Khmernote
  • សេដ្ឋកិច្ច

    ព្រលានយន្តហោះក្នុងតំបន់ថ្មីមួយទៀត គ្រោងនឹងបង្ហាញវត្តមាននៅក្នុងខេត្តកោះកុង ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកោះកុង » នាទីស្តីការគណ:រដ្ឋមន្រ្តី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានមានប្រសាសន៍ថា ព្រលាន យន្ដហោះថ្មីមួយនឹងត្រៀមលេចចេញជារូបរាងក្នុងពេលខាងមុខ ក្រោយគម្រោងវិនិយោគ នៅខេត្តកោះកុងទទួល បានការយល់ព្រមពីរាជ រដ្ឋាភិបាល ដោយអនុញ្ញាតឲ្យអ្នក វិនិយោគសាងសង់ព្រលាន យន្តហោះក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ លោកបានបន្តថា គម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រុមហ៊ុន ក្នុងស្រុកនិងក្រៅស្រុកវិនិយោគ លើការ

    February 6, 2021
  • សេដ្ឋកិច្ច

    ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងអំពីការផ្តល់ប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លើកទី៤៩ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា កម្មករនិយោជិតចំនួន ៦ ០៤០ នាក់ នៃរោងចក្រ សហគ្រាស ទាំង៣៩ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល ធនាគារឯកទេសវីងនឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ សហគ្រាសនាពេលកន្លងមក។ ប្រភពដដែលបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន ៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ ចំណែកឯ ១២១ ៥០០រៀល

    February 6, 2021
  • សេដ្ឋកិច្ច

    ក្រសួងកសិកម្មបានបង្ហាញឱ្យដឹងថា ការធ្លាក់ចុះតម្លៃស្វាយនារដូវនេះ ដោយសារផលិតផលស្វាយមិនស្របតាម ស្តង់ដារនាំចេញ និងចំរដូវកាលបុណ្យចូលឆ្នាំចិនដែលពាណិជ្ជករផ្អាកការបញ្ជាទិញ ដូច្នេះសូមឱ្យអ្នកដាំដុះទាំងអស់ទៅចុះបញ្ជីកសិដ្ឋាន ឱ្យស្រប តាមស្តង់ដារភូតគាមអនាម័យសម្រាប់ការនាំចេញ។ ការបង្ហាញរបស់ក្រសួងកសិកម្មចំពោះតម្លៃស្វាយនាពេលនេះ ខណៈដែលកាលពីពេល ថ្មីៗនេះមានព័ត៌មានមួយចំនួនបានលើកឡើងអំពីបញ្ហាតម្លៃស្វាយកែវរមៀតធ្លាក់ចុះនៅតំបន់មួយចំនួនដែលធ្វើឱ្យអ្នកដាំដុះស្វាយមានការត្អូញត្អែរអំពីបញ្ហាតម្លៃស្វាយនេះ។ ក្រសួងបានបញ្ជាក់ថា ជាទូទៅ ទាំងនៅក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសទាំងអស់នៅលើពិភពលោក គឺតម្លៃផលិតផលកសិកម្ម រួមទាំងស្វាយផងដែរ មានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់ និងតម្រូវការ។ ជាក់ស្តែង ដើមឆ្នាំនេះផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែនាដើមខែកុម្ភៈនេះ តម្លៃផ្លែស្វាយមានការធ្លាក់ចុះ ដោយសារដល់រដូវកាលប្រមូលផលមានបរិមាណផ្លែស្វាយច្រើន។ ទន្ទឹមគ្នានេះដែរ ក៏មានអ្នកដាំស្វាយមួយចំនួនលក់បានតម្លៃទាបដោយមូលហេតុថា ផ្លែស្វាយមិនទាន់មានគុណភាពល្អ ស្របតាមស្តង់ដារ ដូចជាមានទំហំតូច គ្មានសោភ័ណភាពនិងមិនទាន់ស្របតាមលក្ខខណ្ឌតម្រូវនៃការបញ្ជាទិញរបស់ក្រុមហ៊ុនស្របពេលនឹងរដូវកាលចូលឆ្នាំប្រពៃណីវៀតណាម និងចិន ធ្វើឱ្យពាណិជ្ជករផ្អាកការបញ្ជាទិញ។ ប្រភពដដែលបន្តថា

