Khmernote
  • សេដ្ឋកិច្ច

    ប្រធានាធិបតី Joe Biden កាលពីថ្ងៃច័ន្ទបានប្រកាសថា សហរដ្ឋអាមេរិកអាចឈានដល់ការចាក់វ៉ាក់សាំង Covid-19 ដល់ទៅចំនួន ១.៥ លានដូសក្នុងមួយថ្ងៃ ពោលគឺកើនឡើងខ្ពស់ជាងគោលដៅរបស់លោក ១លានដូសក្នុងមួយថ្ងៃ ដែលបានបំពេញជិតនឹងគ្រប់ចំនួនទៅហើយនៅក្នុងរដ្ឋបាលរបស់លោក Trump។ ប្រធា​នាធិបតីបានមានប្រសាសន៍ថា៖ « ខ្ញុំបានសន្យាថា យើងនឹងទទួលបានការចាក់ ១០០លានដូស រយៈពេល ១០០ ថ្ងៃ ប៉ុន្តែខ្ញុំគិតថាដោយព្រះគុណនៃព្រះនិងឆន្ទៈល្អ យើងអាចនឹងទទួលបានពី ១.៥ លានក្នុងមួយថ្ងៃ តែយើងត្រូវសម្រេចគោលដៅមួយលានដូសក្នុងមួយថ្ងៃជាមុនសិន »។ យ៉ាងណាមិញ អ្នកឯកទេសសុខភាពសាធារណៈមួយចំនួនបានរិះគន់ការសន្យារបស់លោក Biden ក្នុងការចាក់វ៉ាក់សាំងចំនួន ១០០ លានដូសក្នុងរយៈពេល ១០០

    January 27, 2021
  • អាជីវកម្ម

    ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែងក្នុងខេត្តត្បូងឃ្មុំ បានចែករំលែកបទពិសោធន៍ថា បើចង់បានពូជត្រី យកទៅចិញ្ចឹមដែលល្អ កសិករត្រូវចេះពីបច្ចេកទេសបង្កាត់ពូជ និងការផ្តល់ចំណីឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យមានការខាតបង់។ លោក ខាង វ៉ានឆេង ម្ចាស់កសិដ្ឋានចែកចាយពូជត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិរលើ ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មុខរបរចិញ្ចឹមពូជត្រីនេះ គឺត្រូវយល់ដឹងឱ្យបានច្បាស់ជាមុនពីបច្ចេកទេសនៃការចិញ្ចឹម ពិសេសគឺត្រូវសិក្សាស្វែងយល់ពីការបង្កាត់ពូជ និង ការឱ្យចំណីឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យខាតបង់ថវិកា។ លោកបន្តថា កសិដ្ឋានរបស់លោកបានចិញ្ចឹមពូជត្រីប្រមាណ ១៣ប្រភេទ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្ត និងការនាំចេញទៅរាជធានី ខេត្តផ្សេងៗទៀតផងដែរ។ លោកបន្ថែមថា ក្នុងមួយខែលោកអាចរកចំណូលបានចន្លោះពី ៤០០០ដុល្លារ រហូតដល់ ៥០០០ដុល្លារ ក្នុងការលក់ពូជត្រី ទាំងអស់។

    January 27, 2021
  • ទេសចរណ៍

    យោងតាមអនុក្រឹត្យចេញផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះបានឲ្យដឹងថា រាជរដ្ឋាភិបាលបានប្រកាសចុះបញ្ជីតំបន់ចំនួន ២ បន្ថែមទៀតនៅក្នុងខេត្តកំពតក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិ។ ដោយមានផ្ទៃដីសរុប ៨៣.៤៤ ហិកតានៅស្រុកដងទង់ និងស្រុកបន្ទាយមាស តំបន់បេតិកភណ្ឌធម្មជាតិដែលត្រូវបានចុះបញ្ជីថ្មីនោះ គឺភ្នំទទុង និងភ្នំតូច។ អនុក្រឹត្យបានគូសបញ្ជាក់ថា ការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិទាំងនេះ គឺដើម្បីធានាដល់ការការពារបរិស្ថានការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។ (រូបតំណាង) ប្រភពដដែលបានបន្ថែមទៀតថា ទីតាំងបេតិកភណ្ឌធម្មជាតិថ្មីនេះ នឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថានដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្ត និងកម្លាំងប្រដាប់អាវុធ។ សូមជម្រាបថា ក្រៅពីអនុក្រឹត្យប្រកាសចុះបញ្ជីភ្នំទទុង និងភ្នំតូច ជាបេតិកភណ្ឌធម្មជាតិ ក៏មានអនុក្រឹត្យមួយផ្សេងទៀតស្ដីពី ការបង្កើតតំបន់បតិកភណ្ឌធម្មជាតិ ភ្នំព្រះគុហារហ្លួង (រូងភ្នំហ្លួង) ដែលមានផ្ទៃដីទំហំ ២៥ ហិកតា

