អត់និយាយលេងទេ ! ម្ចាស់បុរី មួយនេះហ៊ានចែកកាដូរថយន្ត Mazda អោយអតិថិជនរបស់ខ្លួន ចំពោះផ្ទះគម្រោងថ្មី
អចលនទ្រព្យ July 26, 2019 Khmernote

ផ្ទះជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ផ្ទះកាន់តែប្រណិត កាន់តែធំ បរិយាកាសការរស់នៅកាន់តែល្អ ជីវិតកាន់តែមានន័យ។ មានគម្រោងផ្ទះបុរីជាច្រើនកំពុងតែរីកដុះដាល ណែនណាន់តាន់តាប់ ក្នុងទីក្រុង តែអាចមិនសមស្របសម្រាប់លោកអ្នកដែលត្រូវការទីកន្លែងដែលស្ងប់ស្ងាត់ ភាពប្រណិតខ្ពស់លំដាប់អភិជន តែមានទីតាំងនៅមិនឆ្ងាយពីទីក្រុង។ កាលពីយប់ថ្ងៃទី ២៥ កក្កដា ២០១៩ នៅសណ្ឋាគារសូហ្វីតែលមានការប្រកាសបើកគម្រោងបុរី The Flora ថ្មី លើប្រភេទផ្ទះវីឡាឃ្វីនដែលមានទីតាំងនៅផ្លូវជាតិលេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ(ធ្វើដំណើរតែ ១៥នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វារ)។

វីឡាឃ្វីនជាប្រភេទវីឡាដែលមានទីធ្លាធំទូលាយ សាងសង់លើផ្ទៃដី ២០x២៥ម៉ែត្រ មាសសាច់ផ្ទះ ១២x១២ ម៉ែត្រ។ វីឡាប្រណិតនេះមានទីធ្លាធំទូលាយ អាចចតរថយន្តបានដល់ទៅ ៦ គ្រឿង មានបន្ទប់គេង ៥ បន្ទប់ទឹក ៦ ថែមទាំងមានបន្ទប់ដាក់សម្លៀកបំពាក់ (Walk-in Closet) ទៀតផង។ រចនាម៉ូតផ្ទះប្រណិត សម្ភារៈ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះសុទ្ធតែមានគុណភាពខ្ពស់ ផ្ដល់ទាំងភាពប្រណិត និងភាពរឹងមាំខ្ពស់។ ក្រៅពីនេះ នៅមានសួនច្បារ ក្លឹបហាត់ប្រាណ អាងហែលទឹកលើផ្ទៃដី ៤ ហិចតាកន្លះនៅពីមុខវីឡាឃ្វីនទៀតផង។

The Flora វិនិយោគលើផ្ទៃដីសរុប ២០០ ហិចតា ហើយបច្ចុប្បន្ននេះកំពុងដំណើរការសាងសង់លើផ្ទៃដី ៦០ ហិចតា ដែលមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សួនច្បារក្លឹបហាត់ប្រាណទៀតផង។ វីឡាឃ្វីននឹងបើកលក់ជាផ្លូវការនៅថ្ងៃទី ២០វិច្ឆិកា ២០១៩ ហើយរាល់ការជាវវីឡាឃ្វីនមួយខ្នងនឹងទទួលបានរថយន្តទំនើប Mazda 2 ស៊េរីឆ្នាំ ២០១៩ មួយគ្រឿងបន្ថែមទៀត។
បុរី ឌឹ ផ្លរ៉ា ធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជាជាមួយនឹង ការសាងសង់អគារលំនៅស្ថានតាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និង អឺរ៉ុបរួមបញ្ចូលគ្នា ក្នុងគោលបំណងផ្តល់ឱ្យអតិថិជនរស់នៅក្នុងលំនៅស្ថានដ៏ទំនើបមានគុណភាព និងប្រកបដោយសេចក្តីសុខក្នុងវីឡាគ្រប់ប្រភេទវីឡា និងផ្ទះល្វែងអាជីវកម្ម និងមានទីតាំងភូមិសាស្រ្តល្អ តាមបណ្តោយផ្លូវជាតិ ៦A ក្នុងតំបន់អភិវឌ្ឍន៍នៃទីក្រុងរណបថ្មីជ្រោយចង្វារ ដែលរួមមាន សួនសត្វសាហារី សណ្ឋាគារលំដាប់ផ្តាយប្រាំ ស្តាតមរតកតេជោថ្មី និងគម្រោងអភិឌ្ឍន៍ផ្សេងៗ ជាច្រើនទៀត ហើយផ្លូវជាតិលេខ ៦អា ជាផ្លូវភ្លោះធំបំផុត របស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសេដ្ឋកិច្ចកំពង់ចាម និងខេត្តសៀមរាបដែរជាខេត្តទេសចរន៏វប្បធម៌ដ៏មានសក្កដានុពលរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/087 366 886 ៕
វ៉េបសាយ: www.boreytheflora.com
ហ្វេសប៊ុក: www.facebook.com/boreytheflora