ABA គ្រោងបើកសាខាអោយបាន ៧៧ ក្នុងឆ្នាំនេះ ស្របពេលដែលសាខាខេត្តកោះកុង ទើបបើកដំណើរការម្សិលមិញ
ហិរញ្ញវត្ថុ July 9, 2019 Khmernote

ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែមានសន្ទុះកើនឡើង ទន្ទឹមនឹងបច្ចេកវិទ្យាក៏មានភាពរីកចំរើនដូចគ្នា ប្រជាពលរដ្ឋកម្ពុជា ក៏មានការយល់ដឹងច្រើនទាក់ទងទៅនឹងវិស័យធនាគារ ជាក់ស្តែងដូចជាការដាក់ប្រាក់បញ្ញើរផ្សេងៗ ការប្រើប្រាស់ឥណទានធនាគារ ដើម្បីពង្រីកមុខជំនួញផ្សេងៗ ការផ្ទេរប្រាក់ ក៏ដូចជាកម្ចីទិញរថយន្ត ម៉ូតូ ផ្ទះ ដែលជាសេវាកម្មដ៏ពេញនិយមបំផុតមួយនៅកម្ពុជា នាពេលបច្ចុប្បន្ន។

ជាមួយគ្នានេះដែរធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា គឺ ABA ក៏បានពង្រីកខ្លួនទៅកាន់ខេត្តឆ្ងាយៗ ដើម្បីបំពេញនូវតំរូវការអតិថិជនរបស់ខ្លួន ដោយក្នុងនោះ ABA គ្រោងបើកសាខាអោយបាន ៧៧ នៅក្នុងឆ្នាំនេះ ដែលបច្ចប្បន្ន មាន៦៨សាខាហើយនៅទូទាំងប្រទេស ជាក់ស្តែងសាខាខេត្តកោះកុង ទើបនឹងដាក់អោយដំណើរការនៅម្សិលមិញផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រាក់ចំណេញរបស់ធនាគារ ABA នៅក្នុងឆ្នាំ២០១៨ ធនាគារមួយនេះ ទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១,៨ លានដុល្លារសហរដ្ឋអាមេរិក បើធៀបទៅនឹងឆ្នាំ ២០១៧ មានត្រឹម ៤៦,២ លានដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះសម្រាប់ឆ្នាំ២០១៨ ប្រាក់ចំណេញមានការកើនឡើងដល់ទៅ ៥៥% បើធៀបជាមួយឆ្នាំ២០១៧ រីឯអ្នកដាក់ប្រាក់បញ្ញើមាន ៤២៦.០០០នាក់ កើនឡើងពីចុងឆ្នាំ ២០១៧ មានត្រឹមតែ ២៣២.០០០នាក់ ហើយប្រាក់បញ្ញើរនោះមានទំហំទឹកប្រាក់ដល់ ២.២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