតសម្រាប់ទទួលបានការបញ្ចុះតម្លៃទ្វេដង។ ដូច្នេះសូមអតិថិជនកុំភ្លេចមកចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទូលបានការផ្តល់ជូនដ៏ពិសេសនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម 061 997 888 | https://www.facebook.com/chipmongland/ | www.chipmongland.com