បើយោងតាមការបញ្ជាក់ពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានបេីកវេទិការពិភាក្សាជាមួយអាជីវករផ្សារលើគម្រោងអភិវឌ្ឍន៍សាងសង់ផ្សារសុិនជូរីប្លាហ្សា ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ។ កិច្ចពិភាក្សានេះធ្វេីឡេីង ដេីម្បីសម្របសម្រួលរវាងអាជីវករផ្សារស៊ិនជូរីផ្លាហ្សាចំនួន ៣១៣នាក់ និងក្រុមហ៊ុនវិនិយោគតំណាងដោយលោកជំទាវឧកញ៉ា ចាន់ សុធា អគ្គនាយិកាក្រុមហ៊ុនសុិនជូរីគ្រុប ក្នុងគោលបំណងសំខានៗចំនួនបីចំណុច៖
១-គម្រោងអភិវឌ្ឍន៍សាងសង់ថ្មីផ្សារទំនេីបស៊ិនជូរីផ្លាហ្សា
២-រៀបចំទីតាំងផ្សារបណ្តោះអាសន្នដេីម្បីអោយជីវករអាចបន្តលក់ដូរបាន
៣-តំលៃតូប និងរយៈពេលជួល ពេលផ្សារសាងសង់រួច។ កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា ដោយភាពស្និតស្នាល និងបានបញ្ចប់នៅថ្ងៃខែដដែល។


