Khmernote
  • បុគ្គលជោគជ័យ

    អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ដែលគេស្គាល់គ្រប់ៗគ្នាថា ជាឧកញ៉ាមួយរូបដែលមានចិត្តសប្បុរស គឺ អ្នកឧកញ៉ា ហុង ពីវ បានបន្ដឧបត្ថម្ភថវិកាផ្ទាល់ខ្លួនដ៏ច្រើនរហូតដល់ ២លានដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ ការប្រគល់ថវិកាទាំងអស់នេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ហើយក៏ចំថ្ងៃពិសេសគឺ ថ្ងៃខួបកំណើតរបស់អ្នកឧកញ៉ា ហុង ពីវ គម្រប់អាយុ៦៦ឆ្នាំផងដែរ។ យ៉ាងណាមិញនេះជាលើកទី៥ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាដ៏ច្រើនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីឆ្នាំ២០១៦ អ្នកឧកញ៉ា បានឧបត្ថម្ភ ១លានដុល្លារ ឆ្នាំ២០១៧ ឧបត្ថម្ភ ២លានដុល្លារ ឆ្នាំ២០១៨ ២,១៦៨,៨៨៨ដុល្លារ,

    January 29, 2021
  • អាជីវកម្ម

    ក្រុមហ៊ុន Apple និង Facebook កាលពីពេលថ្មីៗនេះ បានប្រកាសពីការកើនឡើងយ៉ាងខ្លាំងនៃការលក់ និងប្រាក់ចំណេញនៅក្នុងត្រីមាសដែលគិតចាប់ពីខែតុលា រហូតដល់ខែធ្នូ ឆ្នាំ២០២០ ចំពេលផ្ទុះឡើងរលកថ្មីនៃវីរុស Covid-19។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទាំងពីរនេះ បានចេញផ្សាយរបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសរបស់ពួកគេកាលពីថ្ងៃពុធ ក្នុងនោះ Apple បានរាយការណ៍ថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់រយៈពេលនេះឈានដល់ ១១១.៤ ពាន់លានដុល្លារដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានប្រចាំត្រីមាសរបស់ខ្លួន។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនបានរាយការណ៍អំពីការកើនឡ់ងខ្លាំងនៃការលក់ទូរស័ព្ទ iPhone និងឧបករណ៍ដែលត្រូវបានប្រើសម្រាប់ការងារទូរគមនាគមន៍ដូចជា កុំព្យូទ័រយួរដៃ និងកុំព្យូទ័រថេប្លេត។ ដែលការលក់ទាំងនេះត្រូវបានជំរុញដោយអ្នកប្រើប្រាស់ សម្រាប់ធ្វើការ និងស្នាក់នៅក្នុងផ្ទះ ហើយជាលទ្ធផល ក្រុមហ៊ុន Apple រកប្រាក់ចំណូលបានជិត ២៩

    January 29, 2021
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនម៉ុងឬទ្ធី ស្ទឹងត្រែង បានរៀបចំផែនការដាំស្វាយចំនួន (២លានដើម) បន្ថែមទៀតនៅលើផ្ទៃដី ២.០០០ហិកតា ក្នុងឆ្នាំ២០២១នេះ ដែលផែនការនេះនឹងបង្កើតបានការងារធ្វើ ជូនកម្មករស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅ ក្នុងសម័យកូវីដ-១៩ ។ ក្នុងសកម្មភាពថែទាំស្វាយនៅក្រុមហ៊ុន (ម៉ុងឬទ្ធីគ្រុប) ស្ទឹងត្រែង ស្ថិតនៅភូមិឬទ្ធីសែនជ័យ ឃុំ-ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២១ លោក សុង គ័រឈៀង ជនជាតិចិនជាប្រធានផ្នែកបច្ចេកទេសដាំដុះនិងថែទាំ ដំណាំស្វាយបានបញ្ជាក់ថា ក្រុមហ៊ុនបានផ្លាស់ប្តូរផ្ទៃដីពីការដាំដំណាំកៅស៊ូ មកដាំដំណាំស្វាយវិញចាប់តាំងពីឆ្នាំ២០១៥មក ទទួលបានផលល្អ។ ដំណាំស្វាយនៅក្រុមហ៊ុននេះដាំបាន ១.២០០ហិកតាហើយ ក្នុងនោះ៨០០ហិកតាកំពុងទទួលផល និង នាំចេញទៅកាន់ទីផ្សារប្រទេសចិន ហើយនៅឆ្នាំ២០២១នេះ និងបន្តដាំលើផ្ទៃដី

