Khmernote
  • ទេសចរណ៍

    ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ភ្ញៀវទេសចរផ្ទៃក្នុង ចំនួនសរុប ១៩,៧០៩នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ២១៧នាក់ បានចេញដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ឯកឧត្ដមបណ្ឌិត មានប្រសាសន៍ថា ទោះបីនៅមានភ្ញៀវទេសចរចំនួនតិចនៅឡីយ តែមានការកើនឡើងខ្លះនៅតាមគោលដៅនានា ពោលគឺបានកើនចំនួនប្រមាណ១០.៧៤៩ នាក់ ស្មើ១២០ភាគរយ ធៀបនឹងរយៈពេលមួយសប្តាហ៍ មុនពេលបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលភ្ញៀវទេសចរមានចំនួនត្រឹមតែជាង ៨,៩០០នាក់។ ភ្ញៀវទេសចរ ភាគច្រើន គឺជាប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត ហើយ ការដើរកម្សាន្ត គឺភាគច្រើនជាលក្ខណៈគ្រួសារ។ ដោយឡែក ភ្ញៀវទេសចរពីភ្នំពេញ និងខេត្តកណ្តាល មិនទាន់មានចំនួនច្រើន

    May 11, 2021
  • អាជីវកម្ម

    ក្រុមហ៊ុន Yamaha Motor បាននិយាយកាលពីថ្ងៃច័ន្ទ ក្សិលមិញនេះថា ខ្លួននឹងផ្អាកផលិតកម្មម៉ូតូរបស់ខ្លួនជាបណ្តោះអាសន្ននៅឯរោងចក្រចំនួន ២ ក្នុងប្រទេសឥណ្ឌា ដើម្បីការពារនិយោជិក ពីការឆ្លងវីរុស Covid-19 ដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកនាំពាក្យក្រុមហ៊ុនជប៉ុនមួយនេះបាននិយាយថា រោងចក្រនៅ Surajpur ដែលមានឈ្មោះថា Uttar Pradesh និង Chennai នៅរដ្ឋ Tamil Nadu នឹងបញ្ឈប់ផលិតកម្មចន្លោះពីថ្ងៃទី ១៥ និង ៣១ ឧសភា។ អ្នកនាំពាក្យបានបន្ថែមថា​ ការសម្រេចចិត្តថាតើរោងចក្រនេះនឹងចាប់ផ្តើមផលិតឡើងវិញនៅខែមិថុនាខាងមុខនេះ ឬ អត់ នឹងធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានវាយតម្លៃពីស្ថានភាពនៃវីរុសរាតត្បាតនេះ។ គួរបញ្ជាក់ផងដែរថា

    May 11, 2021
  • សេដ្ឋកិច្ច

    ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី សម្រេចបាន ៤២ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិង រចនាបថអាកាសយានដ្ឋាន ។ ឯកឧត្តម​ ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃ លេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា មានប្រសាសន៍ថា បើទោះបីកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការយឺតយ៉ាវការងារមួយចំនួនក៏ដោយ ក៏ប៉ុន្ដែការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មីនៅលើទឹកដីអង្គរខេត្ដសៀមរាបនៅតែដំណើរការជាធម្មតា ពោលក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុកឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។ ឯកឧត្ដមបន្តថា មកដល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន( AIAI ) Angkor International Airport Investment (Cambodia)Co., Ltd សាងសង់សម្រេចបានជាង៤០ភាគរយហើយ ក្នុងនោះមានគម្រោងចំនួន៣ធំៗរួមមាន សង់សំណង់អគារ , សំណង់ដែលពាក់ព័ន្ធនឹងការចុះចតយន្ដហោះ និងសំណង់ផ្សេងៗដែលពាក់ព័ន្ធនឹងសេវាកម្មរបស់អាកាសយានដ្ឋាន