    February 5, 2021
  • អាជីវកម្ម

    ជិតមួយទសវត្សរ៍មុន កូនប្រុសមហាសេដ្ឋីថ្នាំលាបរបស់សាំងហ្គាពួរ គឺលោក Goh Cheng Liang បានដាក់គោលដៅដើម្បីទទួលបានការគ្រប់គ្រងពីក្រុមហ៊ុនថ្នាំលាបធំជាងគេរបស់ជប៉ុន ហើយនៅទីបំផុតគាត់ទទួលបានជោគជ័យ ដោយភាពជោគជ័យនេះជាផលប្រយោជន៍ដ៏ធំមួយក្នុងបង្កើនទ្រព្យសម្បត្តិរបស់គ្រួសារគាត់។ យោងតាមឯកសារដែលបានបង្ហាញនៅក្នុងសប្ដាហ៍នេះ ក្រុមហ៊ុន Wuthelam Holdings របស់មហាសេដ្ឋីរូបនេះ បានកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Nippon Paint Holdings ក្នុងកិច្ចព្រមព្រៀងទឹកប្រាក់ចំនួន ១២ពាន់លានដុល្លារ ដែលបានចុះហត្ថលេខាកាលពីខែមុន។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg កិច្ចព្រមព្រៀងនេះ បានជួយបង្កើនទ្រព្យសម្បត្តិរបស់គាត់រហូតដល់ ២៤ពាន់លានដុល្លារអាមេរិក ពិចំនួន ១៦ពាន់លានដុល្លារ មុនពេលដែលសម្ព័ន្ធភាពនេះត្រូវបានប្រកាស។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Wuthelam និង Nippon

    February 5, 2021
  • អាជីវកម្ម

    លោកស្រី ទូច ស្រីរ័ត្ន ជាកសិករដាំប្រទាលកន្ទុយក្រពើ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាម ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះការដាំប្រទាលកន្ទុយក្រពើ របស់លោកស្រី គឺមានលក្ខណៈល្អប្រសើរ ដោយមានភ្ញៀវមក ទិញជាហូរហែ និងកុម្មង់ទិញតាមរយៈអនឡាញជាដើម ដែលលោកស្រីអាចរកចំណូលបន្ថែមសម្រាប់ ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោកស្រីបានចាប់មុខរបរដាំប្រទាលកន្ទុយក្រពើនេះ អស់រយៈពេល៥ឆ្នាំមកហើយ ដោយដំបូងឡើយយកពូជប្រទាលកន្ទុយ ក្រពើនេះ មកពីផ្ទះបងប្អូននៅប្រទេសជប៉ុនយកមកដាំ ហើយបច្ចុប្បន្ននេះការដាំប្រទាលកន្ទុយក្រពើរបស់លោកស្រី គឺជាលក្ខណៈគ្រួសារនៅឡើយទេ ដែលក្នុងមួយខែអាចមានលទ្ធភាពផ្គត់ផ្គង់កូនបានប្រហែល ៥០០០ ដើម ។ លោកស្រី បានបញ្ជាក់ថា ប្រទាលកន្ទុយក្រពើដែលលក់រាល់ថ្ងៃនេះ គឺលក់ច្រើនប្រភេទដូចជា៖ លក់កូនធម្មតា បណ្តុះដាក់ផើង

