- Khmernote
- អាជីវកម្ម
យោងតាមការបង្ហោះនៅលើគណនីផ្ទាល់ខ្លួនរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឲ្យដឹងថា ផ្សារម៉ាក្រូ បានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក។ ក្នុងនោះឯកឧត្តមបានធ្វើការបញ្ជាក់ដូច្នេះថា៖ « ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន និងអាជីវករប្រមូលទិញស៊ុតសត្វទាំងអស់នៅកម្ពុជា ជាពិសេសផ្សារម៉ាក្រូ ដែលបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់កសិករ ចិញ្ចឹមសត្វយកស៊ុតលក់ ទាក់ទងទៅនឹងកង្វះទីផ្សារកន្លងមក »។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលចូលរួមរកដំណោះស្រាយបញ្ហាប្រឈមរបស់កសិករកន្លងមក បានយ៉ាងល្អប្រសើរ ហើយមានការយោគយល់គ្នាខ្ពស់ ។ សូមជម្រាបផងដែរថា ផ្សារម៉ាក្រូបោះជំហានចូលក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧ ជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំ និងលក់រាយធំបំផុត ដែលបច្ចុប្បន្នមានពីរសាខាគឺ
January 11, 2021 - ទេសចរណ៍
ថៃ៖ នាយកដ្ឋានអាកាសចរណ៍ (DoA) បានឲ្យដឹងថា ការផ្ទុះឡើងនៃ Covid-19 ថ្មីៗនេះ បានធ្វើឲ្យការធ្វើដំណើរក្នុងស្រុកតាមផ្លូវអាកាសធ្លាក់ចុះ ៦០% ចាប់តាំងពីដើមឆ្នាំ ២០២១នេះ។ យោងតាមលោក Apirat Chaiwongnoi អគ្គនាយកស្តីទីនៃនាយកដ្ឋាននេះ បានឱ្យដឹងថាតួលេខនេះត្រូវបានដកស្រង់ចេញពីព្រលានយន្តហោះចំនួន ២០ ដែលគ្រប់គ្រងដោយ DoA នៅទូទាំងប្រទេសខណៈអ្នកដំណើរក្នុងស្រុកដែលឆ្លងកាត់អាកាសយានដ្ឋានទាំង២០ ក៏ធ្លាក់ចុះដែរ គឺពីចំនួនមធ្យម ៣០,០០០នាក់ ក្នុងមួយថ្ងៃមុនចូលឆ្នាំថ្មីមកត្រឹម ១២០០០ នាក់។ លោក Apirat Chaiwongnoi បាននិយាយថា ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ គឺដោយសារប្រជាជនមិនមានទំនុកចិត្តលើប្រសិទ្ធភាពនៃវិធានការណ៍ដាច់ដោយឡែកដែលកំណត់ដោយបណ្ដាខេត្តនោះទេ។ ហើយការកាត់បន្ថយតម្រូវការដ៏ច្រើនបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយការហោះហើររបស់ពួកគេ។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក៏បានស្នើសុំឱ្យនាយកដ្ឋានពង្រីកវិធានការដោះស្រាយ
January 11, 2021 - អាជីវកម្ម
ក្រុមហ៊ុនផលិតឳសថយក្សរបស់អាមេរិក Pfizer បាននិយាយថា ការសិក្សមួយបានបង្ហាញថា វ៉ាក់សាំងការពារវីរុស Covid-19 របស់ខ្លួនមានប្រសិទ្ធភាពប្រឆាំងនឹង Covid-19 ទម្រង់ថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងអាហ្វ្រិកខាងត្បូង។ Pfizer បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ការធ្វើតេស្តមន្ទីរពិសោធន៍បានបង្ហាញថា វ៉ាក់សាំងរួមគ្នាបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech ហាក់ដូចជា ការពារប្រឆាំងនឹងវីរុស Covid-19 ទម្រង់ថ្មី។ ជាក់ស្ដែងនៅក្នុងការធ្វើតេស្ត អ្នកវិទ្យាសាស្ត្របានប្រើវីរុសបង្កើតដោយសិប្បនិម្មិតដែលមានការផ្លាស់ប្តូរដូចគ្នានៅក្នុងវ៉ាក់សាំង ដែលត្រូវបានហៅថា ប្រូតេអ៊ីន spike ដោយនៅពេលប្រូតេអ៊ីន មានតួនាទីដ៏សំខាន់នៅពេលវីរុសឆ្លងចូលកោសិកាមនុស្ស។ ទន្ទឹមនឹងនេះអ្នកវិទ្យាសាស្រ្ត បានពិនិត្យមើលថា តើវីរុសដែលបំប្លែងខ្លួនទាំងនេះត្រូវបានបន្សាបនៅក្នុងគំរូឈាមរបស់អ្នកដែលទទួលបានវ៉ាក់សាំង Pfizer-BioNTech ដែរ ឬ យ៉ាងណា
