Khmernote
  • អាជីវកម្ម

    រដ្ឋបាលក្រុងបាងកក (BMA) បានប្រកាសឲ្យអាជីវកម្មទាំង ១៣​ប្រភេទនៅក្នុងក្រុងបើកជាធម្មតាវិញ តែស្ថិតនៅក្រោមវិធានការគ្រប់គ្រងរោគរាតត្បាត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand។ តាមប្រភពដដែលបានឲ្យដឹងថា ការប្រកាសរបស់រដ្ឋបាលក្រុងបាងកកនេះ បានធ្វើឡើងបន្ទាប់ពីការផ្ទុះឡើងនៃជំងឺ Covid-19 បានធ្លាក់ចុះពីចំនួន ៤៩ ករណីថ្មីក្នុងមួយថ្ងៃៗនៅក្នុងរដ្ឋធានី ទៅប្រហែល ១០ ករណីរៀងរាល់ថ្ងៃ។ អ្នកនាំពាក្យ (BMA) លោក Pongsakorn Kwanmuang បាននិយាយថា ការឆ្លងរាលដាលចុងក្រោយបង្អស់ដែលបានចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូនេះ រីករាលដាលលឿនជាងការផ្ទុះលើកដំបូងកាលពីឆ្នាំមុន។ យ៉ាងណាមិញក្រោយពីករណីឆ្លងធ្លាក់ចុះ រដ្ឋបាលក្រុងបាងកក (BMA) បានអនុញ្ញាតឲ្យអាជីវកម្មចំនួន ១៣បើកឡើងវិញក្នុងនោះរួមមាន៖ បញ្ជរហ្គេមកម្សាន្ត ,ហាងកាហ្វេ ,មណ្ឌលថែទាំចាស់ជរា ,ទីលានប្រណាំង

    January 23, 2021
  • សេដ្ឋកិច្ច

    ប្រទេសវៀតណាមមានបំណងរកចំណូលឲ្យបាន ១៤.៥ ពាន់លានដុល្លារនៅឆ្នាំ២០២១នេះ ពោលគឺកើនឡើង ១២% ធៀបជាមួយនឹងឆ្នាំ២០១៩ ពីការនាំចេញផលិតផលព្រៃឈើ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Ha Cong Tuan បានបង្ហើបពីគោលដៅនេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Lao Dong ស្តីពីកំណើននៃវិស័យព្រៃឈើក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ ខណៈតម្លៃនាំចេញនឹងត្រូវឈានដល់ ២០ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ហើយក្នុងរយៈពេល ៥ឆ្នាំ វិស័យនេះនឹងធ្វើការដើម្បីរក្សាអត្រាគ្របដណ្តប់លើព្រៃឈើ ៤២% ពង្រីកទីផ្សារចែកចាយ អភិវឌ្ឍភាពជាដៃគូពាណិជ្ជកម្ម រយៈពេលវែង និងដោះស្រាយឱ្យបានឆាប់បញ្ហាពាណិជ្ជកម្មសម្រាប់ផលប្រយោជន៍ទៅវិញទៅមកស្របតាមការប្តេជ្ញាចិត្តអន្តរជាតិ។ លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរ ពីលទ្ធផលវិជ្ជមានមួយចំនួននៅក្នុងវិស័យនេះកាលពីឆ្នាំមុនទោះបីរងការរាតត្បាតនៃវីរុស Covid-19 ក៏ដោយ។ គួរបញ្ជាក់ផងដែរថា

