- Khmernote
- សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានផ្ដល់ការធានាថា រដ្ឋាភិបាលនឹងផ្ដល់វ៉ាក់សាំង Covid-19 ដែលមានសុវត្ថិភាពបំផុតសម្រាប់ប្រជាជន និងផ្ដល់ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។ លោកនាយករដ្ឋមន្រ្តី បានធ្វើការប្រកាសនៅលើ គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីម្សិលមិញថា វិធីល្អបំផុតក្នុងការដោះស្រាយជំងឺរាតត្បាត គឺត្រូវធានាថាចំនួនមនុស្សអតិបរមាដែលអាចទទួលបានវ៉ាក់សាំង។ លោកបានសរសេរថា នេះនឹងជាវិធីសាស្ត្រគ្រប់គ្រងជំងឺដែលមានតម្លៃថោកជាងការធ្វើតេស្តទ្រង់ទ្រាយធំ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពសាធារណៈក៏ដូចជាសេដ្ឋកិច្ចផងដែរ។ ជាមួយគ្នានេះដែរលោក ប្រាយុធ បានមានប្រសាសន៍ថា ប្រទេសថៃបានគ្រប់គ្រងលើវីរុស Covid-19 បានយ៉ាងត្រឹមត្រូវ ហើយប្រទេសនេះមិនត្រូវបានគេកំណត់ថាមានការផ្ទុះឡើងធ្ងន់ធ្ងរនោះទេ។ ដូច្នេះ ប្រទេសថៃមិនត្រូវបានជ្រើសរើសសម្រាប់ការសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងនោះឡើយ ព្រោះមិនមានក្រុមគំរូគ្រប់គ្រាន់ដូចជាមាននៅក្នុងប្រទេសជាច្រើនទៀត។ បន្ថែមពីនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងបន្ថែមថា ទោះជាយ៉ាងណាទីភ្នាក់ងារពាក់ព័ន្ធនានាបានជូនដំណឹងអំពីការស្រាវជ្រាវ និងការវិវត្តថ្មីៗលើវ៉ាក់សាំង ហើយគ្រោងនឹងទិញវ៉ាក់សាំងរួចហើយ។ ជាងនេះទៅទៀតនោះ ក្រុមហ៊ុនផលិតឱសថក្នុងស្រុក
January 16, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុនបានយល់ព្រមផ្ដល់ថវិកាចំនួន ១៨៧.៦៨២ ដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់គម្រោងចំនួនពីរក្នុងវិស័យទឹកស្អាត និងការអប់រំ ក្រោមក្របខ័ណ្ឌជំនួយឥតជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមូលដ្ឋាននិងសម្រាប់ជំនួយមនុស្សធម៌ (“ KUSANONE” Grant) ។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ម្សិលមិញនេះ ដោយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងតំណាងអង្គការទទួលជំនួយ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលបានចេញផ្សាយកាលពីល្ងាចមិញនេះ ទឹកប្រាក់ចំនួន ៩៦.៧៧៥ ដុល្លារនៃចំនួនទឹកប្រាក់សរុប នឹងត្រូវផ្តល់ជូនសមាគមទឹកកម្ពុជា (CAWA) ដើម្បីអនុវត្តគម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកបំពង់តូចនៅកោះពាមរាំងក្នុង ខេត្តព្រៃវែង។ ក្រោមគម្រោងនេះប្រព័ន្ធផ្គត់ផ្គង់ទឹកនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកប្រហែល ៩.៦ គីឡូម៉ែត្រ នឹងត្រូវតំឡើងនៅកោះពាមរាំង ដែលប្រជាជនជាង
January 16, 2021 - ទេសចរណ៍
គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិថៃ បានអនុម័តលើគោលការណ៍ណែនាំ ដែលបានស្នើសម្រាប់ការប្រមូលថ្លៃសេវាទេសចរណ៍ ៣០០បាត (១០ ដុល្លារ) ពីភ្ញៀវទេសចរអន្តរជាតិម្នាក់ៗ សម្រាប់ការគ្រប់គ្រងគោលដៅទេសចរណ៍ក្នុងស្រុក។ ថវិកានេះក៏នឹងត្រូវប្រើដើម្បីផ្តល់អត្ថប្រយោជន៍ ធានារ៉ាប់រងដល់ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រទេសនេះផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បាននិយាយថាភ្ញៀវទេសចរបរទេសម្នាក់ៗនឹងត្រូវបង់លុយចំនួន ៣០០ បាត (១០ ដុល្លារ) ក្នុងមួយលើក។ យោងតាម Phiphat Ratchakitprakarn ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរប្រមាណ ១០ លាននាក់នៅឆ្នាំនេះ។ លោកបានបញ្ជាក់ថា គុណប្រយោជន៍នៃថ្លៃទេសចរណ៍ ៣០០បាតនេះ គឺភ្ញៀវទេសចរបរទេសដែលធ្លាក់ខ្លួនឈឺ ឬ រងរបួសនឹងត្រូវមើលថែ និងផ្តល់ការព្យាបាលឱ្យបានគ្រប់គ្រាន់ដោយចំនួន ៣៤បាត
