Khmernote
  • សេដ្ឋកិច្ច

    ប្រទេសវៀតណាមរំពឹងថា នឹងមានរោងចក្រផលិតផលបច្ចេកវិទ្យាខ្ពស់ចំនួន ៥០០ និងរោងចក្រកសិកម្មដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាខ្ពស់ចំនួន ២០០ នៅឆ្នាំ២០៣០។ យោងតាមកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាជាន់ខ្ពស់ជាតិឆ្នាំ២០៣០ រដ្ឋាភិបាលបានកំណត់គោលដៅបង្កើនផលិតផលបច្ចេកវិទ្យាខ្ពស់ដល់ប្រមាណ ៦០% នៃតម្លៃនាំចេញសរុបនៅក្នុងឧស្សាហកម្ម និងកែច្នៃ។ ប្រភពដដែលបានឲ្យដឹងថា ប្រទេសវៀតណាមក៏ស្វែងរកការ​អភិវឌ្ឍន៍ និងធ្វើជាម្ចាស់លើបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន ២០ ដែលជាផ្នែកមួយនៃបញ្ជីបច្ចេកវិទ្យាដែលត្រូវបានផ្តល់អាទិភាពសម្រាប់ការវិនិយោគ និងការអភិវឌ្ឍនៅក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា មួយរយៈចុងក្រោយនេះ វៀតណាមហាក់ដូចជាទាក់ទាញអ្នកវិនិយោគបរទេស ជាពិសេសក្រុមហ៊ុន និងសហគ្រាសធំៗជាច្រើនមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេស។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅប្រទេសវៀតណាម ដោយក្រុមហ៊ុន Cupertino នឹងធ្វើពិពិធកម្មដំណើរការផលិត ដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិន។ លើសពីនេះ ក្រុមហ៊ុន Hayward Quartz

    February 1, 2021
  • ទេសចរណ៍

    បង្គន់អនាម័យសាធារណៈ កំពុងត្រូវបានសាងសង់ឡើងនៅតាមបណ្តោយឆ្នេរសមុទ្រខេត្តព្រះសីហនុ ដោយផ្តោតលើអនាម័យ និងបរិស្ថាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលទៅកម្សាន្តខេត្តគោលដៅទេសចរណ៍មួយនេះ។ យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២១ នេះ ការងារសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង សម្រេចបានប្រមាណ ៣៥.១% ហើយ នៃការងារទាំងអស់​។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈទាំង ៩ទីតាំង ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុក

    February 1, 2021
  • អាជីវកម្ម

    អភិបាលក្រុងបាងកកលោក Aswin Kwanmuang កាលពីចុងសប្ដាហ៍មុន បានអនុញ្ញាតឲ្យអាជីវកម្មចំនួន ៣៧ប្រភេទ នៅក្នុងក្រុងបើកដំណើរការឡើងវិញ បន្ទាប់ពីបញ្ជាឲ្យបិទដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស Covid-19។ សេចក្ដីជូនដំណឹងរបស់អភិបាលក្រុងបានធ្វើឡើងបន្ទាប់ពីមានការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពីវីរុស Covid-19 (CCSA) សម្រាប់ការបន្ធូរបន្ថយ។ បទបញ្ជាដែលត្រូវបានអនុម័តដោយគណៈកម្មធិការបង្ការជំងឺឆ្លងនេះ នឹងចូល​ជាធរមាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ប្រភពដដែលបានបន្តឲ្យដឹងថា បើទោះបីជា អភិបាលក្រុងបាងកកអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មមួយចំនួនក៏ពិតមែន តែក៏អាជីវកម្មមួយចំនួនមិនទាន់អនុញ្ញាតឲ្យបើកដំណើរការឡើងវិញនោះឡើយ។ ក្នុងនោះអាជីវកម្មដែលនៅតែបន្តបិទទ្វារួមមាន ហាងស្រា បារ ហាងខារ៉ាអូខេ កន្លែងម៉ាស្សា កន្លែងម៉ាស្សា​ កន្លែងជល់មាន់ផ្សេងៗ និងមជ្ឈមណ្ឌលថែទាំកុមារ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់មួយចំនួននៅក្នុងក្រុង។ ជាមួយគ្នានេះ អាជីវកម្មដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ក៏ត្រូវឲ្យជៀសវាងសកម្មភាពដែលអាចបង្កហានិភ័យ និងវិធានការដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស

    February 1, 2021
  • សេដ្ឋកិច្ច

    យោងតាមសារព័ត៌មាន CNBC បានឲ្យដឹងថា ប្រទេសវៀតណាមបានធ្វើបានល្អប្រសើរជាងដៃគូក្នុងតំបន់របស់ខ្លួនរួមទាំងប្រទេសចិនផងដែរ ដើម្បីក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេនៅអាស៊ីក្នុងឆ្នាំ២០២០ ។ ជាមួយគ្នានេះទោះបីជាសេដ្ឋកិច្ចខ្លះមិនទាន់បានរាយការណ៍ពីតួលេខនៅត្រីមាសទី ៤ ក៏ដោយ ក៏ការប៉ាន់ស្មានដែលត្រូវបានធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកពីប្រភពផ្លូវការនិងស្ថាប័នពហុភាគីដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ បានរកឃើញថា ប្រទេសវៀតណាមគឺជាប្រទេសមួយក្នុងចំណោមសេដ្ឋកិច្ច ៣ នៅអាស៊ី ដែលទទួលបានកំណើនកាលពីឆ្នាំមុន រួមជាមួយកោះតៃវ៉ាន់ និងចិនដីគោក។ ទន្ទឹនឹងនេះ រដ្ឋាភិបាលវៀតណាមបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចបានកើនឡើង ២.៩ ភាគរយកាលពីឆ្នាំមុនធៀបនឹងកំណើន ២.៣ ភាគរយរបស់ប្រទេសចិន រួមទាំងសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀតដូចជា កូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ហុងកុង និងឥណ្ឌា។ មិនតែប៉ុណ្ណោះទេ សារព័ត៌មាន CNBC

    January 30, 2021
  • សេដ្ឋកិច្ច

    វីរុសរាតត្បាតកូវីដ-១៩ មិនត្រឹមតែសម្លាប់ជិវិតមនុស្សប៉ុណ្ណោះទេ តែក៏វាយប្រហារសេដ្ឋកិច្ច វិស័យទេសចរណ៍ និងសម្លាប់ការងារជាច្រើននៅលើពិភពលោក។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺបានរុញច្រានឲ្យមនុស្សជាច្រើននៅលើពិភពលោកធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ប្រជាជនថៃក៏រងការវាយប្រហារយ៉ាងចាស់ដៃដែរពីវីរុសរាតត្បាត ដែលផ្ទុះឡើងម្ដងហើយ ម្ដងទៀត រហូតបង្ខំឲ្យរដ្ឋាភិបាលត្រូវសម្រេចរឹតបន្តឹងទាំងតំបន់ និងប្រទេសឡើងវិញ។ ហើយនៅពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា សហជីពអ្នកបើកតាក់ស៊ីថៃ និងអ្នកបើកបររថយន្តថៃ បានប្រគល់សំណើជាផ្លូវការទៅគណៈកម្មាធិការការងាររដ្ឋាភិបាល ដើម្បីដាក់សំណើទៅរដ្ឋាភិបាលស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ប្រភពដដែល​បានឲ្យដឹងថា ស្ទើរតែគ្រប់វិស័យទាំងអស់នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេសនេះ បានទទួលរងនូវផលប៉ះពាល់ពីការបិទទ្វារ និងការបិទព្រំដែន។ មួយវិញទៀតអ្នកស្ថិតនៅក្នុងវិស័យនេះត្រូវខកខានទទួលបានចំណូល ដែលបានមកពីភ្ញៀវទេសចរ ៤០ លាននាក់ ឬ រាប់លាននាក់ដែលបានត្រឡប់មកកម្សាន្តក្នុងប្រទេសនៅឆ្នាំ២០២០ និងឆ្នាំនេះ ដូចកាលពី