    January 27, 2021
  • សេដ្ឋកិច្ច

    យោងតាមមន្រ្តីនៃរដ្ឋាភិបាលជប៉ុនបានឲ្យដឹងកាលពីថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតម៉ាស៊ីនបង្កកចំនួន ៤ ក្នុងតម្លៃប្រមាណជាង ១០ពាន់លានយ៉េន (៩៦.៤ លានដុល្លារ)។ ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតទាំងនោះ គឺក្នុងគោលបំណងទិញម៉ាស៊ីនបង្កកយ៉ាងច្រើន ដើម្បីផ្ទុកវ៉ាក់សាំងនៅក្នុងមន្ទីរពេទ្យ ខណៈប្រទេសនេះត្រៀមរៀបចំសម្រាប់ការទទួលបាន និងចាក់វ៉ាក់សាំងដល់ប្រជាជន។ ប្រភពដដែលបានបន្តឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹងធានានូវម៉ាស៊ីនបង្កកប្រមាណ ២០,០០០ គ្រឿង ដើម្បីចែកចាយនៅតាមមណ្ឌលសុខភាពទូទាំងប្រទេស សម្រាប់ផ្ទុកវ៉ាក់សាំង ដោយការចាក់វ៉ាក់សាំងរំពឹងថានឹងចាប់ផ្តើមនៅក្នុងប្រទេសនៅចុងខែកុម្ភៈ។ ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាលបានស្នើសុំឱ្យក្រុមហ៊ុនផលិតចំនួន ៤ គឺក្រុមហ៊ុន PHC Holdings Corp ក្រុមហ៊ុន Nihon Freezer Co និងក្រុមហ៊ុន EBAC ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ និងក្រុមហ៊ុន

    January 27, 2021
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីកសិកម្ម ណែនាំម្ចាស់កសិដ្ឋានចិញ្ជឹមត្រី ត្រូវបន្តពង្រីកសក្តានុពលចិញ្ចឹម រួមទាំងបង្កាត់ពូជ ដើម្បីធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូលនិងក្សេត្របរិស្ថានដែលមានលក្ខណៈអំណោយផលសម្រាប់ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តផងដែរ។ ព្រមជាមួយសមិទ្ធផលដែលកសិដ្ឋានសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យម្ចាស់កសិដ្ឋានចិញ្ជឹមត្រីត្រូវបន្តខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត រួមទាំងបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ មួយវិញទៀត កសិដ្ឋាន

    January 27, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា ផ្សាររាត្រី Chatuchak ដែលជាទីផ្សារធំបំផុតរបស់ទីក្រុងបាងកក និងជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយបានរងផលប៉ះពាល់យ៉ាងខ្លាំងពីរលកថ្មីនៃវីរុស Covid-19 ។ ប្រភពដដែលបានបន្តថា ចំនួនភ្ញៀវដែលមកផ្សារនេះធ្លាក់ចុះដល់ ៩០% ដោយសារកង្វះភ្ញៀវទេសចរបរទេស ដែលបណ្ដាលមកពីការរឹតត្បិតការធ្វើដំណើរក្នុងឆ្នាំកន្លងមក ក៏ដូចជាប្រជាជនក្នុងស្រុកដែលស្នាក់នៅផ្ទះ ទោះបីមានវិធានការណ៍ទប់ស្កាត់ជំងឺយ៉ាងតឹងរឹងក៏ដោយ។ ជាមួយគ្នានេះដែរ អ្នកលក់នៅ​ផ្សារបាននិយាយថា ទាំងនេះជាស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល ៥០ ឆ្នាំ ផ្សារ Chatuchak ស្ថិតក្នុងវិបត្តិដ៏អាក្រក់បំផុត។ ទោះជាយ៉ាងណាក្ដី អ្នកលក់ភាគច្រើនមិនបានរាយការណ៍អំពីការលក់អ្វីទាំងអស់ ប៉ុន្តែតូបជាច្រើនត្រូវបានបិទដោយសារមិនមានប្រាក់ចំណូល បើទោះបីជា រដ្ឋបាលក្រុងបាងកកកំពុងព្យាយាមបន្ធូរបន្ថយស្ថានការណ៍ ដោយបន្ថយថ្លៃឈ្នួលជួលពាក់កណ្តាលក៏ដោយ ដែលនោះវាមិនគ្រប់គ្រាន់ទេក្នុងការជួយអាជីវកម្ម។ លើសពីនេះអ្នកលក់មួយចំនួនបានព្យាយាមធ្វើពាណិជ្ជកម្មតាមអ៉ីនធឺណេត ប៉ុន្តែការលក់នៅតែទាបដដែល។