    February 5, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានបើកភ្លើងខៀវដល់ការផ្ដល់ជំនួយហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយភាពលំបាករបស់នយោជិកដែលស្ថិតនៅក្រោមប្រព័ន្ធសន្តិសុខសង្គម។ ប្រភពដដែលបានឲ្យដឹងថា គម្រោងនេះនឹងធ្វើឲ្យរដ្ឋាភិបាលត្រូវខាតបង់ថវិកាប្រមាណ ៤០ពាន់លានបាត (ប្រមាណជាង ១.៣ ពាន់លានបាត) ដែលនយោជិកប្រហែល ៩លាននាក់នៃក្រុមហ៊ុនឯកជន ដែលស្ថិតនៅក្រោមមាត្រា ៣៣ នៃច្បាប់សន្តិសុខសង្គម នឹងទទួលបានជំនួយនេះ ខណៈដែលនយោជិកទាំងនេះមិនដែលទទួលបានកញ្ចប់ជំនួយ Covid-19 ណាមួយឡើយពីរដ្ឋាភិបាល។ ជាមួយគ្នានេះដែរ និយោជិកម្នាក់ៗត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ចំនួន ១០០០បាត (ប្រមាណ ៣៣ដុល្លារ) ដែលចាប់ផ្តើមនៅខែក្រោយ រហូតដល់ការទូទាត់ប្រាក់ច្រើនបំផុតចាប់ពី ៣៥០០-៤៥០០បាត។ លើសពីនេះកញ្ចប់ជំនួយអាចនឹងដាក់ទៅគណៈរដ្ឋមន្រ្តីសម្រាប់ការអនុម័តនៅសប្តាហ៍ក្រោយ។ ដោយឡែក

    February 5, 2021
  • Boostrong

    ប៊ូសស្រ្តងតេឈ្នះលុយជាកំពូលកម្មវិធីមហាសំណាង ដែលផ្តល់ឪកាសឲ្យមហាជនគ្រប់ទីកន្លែង គ្រប់ជាតិសាសន៍ អាចតេចូលឈ្នះលុយសុទ្ធ និងមាសសុទ្ធផុយៗងាយៗ ចាប់ពី 200,000៛ រហូតដល់មាសសុទ្ធមួយតម្លឹង។ កុំភ្លេចរង់ចាំតេចូលទាំងអស់គ្នា នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភះ នេះ ដែលមានផ្សាយផ្ទាល់នៅលើស្ថានីយទូរទស្សន៍ CTN ចាប់ពីម៉ោង 11:00ព្រឹក តទៅ។ កំពូលកម្មវិធីមហាសំណាងប៊ូសស្រ្តងតេឈ្នះលុយ ជាកម្មវិធីដែលផ្តល់សំណាងដល់បងប្អូនគ្រប់គ្នាមានឳកាសឈ្នះលុយសុទ្ធ និងមាសសុទ្ធ ដោយគ្រាន់តែត្រៀមទូរស័ព្ទ និងកំប៉ុងប៊ូសស្រ្តងសម្រាប់តេចូល រួចឆ្លើយសំណួរងាយៗឲ្យបានត្រឹមត្រូវ បន្ទាប់មកឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ បើប្រអប់ទាំង៥សុទ្ធតែជាមេដាយមាស នោះអ្នកនឹងឈ្នះមាសសុទ្ធ 1

    February 4, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា ប្រទេសថៃកំពុងសាងសង់ឧទ្យានបៃតងដ៏ធំមួយទៀតនៅក្នុងទីក្រុងបាងកក។ ឧទ្យានបៃតងដ៏ធំមួយនេះមានឈ្មោះថា Suan Pa Benjakitti ដែលមានឈ្មោះជាភាសាអង់គ្លេសថា Benjakitti Forest Park ដែលកំពុងសាងសង់ឡើងនៅកណ្ដាលទីក្រុងបាងកក លើផ្ទៃដី ២៥៩ រ៉ៃ ក្នុងតំបន់ Klong Toei ដែលជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុនថ្នាំជក់ផ្ដាច់មុខថៃ។ បើតាមប្រភពដដែល បានបន្តឲ្យដឹងថា តំណាក់កាលទី ២ និងទី ៣ នៃគំរោងដែលចំណាយថវិកាអស់ ៦៥២លានបាត (ប្រមាណជាង ២១ លានដុល្លារ) នឹងប្រែក្លាយដីវាលទទេរទៅជាតំបន់ដ៏អស្ចារ្យសម្រាប់អ្នករស់នៅទីក្រុង និងភ្ញៀវទេសចរនៅចំកណ្តាលរាជធានី។ ក្នុងគម្រោងឧទ្យានបៃតងដ៏ធំមួយនេះ មានផ្លូវសម្រាប់ដេីរ​លេីដី​ ស្ពានសម្រាប់ដេីរ​ប្រវែង

