- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក (WHO) គ្រោងនឹងអនុម័តវ៉ាក់សាំងកូវីដ-១៩ ជាច្រើនពីក្រុមហ៊ុនផលិតបស្ចិមប្រទេសនិងចិន នៅប៉ុន្មានសប្តាហ៍ និងប៉ុន្មានខែខាងមុខនេះ។ ការសម្រេចអនុម័តលើវ៉ាក់សាំងទាំងនោះ ក្នុងគោលដៅដើម្បីឲ្យគម្រោងផ្ដល់វ៉ាក់សាំងដល់ប្រទេសក្រីក្រដំណើរការកាន់តែលឿន និងឆាប់ទទួលបាន។ ខណៈសម្ព័ន្ធ COVAX ដែលត្រូវបានដឹកនាំដោយ WHO ចង់ចែកចាយវ៉ាក់សាំងយ៉ាងហោចណាស់ ២ពាន់លានដូស នៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ដោយយ៉ាងហោចណាស់ចែកដល់ប្រទេសក្រីក្រចំនួន ១.៣ ពាន់លានដូស។ យោងតាមឯកសារផ្ទៃក្នុងមួយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា អង្គការសុខភាពពិភពលោកកំពុង “អនុម័ត” លើសេចក្ដីអនុម័តវ៉ាក់សាំងជាបន្ទាន់។ ឯកសារនេះបាននិយាយថា វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយ
January 21, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២០ ខែមករា នេះបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ឱសថអាមេរិក Pfizer ដើម្បីទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ប្រហែល ១៤៤លានដូស សម្រាប់មនុស្ស ៧២លាននាក់នៅឆ្នាំនេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Tamura Norihisa រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលាតត្រដាងរឿងនេះថា រដ្ឋាភិបាលបានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានជាមួយ Pfizer ដើម្បីទទួលថ្នាំបង្ការចំនួន ១២០ លានដូសនៅដំណាច់ខែមិថុនា ដោយកាលពីខែមុនក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំការអនុម័តវ៉ាក់សាំងនៅក្នុងប្រទេសជប៉ុន។ ជាមួយគ្នានេះលោកបានបន្តថា រដ្ឋាភិបាលបានចុះកិច្ចសន្យាជាផ្លូវការចុងក្រោយលើការសន្និដ្ឋានថាវ៉ាក់សាំងនឹងត្រូវបានអនុម័តនៅក្នុងប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលនឹងស្នើសុំឱ្យក្រុមហ៊ុន Pfizer ផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីចាក់ដល់ប្រជាជនតាមដែលអាចធ្វើទៅបាន ហើយអាចនឹងត្រូវចាក់ថ្នាំនៅក្នុងឆមាសទីមួយនៃឆ្នាំនេះផងដែរ។ ទោះជាយ៉ាងណាក្ដី រដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានចង្អុលបង្ហាញថា
January 21, 2021 - សេដ្ឋកិច្ច
អភិបាលខេត្ត សាមុតសាខន លោក Theerapat Katchamat បានប្រកាសថា ផ្សារបង្គាកណ្ដាលខេត្តដ៏ល្បីនៅក្នុងស្រុកមឿង ត្រៀមខ្លួនបើកដំណើរការឡើងវិញនៅថ្ងៃទី២៦ ឬ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ បន្ទាប់ពីការសម្អាតដ៏ធំមួយដែលបានគ្រោងទុកនៅថ្ងៃទី២៥ ខែមករា បានរួចរាល់។ លោកអភិបាលខេត្ត បានឲ្យដឹងថា អ្នកឆ្លងជំងឺទាំងអស់ពីផ្សារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ សាមុតសាខន ដើម្បីព្យាបាល និងដាក់នៅដាច់ដោយឡែករយៈពេល ៤ថ្ងៃ ហើយបច្ចុប្បន្ននេះពួកគេទាំងអស់ត្រូវបានអនុញ្ញាតឲ្យចេញបន្ទាប់ពីការធ្វើតេស្តបង្ហាញថាពួកគេគ្មានមេរោគ។ ជាមួយគ្នានេះលោកអភិបាលបានបន្ថែមថា នៅថ្ងៃសុក្រស្អែកនេះ ខេត្តនឹងធ្វើតេស្តមួយទៀតលើមនុស្ស ១២០០នាក់ ដែលរស់នៅក្បែរផ្សារ ដែលពីមុនបានធ្វើតេស្តហើយអវិជ្ជមានវីរុស covid-19 ដើម្បីប្រាកដថាផ្សារនេះ ជាតំបន់គ្មានមេរោគ។ លោកក៏បានបញ្ជាក់ផងដែរថា ការបើកទីផ្សារឡើងវិញ