    January 30, 2021
  • អាជីវកម្ម

    ក្រុមហ៊ុន ANA Holdings ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទាំង ២ របស់ជប៉ុនបានប្រកាសពីការខាតបង់សុទ្ធក្នុងរយៈពេល ៣ត្រីមាស នៃឆ្នាំ២០២០ ដោយសារតែជំងឺរាតត្បាត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK ក្រុមហ៊ុន ANA និយាយថា ការលក់ជាក្រុមរបស់ខ្លួននៅក្នុងរយៈពេលពីខែមេសាដល់ខែធ្នូ មានប្រមាណតែ ៥ ពាន់លានដុល្លារប៉ុណ្ណោះ។ ក្នុងនោះ គឺធ្លាក់ចុះ ៦៦.៧% គិតជាប្រាក់យ៉េន ខណៈគិតជាប្រាក់ដុល្លារខាតបង់សុទ្ធមានប្រហែល ៣ ពាន់លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមហ៊ុនបានបន្តឲ្យដឹងថា បញ្ហាទាំងអស់នេះត្រូវបានជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនអ្នកដំណើរនៅលើជើងហោះហើរទាំងក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាការបាត់បង់ដែលទាក់ទងនឹងការកាត់យន្ដហោះចេញពីកងនាវារបស់ខ្លួន។ ជាមួយគ្នានេះបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះទើបតែប្រតិបត្តិការ ២០% នៃជើងហោះហើរអន្តរជាតិដែលបានគ្រោងទុក ហើយ ៣០%

    January 30, 2021
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍ថៃ បានរួមគ្នាជាមួយក្រុមប្រឹក្សាភិបាលដំណាំផ្លែឈើរបស់ប្រទេសថៃ បង្កើតផែនការដើម្បីពង្រីកទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិសម្រាប់ឧស្សាហកម្មផ្លែឈើរបស់ប្រទេសនេះ។ ក្រុមប្រឹក្សាភិបាលដំណាំផ្លែឈើបានកំណត់ថវិកាចំនួន ៤៩២ លានបាត (ប្រមាណ ១៦.៤ ដុល្លារ) ដើម្បីបង្កើនបណ្តាញលក់សម្រាប់អ្នកដាំផ្លែឈើ ក៏ដូចជាចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយ។ ជាមួយគ្នានេះ ក៏ត្រូវប្រើសម្រាប់គម្រោងភ្ជាប់បណ្តាញផ្លូវដែកចិន តាមរយៈប្រទេសឡាវ ក៏ដូចជាភ្ជាប់ទៅនឹងទីផ្សារនៅក្នុងប្រទេសកូរ៉េខាងត្បូង រុស្ស៊ី អាស៊ីកណ្តាល មជ្ឈឹមបូព៌ា និងអឺរ៉ុប។ លើសពីនេះទៅទៀត ក្រសួងក៏នឹងប្រើ សម្រាប់ប្រព័ន្ធតាមដាន ដែលនឹងត្រូវបានកែលម្អផងដែរ ដើម្បីធានានូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ផងដែរថា វិស័យផ្លែឈើនៅប្រទេសថៃបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការរាតត្បាតរបស់វីរុស Covid-19 ខណៈដែលការិយាល័យសេដ្ឋកិច្ចកសិកម្មបានព្យាករណ៍ថា ការប្រមូលផលផ្លែឈើនៅឆ្នាំនេះនឹងកើនឡើង ២៤% ។

    January 30, 2021
  • ទេសចរណ៍

    ខេត្តកំពតនឹងក្លាយជាតំបន់ទេសចរណ៍មួយដែលកាន់តែមានប្រជាប្រិយភាព បន្ទាប់ពីគម្រោងអភិវឌ្ឍនានា ត្រូវបានបញ្ចប់រួចរាល់ ហើយបច្ចុប្បន្ន រដ្ឋបាលខេត្តកំពុងបន្តដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដើម្បីអភិវឌ្ឍខេត្ត ឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងការទាក់ទាញវិនិយោគិនក៏ដូចជាភ្ញៀវទេសចរ។ ថ្លែងក្នុងសន្និសីទសារព៌ត័មានស្តីពីវឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ឹង ឆាយ អភិបាលរង ខេត្តកំពត បានថ្លែងឱ្យដឹងថា ខណៈដែលរាជរដ្ឋាភិបាលកំពុងស្ថាបនាផ្លូវជាតិលេខ៣យ៉ាងស្រស់ស្អាតនោះ រដ្ឋបាលខេត្ត បាននិងកំពុងគិតគូរ គម្រោងសាងសង់ស្ពានមួយបន្ថែមទៀតនៅលើព្រែកកំពង់បាយ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន គឺមានការកកស្ទះចរាចរណ៍ខ្លាំងនៅពេលមានពិធីបុណ្យទានឈប់សម្រាកម្តងៗ ខណៈស្ពាន មិនអាចឆ្លើយតបទៅនឹងកំណើនចរាចរណ៍បាន។ ជាមួយគ្នានេះលោកបានបន្តថា ក្នុងការអនុវត្តផែនការកែលម្អលូទឹកកខ្វក់ ក៏បានជួបនូវបញ្ហាប្រឈមខ្លះ ប៉ុន្តែរដ្ឋបាលខេត្តបានធ្វើការ ដោះស្រាយបញ្ហានេះប្រកបដោយជោគជ័យ ហើយគម្រោងដែលកំពុងអនុវត្តមិនមានបញ្ហាអ្វីនោះទេ