    February 4, 2021
  • សេដ្ឋកិច្ច

    យោងតាមការបញ្ជាក់ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៉ិត សំហេង បាន​ឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ មានសហគ្រាសចំនួន ១,៣៥៦ទីតាំង បានបិទលែងដំណើរការ ដែលមានកម្មករនិយោជិតបាត់បង់ការងារចំនួន ១០៨ ៨២៥នាក់ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា តាមការវាយតម្លៃ ផលប៉ះពាល់លើវិស័យការងារនៃកម្មករនិយោជិតសេដ្ឋកិច្ចក្នុងប្រព័ន្ធ គឺស្ថិតនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន និងបានឆ្លងកាត់នូវដំណាក់កាលលំបាកបំផុតរួចមកហើយ។ ជាក់ស្តែង ការព្យួរកិច្ចសន្យាការងាររបស់រោងចក្រ សហគ្រាស នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍បានថយពីចំណុចកំពូលនៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលនៅពេលនោះមានរោងចក្រ សហគ្រាសរហូតដល់ទៅចំនួន ៤៣៣ ស្មើនឹងកម្មករនិយោជិតចំនួន ១៥៣ ៣៣៦នាក់ បានកំពុងព្យួរកិច្ចសន្យាការងារ ប៉ុន្តែគិតមកដល់បំណាច់ខែធ្នូ

    February 4, 2021
  • អាជីវកម្ម

    មន្រ្តីអាកាសចរណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសនឹងបើកដំណើរការវិញនៅថ្ងៃព្រហស្បតិ៍នេះ ហើយប្រតិបត្តិការហោះហើរនឹងវិលត្រលប់ទៅរកធម្មតាដូចពេលមុន មុនពេលដែលរដ្ឋប្រហារបានកើតឡើងកាលពីថ្ងៃច័ន្ទ។ ទោះយ៉ាងក៏ដោយ បើតាមប្រភពដដែលបានឲ្យដឹងថា ការលើកលែងការហោះហើរអន្តរជាតិត្រូវបានគេរំពឹងទុកថា សម្រាប់តែជើងហោះហើរដែលដឹកពលរដ្ឋមីយ៉ាន់ម៉ាដែលមានបំណងវិលត្រឡប់មកពីបរទេស ជនបរទេសដែលមានអនុញ្ញាតពិសេសពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និងទំនិញតែប៉ុណ្ណោះ។ គួរម្លឹកផងដែរថា ប្រទេសមីយ៉ាន់ម៉ាបានហាមឃាត់ការចុះចតរាល់ជើងហោះហើរអន្តរជាតិទាំងអស់ ដែលជាវិធានការណ៍ដើម្បីការពារការឆ្លងវីរុស Covid-19។ ជាមួយគ្នានេះ មុនពេលរដ្ឋប្រហារកើតឡើង ការហោះហើរត្រូវបានធ្វើប្រតិបត្តិការប្រហែលមួយដងក្នុងមួយសប្តាហ៍រវាងប្រទេសជប៉ុននិងមីយ៉ាន់ម៉ា សម្រាប់ប្រជាជនជប៉ុនដែលបានផ្តល់ការអនុញ្ញាតពិសេស៕ អត្ថបទ៖ លីនី ប្រភព៖ nhk

    February 4, 2021