Khmernote
  • សេដ្ឋកិច្ច

    កម្មករនិយោជិតចំនួន ២,៣២៨ នាក់ នៃរោងចក្រ សហគ្រាសទាំង២៧ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្រប តាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល នឹងបន្តទទួលបានប្រាក់ឧបត្ថម្ភលើកទី៤៦ ហើយធនាគារ ឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្តល់មកឱ្យក្រសួង តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថាប្រាក់ ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ០០០ រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ។ ១២០ ០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់

    January 13, 2021
  • សេដ្ឋកិច្ច

    លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រកាសបន្ទាប់ពីកិច្ចប្រជុំថា គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃអង្គារ ទី១២ នេះបានអនុម័តលើវិធានការណ៍ដែលបានស្នើឡើងដោយការិយាល័យក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម (NESDC) ដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជនក្នុងអំឡុងពេលនៃការផ្ទុះឡើងវីរុស Covid-19 ។ លោកបានមានប្រសាសន៍ថា៖ « រដ្ឋាករទឹកស្វយ័តក្រុង និងអាជ្ញាធរខេត្ត នឹងកាត់បន្ថយថ្លៃទឹកសម្រាប់ខែចាប់ពីកុម្ភៈ ដល់ខែមីនាចំនួន ១០% ដល់អ្នកប្រើប្រាស់នៅបាងកក និងខេត្តផ្សេងទៀត។ ទន្ទឹមនឹងនេះអាជ្ញាធរអគ្គិសនីក្រុង និងខេត្តនឹងផ្តល់អគ្គិសនីចំនួន ៩០យូនីត ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់សម្រាប់លំនៅដ្ឋានធម្មតា និង ៥០យូនីត សម្រាប់អ្នកប្រើប្រាស់អាជីវកម្មខ្នាតតូចក្នុងរយៈពេលដូចគ្នាដែរ។ ជាមួយគ្នានេះ គណៈ​រដ្ឋ​មន្រ្តីក៏បានប្រាប់ក្រសួងហិរញ្ញវត្ថុ ឲ្យរៀបចំព័ត៌មានលម្អិតនៃកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភថ្មី ដោយសំណើដំបូងក្នុងការផ្ដល់ប្រាក់ចំនួន ៣៥០០បាត សម្រាប់មនុស្សម្នាក់ក្នុងមួយខែ

    January 12, 2021
  • សេដ្ឋកិច្ច

    អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលប្រមូលបានមានចំនួន ២,៨៨៩ លានដុល្លារអាមេរិក ដោយកើនឡើងជាង ៣,៧៣ភាគរយ បើធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធ-អាករដែលប្រមូលបានក្នុងឆ្នាំកន្លងទៅនេះ ស្មើនឹង ១០១,៣៦ភាគរយ នៃផែនការប្រចាំឆ្នាំ បើទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេសមានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តមបានបន្តថា អគ្គនាយកដ្ឋានពន្ធដារ ត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូលចំណូល ពន្ធលើវិស័យផលិតស្រាបៀដោយកែសម្រួលការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយប្រើប្រាស់ឧបករណ៍ទំនើបស្វ័យប្រវត្តិ ព្រមទាំងបន្តពង្រឹងការ គ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យដែលនៅមានសក្តានុពល ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែង

    January 12, 2021
  • សេដ្ឋកិច្ច

    ដើម្បី​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ចំណេញ​ពេលវេលា និង​រក្សាបាន​សោភណភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​ខេត្តកំពត​កាន់តែច្រើន រដ្ឋបាល​ខេត្តកំពត និង​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានសម្រេច ឯកភាព​អនុវត្តន៍​គម្រោង​ពង្រីក​សួនច្បារ​ខេត្តកំពត និង​គម្រោង​ដាក់​ប្រព័ន្ធ​លូ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងពេល​ដំណាលគ្នា​។ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍនភាព​ការងារ សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២​ នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត រួមជាមួយ​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា រយៈពេល​ចុងក្រោយ​នេះ ខេត្តកំពត​ក្លាយជា​គោ​ដៅ​ទេសចរណ៍​មួយ​យ៉ាងសំខាន់ និង​អាច​និយាយបានថា ជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី​២

    January 12, 2021
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញភាគីពាក់ព័ន្ធ ត្រូវបន្តប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព ដើម្បីបង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍។ យោងតាមផេកហ្វេកបុកផ្លូវការ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ

    January 12, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោត Joe Biden គ្រោងនឹងចាក់វ៉ាក់សាំង Covid ក្នុងចំនួនដ៏ច្រើនបន្ថែមទៀតនៅពេលដែលគាត់ចូលកាន់តំណែង។ គ្រោងការចាក់វ៉ាក់សាំងបន្ថែមនេះ គឺរំលោភលើគោលការណ៍របស់រដ្ឋបាល Trump ក្នុងការរក្សាកម្រិតបំរុងទុក ដើម្បីធានាថាវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការចាក់ថ្នាំបង្ការរោគលើកទី២ ដែលនឹងត្រូវរាប់បញ្ចូលទាំងបញ្ហាផលិតកម្ម។ ជាមួយគ្នានេះអ្នកជំនាញផ្នែកសុខភាពសាធារណៈមួយចំនួនបានធ្វើការតស៊ូមតិផងដែរ ដើម្បីឱ្យមានការដាក់ចេញនូវរាល់កំរិតដែលអាចប្រើបាន ព្រោះមានភស្តុតាងខ្លះនៃការការពារប្រឆាំងនឹង Covid-19 បន្ទាប់ពីការចាក់លើកដំបូង ដែលបង្ហាញថាអ្នកផលិតនឹងអាចបំពេញតំរូវការសម្រាប់ការចាក់ដូសទីពីរ។ គួរម្លឹកផងដែរថា វ៉ាក់សាំង covid-19 របស់ Pfizer តម្រូវឲ្យចាក់ចំនួន ២ដង ក្នុងរយៈពេល ២១ថ្ងៃ ដាច់ពីគ្នា ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna តម្រូវឲ្យចាក់ចំនួន

    January 12, 2021
  • អាជីវកម្ម

    អ្នកស្រីផាន កុលាប អាយុ៤០ឆ្នាំ កសិករដាំខាត់ណាផ្កា រស់នៅឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមមុខរបរដាំខាត់ណាផ្កាចំនួន ១០ឆ្នាំមកហើយ ដោយមុខរបរនេះអាចផ្តល់ប្រាក់ចំណូលបានគួរសមដើម្បីទប់ទល់ការចំណាយក្នុងគ្រួសារ ដោយក្នុងមួយរដូវប្រមូលផលអាចរកប្រាក់ចំណូលបានចន្លោះពី១០លាន ទៅ ១២ លានរៀល។ អ្នកស្រីបន្តថា ផ្ទៃដីដែលប្រើប្រាស់សម្រាប់ដាំខាត់ណាផ្កាចំនួនប្រមាណ ២ពាន់ម៉ែត្រក្រឡាប៉ុណ្ណោះ តែការប្រមូលផលម្តងបានចំនួនពី ៣ តោនទៅ ៥ តោន។ ជាមួយគ្នានេះដែរអ្នកស្រីបានបន្ថែមទៀតថា ខាត់ណាផ្កាជាដំណាំមួយប្រភេទដែលប្រឈមនឹងបញ្ហាច្រើន ជាពិសេសនៅពេលមានការប្រែប្រួលអាកាសធាតុ ដូចជាធ្វើឱ្យដុះផ្សិត ឬ រលួយ បើសិនជាមិនបានថែទាំដិតដល់។ ចំពោះការប្រមូលផលបាន ៥តោន ក្នុងមួយរដូវ ប្រសិនបើយើងដាំទាន់ពេលពីខែ

