មួយខែកក្កដាពេញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគជាង១២៨លានដុល្លារដល់ក្រុមហ៊ុន២៣
សេដ្ឋកិច្ច
August 7, 2019
Khmernote
ភ្នំពេញៈ សម្រាប់រយៈពេលមួយខែកក្កដាឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគបើករោងចក្រចំនួន២៣ ដែលមានទុនសរុបជាង១២៨លានដុល្លារ និងបង្កើតការងាររាប់ម៉ឺនកន្លែងជូនដល់ពលរដ្ឋកម្ពុជា។ សូមបញ្ជាក់ថាក្រុមហ៊ុនចុងក្រោយគេចំនួន៦ បានទទួលវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីចុងខែកក្កដាឆ្នាំ២០១៩។ ក្រុមហ៊ុនទាំងនោះមានរោងចក្រផ្គុំដំឡើងគ្រឿងបរិក្ខាអគ្គិសនីនិងគ្រឿងអេឡិចត្រូនិក, រោងចក្រផលិតឥដ្ឋ, រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផ្គុំដំឡើងបន្ទះសូឡា, មន្ទីរពេទ្យ និងរោងចក្រផលិតទឹកកក ៕
អត្ថបទ៖ សុផល
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


