- Khmernote
- សេដ្ឋកិច្ច
ប្រទេសម៉ាឡេស៊ីបានបង្ហាញកញ្ចប់ជំនួយថ្មីចំនួន ១៥ ពាន់លានរីងហ្គីត (ប្រមាណជា ៣.៧ ពាន់លានដុល្លារ) ដើម្បីជួយដល់សេដ្ឋកិច្ចដែលរងផលប៉ះពាល់ពីការកើនឡើងនូវករណីនៃវីរុស Covid-19។ លោកនាយករដ្ឋមន្រ្តី Muhyiddin Yassin បានថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា ផែនការនេះ គឺជាសកម្មភាពលើកទី១ ដែលរដ្ឋាភិបាលបានប្រកាសនៅឆ្នាំនេះ ដែលនឹងជួយពង្រឹងវិធានការណ៍ដែលមានជាប្រចាំ ដើម្បីជួយប្រជាជនសម្រាលផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាត។ វិធានការណ៍នេះដែរ ត្រូវបានគេឲ្យដឹងថា បានធ្វើឡើងបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានប្រកាសភាពអាសន្ន ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអនុម័តច្បាប់ជាបន្ទាន់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត និងគាំទ្រសេដ្ឋកិច្ច។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើស្ថេរភាពទីផ្សារ និងបរិយាកាសវិនិយោគ។ គួរឲ្យដឹងថា ប្រទេសម៉ាឡេស៊ីកំពុងតែមានការរីករាលដាលនៃការឆ្លងជំងឺ Covid-19 ខ្លាំង ហើយប្រទេសនេះបានកត់ត្រានូវចំនួនអ្នកឆ្លង ៤,០២៩ ករណីកាលពីថ្ងៃសៅរ៍ ដោយមិនរំពឹងថា
January 19, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង។ រថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេនិងមិនធ្លាប់មានដែលបានដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ។ ឯកឧត្តម មិកាមិ ម៉ាសាស៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ មនុស្សជាតិ គូសាណូនេ (KUSANONE )ជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨មករា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩១មក បន្ថែមលើគម្រោងឥណទាននិងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធីគូសាណូនេ ( KUSANONE )នៅកម្ពុជា ដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន
January 19, 2021 - សេដ្ឋកិច្ច
ការងារអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ បានឈានដល់ដំណាក់កាលលើសពីមធ្យម ដែលរាជធានីភ្នំពេញឥឡូវកាន់តែមានភាពស៊ីវីល័យទៅៗ ទាំងមនុស្ស និងឧបករណ៍ប្រើប្រាស់នានា។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១១ ខែមករាឆ្នាំ២០២១នេះថា រាជធានីភ្នំពេញបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ដោយប្រជាពលរដ្ឋរស់នៅមានភាពស៊ីវិល័យទាំងសម្ភារ និងឧបករណ៍ប្រើប្រាស់ផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងបច្ចុប្បន្នមានការរីកចម្រើន ដោយមានហេដ្ឋារចនាសម្ព័ន្ធរីកដុះដាលជាច្រើនដូចជា៖ មានអគារខ្ពស់ៗ មានសាលារៀន មានមន្ទីរពេទ្យ មណ្ឌលសុខភាព ពិសេសមានផ្លូវគមនាគមន៍ដ៏ល្អងាយស្រួលធ្វើ ដំណើរ មានភ្លើងលម្អចម្រុះពណ៌នាពេលរាត្រីដ៏ស្រស់ស្អាត។ ឯកឧត្តមបានបន្តទៀតថា ក្នុងការស្ថានភាពទីក្រុងរីកចម្រើនឥតឈប់ឈរនេះដែរ ក៏ត្រូវមានការចូលរួមពីបណ្ដាប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរតាមដងផ្លូវទាំងអស់
January 18, 2021 - បុគ្គលជោគជ័យ
លោក Bill Gates ដែលយើងគ្រប់គ្នាស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុន Microsoft ក៏ដូចជាអ្នកមានជាងគេបំផុតលំដាប់ទី៣ លើពិភពលោក កាលពីពេលថ្មីៗនេះ ត្រូវបានគេបង្ហើបឲ្យដឹងថា គាត់គឺជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ យោងតាមសារព័ត៌មាន entrepreneur បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីរូបនេះ កាន់កាប់ដីនៅរដ្ឋចំនួន ១៨ ហើយដីដែលគាត់កាន់កាប់ធំជាងគេមាននៅក្នុងរដ្ឋមួយចំនួនដូចជា រដ្ឋ Louisiana ដែលមានផ្ទៃដី ២៧,៩៥២ ហិកតា, រដ្ឋ Arkansas មាន ១៩,៣៩៥ ហិកតា និង Nebraska មាន ៨,៣៣១ ហិកតា។ មកទល់ពេលមហាសេដ្ឋី