January 21, 2021 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីកសិកម្មគាំទ្រគម្រោងវិនិយោគការដាំដុះរុក្ខជាតិឱសថនៅកម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍរុក្ខជាតិឱសថ និងវិស័យកសិកម្មនាពេលអនាគត សំដៅលើកស្ទួយផលិត ភាពផលិតកម្ម ប្រកួតប្រជែងកែច្នៃ និងនាំចេញ ឆ្លើយតបតាមតម្រូវការទីផ្សារ។ ក្នុងឱកាសអនុញ្ញាតឱ្យ នាយកក្រុមហ៊ុន Khmer Holding Group ចូលជួបសម្តែងការគួរ សមនិងពិភាក្សាការងារ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានគាំទ្រគម្រោងរបស់ក្រុមហ៊ុន Khmer Holding Group ដែលចង់វិនិយោគដាំដុះរុក្ខជាតិឱសថ ចម្រាញ់ កែច្នៃ និងផលិតឱសថ, បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឱ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល
January 21, 2021 - ទេសចរណ៍
យោងតាមក្រសួងទេសចរណ៍បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ភាគីកម្ពុជាបានឯកភាពជាមួយភាគីឥណ្ឌាថា នឹងរៀបចំដំណើរការតភ្ជាប់ជើងហោះហើរត្រង់ ក្រោយពេលវិបត្តិជំងឺកូវីដ-១៩ ត្រូវបានបញ្ចប់ ដើម្បីជំរុញសកម្មភាពទេសចរណ៍ឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយលោកជំទាវ ទេវ្យានី ឧត្តម ខូប្រាហ្កាដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ថ្នាក់ដឹកនាំទាំងពីរបានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា និងបានពង្រឹងវិស័យការទូតកាន់តែជិតស្និទ្ធជាមួយគ្នា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក
January 21, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok post នារសៀលនេះបានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់បាននិយាយថា គណៈរដ្ឋមន្រ្តីថៃ នៅថ្ងៃអង្គារនេះបានអនុម័តថវិកាចំនួនប្រហែល ២១០ ពាន់លានបាត (ប្រមាណជិត ៧ ពាន់លានដុល្លារអាមេរិក)។ ការអនុម័តថវិកាដ៏ច្រើននេះ គឺដើម្បីជំរុញការប្រើប្រាស់ និងជួយកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនូវជំងឺរាតត្បាត Covid-19 នៅក្នុងប្រទេស។ ប្រភពដដែលបានបន្តឲ្យដឹងថា រដ្ឋាភិបាលនឹងផ្តល់ជូនប្រជាជនចំនួន ៣១.១ លាននាក់ដោយថវិកាចំនួន ៣៥០០បាត (ប្រមាណជាង ១១៦ ដុល្លារ) ក្នុងមួយខែសម្រាប់រយៈពេលពីរខែ។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃនេះ ប្រទេសថៃបានរកឃើញករណីជំងឺ COVID-19 ថ្មីចំនួន ១៧១ករណី ដែលធ្វើឲ្យករណីសរុបនៅប្រទេសបានកើនដល់ ១២,៥៩៤
January 19, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ដែលជាឆ្នាំនៃវិបត្តិ covid-19 អាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់ប្រទេសកម្ពុជា បានដឹកអ្នកដំណើរចំនួន ២.១៣ លាននាក់។ តួលេខនេះបានបង្ហាញនូវការថយចុះ ៧៩% បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។ ជាមួយគ្នានេះដែរ តួលេខពីលេខាធិការដ្ឋាននៃអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញថា ក្នុងឆ្នាំ២០២០ នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរតាមអាកាសចំនួន ១.៣០ លាននាក់ធ្លាក់ចុះ ៧៦% ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានដឹកអ្នកដំណើរចំនួន ៦១៨,៦៦៣ នាក់ធ្លាក់ចុះ ៨៣% និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ
January 19, 2021 - អាជីវកម្ម
ប្រជាពលរដ្ឋកាន់តែច្រើន បានងាកមកចាប់ អារម្មណ៍លើផ្ទះចល័តបែបលក្ខណៈជាផ្ទះលំហែកាយ សម្រាប់ដាក់នៅតាមរមណីយដ្ឋាន រីសត ដីចម្ការជាដើម ព្រោះវាមានតម្លៃសមរម្យ ងាយស្រួលក្នុងការស្នាក់នៅ និងអាចចល័តពីកន្លែងមួយទៅកន្លែងមួយទៀតបាន ។ លោកស្រី ដួង សុផាវី ម្ចាស់សិប្បកម្មសង់ផ្ទះចល័ត ស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ថា សិប្បកម្មរបស់លោកស្រី មានភ្ញៀវមកកុម្ម៉ង់ធ្វើជាផ្ទះសម្រាប់លំហែកាយនៅតាមចម្ការ និងតាមរីសត សម្រាប់ការស្នាក់នៅបែបលំហែកាយ មានជាហូរហែ។ លោកស្រីបន្តថា ដោយសារតែអតិថិជន មានគំនិតចង់ច្នៃប្រឌិត និងការរចនាម៉ូត បន្ទប់ទៅតាមចំណងចំណូលចិត្តនោះ ទើបធ្វើឱ្យផ្ទះលំហែកាយនេះ មានភាពស្រស់ស្អាត
January 19, 2021 - អាជីវកម្ម
ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia កាលពីពេលថ្មីៗនេះបានឲ្យដឹងថា ខ្លួននឹងកាត់បន្ថយបុគ្គលិកចំនួន ៧៥% ដោយនឹងរក្សាបុគ្គលិកត្រឹមតែ ១/៤ នៃបុគ្គលិកសរុបប៉ុណ្ណោះ ហើយនិងស្នើឲ្យបុគ្គលិកផ្សេងទៀតទទួលយកការឈប់សម្រាកដោយគ្មានប្រាក់ឈ្នួលសម្រាប់រយៈពេល ៤ ខែ ដោយគិតចាប់ផ្តើមពីខែកុម្ភៈ ព្រោះការផ្ទុះឡើងវីរុស Covid-19 បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍។ លោក Tassapon Bijleveld ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Asia Aviation Plc (AAV) ដែលជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុនអាកាសចរណ៍បាននិយាយកាលពីថ្ងៃច័ន្ទថា មានតែកម្លាំងពលកម្ម ២៥% ប៉ុណ្ណោះ ដែលនឹងនៅតែបន្តធ្វើការបន្ទាប់ពីខែនេះ ដោយសារក្រុមហ៊ុនអាកាសចរណ៍នេះកំពុងធ្លាក់ចុះ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ទោះជាយ៉ាងណាក្ដី ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនរូបនេះ មិនបានបញ្ជាក់ពីទំហំនៃកម្លាំងពលកម្មនោះទេ
January 19, 2021 - ទេសចរណ៍
កោះតាឃួន ជាកោះមួយក្នុងចំណោមកោះជាច្រើនទៀតនៅក្នុងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលស្ថិតនៅក្នុងភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ បើយោងតាមការបង្ហោះនៅលើផេកក្រសួងទេសចរណ៍ កោះនេះមានចំងាយប្រហែល២២ គីឡូម៉ែតពីក្រុងស្ទឹងត្រែង តាមផ្លូវជាតិលេខ ៧ ឆ្លងកាត់តាមស្ពានសេកុង និងអាចទៅតាមផ្លូវជាតិលេខ ៩ ដោយឆ្លងកាត់តាមស្ពានមេគង្គ ប្រហែល ២៥ គីឡូម៉ែត ដោយប្រើមធ្យោបាយ ឡាន ម៉ូតូ និងកាណូត។ កោះនេះ មានទំហំទទឹងប្រហែល ៧០ម៉ែត និងបណ្តោយប្រហែល ១០០ ម៉ែត ហើយមានឆ្នេរខ្សាច់ស្រស់ស្អាតលាតសន្ធឹងល្វឹងល្វើយគួរជាទីគយគុន។ ឆ្នេរខ្សាច់នេះមានរាងជាថ្នាក់ៗ និងមានដើមជ្រៃតូចៗដុះជាគុម្ពដែលផ្តល់ជាម្លប់ និងជាជម្រក ហើយអាចបោះតង់
January 19, 2021












