Khmernote
  • ទេសចរណ៍

    រដ្ឋបាលស្រុកបន្ទាយស្រីកំពុងកែប្រែប្រជា ពលរដ្ឋតាមមូលដ្ឋាន ពីការធ្វើកសិកម្មបែបធម្មជាតិ មកជាកសិទេស ចរណ៍ ដើម្បីជាការទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទៅកម្សាន្តទីនោះឱ្យបានកាន់តែច្រើននិងដើម្បីរួម ចំណែកបង្កើនប្រាក់ ចំណូល ។លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា បន្ទាយស្រីជាស្រុកមួយដែលមានសក្តានុពលទាំងវិស័យកសិកម្មផង រួមទាំងវិស័យទេសចរណ៍ផង ដូច្នេះរដ្ឋបាលស្រុកកំពុងជំរុញបងប្អូនប្រជាកសិករឱ្យប្រែក្លាយពីការធ្វើកសិកម្មបែបធម្មជាតិ មកជាកសិទេសចរណ៍ដោយកសិករអាចទទួលបាន ផលប្រយោជន៍ជាច្រើនទាំងការលក់ផលិតផលកសិកម្មរបស់ខ្លួន រួមទាំងទទួលបានចំណូលពីការចូលទស្សនា ឬ ការស្នាក់នៅរបស់អ្នកទេសចរ ។ លោកបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ ប្រជាកសិករ ត្រូវបើកចិត្តទទួលយកបទពិសោធថ្មីៗ ព្រមទាំងការរៀបចំទីតាំងឱ្យមានភាពទាក់ទាញ។ លោកបន្តថា ជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយកសិកម្មនៅក្នុងស្រុកបន្ទាយស្រីឱ្យទៅជាដែនដីកសិទេសចរណ៍ដ៏គួរឱ្យទាក់ទាញ ជាគម្រោងសាក ល្បងមួយ ស្ថិតនៅក្នុងចង្កោមនៃគំនិតផ្តួចផ្តើមជាច្រើនទៀតដែលរដ្ឋបាលស្រុកបានសហ ការជាមួយអង្គការដៃគូ និងអ្នកបច្ចេកទេសកសិកម្ម ដើម្បីតម្រង់ទិស

    January 8, 2021
  • អាជីវកម្ម

    រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) បាននិយាយកាលពីពេលថ្មីៗនេះថា ត្រីខកំប៉ុង គឺមានសុវត្ថិភាពក្នុងការប្រើប្រាស់ ដោយការប្រកាសនេះ បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានលើកឡើង បន្ទាប់ពីមនុស្សម្នាបានលេចលឺពាក្យចចាមអារាមថាកម្មករចំនួន ៩១៤ នាក់នៅរោងចក្រផលិតត្រីខកំប៉ុងមួយនៅខេត្ត សាមុត សាខន បានតេស្តវិជ្ជមានវីរុស Covid-19។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានបដិសេធពាក្យចចាមអារាម ដែលបានលេចឡើងកាលពីថ្ងៃពុធ ដោយនិយាយថាករណីកូវីដចំនួន ៩១៤ គឺមកពីរោងចក្រជាច្រើននៅក្នុងខេត្ត មិនមែនគ្រាន់តែរោងចក្រផលិតត្រីខមួយកន្លែងដូចពាក្យចចាមអារ៉ាមនោះទេ។ លោកស្រី Suphattra Boonserm អនុលេខាធិការរបស់ រដ្ឋបាលចំណីអាហារនិងឪសថថៃ (FDA) មានប្រសាសន៍ថា៖ « រោងចក្រផលិតកំប៉ុងនៅក្នុងប្រទេសថៃអនុវត្តតាមស្តង់ដារនៃការផលិតល្អ ដែលតម្រូវឱ្យមានការសម្លាប់មេរោគនៃកំប៉ុងនៅ ១០០ អង្សាសេ ឬ