    May 11, 2021
  • សេដ្ឋកិច្ច

    កាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ រដ្ឋាភិបាលអូស្រ្តាលីបានចុះកិច្ចព្រមព្រៀងមួយជាមួយនឹងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)​ ដើម្បីផ្ដល់ថវិកា ៤លានដុល្លារអូស្រ្តាលី (ប្រមាណជាង ៣លានដុល្លារ) បន្ថែមទៀត សម្រាប់កាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ច និងពលរដ្ឋកម្ពុជា ដោយកិច្ចព្រមព្រៀងនេះនឹងអនុវត្តភ្លាមៗតែម្ដង។ យោងតាមការចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានស្ថានទូតអូស្រ្តាលីនៅកម្ពុជាបានឱ្យដឹងថា ថវិកាបន្ថែមនេះ នឹងត្រូវប្រើប្រាស់សម្រាប់បន្តអនុវត្តការងារ ពង្រឹងកម្មវិធីជំនួយសង្គម និងគាំទ្រដល់អាជីវកម្មក្នុងស្រុក ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពដែលពួកគេជួបប្រទះ​ ក្នុងអំឡុងពលដែលមានការរាតត្បាតជាសកលនៃជំងឺនេះ ព្រមទាំងអាទិភាពដទៃទៀតដែលត្រូវបានកំណត់ តាមរយៈការពិគ្រោះយោបល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងសង្គមស៊ីវិល។ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ជំងឺកូវីដ-១៩ ធ្វើឳ្យមានបញ្ហាប្រឈមបន្ទាន់ដល់សេដ្ឋកិច្ចកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេស។ ក្នុងនាមជាដៃគូនិងមិត្តភក្តិយូរអង្វែង យើងចង់ធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបាន

    May 11, 2021
  • សេដ្ឋកិច្ច

    ខណៈពេលវីរុស​ដែល Covid-19​ កំពុងបន្តរាតត្បាតនៅក្នុងប្រទេស ក្រសួងពាណិជ្ជកម្មថៃកាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះបានបើកយុទ្ធនាការ លក់គ្រឿងទេសចល័ត ដើម្បីជួយកាត់បន្ថយថ្លៃដើម សម្រាប់ការរស់នៅរបស់ប្រជាជននៅក្រុងបាងកក។ ជាអធិបតីក្នុងពិធីបើកយុទ្ធនាការលក់គ្រឿងទេសចល័តថ្មី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយថា យុទ្ធនាការចុងក្រោយបំផុតមានរថយន្តដឹកទំនិញចល័ត ៧៣០ គ្រឿង និងរថយន្តដឹកទំនិញធុនតូចលក់ផលិតផល ៧៣ប្រភេទ ក្នុង ៦ផ្នែក ជាមួយនឹងការបញ្ចុះតម្លៃ ពី ៥-៦០%។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឱ្យដឹងបន្ថែមថា ផលិតផលដែលក្រសួងបានដាក់លក់រួមទាំងមុខទំនិញម្ហូបអាហារមានដូចជា៖ អង្ករ ស៊ុតប្រេងឆា ស្ករស មីកញ្ចប់ ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ គ្រឿងទេស

    May 11, 2021
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីកសិកម្មរុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ ២០២១នេះ កម្ពុជានាំចេញកសិផល ទៅក្រៅប្រទេស កើនឡើងជាង៨៧ ភាគរយ ទោះជាកម្ពុជាស្ថិតក្នុងស្ថានភាពនៃការឆ្លងរាល ដាលជំងឺកូវីដ-១៩ក៏ដោយ ។ ថ្លែងពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជា ចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថាបច្ចុប្បន្ននេះ ផ្ទៃដីផលិតកម្មដំណាំស្វាយនៅកម្ពុជា មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីសក្តានុពលមួយតម្រូវឱ្យមានកិច្ចអន្តរាគមន៍គ្រប់ជ្រុងជ្រោយនៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំនេះ រួមទាំងជំរុញការកែច្នៃក្នុងស្រុកនិងរកទីផ្សារដើម្បីនាំចេញ។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្ម ក្នុង រយៈពេល៤ខែ ដើមឆ្នាំ ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុបចំនួន ៣

    May 10, 2021
  • សេដ្ឋកិច្ច

    យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី៨ ខែឧសភា បានឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចមិនយកថ្លៃទឹកចំនួន ៣ខែ ពីកម្មករ-កម្មការិនី និងសិស្ស-និស្សិត ដែលកំពុងរស់នៅ​តំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ការសម្រេចមិនយកថ្លៃការប្រើប្រាស់ទឹកស្អាតនេះ គឺតបតាម ប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋាមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយយោងតាមប្រសាសន៍អំពាវនាវនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុកដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋានផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និសិ្សត

