- Khmernote
- សេដ្ឋកិច្ច
យោងតាមការចេញផ្សាយរបស់ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៣ ខែមករានេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាសរុបចំនួន ១៨២,០៣៥ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន (PHJ) ក្រោមគ្រោងការណ៍ជំនួយហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ ប្រភពដដែល បានបន្តថាការផ្តល់ជូននៅថវិកាខាងលើ បានធ្វើឡើង ដើម្បីអនុវត្ត “ គម្រោងពង្រឹងការថែទាំសុខភាពសហគមន៍ និងបណ្តាញគាំទ្រសម្រាប់កុមារក្នុងខេត្តកំពង់ចាម (ឆ្នាំទី ២)”។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងលោកស្រី កាណាកុ អ៊ីហ្ស៊ីយ៉ាម៉ា នាយិកាប្រចាំប្រទេសនៃអង្គការ PHJ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។ ដោយយើងជឿជាក់ថា ជំនួយឥតសំណងនេះ នឹងជួយក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជន
January 14, 2021 - សេដ្ឋកិច្ចវិបត្តិកូវីដ-១៩ ជំរុញឲ្យបំណុលគ្រួសារនៅប្រទេសថៃកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ១២ ឆ្នាំមកនេះ
សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឲ្យដឹងថា វីរុសកូវីដ-១៩ បានធ្វើឲ្យបំណុលគ្រួសារនៅប្រទេសថៃកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១២ឆ្នាំមកនេះ។ យោងតាមការស្ទង់មតិចុងក្រោយរបស់សាកលវិទ្យាល័យលើអ្នកឆ្លើយសំណួរចំនួន ១,២២៩ នាក់ក្នុងកំឡុងថ្ងៃទី ១៨-២៧ ខែវិច្ឆិកាបានរកឃើញថា ក្នុងឆ្នាំ២០២០ បំណុលគ្រួសារជាមធ្យមមានចំនួន ៤៨៣,៩៥០ បាតក្នុងមួយគ្រួសារ កើនឡើង ៤២.៣% ពី ៣៤០,០៥៣បាត ក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ។ ខណៈតួលេខក្នុងខែវិច្ឆិកាឆ្នាំ២០១៩ កើនឡើង ៧.៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨ ហើយក្នុងឆ្នាំ២០០៩ បំណុលគ្រួសារជាមធ្យមមានតែ ១៤៧,៥៤២ បាតក្នុងមួយគ្រួសារប៉ុណ្ណោះ។ ប្រភពដដែលបានឲ្យដឹងថា បំណុលបានកើនឡើងដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក ដែលបណ្តាលមកពីជំងឺរាតត្បាត ការចំណាយខ្ពស់ក្នុងការរស់នៅ
January 14, 2021 - ទេសចរណ៍
ក្រសួងទេសចរណ៍ចូលរួមអបអរសាទរយ៉ាងក្លៀវក្លា ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជាប្រទេសមានសុវត្ថិភាពបំផុតក្នុងការមកទស្សនាអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់បានចុះផ្សាយរបាយការណ៍ ស្តីពីការផ្តល់ចំណាត់ថ្នាក់ដល់ប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អបំផុតនៅលើពិភពលោកក្នុងនោះ ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពី Saint Kits និង Nevis ដែលជារដ្ឋតូចនៃតំបន់ការ៉ាអ៉ឹប និងស៊ីសែ្សល ។ ជាងនេះទៅទៀត កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ ការិយាល័យសេដ្ឋកិច្ចសេណេហ្គាល់ដដែលបានចុះផ្សាយរបាយការណ៍របស់ខ្លួនជាថ្មីថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការប្រយុទ្ធប្រឆាំង និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលមានពិន្ទុ