    January 8, 2021
  • សេដ្ឋកិច្ច

    យោងតាមសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានឲ្យដឹងថា សេដ្ឋកិច្ចអាចនឹងខាតបង់រហូតដល់ ៣០០ពាន់លានបាត (ប្រមាណ ៩.៩៧ ពាន់លានដុល្លារ) ក្នុងត្រីមាសទី១ បន្ទាប់ពីការផ្ទុះឡើងជាថ្មីនៃវីរុស Covid-19 ទ្រង់ទ្រាយធំបំផុត ដែលបានធ្វើឲ្យអារម្មណ៍អតិថិជនធ្លាក់ចុះដល់ទៅ ៥ ខែគិតត្រឹមខែធ្នូ។ ការស្ទង់មតិរបស់សាកលវិទ្យាល័យបានបង្ហាញថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ ខែដល់ ៥០.១ នៅក្នុងខែធ្នូ ពី ៥២.៤ ក្នុងខែវិច្ឆិកា នៅពេលដែលការរីករាលដាលថ្មីត្រូវបានរកឃើញ ហើយខណៈអតិថិជនបារម្ភថា ការធ្លាក់ចុះកាន់តែខ្លាំងឡើង នឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារ។ ប្រធានសាកលវិទ្យាល័យលោក Thanavath Phonvichai បានប្រាប់សន្និសីទកាសែតថា៖ « ប្រសិនបើស្ថានភាពមិនប្រសើរឡើងនៅក្នុងខែមករា នោះទំនុកចិត្តអ្នកប្រើប្រាស់អាចនឹងធ្លាក់ចុះដល់កំរិតទាបក្នុងរយៈពេលពីរខែទៀត

    January 8, 2021
  • បុគ្គលជោគជ័យ

    លោក Elon Musk ស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តដ៏ល្បី Tesla បានក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដែលលើសលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ដោយសារការបន្តកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Tesla ។ ពេលនេះ Musk មានមានទ្រព្យសម្បត្តិប្រហែល ១៨៨ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ។ បើតាមការចុះផ្សាយរបស់ theverge បានឲ្យដឹងថា លោក Musk បានវ៉ាដាច់លោក Jeff Bezos ដែលមានទ្រព្យសម្បត្តិប្រមាណ ១៨៧ពាន់លានដុល្លារ ដែលជាការអភិវឌ្ឍចុងក្រោយនៅក្នុងការប្រកួតប្រជែងរយៈពេលមួយឆ្នាំរវាងមហាសេដ្ឋីបច្ចេកវិទ្យាពីររូប ដែលជាដែលតែងតែផ្តោតលើសមិទ្ធិផលអាជីវកម្មរៀងៗខ្លួន។

    January 8, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ពេញមួយឆ្នាំ២០២០ នៅកម្ពុជាមានកម្មករនយោជិតនៅក្នុងវិស័យការងារ និងវិស័យទេសចរណ៍សរុបប្រមាណជាង ៣៤ ម៉ឺននាក់ ដែលបានរងនូវផលប៉ះពាល់នៃវីរុសកូវីដ-១៩ និងទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើតាមឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា នេះថា រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបជាង ២៣ លានដុល្លារអាមេរិក ដើម្បី ឧបត្ថម្ភដល់កម្មករ នយោជិតទាំងនេះ។ អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងបន្ថែមថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ នយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍នេះ បានចាប់ផ្ដើមអនុវត្តពីខែឧសភា ឆ្នាំ២០២០ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយបើគិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ មានចំនួន