January 18, 2021 - អាជីវកម្ម
ក្រសួងឧស្សាហកម្មជប៉ុនបាននិយាយថា កម្មវិធីថ្មីរបស់រដ្ឋាភិបាលដើម្បីផ្ដល់ជាសាច់ប្រាក់រហូតដល់ ៤០០,០០០ យ៉េន (ប្រមាណជិត ៤ពាន់ដុល្លារ) ក្នុងមួយក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនតូចៗ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត មិនត្រឹមតែផ្ដល់ដល់អាជីវកម្មម្ហូបអាហារ និងភេសជ្ជៈប៉ុណ្ណោះទេ តែក្នុងនោះក៏មានផ្ទះសំណាក់ និងប្រតិបត្តិករតាក់ស៊ីផងដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Time បានឲ្យដឹងថា កម្មវិធីនេះត្រូវបានបង្កើតឡើង បន្ទាប់ពីសេចក្តីប្រកាសរបស់រដ្ឋាភិបាលអំពីភាពអាសន្នថ្មីនៃវីរុស Covid-19 ដែលឥឡូវនេះបានគ្របដណ្តប់លើទីក្រុងតូក្យូ និងខេត្តចំនួន ១០ ផ្សេងទៀត។ ជាមួយការបង្កើតកម្មវិធីនេះ រដ្ឋាភិបាលសង្ឃឹមថានឹងចាប់ផ្តើមការទូទាត់ប្រាក់ឱ្យបានឆាប់បំផុតនៅខែមីនាបន្ទាប់ពីរកឃើញប្រតិបត្តិករអាជីវកម្ម ដើម្បីប្រើការនៅក្នុងគម្រោង និងបង្កើតប្រព័ន្ធពាក់ព័ន្ធ។ ក្នុងនោះផងដែរ អាជីវកម្មដែលមានសិទ្ធិទទួលបាន គឺជាប្រភេទងអាជិវកម្មដែលមានការលក់់ធ្លាក់ចុះ ៥០% ឬ ច្រើនជាងនេះ
January 18, 2021 - ទេសចរណ៍
ភ្ញៀវទេសចរក្នុងស្រុកមានសន្ទុះងើបឡើងវិញបន្តិច បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងជំងឺកូវីដ-១៩ តាមវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១លើពិភពលោក ។ លោក ហូរ វណ្ឌី ទីប្រឹក្សាសហគមន៍ទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ដោយមានការគ្រប់គ្រងយ៉ាងត្រឹមត្រូវ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងរយៈកាលកន្លងមក ឃើញថាកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ដំណើរទស្សនាកម្សាន្ត នៅតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ទោះបីនៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក៏ដោយ ។ លោកបានឲ្យដឹងថា កត្តាទាំងនេះហើយ បានធ្វើឱ្យសន្ទុះភ្ញៀវទេសចរក្នុងស្រុកកើនឡើងបន្តិច ដែលភាពច្រើនភ្ញៀវទេសចរ បានធ្វើដំណើរកម្សាន្តនៅតំបន់ភូមិភាគឦសាន្ត ដោយសារមានទេសភាពអំណោយផលបែបធម្មជាតិ ខ្យល់អាកាសល្អបរិសុទ្ធ មានទីតាំងកម្សាន្តបែបធម្មជាតិច្រើន ជាពិសេសហេដ្ឋារចនាសម្ពន្ធ័តភ្ជាប់ខ្វាត់ខ្វែង ។ លោកបន្តទៀតថា ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅតាមទីតាំងរមណីយដ្ឋានទាំងអស់ បានផ្លាស់ប្តូរឥរិយាបថជាច្រើន ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ជាប្រចាំ
January 18, 2021 - អាជីវកម្ម
ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 អភិបាលខេត្ត Kanchanaburi កាលពីពេលថ្មីៗនេះបានចេញបទបញ្ជាមួយ ដើម្បីបិទសណ្ឋាគារ រមណីយដ្ឋាន និងកន្លែងស្នាក់នៅផ្សេងៗទៀតជាបន្ទាន់ ដោយមិនរាប់បញ្ចូលកន្លែងប្រតិបត្តិការដែលជាកន្លែងដាក់ដាច់ដោយឡែកនៅក្នុងតំបន់។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា សណ្ឋាគារដែលបច្ចុប្បន្នមានភ្ញៀវកំពុងស្នាក់នៅ អាចបន្តប្រតិបត្តិការរហូតដល់ភ្ញៀវចេញវិញ ប៉ុន្តែមិនអនុញ្ញាតបើកទទួលភ្ញៀវថ្មីនោះទេ។ ជាក់ស្ដែង សណ្ឋាគារដែលនៅមានភ្ញៀវ ត្រូវតែផ្តល់បញ្ជីឈ្មោះរបស់ពួកគេទៅរដ្ឋបាលមូលដ្ឋាន ហើយសណ្ឋាគារត្រូវប្រាកដថា វិធានការណ៍ឃ្លាតឆ្ងាយសង្គម និងការគ្រប់គ្រងជំងឺត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងនៅក្នុងតំបន់របស់ខ្លួន។ គួរឲ្យដឹងផងដែរថា ខេត្ត Kanchanaburi គឺជាគោលដៅទេសចរណ៍មួយដែលទាក់ទាញក្រុមអ្នកទេសចរជាច្រើន ហើយអភិបាលខេត្ត Kanchanaburi លោក Jirakiat Poomsawat មានប្រសាសន៍ថា បទបញ្ជានេះត្រូវបានដាក់កម្រិតដើម្បីកំណត់ការរីករាលដាលនៃមេរោគពីផ្នែកផ្សេងៗនៃប្រទេស។ យ៉ាងណាមិញ