    January 27, 2021
  • សេដ្ឋកិច្ច

    សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជាបានអះអាងថា បើយោង​តាមលទ្ធផល​ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥ ៥៥២ ២២១ នាក់ ក្នុងនោះ អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំគឺ ១.៤ភាគរយ ហើយចាប់ពីឆ្នាំ​២០០៨ ដល់​ឆ្នាំ២០១៩ ចំនួនប្រជាជនបានកើនឡើងចំនួន ២,២លាននាក់។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿន​ទូទៅ​ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាព្រឹកថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅ​សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុង​ចំណោមប្រជាជនសរុបជាង ១៥លាននាក់

    January 26, 2021
  • សេដ្ឋកិច្ច

    តំបន់ឧស្សាហកម្ម និងអាជ្ញាធរឧទ្យានបច្ចេកវិទ្យាខ្ពស់ (DHPIZA) នៅភាគកណ្ដាលនៃទីក្រុងដាណាង បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងអេឡិចត្រូនិកដែលមានតម្លៃ ១១០ លានដុល្លារមកពីសហគ្រាសសហរដ្ឋអាមេរិក។ ប្រធាន (DHPIZA) លោក Pham Truong Son បានឲ្យដឹងថា គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Hayward Quartz Technology Inc ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេ ក្នុងការផ្គត់ផ្គង់ដល់ក្រុមហ៊ុនផលិតឧបករណ៍ដើមសំខាន់ៗទាំងអស់នៅក្នុងផ្នែកអាជីវកម្មអេឡិចត្រូត និងជាអ្នកចែកចាយរ៉ែថ្មខៀវ និងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗទាំងអស់នៃក្រុមហ៊ុនផលិតពីតំបន់ Silicon Valley នៅសហរដ្ឋអាមេរិក។ លោក Pham Truong Son បានឲ្យដឹងបន្ថែមថា គម្រោងនេះ គឺជាការវិនិយោគផ្ទាល់ធំជាងគេទី២ ពីសហរដ្ឋអាមេរិក

    January 26, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ All Nippon Airways គ្រោងនឹងកាត់បន្ថយជើងហោះហើរអន្តរជាតិក្នុងរដូវក្តៅចំនួន ៥០ ភាគរយ។ ប្រភពដដែលបានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនកាត់បន្ថយជើងហោះហើរដូច្នេះ គឺដោយសារជំងឺ​ Covid-19 នៅតែបន្តរាតត្បាតទាំងក្នុង និងក្រៅប្រទេស ហើយការកាត់បន្ថយនឹងចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៣០ ខែតុលា។ ជាមួយគ្នានេះ ក្រុមហ៊ុន ANA នឹងបញ្ឈប់ការហោះហើរនៅលើជើងហោះហើរអន្តរជាតិចំនួន ១៦ ក្នុងនោះរួមមានពី Narita ទៅ

    January 26, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មានបានឲ្យដឹងថា ព្រលានយន្តហោះបែកចានខេត្តបាត់ដំបង ចាប់ផ្តើមកំណត់ទីតាំង ដាំបង្គោល កំណត់ព្រំដី និងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅដល់ការជួសជុលឡើងវិញនាពេលខាងមុខនេះ ឆ្លើយតបទៅនឹងតម្រូវការដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដនៅខេត្ដបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា លោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបងបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងធ្វើការមួយជំហានហើយ ជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយទីមួយក្នុងក្របខ័ណ្ឌ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងការអនុវត្តការងារជាក់ស្តែង តាមណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានឆ្វៀលផ្ទៃដីព្រលាន យន្តហោះទុកសម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ ទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង។ លោកបានបន្តថា

    January 26, 2021