ឆាប់ៗខាងមុខ ប្រទេសជាច្រើនក្នុងតំបន់អាស៊ាននឹងអាចជិះរថភ្លើងល្បឿនលឿនចេញ-ចូលគ្នាបានយ៉ាងស្រួល
សេដ្ឋកិច្ច July 13, 2019 Khmernote

នៅពេលដ៏ឆាប់ខាងមុខនេះប្រជាពលរដ្ឋម៉ាឡេស៊ីនឹងអាចជិះរថភ្លើងល្បឿនលឿនដោយផ្ទាល់ចេញពីក្រុងកូឡាឡាំពួរឆ្ពោះទៅកាន់ប្រទេសថៃ ប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាន។ រថភ្លើងល្បឿនលឿនមួយខ្សែ នេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់រដ្ឋាភិបាលថៃ ដែលមិនធ្លាប់មានពីមុនមកនោះទេ។ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបានឲ្យដឹងថា រដ្ឋាភិបាលថៃនឹងសាងសងផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែដោយមានមូលដ្ឋានក្នុងទីក្រុងបាងកក ហើយផ្លូវមួយខ្សែរនេះមានទៅដៅឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី សឹង្ហបុរី ឡាវ កម្ពុជា វៀតណាម និងចិនផងដែរ។​

ផ្លូវមួយខែ្សរនេះត្រូវបានគេរាយការណ៍ថា នឹងមានប្រវែងសរុបចំនួន ៣,១៩៣ គីឡូម៉ែត្រ និងត្រូវការប្រើប្រាស់ថវិការប្រមាណជា ២,០៧ លានលានបាត (ជាង ៦៧ ពាន់លានដុល្លារអាមេរិក)។ ប្រភពខាងលើនេះបានបញ្ជាក់ទៀតថា គម្រោងសាងសងផ្លូវរថភ្លើងមួយនេះអាចនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ។ គេរំពឹងថាក្រោយគម្រោងមួយនេះបញ្ចប់ដោយជោគជ័យ ប្រជាពលរដ្ឋនៅក្នុងប្រទេសទាំង ៧ ខាងលើនេះនឹងរីករាយធ្វើដំណើរកំសាន្តទៅកាន់ប្រទេសនីមួយៗតាមរយៈរថភ្លើងល្បឿនលឿននេះ៕

អត្ថបទ៖ ភក្តី