    January 29, 2021
  • សេដ្ឋកិច្ច

    យោងតាមការបង្ហោនៅលើផេករបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា មុននេះបន្តិចបានឲ្យដឹងថា ឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុសម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ១.៥៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ ទឹកប្រាក់សរុបនៃការនាំចេញនេះ គឺជាតួលេខកំណើន បើទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺរាត្បាត Covid-19 ក៏ដោយ។ ជាមួយគ្នាេះនេះដែរនាថ្ងៃទី ២៦ ខែមករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសារលិខិតអបអរសាទរចំពោះកំណើននេះ ដល់ក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិន ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនផងដែរ។ សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨

    January 28, 2021
  • សេដ្ឋកិច្ច

    គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចការងារសាងសង់បានជាង ១៧,៥% ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការអន្តរក្រសួង បានអញ្ជើញអមដំណើរសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន

    January 28, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនសាមសុងអេឡិចត្រូនិក ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន និងបន្ទះឈីបធំជាងគេបំផុតនៅលើពិភពលោកបានរាយការណ៍ថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសទី៤ កើនឡើងជាងមួយភាគបួនពីមួយឆ្នាំទៅមួយឆ្នាំកាលពីថ្ងៃព្រហស្បតិ៍។ ការកើនឡើងនេះ ត្រូវបានក្រុមហ៊ុនឲ្យដឹងថា គឺដោយសារការស្នាក់នៅផ្ទះរបស់មនុស្សក្នុងអំឡុងពេលវីរុស Covid-19 រាតត្បាតជំរុញឲ្យតម្រូវការសម្រាប់ឧបករណ៍ដែលបំពាក់ដោយបន្ទះឈីបរបស់ក្រុមហ៊ុនកើនឡើង។ ក្រុមហ៊ុនអេឡិចត្រូនិកសាមសុង បានឲ្យដឹងថា ប្រាក់ចំណេញបានកើនឡើង ២៦.៤% នៅក្នុងខែតុលា ដល់ខែធ្នូ ពីមួយឆ្នាំមុន ដល់ចំនួន ៦.៦១ ទ្រីលានវ៉ុន (៥.៩៧ ពាន់លានដុល្លារ)។ ជាមួយគ្នានេះប្រាក់ចំណេញប្រតិបត្តិការបានកើនឡើង ២៦.៤% ដល់ចំនួន ៩.០៥ ទ្រីលានវ៉ុន ខណៈការលក់ក៏កើនឡើង ២.៨% ស្មើនឹង ៦១.៥៥ ទ្រីលានវ៉ុន។ ប៉ុន្តែទោះយ៉ាងណា សាមសុង

    January 28, 2021
  • អាជីវកម្ម

    យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា​ Apple ផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅប្រទេសវៀតណាម ដោយក្រុមហ៊ុន Cupertino នឹងធ្វើពិពិធកម្មដំណើរការផលិត ដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិន។ ប្រភពដដែលបានឲ្យដឹងថា រោងចក្រនៅឥណ្ឌាគួរតែចាប់ផ្តើមផលិតឧបករណ៍ iPhone 12 នៅដើមត្រីមាសនេះ ខណៈរោងចក្រនៅវៀតណាមនឹងដំណើរការលើឧបករណ៍ iPad និង HomePod mini ។ ជាមួយគ្នានេះ រោងចក្រនៅប្រទេសវៀតណាមបានធ្វើការលើឧបករណ៍បំពងសម្លេងឆ្លាតវៃចាប់តាំងពីការណែនាំមក ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញថាក្រុមហ៊ុន Apple កំពុងបង្កើនការបញ្ជាទិញដល់អ្នកផ្គត់ផ្គង់ដើម្បីពង្រីកសមត្ថភាពផលិតកម្ម។ យោងតាមអ្នកគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់បានឲ្យដឹងថា ក្រុមហ៊ុនអាមេរិកនៅតែបន្តដកខ្លួនចេញពីប្រទេសចិន បើទោះបីជាសហរដ្ឋអាមេរិកមានប្រធានាធិបតីថ្មីក៏ដោយ។ អ្នកគ្រប់គ្រងបានបង្ហាញថា ការផ្លាស់ប្តូរនេះមិនត្រឹមតែប៉ះពាល់ដល់ផលិតផលគ្រឿងបរិក្ខាប៉ុណ្ណោះទេ តែក៏ប៉ះពាល់ការលក់ iPhone និង iPad ដែលកំពុងលក់ដាច់បំផុតផងដែរ។ ទន្ទឹមនឹងនេះ