January 11, 2021 - សេដ្ឋកិច្ច
ក្រសួងសុខាភិបាលថៃទទួលបានថវិកាបន្ថែមចំនួន ៤.៦៦ ពាន់លានបាត (ប្រមាណជាង ១៥២លានដុល្លារអាមេរិក) ពីរដ្ឋាភិបាល សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃវីរុស Covid-19 ដែលកើនឡើងរាល់ថ្ងៃ។ អ្នកនាំពាក្យរដ្ឋាភិបាលអ្នកនាង Traisuree Taisaranakul បានប្រកាសពីការបែងចែកថវិកាបន្ថែមនេះកាលពីសុក្រ ដោយក្នុងនោះអ្នកនាងបានបញ្ជាក់ថា ថវិកាដែលទទួលបានពីថវិកាសារពើពន្ធ អាចជួយក្រសួងឆ្លើយតបចំពោះការផ្ទុះឡើងចុងក្រោយនេះបានទាន់ពេលវេលា។ ជាក់ស្ដែងស្ទើរតែពាក់កណ្តាលនៃថវិកា នឹងត្រូវបានបម្រុងទុកសម្រាប់ការទិញឧបករណ៍វេជ្ជសាស្រ្តសម្រាប់មន្ទីរពិសោធន៍ និងសម្រាប់គ្រូពេទ្យស្ម័គ្រចិត្ត ខណៈចំនួនដែលនៅសល់នឹងផ្តល់ប្រាក់ឧបត្ថម្ភហានិភ័យ និងការបង់ប្រាក់បន្ថែមម៉ោងសម្រាប់អ្នកស្ម័គ្រចិត្ត រួមទាំងបុគ្គលិកសុខាភិបាល។ យោងតាមអ្នកស្រី Traisuree Taisaranakul អ្នកស្ម័គ្រចិត្តសុខភាពនិងបុគ្គលិកពេទ្យ គឺជាជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ដែលឥឡូវនេះបានរាលដាលដល់ ៥៧ ខេត្តនៅទូទាំងប្រទេស។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ មិនបានឲ្យដឹងថា
January 9, 2021 - ទេសចរណ៍
អាជ្ញាធរចិនកំពុងទទូចដល់ប្រជាជនកុំឲ្យធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន ក្នុងករណីដែលមិនចាំបាច់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិន ខណៈប្រទេសនេះកំពុងមានការរីករាលដាលជាថ្មីនៃជំងឺ Covid-19។ រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានចេញសេចក្តីជូនដំណឹងក្នុងសប្តាហ៍នេះ ដោយអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីការពារការរីករាលដាលនៃមេរោគនេះ ដែលជំរុញឱ្យផ្លូវដែករដ្ឋចិនប្រកាសថា រាល់សំបុត្ររថភ្លើងដែលបានកក់មុនថ្ងៃព្រហស្បតិ៍អាចត្រូវបានសងប្រាក់វិញ។ គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាជន ឬ អ្នករស់នៅក្នុងប្រទេសនេះតែងតែធ្វើចំណាកស្រុកធំបំផុតនៅលើពិភពលោកមុនពេលបុណ្យចូលឆ្នាំថ្មីចូលមកដល់ដើម្បីជួបជុំគ្រួសារ ខណៈឆ្នាំនេះឆ្នាំថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភះ។ ក្រៅពីការអំពាវនាវរបស់រដ្ឋបាលតាមតំបន់ ខុទ្ទកាល័យរបស់ប្រទេសចិនក៏បានជំរុញនិយោជិកឱ្យមានភាពបត់បែនអំពីការឈប់សម្រាកបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ។ បើតាមក្រុមប្រឹក្សារដ្ឋបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីសប្តាហ៍មុនថា៖ « ក្នុងគោលបំណងដើម្បីការពារការឆ្លង និងគ្រប់គ្រងជំងឺរាតត្បាត យើងលើកទឹកចិត្តឱ្យក្រុមហ៊ុន និងសហគ្រាសធ្វើការរៀបចំឱ្យមានភាពបត់បែនសម្រាប់ថ្ងៃឈប់សម្រាក និងណែនាំនិយោជិកឱ្យចំណាយវិស្សមកាលនៅក្នុងតំបន់ដែលពួកគេធ្វើការ »។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែករោគរាតត្បាតជាន់ខ្ពស់លោក Zhong Nanshan បាននិយាយថា មិនចាំបាច់មានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសចិននោះទេ តែសម្រាប់ការធ្វើដំណើរទៅបរទេស និងតំបន់ដែលមានហានិភ័យមធ្យមក៏ដោយគួរតែជៀសវាង។