    January 23, 2021
  • សេដ្ឋកិច្ច

    យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ចុងឆ្នាំ២០២១ ប្រជាពលរដ្ឋក្រុងស្ទឹងត្រែងនឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបានជាង ៧០ភាគរយហើយ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីធានាការដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ដោយមានទឹកប្រើប្រាស់គ្រប់គ្រាន់ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “ វឌ្ឍនភាពតាមមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង លោក សាយ កុ អភិបាលក្រុងស្ទឹងត្រែងបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ទឹកស្អាតនៅក្រុងស្ទឹងត្រែងនេះ មានសារសំខាន់ណាស់ ដើម្បីផ្តល់ទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងជួយលើកកម្ពស់សុខុមាលភាពទៀតផង ។ លោកសង្ឃឹមថានៅពេលស្ថានីយនេះស្ថាបនាហើយ ប្រជាពលរដ្ឋទូទំាងក្រុង ខេត្ត នឹងទទួលបានទឹកស្អាតប្រើប្រាស់ ទៅតាមដំណាក់កាលនីមួយៗ ដែលក្រុមបច្ចេកទេស និងរៀបចំជូនពីទីប្រជុំជនដល់ទីជនបទ។ អភិបាលក្រុងស្ទឹងត្រែងបានមានប្រសាសន៍ថា៖ « ពាក់ព័ន្ឋជាមួយបញ្ហាទឹកស្អាតដែលយើងបានអនុវត្តនៅដើមឆ្នាំ២០២១

    January 23, 2021
  • អាជីវកម្ម

    អ្នកស្រី ឌួង សំណាង ម្ចាស់ចម្ការតាង៉ែននៅភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងកាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះអ្នកស្រីមានផ្ទៃដីចម្ការដំណាំចម្រុះប្រមាណជា ១០ហិកតា ដោយក្នុងនោះដំណាំតាង៉ែន គឺអ្នកស្រីបានទទួលផលបីឆ្នាំកន្លងមកហើយ។ បន្ទាប់ពីអ្នកស្រីបានដាំ​ឡើង​ក្នុងរយៈពេល៧ឆ្នាំ ពេលនេះ តាង៉ែនកំពុងទុំ និងមានភ្ញៀវទេសចរជាតិចូលមកទិញ និងមកសម្រាកលម្ហែកាយទទួលទាន់អាហារដ៏ឆ្ងាញ់នៅទីនេះ។ ដើម្បីទទួលបានប្រាក់បន្ថែម និងចង់ផ្តល់ការងារឱ្យប្រជាពលរដ្ឋនៅតំបន់នេះធ្វើ អ្នកស្រីក៏មានគម្រោងរៀបចំចម្ការនេះឱ្យក្លាយជាកន្លែងសម្រាកលម្ហែ ដែលគេនិយាយថា ការផ្សាភ្ជាប់កសិកម្មជាមួយ​នឹងទេសចរណ៍។ ខណៈដែលបច្ចុប្បន្ននេះ ចម្ការដំណាំចម្រុះរបស់អ្នកស្រីបានចាប់ផ្តើមឱ្យភ្ញៀវទេសចរចូលមកកម្សាន្តជាបន្តបន្ទាប់ហើយ ដោយនៅទីនេះមានផ្ទះស្នាក់ចំនួនពីរ និងកន្លែងសម្រាប់បោះតង់​បានជាច្រើននៅក្នុងចម្ការតាង៉ែន ដែលនៅជិតជើងភ្នំគូលែន ពេលព្រឹកក្រោកពីដំដេកអ្នកនឹងឃើញទេសភាពដ៏ស្រស់ស្អាតនៅជើងភ្នំអមជាមួយដំណាំតាង៉ែន ខ្នុរ ធុរ៉េន និងដំណាំផ្សេងៗទៀត។ លោក

    January 22, 2021
  • សេដ្ឋកិច្ច

    ធនាគារពិភពកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ប្រជាជនថៃប្រមាណ ១.៥ លាននាក់ត្រូវបានប៉ាន់ប្រមាណថា នឹងធ្លាក់ចូលក្នុងភាពក្រីក្រនៅឆ្នាំ២០២០ ដោយសារជំងឺរាតត្បាត។ សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារពិភពលោកប្រចាំប្រទេសថៃ លោក Kiatipong Ariyapruchya បានឲ្យដឹងថា​ ប្រជាជនក្រីក្ររបស់ថៃមានចំនួនសរុប ៣.៧ លាននៅក្នុងឆ្នាំ២០១៩ ហើយចំនួនសរុបត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៥.២លាននាក់។ ទោះជាយ៉ាងណាក្ដី ចំនួននេះក៏ត្រូវបានគេរំពឹងផងដែរថា នឹងធ្លាក់ចុះដល់ ៥លាននាក់វិញ ដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ច និងការងារ។ សេដ្ឋវិទូជាន់ខ្ពស់ដដែលបានបន្តឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៨.៨% ក្នុងឆ្នាំ២០២០ កើនឡើងពី ៦.២% កាលពីឆ្នាំ២០១៩ មុនពេលកាត់បន្ថយមកនៅត្រឹម ៨.៤%

