- Khmernote
- អចលនទ្រព្យ
វីរុស Covid-19 ត្រូវបានគេចាត់ទុកថាជាវីរុសដ៏សាហាវក្នុងប្រវត្តិសាស្រ្តមួយដែលបានរាតត្បាតស្ទើរតែទូទាំងពិភពលោក សម្លាប់ និងឆ្លងរាលដាលដល់មនុស្សរាប់សិបលាននាក់។ ក្រៅពីនេះបានវាយប្រហារទៅលើសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសនីមួយៗឲ្យធ្លាក់ចូលក្នុងវិបត្តិដោយសារការបាត់ការងារ ការបិទអាជីវកម្មដែលសុទ្ធសឹងតែជាប្រភពធំៗនៃចំណូល ជាងនេះទៅទៀតនោះគឺការផ្លាស់ប្ដូរបែបបទនៃជីវិតរស់នៅរបស់មនុស្សគ្រប់ៗគ្នា។ ទោះបីជាវីរុសនេះបានផ្លាស់ប្ដូររឿងជាច្រើនក៏ដោយ ប៉ុន្តែបើនិយាយពីរឿងអចលនទ្រព្យ ហើយនៅក្នុងប្រទេសថៃទៀតនោះ ហាក់ដូចជាមិនប្រែប្រួលឡើយ។ លោកស្រី Kulwadee Sawangsri នាយកប្រតិបត្តិផ្នែកវិនិយោគនិងសេវាកម្មដីធ្លីសម្រាប់ក្រុមហ៊ុន CBRE (ថៃ) បាននិយាយកាលពីថ្ងៃពុធថា តម្លៃដីនៅចំកណ្តាលទីក្រុងបាងកកនៅតែមិនផ្លាស់ប្តូរទោះបីជាមានវិបត្តិ Covid-19 ក៏ដោយ។ លោកស្រីបាននិយាយថា តម្លៃដីនៅក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលចំនួន ៣ នៅទីក្រុងបាងកក នៅតែមានតម្លៃដដែលចាប់តាំងពីឆ្នាំ២០១៩ ដោយសារគម្រោងជាច្រើនត្រូវពន្យាពេល។ លោកស្រីបានបន្តថា នៅក្នុងឆ្នាំ ២០១៩ ដីនៅតំបន់ Ploenchit-Lumpini
February 4, 2021 - សេដ្ឋកិច្ច
ឯកអគ្គរាជទូតអូស្ដ្រាលីប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា រដ្ឋាភិបាលអូស្ដ្រាលី នឹងបន្តផ្តល់ជំនួយចំនួន ៥០លានដុល្លារ ដល់កម្ពុជាក្នុងមួយឆ្នាំ សម្រាប់ជួយប្រជាពលរដ្ឋជាជនពិការ ស្ដ្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិចក្នុងប្រទេស កម្ពុជា។ ក្នុងដំណើរចុះទស្សនកិច្ចពិនិត្យគម្រោងគណនេយ្យភាពសង្គម(ISAF) របស់អង្គការ ទស្សនៈពិភពលោកប្រចាំស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ ខេត្ដព្រះវិហារ កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដម Kang Pablo ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តផ្តល់ជំនួយ ៥០លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលជាជនពិការ ស្ត្រីទទួលរងអំពើហិង្សាក្នុងគ្រួសារ និងជនជាតិដើមភាគតិច ព្រមទាំងវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។
February 4, 2021 - សេដ្ឋកិច្ច
ប្រទេសចិនកាលពីថ្ងៃទី០៣ ខែកុម្ភៈ ម្សិលមិញនេះបានប្រកាសពីផែនការផ្ដល់វ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ១០លានដូសទៅឲ្យប្រទេសកំពុងអភិវឌ្ឍន៍តាមរយៈគំនិតផ្ដួចផ្ដើម COVAX នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិនកំពុងឆ្លើយតបទៅនឹងសំណើរបស់អង្គការសុខភាពពិភពលោក នៅពេលដែលប្រទេសកំពុងអភិវឌ្ឍន៍កំពុងព្យាយាមបំពេញកង្វះខាតដែលបានព្យាករថានឹងដំណើរការនៅខែមីនា។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីវ៉ាក់សាំងដែលប្រទេសចិនបានផ្តល់ទៅឱ្យ COVAX នោះទេ។ គួរឲ្យដឹងថា COVAX ត្រូវបានសម្របសម្រួលដោយអង្គការសុខភាពពិភពលោក និងសម្ព័ន្ធវ៉ាក់សាំងដើម្បីធានាថា បណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមទទួលបានការចាក់ថ្នាំបង្ការរោគគ្រប់គ្រាន់ ខណៈដែលប្រទេសអ្នកមានស្តុកស្តម្ភបានបង្កើនចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃថ្នាំវ៉ាក់សាំងនាពេលខាងមុខនេះ ពីក្រុមហ៊ុនផលិតវ៉ាក់សាំងភាគខាងលិច។ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃ លោក Wang Wenbin បានមានប្រសាសន៍ថា៖ «
February 4, 2021 - អាជីវកម្ម
កសិករដាំស្វាយចន្ទីនៅខេត្តកំពង់ធំ បានចែករំលែកបទពិសោធន៍ក្នុងការដាំស្វាយចន្ទីដល់ប្រជាពលរដ្ឋដទៃទៀត ដែលមានបំណងចង់ដាំ ដើម្បីឱ្យទទួលបានទិន្នផលខ្ពស់ ខណៈដែលបច្ចុប្បន្ន កំពុងមានតម្រូវការក្នុងស្រុក ក៏ដូចជាការ នាំចេញទៅក្រៅប្រទេស។ លោក អួន ស៊ីឡុត ម្ចាស់ចម្ការស្វាយចន្ទីនៅខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកមានចម្ការស្វាយចន្ទីចំនួន ៤ប្រភេទ មានផ្ទៃដីប្រមាណជាង៣០ហិកតា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ លោកបានបន្តថា ពូជស្វាយចន្ទីរបស់លោក គឺបានទិញក្នុងស្រុក និងខ្លះទៀតនាំចូលពីប្រទេសជិតខាង សម្រាប់បង្កាត់ពូជដាំ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ លោកបន្ថែមថា សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ដាំស្វាយចន្ទី គួរតែស្វែងយល់ឱ្យច្បាស់ពីបច្ចេកទេសដាំ ជ្រើសរើសដីដាំ ដែលមានល្បាយខ្សាច់ ដែលមិនជាំទឹក ព្រោះដីនេះ ជាដីប្រភេទអន់តែវាជាប្រភេទដីល្អសម្រាប់ដាំស្វាយចន្ទី។
February 3, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The National Thailand នៅថ្ងៃទី០៣ ខែកុម្ភៈនេះ បានឲ្យដឹងថា ប្រទេសថៃបានបើកភ្លើងខៀវ ចំពោះការប្រើផ្លាកលេខរថយន្តឈ្មោះផ្ទាល់ខ្លួន។ បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Traisulee Traisaranakul បានឲ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃអង្គារម្សិលមិញនេះ បានអនុម័តលើគោលការណ៍ប្រើឈ្មោះរបស់មនុស្សម្នាក់ៗនៅលើផ្លាកលេខរថយន្ត។ លោកស្រីបានបន្តឲ្យដឹងថា ឈ្មោះត្រូវតែមានព្យញ្ជនៈយ៉ាងតិចពីរ ហើយអាចមានស្រៈរឺសញ្ញា និងអាចបន្តដោយលេខ។ លើសពីនេះស្លាកលេខរថយន្តនេះនឹងត្រូវបានចាត់ទុកថាជា “ផ្លាកលេខពិសេស” ដែលផ្ដល់សិទ្ធិសម្រាប់តែរថយន្តផ្ទាល់ខ្លួនដែលមានតិចជាង ៧ កៅអីតែប៉ុណ្ណោះ។ តាមរយៈការលើកឡើងរបស់ អ្នកនាំពាក្យរងរដ្ឋាភិបាលដដែល ផ្លាកពិសេសអាចទទួលបានតាមរយៈការដេញថ្លៃមួយដែលរៀបចំឡើងដោយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដោយប្រាក់ចំណូលពីការដេញថ្លៃ នឹងផ្ដល់ទៅមូលនិធិ «សុវត្ថិភាពនៅលើផ្លូវថ្នល់»។ ទន្ទឹមនឹងនេះដែរ លោកស្រី Jantira Buruspat