January 14, 2021 - អាជីវកម្ម
សហគមន៍កសិកម្មសំរោងឫស្សី នៅស្រុកថ្មគោលខេត្តបាត់ដំបង ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនជប៉ុនផលិតបន្លែសរីរាង្គ ដើម្បីលក់ទៅកាន់ផ្សារទំនើបអ៊ីអនភ្នំពេញ ដែលនេះជាការលើកទឹកចិត្តឱ្យកសិករផលិតបានកាន់តែច្រើន។ លោក ប៉ុញ ឧត្តម អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថា តាមរយៈការធ្វើកិច្ចសន្យាកសិកម្មរវាងសហគមន៍ដាំបន្លែ និងក្រុមហ៊ុនជប៉ុននេះ គឺបានធ្វើឱ្យសហគមន៍ទទួលបានផលប្រយោជន៍ច្រើន ក្នុងការផលិតបន្លែសរីរាង្គ មានដូចជា បន្លែស្លឹក និងបន្លែយកមើម ដើម្បីឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ក្រុមហ៊ុន ហើយរក្សាតម្លៃថែមទៀតផង ។ លោកបានបន្តថា ការចុះកិច្ចសន្យារវាងសហគមន៍ និងក្រុមហ៊ុននេះ គឺជាជំហានមួយក្នុងការផលិតបន្លែសរីរាង្គ ដោយមិនប្រើប្រាស់គីមី ហើយប្រជាកសិករ ទទួលបានតម្លៃទីផ្សារខ្ពស់ ដោយមិនបារម្ភថា ខ្លាចផលិតបានហើយគ្មានទីផ្សារនោះទេ ហើយពួកគាត់នឹងទទួលបានប្រាក់ចំណូលច្រើន ។ លោកបានបន្ថែមថា ខាងមន្ទីរក៏បានជំរុញតំណាងសហគម
January 14, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The thaiger បានឲ្យដឹងថា ប្រទេសថៃ គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលខាតបង់ចំណូលទេសចរណ៍ច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានការខាតបង់ដល់ទៅ ៣៧.៥០៤ លានដុល្លារអាមេរិក។ ប្រទេសនេះឈរនៅលំដាប់ទី៤ ក្នុងបញ្ជីមួយដែលត្រូវបានបង្កើតដោយក្រុមហ៊ុនផ្លូវការ ESTA ដែលមានបំណងបង្ហាញពីផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺរាតត្បាត Covid-19 មាននៅលើឧស្សាហកម្មទេសចរណ៍ពិភពលោក។ ក្រៅពីប្រទេសថៃ ប្រទេសអាមេរិកក៏ធ្ងន់ធ្ងរដែរ ដោយក្នុងនាមជាប្រទេសដែលមានករណី Covid-19 ច្រើនជាងគេ សហរដ្ឋអាមេរិកបានទទួលរងនូវការធ្លាក់ចុះដ៏ធំបំផុតនៃប្រាក់ចំណូលពីវិស័យទេសចរណ៍ ជាមួយនឹងការខាតបង់សរុបចំនួន ១៤៧.២៤៥ លានដុល្លារ ឈរនៅលំដាប់ទី១។ ជាមួយគ្នានេះ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានភ្ញៀវទេសចរបរទេសតិចជាង ២០ លាននាក់នៅឆ្នាំ ២០២០ ប្រទេសអេស្បាញបានបាត់បង់ប្រាក់ចំណូលធំជាងគេទី២ គឺក្នុងចំនួន ៤៦.៧០៧
January 13, 2021 - អាជីវកម្ម