    January 22, 2021
  • ទេសចរណ៍

    ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅទូទាំងក្រុងតែម្ដង សឹងតែវង្វែង មិនថាតំបន់ឆ្នេរ ឬនៅតាមតំបន់ទីប្រជុំជនក្នុងខេត្ត ហើយឆាប់ៗខាងមុខនេះខេត្តជាប់មាត់សមុទ្រមួយនេះនឹងកាន់តែទាក់ទាញថែមទៀត ជាមួយ វិថីម្ហូបអារហារ (Street Food) ដ៏សម្បូរបែបដែលត្រូវបានបង្កើតឡើង។ កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារនៅខេត្តព្រះសីហនុ ដោយមានការចូលរួមលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរសង្កាត់ ។ ឆ្លងតាមការប្រជុំពិភាក្សាឯកឧត្តមអភិបាលខេត្តយល់ឃើញថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។ ចំពោះមុខនេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី

    January 22, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ប្រតិបត្តិករ​ទេសចរណ៍ថៃបានបង្កើតគំនិតទាក់ទាញអ្នកទេសចរដែលចូលមកក្នុងប្រទេស ជាមួយកញ្ចប់ដំណើររួមបញ្ចូលទាំងការចាក់វ៉ាក់សាំង បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូងត្រូវបានចែកចាយទៅក្រុមមនុស្សដែលមានហានិភ័យខ្ពស់នៅក្នុងខែកុម្ភៈ។ លោក Chamnan Srisawat ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ (TCT) បានមានប្រសាសន៍ថា៖ «បន្ទាប់ពីវ៉ាក់សាំងមកដល់ យើងត្រូវការផែនការទេសចរណ៍នៅត្រីមាសទី២ ក្នុងឆ្នាំនេះដើម្បីបង្កើតតម្រូវការបន្ថែមទៀត»។ លោកបានបន្ថែមថា កញ្ចប់ដំណើរកម្សាន្តរយៈពេលមួយខែត្រូវបានគេរំពឹងថានឹងចំណាយអស់ ១៥០,០០០ បាត (ប្រមាណ ៥ ពាន់ដុល្លារ) ដោយក្នុងនោះរួមបញ្ចូលការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ ដែលអ្នកទេសចរអាចរើសបានគឺ កន្លងរបស់រដ្ឋ និងកន្លែងនៅតាមតំបន់ទេសចរណ៍ដែលរដ្ឋបានកំណត់ ជាមួយនឹងការចាក់វ៉ាក់សាំងបង្ការ។ យ៉ាងណាមិញប្រធានក្រុមប្រឹក្សាទេសចរណ៍រូបនេះនិយាយថា ប្រសិនបើរដ្ឋបាលចំណីអាហារនិងឱសថយល់ព្រមលើមន្ទីរពេទ្យឯកជនដែលបម្រុងទុកវ៉ាក់សាំង Covid-19 បន្ថែមទៀតនោះ