January 9, 2021 - សេដ្ឋកិច្ច
យោងតាមប្រភពពីការទូតបានឲ្យដឹងកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រទេសកូរ៉េខាងជើងកំពុងតែស្វែងរកជំនួយពីក្របខ័ណ្ឌអន្តរជាតិមួយដែលត្រូវបានរៀបចំឡើងដើម្បីធានាការទទួលថ្នាំបង្ការជាសកលប្រកបដោយសមធម៌ បើទោះបីជាមានការអះអាងថា ប្រទេសនេះមិនមានករណីឆ្លងវីរុស Covid-19 សូម្បីមួយករណីក៏ដោយ។ តាមរបាយការណ៍ក្នុងកាសែត The Wall Street Journal បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបានដាក់ពាក្យស្នើសុំទៅ Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំងដើម្បីទទួលថ្នាំបង្ការ Covid-19 ប៉ុន្តែមន្រ្តីមកពីអង្គការនេះមិនធ្វើអត្ថាធិប្បាយលើស្ថានភាពនេះទេ។ របាយការណ៍បានបន្តឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានទៅដល់បណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួន ដើម្បីសាកសួរពីវិធីដើម្បីទទួលបានការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន។ គួរឲ្យដឹងផងដែរថា សម្ព័ន្ធ COVAX ដឹកនាំដោយ Gavi និងបណ្តាញមូលនិធិដែលផ្តល់ដោយប្រទេសដែលមានប្រាក់ចំណូលមធ្យម និងពាក់កណ្តាលដែលចូលរួមក្នុងកម្មវិធី ឆ្ពោះទៅរកក្រុមហ៊ុនឱសថមួយចំនួនដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងដែលនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេសដែលមានប្រាក់ចំណូលទាប។ យោងតាមផែនការដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ខ្លួនសង្ឃឹមថានឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២ ពាន់លានដូសនៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០២១ ដែលគ្របដណ្តប់យ៉ាងហោចណាស់
January 9, 2021 - សេដ្ឋកិច្ច
ខណៈពេលដែលប្រទេសជាច្រើននៅលើពិភពលោកបានហាមឃាត់ការមកដល់របស់ជនជាតិអង់គ្លេស ប្រទេសថៃបានបញ្ជាក់ថា មិនមានការហាមឃាត់ការធ្វើដំណើរលើការមកដល់របស់ជនជាតិអង់គ្លេសនោះទេ ប៉ុន្តែត្រូវរឹតបន្តឹងច្បាប់ និងកន្លែងធ្វើចត្តាឡីស័ក។ ជាក់ស្ដែងជនជាតិអង់គ្លេសដែលចូលមកប្រទេសថៃនៅពេលនេះ ត្រូវតែស្នាក់នៅក្នុងបន្ទប់របស់ពួកគេឲ្យបានច្រើន ក្រោមវិធានការណ៍ថ្មីដែលកំណត់ដោយនាយកដ្ឋានត្រួតពិនិត្យជំងឺ។ ជាមួយគ្នានេះ នាយកដ្ឋានបានបញ្ជាទិញគ្រឿងបរិក្ខារ ASQ និងកន្លែងដាក់ដោយឡែករបស់រដ្ឋ ឱ្យរឹតបន្តឹងវិធានការដើម្បីឆ្លើយតបទៅនឹងវីរុស Covid-19 ទម្រង់ថ្មី ។ អ្នកនាំពាក្យក្រសួងលោក Natapanu Nopakun បានមានប្រសាសន៍ថា អ្នកធ្វើដំណើរមកពីចក្រភពអង់គ្លេស និងប្រទេសដែលមានហានិភ័យខ្ពស់នៅតែត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃ ប៉ុន្តែពួកគេនឹងត្រូវផ្តល់ឯកសារច្រើនជាងអ្នកដែលមកពីប្រទេសដែលមានហានិភ័យទាប។ បន្ថែមពីនេះក្រសួងការបរទេសបញ្ជាក់ជាថ្មីថា គ្មានការរឹតបន្តឹងការធ្វើដំណើរបន្ថែមណាមួយត្រូវបានដាក់លើអ្នកធ្វើដំណើរទៅប្រទេសថៃពីចក្រភពអង់គ្លេសនោះទេ ព្រោះយើងបានរក្សាការត្រួតពិនិត្យយ៉ាងតឹងរឹងក៏ដូចជាការដាក់ឱ្យនៅដាច់ឆ្ងាយសម្រាប់អ្នកដំណើរដែលធ្វើដំណើរមកប្រទេសថៃទាំងអស់។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះមានប្រទេសជាង ៤០ បានផ្អាកជើងហោះហើរជាមួយចក្រភពអង់គ្លេស ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃវីរុស Covid-19