    January 12, 2021
  • ទេសចរណ៍

    សមាគមទីភ្នាក់ងារទេសចរណ៍ថៃ (Atta) ជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតលើភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង Covid-19 រួច អាចចូលមកកម្សាន្តនៅក្នុងប្រទេសដោយមិនមានការធ្វើចតាឡីស័ក្កនៅក្នុងត្រីមាសទី៣ ដើម្បីជំរុញកំណើនភ្ញៀវ។ មូលហេតុដែល (Atta) ជំរុញទៅកាន់រដ្ឋាភិបាលបែបនេះ គឺនៅពេលសមាគមទទួលបាននូវការប៉ាន់ប្រមាណថា ៨០% នៃក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសត្រូវបានបិទទ្វារ។ លោក Vichit Prakobgosol ប្រធានសមាគមទេសចរណ៍ (Atta) បាននិយាយថា ប្រហែល ៣០% នៃក្រុមហ៊ុនទេសចរណ៍ដែលបានចុះបញ្ជីក្នុងប្រទេសចំនួន ១០,០០០ បានបិទជាអចិន្ត្រៃយ៍ ខណៈដែលពាក់កណ្តាលបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ន ដោយសារតែប្រទេសថៃមិនមានអាចទទួលបានភ្ញៀវទេសចរអន្តរជាតិបាន។ ជាមួយគ្នានេះដែរ មានតែប្រតិបត្តិករក្នុងស្រុកចំនួន ២០% ប៉ុណ្ណោះដែលនៅតែបន្តធ្វើអាជីវកម្មដោយផ្តោតលើទីផ្សារក្នុងស្រុក ដែលត្រូវបានបំផ្លាញដោយការកើនឡើងជាថ្មីនៃការចំលងវីរុសនៅក្នុងសហគមន៍។ លោក Vichit បានមានប្រសាសន៍ថា៖

    January 12, 2021
  • សេដ្ឋកិច្ច

    លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ប្រទេសវៀតណាមនឹងកំណត់ជើងហោះហើរដែលដឹកពលរដ្ឋទៅស្រុកកំណើតវិញចាប់ពេលនេះទៅ រហូតដល់ចុងបញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរីករាលដាលវីរុស​ Covid-19។ លោកនាយករដ្ឋ​មន្រ្តីបានបន្តថា ស្របពេលដែលពិភពលោកកំពុងត្រូវបានរាតត្បាតដោយវីរុស Covid-19 និង Covid-19 ទម្រង់ថ្មី ជាមួយនឹងថ្ងៃចូលឆ្នាំថ្មីដែលជា ថ្ងៃឈប់សម្រាកសំខាន់បំផុតនាពេលខាងមុខ ក្នុងប្រទេសមានតែការហោះហើរចាំបាច់ដែលត្រូវបានយល់ព្រមដោយក្រសួងសុខាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ សន្តិសុខសាធារណៈ និងក្រសួងដឹកជញ្ជូនដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសប៉ុណ្ណោះ។ យ៉ាងណាមិញ លោកនាយករដ្ឋមន្រ្តីបានបន្តថាឲ្យដឹងថា បន្ទាប់ពីថ្ងៃចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃទី១០ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ ក្រសួងដឹកជញ្ជូននឹងសិក្សាពីលទ្ធភាពនៃការចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ។ គួរម្លឹកផងដែរថា ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិក្នុងប្រទេសចាប់តាំងពីចុងខែមីនា ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងប្រតិបត្តិការជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ដើម្បីនាំពលរដ្ឋវៀតណាមដែលជាប់គាំងនៅបរទេសពេលវីរុសកំពុងរាតត្បាត។ ក្នុងនោះជើងហោះហើរពិសេសមួយចំនួនដែលដឹកអ្នកជំនាញ

    January 11, 2021
  • សេដ្ឋកិច្ច

    ដូចដែលយើងបានដឹងស្រាប់ហើយវីរុសរាតត្បាត Covid-19 បានវាយលុកយ៉ាងខ្លាំងលើវិស័យទេសចរណ៍នៅទូទាំងពិភពលោក ហើយសម្រាប់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាយើងក៏រងគ្រោះធ្ងន់ធ្ងរដែរ។ ជាមួយគ្នានេះ ដើម្បីកែប្រែ និងស្តារវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិកូវីដ-១៩ ក្រសួងទេសចរណ៍មានផែនការត្រៀមរៀបចំកញ្ចប់ទស្សនកិច្ច Travel Bubble ជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ និងជាមួយប្រទេសចិន ជប៉ុន កូរ៉េ ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផែនការនេះដែរត្រូវបានបង្ហាញនូវក្នុងកិច្ចប្រជុំដែលធ្វើឡើងនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលដឹកនាំដោយ ឯកឧត្តមណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយក្រុមការងារជំនាញ។ កិច្ចប្រជុំនេះ បានរៀបចំឡើងដើម្បីរិះរកយុទ្ធសាស្ត្រដោះស្រាយបញ្ហាប្រឈមនានា ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិ និងក្រោយវិបត្តិនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះអង្គប្រជុំបានប្រកាសអំពីសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព និងភារកិច្ចអនុក្រុមការងារ ដើម្បីជំរុញ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១

    January 11, 2021