    January 6, 2021
  • Boostrong

    ឆ្នាំចាស់ 2020 កន្លងផុតទៅ ឈានចូលឆ្នាំថ្មី 2021 ប៊ូសស្រ្តងបានរៀបចំសុទ្ធតែជាកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី៥ធំៗ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងបានអញ្ជើញសុទ្ធតែជាកំពូលតារាចម្រៀងលំដាប់ប្រទេស៥ផលិតកម្មរួមគ្នា ព្រមទាំងមានឈុតឆាកថ្មីៗប្លែកៗ ដ៏ល្អមើលយ៉ាងជក់ចិត្តទៀតផង។ ដើម្បីស្វាគមន៍ឆ្នាំថ្មី 2021 និងបង្កើតនូវទស្សនីយភាពដ៏សប្បាយរីករាយជូនដល់បងប្អូនប្រជាជនខ្មែរដើម្បីបំបាត់ភាពហត់នឿយ និងរឿងស្មុគស្មាញកាលពីឆ្នាំចាស់ឲ្យអស់ ទទួលយកឆ្នាំដោយសិរីសួស្តី ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងក៏បានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តី៥ធំៗជាប់ៗគ្នា ដែលបានផ្សាយផ្ទាល់នៅថ្ងៃទី 31ធ្នូ, ថ្ងៃទី 01, 02, 03 មករា មានដូចជា៖ 𝐁𝐎𝐎𝐒𝐓𝐑𝐎𝐍𝐆 𝟐𝟎𝟐𝟏 𝐓𝐇𝐄 𝐂𝐎𝐔𝐍𝐓𝐃𝐎𝐖𝐍 និង 𝑩𝑶𝑶𝑺𝑻𝑹𝑶𝑵𝑮 𝑴𝑼𝑺𝑰𝑪 𝑶𝑵 𝑭𝑰𝑹𝑬 𝑪𝑶𝑵𝑪𝑬𝑹𝑻

    January 6, 2021
  • អាជីវកម្ម

    អនុស្សរណៈនៃការយោគយល់គ្នាមួយ ត្រូវបានចុះហត្ថលេខាដោយក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន យ៉ាម៉ាតុ ហ្រ្គីន (YAMATO GREEN) ក្នុងគោលបំណងជំរុញការអភិវឌ្ឍខ្សែច្រវាក់តម្លៃលើផលិតផលកសិ-ពាណិជ្ជកម្មនៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ថ្លែងក្នុងពិធីចុះហត្ថលេខានេះ កាលពីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបង្ហាញការជឿជាក់ថា ក្រុមហ៊ុនជប៉ុនមួយនេះ នឹងក្លាយជាដៃគូសម្រាប់អភិវឌ្ឍន៍ផលិតកម្មកសិ-ពាណិជ្ជកម្ម នៅកម្ពុជា ប្រកបដោយនិរន្តរភាព និងការផ្តល់បច្ចេកទេសកែច្នៃ ការវេចខ្ចប់ ព្រមទាំងនីតិវិធីផ្សេងៗ ដើម្បីបង្កើនឱកាសក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ការចូលរួមរបស់ក្រុមហ៊ុន Yamato Green ក្នុងការអភិវឌ្ឍម៉ូដែលផលិតកម្មមួយ ដែលមានបច្ចេកវិទ្យាជឿនលឿន