January 9, 2021 - សេដ្ឋកិច្ច
យោងតាមនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានឲ្យដឹងថា ប្រទេសថៃនឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាជនចំនួន ៤០លាននាក់ដែលបានបាត់បង់ប្រាក់ចំណូល ដោយសារផលប៉ះពាល់នៃវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងបែននេះនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ ប៉ុន្តែមិនបានបង្ហាញក្រុមប្រជាជន ដែលទទួលបានអត្ថប្រយោជន៍ ឬ ទម្រង់គាំទ្រផ្នែកហិរញ្ញវត្ថុនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់ជួយដល់អ្នកដែលរងគ្រោះ។ គួរឲ្យដឹងផងដែរថា កាលពីដើមខែឧសភាកន្លងទៅនេះ រដ្ឋាភិបាលថៃបានបើកកញ្ចប់ប្រាក់កម្ចីបន្ទាន់ដែលមានតម្លៃ ១ ទ្រីលានបាត (៣៣ ពាន់លានដុល្លារ) រួមទាំងថវិកាចំនួន ៦០០ ពាន់លានបាត ដើម្បីគាំទ្រដល់ប្រជាជន និងអាជីវកម្មដែលរងផល ប៉ះពាល់ ដោយសារវីរុស
January 8, 2021 - អាជីវកម្ម
ក្រសួងយុត្តិធម៌អាមេរិកបានឲ្យដឹងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យចំនួនជាង ២.៥ ពាន់លានដុល្លារ ដើម្បីដោះស្រាយការចោទប្រកាន់ព្រហ្មទណ្ឌទាក់ទងនឹងការធ្លាក់យន្តហោះ 737 MAX ចំនួនពីរលើក។ ការធ្លាក់យន្តហោះនេះបានសម្លាប់មនុស្សសរុបចំនួន ៣៤៦ នាក់ ដោយធ្លាក់លើកទី១ នៅប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ២០១៨ និងលើកទី២ នៅអេត្យូពី ក្នុងឆ្នាំ២០១៩។ យោងតាមរបាយការណ៍របស់សភាអាមេរិកបានសន្និដ្ឋានថា ក្រុមហ៊ុន Boeing បានដឹងអំពីបញ្ហាខ្វះខាតនៅក្នុងប្រព័ន្ធមួយ ដែលធ្វើឱ្យយន្តហោះមានស្ថេរភាពក្នុងការហោះហើរ ប៉ុន្តែមិនបានរាយការណ៍ទៅអាជ្ញាធរទេ។ នាយកដ្ឋានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Boeing បានយល់ព្រមបង់ប្រាក់ពិន័យជាង ២.៥ ពាន់លានដុល្លារ រួមទាំងសំណងសម្រាប់ជនរងគ្រោះ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្ដីថ្លែងការណ៍បានលាតត្រដាងថា ការធ្លាក់យន្តហោនេះ
January 8, 2021 - សេដ្ឋកិច្ច
គម្រោងសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដោយសារត្រូវពិភាក្សាលម្អិតលើផែនការសាងសង់មុនដាក់ជូនរាជរដ្ឋាភិបាល ។ ឯកឧត្តម ស៊ិន ចាន់សិរីវត្ថា រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីមានការសម្រេចជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាឱ្យសាងសង់ព្រលានយន្តហោះកាលពីពេលកន្លងទៅ បច្ចុប្បន្ននេះក្រុមហ៊ុនឯកជន Powerchina International Group កំពុសិក្សាលើគម្រោងក្នុងការធ្វើឱ្យប្រសើរឡើង ដើម្បីឈានទៅដល់ការចរចារវាងក្រុមហ៊ុនឯកជន និងស្ថាប័នរដ្ឋហើយនឹងបន្តឈានទៅដល់កិច្ចព្រមព្រៀងសម្បទាន ទើបឈានទៅដល់ការសាងសង់ព្រលាននេះ។ ឯកឧត្តមបញ្ជាក់ថា ការចរចានេះ ត្រូវចំណាយពេលវេលាប្រមាណ ៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ទើបអាចដំណើរការសាងសង់បាន ។ ក្នុងការអនុវត្តកិច្ចព្រមព្រៀងក្របខណ្ឌនេះ ឯកឧត្តម សុិន ចាន់សិរីវុត្ថាបានឱ្យដឹងថា ពីពេលនេះរហូតដល់ចុងខែសីហា ទើបយើងទទួលបានលទ្ធផល ហើយបន្ទាប់មកនៅធ្វើកិច្ចព្រមព្រៀងសម្បទាន
January 8, 2021