ជ្រូកខេត្តកំពង់ស្ពឺអាចផ្គត់ផ្គង់តម្រូវការក្នុងខេត្ដ និងអាចនាំចេញទៅរាជធានី-ខេត្ដ ផ្សេងទៀត ខណៈដែលខេត្ដនេះជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការចិញ្ចឹមជ្រូកយកសាច់ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានកាលនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះ។ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺ បានប្រាប់ វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្នុងមួយឆ្នាំៗខេត្ដកំពង់ស្ពឺបានផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារក្នុងខេត្ដ ចំនួនប្រមាណ ៤៨,០០០ក្បាល (បួនម៉ឺនប្រាំបីពាន់) និងទៅបណ្ដារាជធានី-ខេត្ដផ្សេងទៀត ចំនួនប្រមាណ ២១,៧៤០ក្បាល ដែលគិតជាទឹកប្រាក់ ចំនួន ១៣៥,៩០០,០០០ដុល្លារអាមេរិក។ លោកប្រធានមន្ទីរបានបញ្ជាក់ថា ការនាំចេញសាច់ជ្រូកនេះ មានដូចជាទៅរាជធានី ភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង និងខេត្ដផ្សេងៗទៀតដែលមានការចិញ្ចឹមតិចតួច
January 13, 2021 - អាជីវកម្ម
សមាគមវារីវប្បករនៅកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ស្ដីពីសារបន្ទាន់សម្រាប់បងប្អូនវារីវប្បករកម្ពុជា ក្នុងការថែរក្សាត្រីចិញ្ចឹម ដែលចេញដោយដោយក្រុមបច្ចេកទេសគម្រោងខាស់ CAST ខណៈដែលអាកាសធាតុចុះត្រជាក់។ យោងតាមសារដែលបានបង្ហោះបានរៀបរាប់ដូច្នេះថា៖ « រយៈមួយសប្តាហ៍ខាងមុខនេះ អាកាសធាតុចុះត្រជាក់ខ្លាំង ហើយនៅពេលស៊ីតុណ្ហភាពចុះត្រជាក់ វាអាចបណ្តាលអោយត្រីចិញ្ចឹមមានសភាពខុសប្រក្រតី ដែលធ្វេីអោយភាពស៊ាំធ្លាក់ចុះ និងមិនសូវស៊ីចំណី ហេីយក៏ងាយរងនូវការវាយប្រហារពីមេរោគផ្សេងៗទៀត។ ប្រសិនបេីលោកអ្នកសង្កេតឃេីញថា ត្រីមិនសូវសកម្ម ដំបូងត្រូវកាត់បន្ថយ ឬផ្អាកការអោយចំណីបណ្ដោះអាសន្ន និងបង្កើនអោយមានអុកស៊ីសែនក្នុងទឹក តាមរយៈការធ្វើទឹកអោយមានចលនាដូចជាប្រើម៉ាស៊ីនវ៉ៃទឹក ឬប្រើម៉ូទ័របូមទឹកឡើងលើ ជាដើម »។ សមាគមបានបន្តថា៖ « យ៉ាងណាក៏ដោយអ្នកចិញ្ចឹមត្រីត្រូវតែពិនិត្យគុណភាពទឹកដោយវាស់កំរិតនីទ្រីត (NO2) ព្រោះថាពេលសីតុណ្ហភាពចុះត្រជាក់សារធាតុនីត្រូសែន ឬអាសូត(N) ថយចុះតែសារជាតិនីទ្រីត (
January 13, 2021 - សេដ្ឋកិច្ច
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅ ផលិតកម្មបន្លែក្នុងស្រុកមានលទ្ធភាពផ្គត់ផ្គង់ប្រមាណត្រឹមតែ ៧១៦ ១១៣តោនប៉ុណ្ណោះ ស្មើនឹង ៦៨% ក្នុងនោះនៅរដូវប្រាំង ៦៩% និងរដូវរំហើយ ៧៥% ខណៈតម្រូវការត្រូវប៉ាន់ស្មានថា មានចំនួនសរុប ១ ០៤៥ ៧២៥តោន។ ដូច្នេះដើម្បីបំពេញតម្រូវការឲ្យបានគ្រប់គ្រាន់ កម្ពុជាចាំបាច់ត្រូវនាំចូលបន្លែក្នុងចំនួនសរុប ៣២៩ ៦១២តោន ភាគច្រើនជាបន្លែ ដែលកម្ពុជាមិនអាចផលិតបាន។ យ៉ាងណាមិញ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការយ៉ាងទទូចរបស់អ្នកបរិភោគបន្លែ និងផ្លែឈើមានគុណភាព និងសុវត្ថិភាពល្អ និងជាពិសេសស្របពេលដែលរាជរដ្ឋាភិបាលបានជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យ ប្រជាពលរដ្ឋខិតខំយកចិត្តទុកដាក់បង្កើនការដាំដុះបន្លែក្នុងស្រុក ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារ ជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារ
January 13, 2021 - អាជីវកម្ម
ក្រុមហ៊ុន Pfizer និង BioNTech គ្រោងផលិតវ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ២ពាន់លានដូសនៅឆ្នាំនេះ ដែលបង្កើនទិន្នផលរំពឹងទុកជាង ៥០% ក្នុងការឆ្លើយតបតម្រូវការសកល នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand។ ប្រភពដដែលបានឲ្យដឹងថា ក្រុមហ៊ុនបានប្រកាសដូច្នេះតាមរយៈការធ្វើបទបង្ហាញមួយនៅក្នុងសន្និសីទស្តីពីផ្នែកថែរក្សាសុខភាព JP Morgan កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ហើយបានលើកឡើងថា ក្រុមហ៊ុនបានព្រមព្រៀងរួចហើយក្នុងការចែកចាយនូវវ៉ាក់សាំងតាមកិច្ចសន្យាចំនួនជាង ១ ពាន់លានដូសនៅក្នុងប្រទេសនានា។ ជាក់ស្ដែងកាលពីសប្តាហ៍មុនសហគមន៍អ៊ឺរ៉ុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីបង្កើនការផ្គត់ផ្គង់ថ្នាំ Pfizer-BioNTech របស់ខ្លួនទ្វេដងដល់ចំនួន ៦០០ លានដង ខណៈដែលសហរដ្ឋអាមេរិកមានសរុបចំនួន ២០០ លានដូស។
January 13, 2021 - សេដ្ឋកិច្ច
យោងតាមសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះ បានកណត់ថវិកាចំនួន ១.៤៧ ពាន់លានបាត (ប្រមាណ ៤៩ លានដុល្លារអាមេរិក) ដើម្បីទិញទឹកដោះគោដែលសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនចំនួន ២១៣ លានកេស ដើម្បីជួយសម្រាលការលំបាករបស់កសិករដែលចិញ្ចឹមគោយកទឹកដោះ។ គណៈរដ្ឋមន្រ្តីបានសម្រេចកំណត់ថវិកាបែបនេះ បន្ទាប់ពីឃើញប្រាក់ចំណូលរបស់កសិករបានធ្លាក់ចុះ នៅពេលសាលារៀនត្រូវបានបិទដោយសារតែការឆ្លងថ្មីនៃវីរុស Covid-19 ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ការលក់ផលិតផលទឹកដោះគោបានធ្លាក់ចុះផងដែរ ដោយសារតែការផ្ទុះវិរុសនេះ ដែលបានធ្វើឱ្យអំណាចនៃការទិញរបស់ប្រជាជនចុះខ្សោយ ខណៈជនបរទេសមិនអាចចូលទៅក្នុងប្រទេសថៃបានដោយសារការរឹតត្បិត។ លោកស្រីបានបន្ថែមថា ការបិទសាលារៀនបានជះឥទ្ធិពលដល់កសិករចិញ្ចឹមគោយកទឹកដោះ ព្រោះទឹកដោះគោសម្រាប់ផ្គត់ផ្គង់នៅសាលាមិនអាចលក់ជាលក្ខណៈពាណិជ្ជកម្មបានទេ។ ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីបន្ធូរបន្ថយការលំបាករបស់កសិករផលិតទឹកដោះគោ
January 13, 2021