January 18, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ នៅក្រុងព្រះសីហនុសម្រេចបានជាង២០ភាគរយ ដែលគ្រោងសាងសង់ឱ្យរួចរាល់នៅពេលឆាប់ៗនេះ ដើម្បីប្រែក្លាយទៅជាទីក្រុងទំនើបមានសោភ័ណភាព បរិស្ថាន ល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុនាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ។ លោកបានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងផែនការនេះ រាជរដ្ឋាភិបាល ក្រៅពីការសាងសង់ផ្លូវ៣៤ខ្សែជិតរួចរាល់នោះ ក៏បានបន្ថែមគម្រោងសាងសង់ផ្លូវប្រកបដោយប្រណិតភាពចំនួន១១ខ្សែនេះទៀត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ។ សូមបញ្ជាក់ថា ដោយយោងតាមលោក អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ
January 18, 2021 - សេដ្ឋកិច្ច
ធនាគារជាតិនៃកម្ពុជា បានជាប់ជាធនាគារកណ្តាលឆ្នាំ២០២១ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លើការគ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ដែលបានរួមចំណែកជំរុញកំណើន និងរក្សា ស្ថិរភាពសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ក្នុងស្ថានភាពដែលកម្ពុជាទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ ការផ្តល់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងដោយ The Banker ដែលជាភ្នាក់ងារប្រមូលផ្តុំទិន្នន័យនិងផ្សព្វផ្សាយព័ត៌មានផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលលោក ក្រោយពីបានវាយតម្លៃលើសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាទទួលបានក្នុងរយៈពេលកន្លងមក នេះបើយោងតាមធនាគារជាតិនៃកម្ពុជា។ បើតាមធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា The Banker បានវាយតម្លៃខ្ពស់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ជា ចាន់តូ ធនាគារជាតិនៃកម្ពុជាទទួលបានជោគជ័យក្នុងការ គ្រប់គ្រងប្រព័ន្ធធនាគារបានល្អប្រសើរ ក្នុងដំណាក់កាលដែលកម្ពុជា ក៏ដូចជាពិភពលោក កំពុងជួបនឹងវិបត្តិ
January 16, 2021 - ទេសចរណ៍
បង្គន់អនាម័យសាធារណៈ កំពុងត្រូវបានសាងសង់ឡើងនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើអនាម័យ និងបរិស្ថាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តខេត្តគោលដៅទេសចរណ៍មួយនេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុនាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ការរៀបចំឱ្យមាន បង្គន់ស្អាតនៅតាមតំបន់ឆ្នេរនេះ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង រក្សាប្រភពទឹកឱ្យស្អាតនិងធានាសុខុមាលភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោកបន្តថា នៅពេលសម្រេចចិត្តរកកន្លែងសាងសង់បង្គន់អនាម័យ ត្រូវប្រាកដថា វានឹងមិនបំពុលប្រភពទឹកណាមួយឡើយ និងមិនហូរទៅសមុទ្របាននោះទេ។ ម្យ៉ាងទៀត ត្រូវប្រាកដថាបង្គន់នឹងមិនបំពុលទឹកក្រោមដីនោះដែរ។ លោកបានលើកឡើងដូច្នេះថា « កន្លងមកយើងទៅកម្សាន្ត ទៅតាមបណ្តោយឆ្នេរយើងពិបាកបង្គន់អនាម័យគម្រោងនេះ គណៈកម្មាធិកាឆ្នេរ យើងបានស្ថាបនាបង្គន់អនាម័យដែលមានស្តង់ដារចំនួន៩ទីតាំង ហើយបន្ទប់ទឹកទាំងអស់នេះ ប្រជាពលរដ្ឋកុំបារម្ភថា បង្គន់អនាម័យនៅទីនេះ
January 16, 2021












