ABA ប្រកាសផ្តល់រង្វាន់ iPhone Xs Max ចំនួន 6គ្រឿង ដល់អ្នកចាយលុយតាម ABA PAY ចាប់ពី $5 ឡើងទៅ
ហិរញ្ញវត្ថុ July 30, 2019 Khmernote

ធនាគារ ABA ដែលកំពុងត្រូវបានគេមើលឃើញថា ជាធនាគារមួយដែលមាន App ប្រើប្រាស់ងាយស្រួលនិងពេញនិយមជាងគេនៅកម្ពុជាបច្ចុប្បន្ននេះ បានប្រកាសផ្តល់រង្វាន់ស្មាតហ្វូន iPhone Xs Max ចំនួន 6គ្រឿង ដល់អ្នកចាយលុយតាម ABA PAY ចាប់ពី $5 ឡើងទៅ ដោយកម្មវិធីចាប់ផ្តើមឡើងចាប់ពីថ្ងៃទី 29 កក្កដា ដល់ថ្ងៃទី 29 តុលា 2019 ហើយគ្រប់ម្ចាស់កាត ABA Visa ទាំងអស់ នឹងទទួលឱកាសឈ្នះ iPhone Xs Max ស៊េរីថ្មីមួយគ្រឿងក្នុងចំណោមរង្វាន់ 6គ្រឿង នូវពេលដែលពួកគេជ្រើសរើសមុខងារ ABA PAY ដើម្បីធ្វើការទូទាត់នៅតាមហាងនានា ដែលទទួលយកការទូទាត់តាមរយៈស្គែនកូដ QR របស់វីសា។

ដំណើរការនៃការជ្រើសរើសអ្នកឈ្នះ៖
ការជ្រើសរើសអ្នកឈ្នះទាំង 6 នាក់ នឹងត្រូវប្រព្រឹត្តិទៅចំនួនបីលើក ដោយធ្វើការជ្រើសរើសអ្នកឈ្នះពីរនាក់ក្នុងមួយលើកៗ។
• លើកទី1៖ បញ្ចប់នៅថ្ងៃទី 29 សីហា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 10 កញ្ញា។
• លើកទី2៖ បញ្ចប់នៅថ្ងៃទី 29 កញ្ញា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 10 តុលា ។
• លើកទី3៖ បញ្ចប់នៅថ្ងៃទី 29 តុលា។ អ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី 8 វិច្ឆិកា។

លក្ខខណ្ឌផ្សេងៗសូមចូលទៅកាន់វេបសាយ ABA Bank

សិទ្ធិចូលរួម៖ សម្រាប់អ្នកមានគណនី ABA Visa ទាំងអស់ ដែលប្រើមុខងារ ABA PAY នៅក្នុង ABA Mobile។

ស្គែនកាន់តែច្រើន មានឱកាសឈ្នះ iPhone Xs Max កាន់តែច្រើន! សូមបើកកម្មវិធី ABA Mobile របស់អ្នក ហើយស្គែនទូទាត់ជាមួយ ABA PAY ចាប់ពីពេលនេះតទៅ។ សូមសំណាងល្អ!