    January 22, 2021
  • សេដ្ឋកិច្ច

    ការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន៩០ភាគរយហើយ ដោយគ្រោងឱ្យហើយនៅពេលពេលឆាប់ៗនេះ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។ លោក វ៉ា ហេងដាវុធ អនុប្រធានរៀបចំទីលានប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៃគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡា និងជាលេខាធិការដ្ឋានបច្ចេកទេសសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ចំពោះដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញកំពុងដំណើរការ សាងសង់យ៉ាងសកម្ម មិនផ្អាកនោះឡើយ ពោលគឺនៅដំណាច់ចុងខែឧសភា ឆ្នាំ២០២១នេះ នឹងសម្រេចរួចរាល់ ជាស្ថាពរ ដើម្បីធ្វើការសម្ពោធ សម្រាប់ទទួលកីឡាជាតិលើកទី៣នៅឆ្នាំ២០២២ និងដើម្បីត្រៀមទទួលកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ លោកបានបន្តថា កម្ពុជាបានត្រៀមរួចជាបណ្តើរៗហើយ នូវហេដ្ឋារចនាសម្ព័ន្ធ ការប្រមូលផ្តុំក្រុមកីឡាករជម្រើសជាតិ ដើម្បីត្រៀមកីឡាស៊ីហ្គេម ក្នុងចន្លោះប្រភេទកីឡាពី៣០ទៅ៣៥ប្រភេទកីឡា ដើម្បីឆ្ពោះ ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ

    January 22, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិចបានឲ្យដឹងថា ផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែដាក់អោយដំណើរការហើយនៅថ្ងៃនេះ។ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ វេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់អោយដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដែលរួមមាន: ១-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ ឆ្ពោះទៅមហាវិថី ចោមចៅ មានប្រវែង ៤៥៨ម៉ែត្រ ទទឹង ៨.៥ម៉ែត្រ ជាផ្លូវក្រោមដីមានជំរៅ ៣.៧ម៉ែត្រធៀបនឹងកំពស់នីវ៉ូមហាវិថី ចោមចៅ។ ២-ផ្លូវតភ្ជាប់ចរាចរឯកទិស ពីផ្លូវជាតិលេខ ៤ បត់ស្តាំឆ្ពោះទៅផ្លូវជាតិលេខ

    January 22, 2021
  • សេដ្ឋកិច្ច

    កសិករក្នុងស្រុក និងពលករដែលទើបត្រឡប់មកពីប្រទេសថៃភាគច្រើន បាននិងកំពុងងាកមករកប្រកបការងារកសិកម្មក្នុងស្រុក ដើម្បីរកកម្រៃចិញ្ចឹមគ្រួសារ ប្រសើរជាងត្រឡប់ទៅធ្វើការនៅប្រទេសថៃដែលកំពុងមានបញ្ហាជំងឺកូវីដ-១៩ ។ ពលករខ្មែរម្នាក់មកពីស្រុកថ្មគោលខេត្តបាត់ដំបងក្នុងចំណោមពលករមួយក្រុមជាង ១០នាក់ទៀតមកពីស្រុកផ្សេងគ្នាដែលកំពុងស៊ីឈ្នួល ចិញ្ច្រាំ និងហាលដំឡូងមី លើទីវាលមួយកន្លែងនៅស្រុករតន មណ្ឌលខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមខ្លួនមកស៊ីឈ្នួល នៅទីនេះអាចរកប្រាក់បានមួយថ្ងៃបីទៅបួនម៉ឺនរៀលដែរ បើប្រៀបធៀបធ្វើការនៅប្រទេសថៃ ប្រហាក់ប្រហែលគ្នា។ អតីតកម្មករសំណង់នៅថៃរូប នេះបាននិយាយថា រូបគេនិងអ្នកភូមិផ្សេងទៀតបានត្រឡប់មកពីប្រទេសថៃច្រើនខែមកហើយបាននិយាយថា ពួកគេសុខចិត្តរកការងារកសិកម្មធ្វើក្នុងស្រុកវិញ ប្រសើរជាងត្រឡប់ទៅប្រទេសថៃដែលកំពុងផ្ទុះជំងឺកូវីដ-១៩ ដែលពិបាករកការងារធ្វើ និងត្រូវបានអាជ្ញាធរថៃ គេដាក់ឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលចាប់បាន ខណៈចំណាកស្រុកខុសច្បាប់ និងត្រូវបញ្ជូនមកស្រុកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃម្តងទៀត វាធ្វើឱ្យខាតពេលវេលា ។ ប្អូនឱ្យដឹងថា ពួកខ្លួនស៊ីឈ្នួលជាក្រុមនេះ គឺប្រមូលដំឡូងដែលម្ចាស់ចាក់គរជាពំនូកៗ ទៅដាក់ម៉ាស៊ីនចិញ្ច្រាំ

    January 21, 2021