February 3, 2021 - អាជីវកម្ម
ក្រុមហ៊ុនអាកាសចរណ៍តម្លៃថោករបស់វៀតណាម Vietjet បានកត់ត្រាប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួចចំនួន ៧០ពាន់លានដុង (ប្រមាណ ៣លានដុល្លារ) ក្នុងឆ្នាំ២០២០ បើទោះបីជាវីរុស Covid-19 បានរាតត្បាត និងវាយប្រហារខ្លាំងទៅលើក្រុមហ៊ុនអាកាសចរណ៍ក៏ដោយ។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួនថា ក្រុមហ៊ុនធ្វើឱ្យ Vietjet ក្លាយជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍មួយចំនួន នៅក្នុងពិភពលោកដែលមិនបានកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួន។ ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ធំជាងគេទី២ នៅវៀតណាមទាក់ទងនឹងចំណែកទីផ្សារមួយនេះ បានរាយការណ៍ថា ប្រាក់ចំណូលសរុបមានចំនួន ១៨.២ ទ្រីលានដុងកាលពីឆ្នាំមុន ដែលធ្លាក់ចុះ ៦៤% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ សេចក្ដីថ្លែងការណ៍ក៏បានកត់សម្គាល់ផងដែរថា យោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនប្រាក់ចំណូលបន្ថែមមានជិត ៥០% នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២០។ ការកើនឡើងនៃប្រាក់ចំណេញនេះទៀតសោត
February 3, 2021 - ទេសចរណ៍
ក្រសួងបរិស្ថានជាសេនាធិការរបស់រាជរដ្ឋាភិបាល និង ជាប្រធានក្រុមការងារក្នុងការសិក្សា និង ពិនិត្យទៅលើតំបន់ទេសភាព និងរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំត្បែងបានរៀបចំបញ្ជីត្រៀមសម្រាប់ស្នើសុំទៅអង្គការយូណេស្កូដើម្បីដាក់ភ្នំធម្មជាតិសម្បូណ៌ព្រៃឈើធំៗនេះ ចូលជាបេតិកភណ្ឌធម្មជាតិពិភពលោក។ នេះបើតាម ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានឱ្យដឹងអំឡុងពេលដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និង ក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៩ – ៣១ ខែមករាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង និង អង្គការ WCS។ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា
February 3, 2021 - សេដ្ឋកិច្ច
កាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា (ADB) បានប្រកាសថា ខ្លួនបានត្រៀមថវិកាចំនួន ២៥លានដុល្លារអាមេរិក ដើម្បីជួយរដ្ឋាភិបាលហ្វីលីពីនក្នុងការទិញវ៉ាក់សាំងវីរុស Covid-19។ ធនាគារ អភិវឌ្ឍន៍អាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីលមួយនេះ បានឲ្យដឹងថា ការផ្តល់ហិរញ្ញប្បទាននេះនឹងបានមកពីគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលដើម្បីដោះស្រាយនិងកំណត់ដែននៃវីរុស Covid-19 ដែលធនាគារបានអនុម័តកាលពីខែសីហា។ ជាមួយគ្នានេះដែរ ថវិកាដែលត្រូវបានបម្រុងទុកសម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង នឹងអនុវត្តតាមតម្រូវការទទួលបានវ៉ាក់សាំង និងការទទួលបានសិទ្ធិ នៅក្រោមមជ្ឈមណ្ឌលទទួលការចាក់ថ្នាំបង្ការអាស៊ីប៉ាស៊ីហ្វិករបស់ (APVAX) ដែលបានបង្កើតឡើងកាលពីខែធ្នូឆ្នាំមុន ដោយមានហិរញ្ញប្បទានចំនួន ៩ ពាន់លានដុល្លារ។ ធនាគារក៏បានបន្ថែមផងដែរថា ការផ្តល់ហិរញ្ញប្បទាននេះ ក៏នឹងអនុវត្តតាមការអនុវត្តន៍ល្អបំផុតលើពិភពលោក ស្តីពីវិធានការណ៍ការពាររួមទាំងការគ្រប់គ្រងការខ្ជះខ្ជាយនៃការផ្គត់ផ្គង់វេជ្ជសាស្ត្រ។ គួរបញ្ជាក់ផងដែរ បច្ចុប្បន្នប្រទេសហ្វីលីពីន
February 3, 2021 - បុគ្គលជោគជ័យ
លោក Jeff Bezos ដែលត្រូវបានគេស្គាល់គ្រប់គ្នាថា ជាអ្នកមានបំផុតលំដាប់ទី១ លើពិភពលោកបានប្រកាសពីថ្ងៃអង្គារម្សិលមិញថា លោកនឹងបោះបង់តួនាទីរបស់លោកជានាយកប្រតិបត្តិក្រុមហ៊ុន Amazon នៅចុងឆ្នាំនេះ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិចបានរាយការណ៍ពីការកើនឡើងនូវប្រាក់ចំណេញ និងប្រាក់ចំណូលលនៅក្នុងត្រីមាសនៃថ្ងៃឈប់សម្រាកកន្លងទៅនេះ។ បន្ទាប់ពីការប្រកាសរបស់មហាសេដ្ឋីរូបនេះ ក្រុមហ៊ុន Amazon បានឲ្យដឹងថា លោក Andy Jassy ដែលជាប្រធានក្រុមហ៊ុន Amazon Web Services នឹងចូលកាន់តំណែងជានាយកប្រតិបត្តិនៅត្រីមាសទី ៣ ។ គួរឲ្យដឹងថា ការប្រកាសនេះធ្វើឡើងនៅពេលដែលក្រុមហ៊ុន Amazon បានរាយការណ៍ពីត្រីមាសនៃថ្ងៃឈប់សម្រាកដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងប្រាក់ចំណេញច្រើនជាងទ្វេដងរហូតដល់ដល់ ៧.២ ពាន់លានដុល្លារ និងប្រាក់ចំណូលកើនឡើង ៤៤%
February 3, 2021 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីកសិកម្មបានឱ្យដឹងថា នៅឆ្នាំ២០២១នេះ ក្រុមហ៊ុន Hyundai Agro (Cambodia) ត្រៀមនាំចេញផ្លែស្វាយ កែវរមៀតស្រស់ឱ្យបានចំនួន ១,០០០ តោន បន្ថែមទៀតទៅកាន់ទីផ្សារកូរ៉េខាងត្បូង។ យោងតាមផេកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា អគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបាននិងកំពុងខិតខំពុះពារ ធ្វើការចរចាយ៉ាងស្វិតស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយ នូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការ នាំចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។ យន្តការនេះបានធ្វើឡើងស្របតាមការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងធ្វើការនាំចេញ ដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ ដែលជំរុញការដោះស្រាយបញ្ហាទីផ្សារ កសិផលរបស់ប្រជាកសិករកុំឱ្យជន់ជោរចោលអត់ប្រយោជន៍។ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ជាលទ្ធផលរយ:ពេល០៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជា ត្រូវបាននាំចេញ
February 3, 2021












