ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” ត្រូវបានរៀបចំតាក់តែងដំបូងឡើងដោយក្រសួងពាណិជ្ជកម្មដោយមានការចូលរួមអ្នកជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមានការជួយឧបត្ថម្ភពីអ្នកជំនាញការរបស់ធនាគារពិភពលោក (World Bank) ក្នុងឆ្នាំ២០១២ និងពីជំនាញការជាតិក្នុងឆ្នាំ២០១៤ ផងដែរ។ ដោយសេចក្ដីព្រាងច្បាប់នេះមានលក្ខណៈបច្ចេកទេសខ្ពស់ និងមានតម្រូវការចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ជាមួយច្បាប់គំរូជាច្រើនរបស់អង្គការសហប្រជាជាតិកិច្ចព្រមព្រៀង និងត្រូវធានាសង្គតិភាពជាមួយសន្ធិសញ្ញាអន្តរជាតិផងដែរនោះទើបនៅឆ្នាំ ២០១៦កន្លងទៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ជំនួយបច្ចេកទេស និងជំនាញការឱ្យជួយផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់។
កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានា ព្រឹក បានពិភាក្សាអនុម័តលើសេចក្ដីព្រាងច្បាប់ស្ដី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច” ជាផ្លូវការ។ សេចក្ដីព្រាងច្បាប់ស្ដីពី “ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក” នឹងជួយឱ្យកម្ពុជាត្រៀមលក្ខណៈ និងបោះជំហានថ្មីមួយទៀតក្នុងការទទួលយកបដិវត្តន៍ឧស្សាហកម្មទី៤ និងឈានទៅរកការកសាងសេដ្ឋកិច្ចឌីជីថលរឹងមាំមួយដោយឈានចេញពីការគ្រប់គ្រងសកម្មភាព និងសហប្រតិបត្តិការតាមប្រព័ន្ធអេឡិចត្រូនិកនិងឌីជីថលតាមសម័យថ្មីនៃសករាជបច្ចេកវិទ្យាព័ត៌មាន។
ច្បាប់នេះមានគោលបំណង៖
១.គ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា និងជាមួយអន្តរជាតិ ។
២.បង្កើតភាពប្រាកដប្រជាផ្នែកគតិយុត្តក្នុងប្រតិបត្តិការពាណិជ្ជកម្មនិងរដ្ឋប្បវេណីតាមប្រព័ន្ធអេឡិចត្រូនិក។
៣. ផ្ដល់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិក។
ច្បាប់នេះមានគោលដៅ៖
១.កំណត់អំពីយថាភូតភាពសុក្រឹតភាពនិងភាពអាចជឿទុក ចិត្តបាននៃទម្រង់អេឡិចត្រូនិក។
២.ជំរុញការអភិវឌ្ឍក្របខណ្ឌគតិយុត្តនិងធុរកិច្ចដើម្បីអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងប្រកបដោយសុវត្ថិភាព។
៣.បង្ការ និងបង្ក្រាបអំពើដែលបង្កការខូចខាតដល់ទិន្នន័យនិងប្រព័ន្ធព័ត៌មាន។
៤.លុបបំបាត់ឧបសគ្គទាំងឡាយ ដែលរាំងស្ទះដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលកើតចេញពីភាពមិនប្រាកដប្រជានៃលក្ខខណ្ឌតម្រូវចំពោះលិខិតជាលាយលក្ខណ៍អក្សរនិងហត្ថលេខា។
៥.សម្រួលដល់ការតម្កល់ឯកសារតាមប្រព័ន្ធអេឡិចត្រូនិកជាមួយស្ថាប័នសាធារណៈនិងលើកកម្ពស់ការផ្ដល់សេវាកម្មប្រកបដោយប្រសិទ្ធភាពរបស់ស្ថាប័នសាធារណៈតាមរយៈការប្រើប្រាស់កំណត់ត្រាតាមប្រព័ន្ធអេឡិចត្រូនិកដែលអាចជឿទុកចិត្តបាន។
៦.បង្កើតវិធានបទប្បញ្ញត្តិនិងស្តង់ដាដែលទាក់ទងនឹងយថាភូតភាពនិងសុក្រឹតភាពរបស់ កំណត់ត្រាតាមប្រព័ន្ធអេឡិចត្រូនិក។
ច្បាប់នេះត្រូវអនុវត្តលើសកម្មភាពឯកសារ និងប្រតិបត្តិការពាណិជ្ជកម្មនិងរដ្ឋប្បវេណីទាំងអស់ ដែលធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិកលើកលែងតែសកម្មភាពឯកសារ និងប្រតិបត្តិការទាក់ទងនឹង៖
១. កាបង្កើតឬការអនុវត្តលិខិតប្រគល់សិទ្ធ។
២.ការបង្កើតឬការចុះហត្ថលេខាលើមតកសាសន៍ ឬបញ្ហាផ្សេងៗទៀតទាក់ទិននឹងសន្តតិកម្ម។
៣.រាល់កិច្ចសន្យាសម្រាប់ការលក់ការផ្ទេរឬការបោះបង់សិទ្ធលើអចលនទ្រព្យឬផលប្រយោជន៍ផ្សេងៗទៀតនៅក្នុងទ្រព្យនោះ។
៤.ការផ្ទេរអចលនវត្ថុឬផលប្រយោជន៍ណាមួយដែលពាក់ព័ន្ធនឹងអចលនវត្ថុនោះ។៥.ករណីលើកលែងផ្សេងទៀតដែលត្រូវកំណត់ដោយអនុក្រឹត្យ៕
សេចក្ដីព្រាងច្បាប់នេះត្រូវបានរៀបចំតាក់តែងដំបូងឡើងដោយក្រសួងពាណិជ្ជកម្មដោយមានការចូលរួមអ្នកជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមានការជួយឧបត្ថម្ភពីអ្នកជំនាញការរបស់ធនាគារពិភពលោក (World Bank) ក្នុងឆ្នាំ២០១២ និងពីជំនាញការជាតិក្នុងឆ្នាំ២០១៤ផងដែរ។ ដោយសេចក្ដីព្រាងច្បាប់នេះមានលក្ខណៈបច្ចេកទេសខ្ពស់ និងមានតម្រូវការចាំបាច់ត្រូវពិនិត្យផ្ទៀងផ្ទាត់ជាមួយច្បាប់គំរូជាច្រើនរបស់អង្គការសហប្រជាជាតិកិច្ចព្រមព្រៀង និងត្រូវធានាសង្គតិភាពជាមួយសន្ធិសញ្ញាអន្តរជាតិផងដែរនោះទើបនៅឆ្នាំ ២០១៦ក ន្លងទៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ជំនួយបច្ចេកទេសនិងជំនាញការឱ្យជួយផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់នេះជាបន្តបន្ទាប់៕
អត្ថបទ៖ សុផល