January 16, 2021 - សេដ្ឋកិច្ច
យោងតាមក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីពេលថ្មីៗនេះថា គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ១៤.២៧% ហើយ (ដែលរួមបញ្ចូលការងារសាងសង់រួច និងសម្ភារៈដែលបានបញ្ជូនដល់ការដ្ឋាន) ដែលនេះជាវឌ្ឍនភាពគិតត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ទាំងនេះជាខ្លឹមសារ នៃកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាលទ្ធផលការងារអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាពសម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន គណៈកម្មការអន្តរក្រសួង នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅទីស្តីការគណ:រដ្ឋមន្ត្រី ដោយមានការចូលរួមពី ឯកឧត្តម ជា សុផារ៉ា
January 15, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vietnamplu បានឲ្យដឹងថា យីហោសកល និងក្រុមហ៊ុនខ្នាតតូច កំពុងផ្តល់ជំនួយយ៉ាងសកម្មដល់ពលករចំណាកស្រុកនៅប្រទេសថៃ ដែលកំពុងជួបការលំបាក បន្ទាប់ពីមានការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា ប្រទេសថៃកំពុងតស៊ូ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតរបស់ខ្លួន ដោយមានករណីឆ្លងថ្មីជាង ២០០ ករណីក្នុងមួយថ្ងៃ។ ហើយរហូតមកដល់ពេលនេះ ប្រទេសនេះបានរាយការណ៍ករណីជាង ១១,០០០ ករណីហើយ ដោយក្នុងនោះមានមនុស្សស្លាប់ចំនួន ៦៩ នាក់។ ជាមួយគ្នានេះដែរ នៅខេត្ត សាមុត សាខន ដែលជាខេត្តមួយនៅភាគខាងត្បូងនៃទីក្រុងបាងកក ដែលបានផ្ទុះឡើងវីរុស Covid-19 នៅឯទីផ្សារបង្គាកាលពីចុងឆ្នាំមុន មានកម្មករចំណាកស្រុកជាច្រើនកំពុងតស៊ូដើម្បីរស់ ខណៈដែលអាជ្ញាធរមូលដ្ឋានបានដាក់បទបញ្ជាផ្នែកសង្គមនៅទីនេះចាប់តាំងពីខែធ្នូ ឆ្នាំមុន។
January 15, 2021 - សេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា បានទម្លាក់ថវិកាជាង ១០០លានដុល្លារ សម្រាប់សាងសង់ផ្លូវចំនួន ១១ខ្សែថ្មីបន្ថែមទៀត នៅក្រុងព្រះសីហនុ ដើម្បីប្រែក្លាយទៅជាទីក្រុងទំនើបមានសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលក្រុងព្រះសីហនុ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក អ៉ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាពនៅតំបន់ ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ។ លោកបានបញ្ជាក់ថា
January 15, 2021 - សេដ្ឋកិច្ច
យោងតាមការប្រកាសរបស់ក្រសួងការបរទេសចិន កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសចិននឹងផ្ដល់វ៉ាក់សាំងការពារវីរុស covid-19 ដល់ប្រទេសមីយ៉ាន់ម៉ា ដោយឥតគិតថ្លៃ។ ការសន្យាផ្ដល់វ៉ាក់សាំងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបនៃដំណើរទស្សនកិច្ចមួយ ទៅកាន់ទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា នៅសប្តាហ៍នេះ រវាងលោក Wang Yi ក្រុមប្រឹក្សារដ្ឋ និងរដ្ឋមន្ត្រីការបរទេសចិន ជាមួយលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។ ក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា៖ « ប្រទេសចិនមានឆន្ទៈបន្តគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 និងផ្តល់នូវការផ្គត់ផ្គង់ថ្នាំប្រឆាំង ក៏ដូចជា វ៉ាក់សាំង នឹងជំងឺរាតត្បាតដល់ប្រទេសមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ហើយប្រទេសចិនក៏មានឆន្ទៈពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវ៉ាក់សាំងជាមួយប្រទេសមីយ៉ាន់ម៉ាដែរ »។
January 15, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលថៃបានសាងសង់ផ្លូវមួយខ្សែតភ្ជាប់ជាមួយថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់របស់កម្ពុជា នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលពីថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២១ កន្លងទៅនេះ។ ប្រភពដដែលបានឲ្យដឹងថា ការតភ្ជាប់ផ្លូវមួយខ្សែនេះ គឺជាការបង្កើតរបៀងសេដ្ឋកិច្ចថ្មីរវាងកម្ពុជា និងថៃ ដោយផ្លូវនេះធ្វើដោយក្រាលបេតុង AC ទទឹង ១៤ម៉ែត្រ និងប្រវែងជិត ២ គីឡូម៉ែត្រ ហើយចែកចេញជា ៤ គន្លង តភ្ជាប់ពីភូមិថាសែន ស្រុកឡែម សង្កាត់ កាត់មឿង (Kat Moeung) ខេត្ត ត្រាត ទៅច្រកព្រំដែនថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា។ (រូបតំណាង)
January 15, 2021 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការនូវ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ដោយមានការអញ្ញើញចូលរួម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ គោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ នេះ នឹងធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។ ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ ផ្នែកដំឡូងមី (CEDEP II) និងមានចែងនៅក្នុងផែនការសកម្មភាពយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៤-២០១៨
January 14, 2021 - សេដ្ឋកិច្ច
យោងតាមស្ថិតិគយវៀតណាមបានឲ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកបាននាំចេញម៉ាសវេជ្ជសាស្រ្តចំនួន ១.៣៧ ពាន់លានម៉ាសទៅបរទេសនៅក្នុង២០២០ ដែលជាឆ្នាំផ្ទុះវីរុសកូវីដ-១៩ និងរាតត្បាតខ្លាំងបំផុត។ ប្រភពដដែលបានបន្តឲ្យដឹងថា គ្រាន់តែខែធ្នូមួយប៉ុណ្ណោះ ក្រុមហ៊ុនធំៗក្នុងស្រុកជាង ៣០ បាននាំចេញម៉ាសវេជ្ជសាស្រ្តទៅក្រៅប្រទេស ដោយបរិមាណនាំចេញសរុបឈានដល់ប្រមាណ ៧១លានម៉ាស។ ទោះជាយ៉ាងណាក្ដី តួលេខនៃការនាំចេញនេះ បង្ហាញនូវការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបទៅនឹងតួលេខកាលពីខែវិច្ឆិកា ពោលគឺធ្លាក់ចុះដល់ទៅ ៥៩%។ គួរម្លឺកផងដែរថា នៅពេលការផ្ទុះឡើងនៃវីរុស Covid-19 នៅក្នុងប្រទេស រដ្ឋាភិបាលវៀតណាមបានធ្វើការរឹតត្បិតការនាំចេញម៉ាសក្នុងកម្រិតធំៗ ប៉ុន្តែបរិមាណនៃសកម្មភាពនាំចេញបានវិលមករកភាពប្រក្រតីវិញ បន្ទាប់ពីខែឧសភាឆ្នាំ២០២០ ក្រោយមានដំណោះស្រាយដែលរដ្ឋាភិបាលបានអនុវត្តទាក់ទងនឹងការផ្តល់អាជ្ញាប័ណ្ណនាំចេញម៉ាសវេជ្ជសាស្រ្ត ដោយមានធាតុត្រូវបានអនុញ្ញាតឱ្យនាំចេញ ដោយមិនចាំបាច់ប្រឈមនឹងបរិមាណនាំចេញឡើយ។ ហើយជាក់ស្ដែង បន្ទាប់ពីការផ្លាស់ប្តូរទាំងនេះចូលជាធរមានប្រទេសនេះ បាននាំចេញម៉ាសវេជ្ជសាស្ត្រជាង ១៨១ លាននៅក្នុងខែឧសភា
January 14, 2021