    January 29, 2021
  • អាជីវកម្ម

    សារព័ត៌មាន Bangkok Post កាលពីម្សិលមិញនេះបានចុះផ្សាយថា ក្រុមហ៊ុន Toyota បានដណ្តើមបានតំណែងជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេបំផុតនៅលើពិភពលោកនៅឆ្នាំ២០២០ នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយដោយក្រុមហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យក្រុមហ៊ុន Volkswagen ជាប់ចំណាត់ថ្នាក់លេខ ២ ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។ ក្រុមហ៊ុន Toyota បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន ៩.៥៣ លានគ្រឿងនៅជុំវិញពិភពលោកកាលពីឆ្នាំមុន ដោយវ៉ាដាច់ការលក់ចំនួន ៩.៣ លានគ្រឿងដែលផលិតដោយគូប្រជែងរបស់ខ្លួន។ លើសពីនេះ ក្រុមហ៊ុនយក្សរបស់ប្រទេសជប៉ុនមួយនេះបាននាំមុខគេ បើទោះបីជាមានការធ្លាក់ចុះនៃការលក់នៅទូទាំងពិភពលោកជាង ១០%ក៏ដោយ ដោយសារតែឧស្សាហកម្មរថយន្តទទួលរងនូវផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។ ជាក់ស្ដែង នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា “

    January 29, 2021
  • អាជីវកម្ម

    បន្លែលើទឹក ឬ ហៅថា(ហៃដ្រូប៉ូនិក)ទទួលបានការគាំទ្រពីអ្នកបរិភោគ និងលក់បានតម្លៃថ្លៃ ដោយសារការដាំដុះស្របតាមស្តង់ដារបច្ចេកទេស ខ្ពស់ និងជាផលិតផលសុវត្ថិភាពគ្មានជាតិគីមី ។ លោក នី ប៊ុនថា អាយុ ២៦ឆ្នាំ ជាកសិករដំាបន្លែលើទឹក(ហៃដ្រូប៉ូនិក) ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បានមានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្លែលើទឹក(ហៃដ្រូប៉ូនិក)ជាប្រភេទបន្លែ ដាំលើប្រពន្ធ័ទឹក ដែលទាមទារនូវបច្ចេកទេសច្បាស់លាស់ដើម្បីជោគជ័យ ។ បន្លែដាំបែបនេះមានភាពងាយស្រួលគ្រប់គ្រងជាងបន្លែលើដី ពាក់ពន្ធ័ទៅលើពពួកសត្វល្អិត ទទួលបានផលលឿន ជាពិសេសជួយកាត់បន្ថយកម្លាំងពលកម្ម ។ លោកបន្តថា ការដាំបន្លែហៃដ្រូប៉ូនិកមិនមានបញ្ហាប្រឈមអ្វីច្រើននោះទេ ប្រសិនបើកសិករ បានសិក្សាច្បាស់ពីបច្ចេកទេសក្នុងការដាំដុះនិងគ្រប់គ្រង ប៉ុន្តែត្រូវការចំណាយដើមទុនច្រើន ក្នុងការរៀបចំរោងដំាតាមស្តង់ដារបច្ចេកទេស ។ ទាក់ទងទៅនឹងការដាំបន្លែលើទឹកការលំបាកគឺតែងតែមានហើយ

    January 29, 2021