    January 6, 2021
  • អាជីវកម្ម

    នាយកប្រតិបត្តិនៃប្រតិបត្តិករក្រុមហ៊ុន ANA និយាយថាក្រុមហ៊ុនអាកាសចរណ៍នឹងពិចារណាកាត់បន្ថយជើងហោះហើរ ប្រសិនបើស្ថានភាពអាសន្នត្រូវបានប្រកាសសម្រាប់ទីក្រុងតូក្យូ និងតំបន់ជុំវិញ។ ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន ANA Holdings លោក Katanozaka Shinya បានធ្វើអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីថ្ងៃអង្គារ។ នៅក្នុងបទសម្ភាសន៍នោះលោកបានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវអាកាស គឺជាហេដ្ឋារចនាសម្ព័ន្ធសំខាន់សម្រាប់សកម្មភាពសេដ្ឋកិច្ច។ ប៉ុន្តែក្រុមហ៊ុនរបស់លោក នឹងត្រូវកាត់បន្ថយ ឬ លុបចោលជើងហោះហើរ ប្រសិនបើតម្រូវការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ព្រោះក្រុមហ៊ុនមិនមានលទ្ធភាព ដើម្បីទប់សម្រាប់ការខាតបង់ប្រាក់ទៀតទេ។ លោកបាន​ឲ្យដឹងបន្ថែមថា ការកាត់បន្ថយនឹងត្រូវបានធ្វើឡើងជាចម្បងសម្រាប់ការហោះហើរទាំងទៅ និងមកពីទីក្រុងតូក្យូ ដោយសារជំងឺរាតត្បាតរីករាលដាលបានធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មធ្វើដំណើរតាមអាកាស។ យ៉ាងណាមិញក្រុមហ៊ុន ANA Holdings រំពឹងថា ការខាតបង់សុទ្ធរបស់ក្រុមនឹងកើនឡើងជិត

    January 6, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា ព្រះបរមរាជវាំង និងសារមន្ទីរក្នុងវាំង ដែលជាតំបន់ដ៏ល្បី និងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើននៅក្នុងប្រទេសថៃ ត្រូវបានបិទមិនអនុញ្ញាតឲ្យចូលទស្សនាជាសាធារណៈរហូតដល់ថ្ងៃទី៣១ ខែមករា។ ការបិទនេះ គឺបណ្ដាលមកពីការរាលដាលឆ្លងនៃវីរុស Covid-19 នៅក្នុងប្រទេសកាន់តែកើនឡើងជារៀងរាល់ថ្ងៃ និងបន្ទាប់ពីរដ្ឋបាលក្រុងបាងកក សម្រេចឲ្យបិទកន្លែង និងអាជីវកម្មចំនួន ២៥ ប្រភេទកាលពីពេលថ្មីៗនេះ។ បើតាមការប្រកាសការិយាល័យនៃព្រះបរមរាជវាំង បានឲ្យដឹងថា ទីតាំងដែលត្រូវបិទ រួមមាន៖ មហាវិមាន និងព្រះវិហារ ,វិមានបាងប៉ាអ៉ីន (Bang Pa-In) , វិមាន ប៊ុមប៊ីង (Bhubing) ,គំរោង

    January 6, 2021
  • សេដ្ឋកិច្ច

    និយោជិកជាង ១០០,០០០ នាក់នៅក្នុងប្រទេសថៃបានបាត់បង់ការងារ ឬ ត្រូវបានផ្អាកពីការងារ ខណៈដែលអាជីវកម្មជាង ៦,០០០ នៅក្នុងខេត្តចំនួន ២៨ បានបិទទ្វារ បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស COVID-19 ថ្មី។ រដ្ឋមន្ត្រីក្រសួងការងារថៃលោក Suchart Chomklin បាននិយាយថា ការធានារ៉ាប់រងកម្មករដែលគ្មានការងារធ្វើដោយសារជំងឺរាតត្បាត អាចចាប់ផ្តើមដាក់ពាក្យសុំប្រាក់សំណងបានហើយ គឺចាប់ពីថ្ងៃទី ៤ ខែមករាតទៅ។ លោកបានបន្ថែមថា ប្រព័ន្ធទូទាត់ត្រូវបានធ្វើឱ្យប្រសើរឡើង ដើម្បីធានាថា និយោជិក ទទួលបានសំណងឆាប់រហ័សជាងការផ្ទុះឡើងនៃវីរុសលើកដំបូងនៅដើមឆ្នាំមុន។ គួរឲ្យដឹងថា បច្ចុប្បន្នអាជ្ញាធរថៃ និងបុគ្គលិកសុខាភិបាលកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីទប់ស្កាត់ការរីករាលដាលនៃរលកថ្មីនៃការឆ្លងក្នុងតំបន់។ ជាមួយគ្នានេះនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា

    January 6, 2021