    January 28, 2021
  • ទេសចរណ៍

    ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ ALL NIPPON AIRWAYS (ANA) សម្រេចផ្អាកជើងហោះត្រង់ ណារីតា-ភ្នំពេញ-ណារីតា ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត។ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ បានជូនដំណឹងថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩នៅតែបន្ត ក្រុមហ៊ុនអាកាសចរណ៍ ALL NIPPON AIRWAYS (ANA) បានផ្អាកជើងហោះហើរណារីតា-ភ្នំពេញហើយក្រុមហ៊ុន នឹងប្រកាសអំពីការហោះហើរឡើងវិញនៅពេលសមស្រប។ សូមជម្រាបផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនដ៏ធំ ANA បានប្រកាសកាត់បន្ថយជើងហោះហើរអន្តរជាតិ ៥០% នៅរដូវក្តៅឆ្នាំ២០២១

    January 28, 2021
  • ទេសចរណ៍

    (ភ្នំពេញ)៖ ដោយសារជួបនូវវិបត្តិជំងឺកូវីដ-១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិតែ ១.៣១ លាននាក់ប៉ុណ្ណោះ ដោយមានការថយចុះប្រមាណ ៨០% និងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៩ លាននាក់ ថយចុះ ២០% បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ, នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងនៅក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ ឆ្នាំ២០២១ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្នុងនាមជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងជាតំណាងសម្តេចតេជោ ហ៊ុន សែន

    January 28, 2021
  • ទេសចរណ៍

    មន្ត្រីទេសចរណ៍ថៃមានគំនិតថ្មី ដើម្បីទាក់ទាញភ្ញៀវនោះ គឺផលិតកម្មខ្សែភាពយន្ត ខណៈក្រសួងទេសចរណ៍និងកីឡា មានគោលបំណងរកប្រាក់ឲ្យបានប្រមាណ ៣ ពាន់លានបាត ពីក្រុមអ្នកផលិតខ្សែភាពយន្តបរទេស ហើយកំពុងផ្តោតគោលដៅ លើគម្រោងនានាដែលមានទឹកប្រាក់វិនិយោគជាង ១០០ លានបាត ដោយសង្ឃឹមថានឹងអាចទូទាត់សងសម្រាប់ការបាត់បង់ចំណូលដោយសារកង្វះភ្ញៀវទេសចរអន្តរជាតិក្នុងពេលមានជំងឺរាតត្បាត។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The thaiger ប្រាក់ចំណូលពីទេសចរណ៍បរទេសបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺជិត ៨៣% ក្នុងឆ្នាំ២០២០ ហើយចំនួនភ្ញៀវទេសចរក៏ដូចគ្នាគឺពីចំនួនជិត ៤០ លាននាក់នៅឆ្នាំ២០១៩ មកត្រឹមតែ ៦.៧ លាននាក់ក្នុងឆ្នាំ២០២០ ។ អគ្គនាយកនៃនាយកដ្ឋានទេសចរណ៍លោក Anant Wongbenjarat មានប្រសាសន៍ថា ប្រទេសថៃបានស្វាគមន៍ផលិតកម្មខ្សែភាពយន្តអន្តរជាតិចំនួន ១៧៦ នៅប្រទេសនេះកាលពីឆ្នាំមុន

    January 27, 2021