ត្រូវប៉ានហើយអ្នកកោះកុង ! ឧកញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន Bankok Airway បោះទុន ៤០លានដុល្លារ សង់អតីតព្រលានយន្តហោះកោះកុង ឡើងវិញ
សេដ្ឋកិច្ច
July 12, 2019
Khmernote
តាមប្រភពព័ត៌មានពីមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានអោយដឹងថា នៅឆ្នាំ២០២០ ខាងមុខនេះ អតីតព្រលានយន្តហោះកោះកុង នឹងដំណើរការសាងសង់ឡើងវិញ ក្រោមគម្រោងវិនិយោគរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ Bankok Airway ជាមួយនឹងទំហំទឹកប្រាក់ ៤០លានដុល្លារសហរដ្ឋអាមេរិក។ គម្រោងសាងសង់អតីតព្រលានយន្តហោះ ដែលស្ថិតនៅក្នុងក្រុងខេមរៈភូមិន្ទនេះ នឹងត្រូវចាយពេលចន្លោះពី ៣ ទៅ៥ឆ្នាំ ដោយសារតែព្រលានយន្តហោះនេះ នៅមានហេដ្ឋារចនាសម្ព័ន្ធសេសសល់ខ្លះស្រាប់រួចហើយ។
ដោយឡែកចំពោះព្រលានយន្តហោះថ្មីមួយទៀតដែរ នៅក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន Union Development Group ចំណាយទឹកប្រាក់ប្រមាណ ៥០លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២០ ហើយនឹងធ្វើការហោះហើរនៅឆ្នាំ២០២១ ខាងមុខនេះហើយ៕


ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