    May 10, 2021
  • សេដ្ឋកិច្ច

    សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងតំណាក់កាល​នេះ បាន​បញ្ចេញ​ស្បៀងអាហារ ដើម្បី​ចែកជូន​ពលរដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មិន​ធ្លាប់មាន​នាពេល​កន្លងមក។ សកម្មភាព​បែបនេះ របស់​សម្ដេច​តេ​ជោនាយករដ្ឋមន្រ្តី មាន​គោលបំណង​តែមួយគត់ គឺ​ចង់​ជួយ​ចែករំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ ចៀសអោយផុត​ពី​ជម្ងឺ​កូ​វីដ​-១៩ ។ ទាំងនេះ​ជាការ​លើកឡើង​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ តាមរយៈ ប្រព័ន្ធ video ដែលបានប្រារព្ធធ្វើឡើងកាលពី​រសៀល​ថ្ងៃទី​០៧ ឧសភា​ ឆ្នាំ២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជំរុញ​ឲ្យ​ការងារ​នៃ​ការបង្ការ​ទប់ស្កាត់​នូវ​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត អាច​ឈានទៅ​កាត់ផ្ដាច់​បាន នូវ​ការរីក​រាលដាល​នៃ​ជម្ងឺ​កាច​សាហាវ​នេះ។ ឯកឧត្តម ឃួ​ង ស្រេង ក្នុងឱកាសនោះក៏បាន​ណែនាំ​ថា

    May 8, 2021
  • អាជីវកម្ម

    ក្រុមកសិករចិញ្ចឹមកង្កែបលក់នៅក្នុងស្រុកប្រាសាទបាគងនៃខេត្តសៀមរាប អាចរកប្រាក់ចំណូលបានជិត ១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ពីមុខរបរនេះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បើទោះបីស្ថិតក្នុងស្ថានការណ៍នៃវិបត្តិជំងឺកូវីដ១៩ ក៏ដោយ នេះបើយោងតាមអ្នកយកព័ត៌មាននៃក្រសួងព័ត៌មានប្រចាំខេត្តសៀមរាបបានធ្វើសេចក្តីរាយការណ៍។ លោក ថង ធន រស់នៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមកង្កែបលក់រយៈពេលប្រមាណ ៣ឆ្នាំមកហើយ ដោយសារមុខរបរនេះមិនសូវជាមានភាពហត់នឿយ និងអាចរកប្រាក់ចំណូលបានគួរសម ដោយជាមធ្យមក្នុងមួយឆ្នាំលោកអាចទទួលបានប្រាក់ចំណេញប្រមាណ ១ម៉ឺនដុល្លារ ដើម្បីផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារបាន។ លោកបន្តថា ទោះបីឆ្នាំ២០២១នេះ កម្ពុជាកំពុងស្ថិតក្នុងវិបត្តិនៃការឆ្លងជំងឺកូវីដ១៩បន្តទៀតក៏ដោយ ប៉ុន្តែមុខរបរចិញ្ចឹមកង្កែបលក់ មិនមានភាពរាំងស្ទះក្នុងការលក់ចេញឡើយ ព្រោះក្នុងមួយខែលោកអាចលក់ចេញកូនកង្កែបបានចន្លោះពី ២ម៉ឺនទៅ៥ម៉ឺនកូនកង្កែប ដោយការលក់ចេញមានតម្លៃសមរម្យចាប់ពី២០០រៀលរហូតដល់៥០០ រៀលក្នុងមួយក្បាល។ សំឡេង ៖

    May 8, 2021
  • សេដ្ឋកិច្ច

    ព្រលានយន្តហោះអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង ត្រូវបានពន្យារពេលបើកដំណើរការ ដោយសារវិបត្តិកូវីដ-១៩ ដែលធ្វើឱ្យមានការយឺតយ៉ាវដល់ដំណើរការដឹកជញ្ជូនភ្ញៀវតាមផ្លូវអាកាសទៅកាន់ខេត្តទេសចរណ៍ជាប់មាត់សមុទ្រដ៏សំខាន់នេះ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ បានបញ្ចប់ការ សាងសង់កាលពីចុងឆ្នាំ២០២០ កន្លងទៅ ប៉ុន្តែនៅសល់ការងារ ចាំបាច់មួយចំនូនដែលត្រូវរៀបចំឱ្យបានរួចរាល់ ដែលគ្រោងបើក ប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១នេះ ។ ឯកឧត្តមបានបន្តថា ប៉ុន្តែគម្រោងបើកប្រតិបត្តិការហោះហើរជាលើកដំបូងនៅពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ គឺត្រូវបាន ពន្យារពេលមួយរយៈសិន ដោយសារប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរ ។ សំឡេង ៖ « ពាក់ព័ន្ធនឹងព្រលានយន្តហោះតារាសាគរ ខ្ញុំធ្លាប់ជម្រាបកន្លងមកហើយគឺព្រលានយន្តហោះនេះបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែនៅសល់ការងារមួយចំនួនដូចជាការផ្ដល់និងពិនិត្យវិញ្ញាបនបត្រ សម្រាប់កិច្ចដំណើរការអាកាសយានដ្ឋាន នេះ ដោយការងារនោះយើងត្រូវការការរៀបចំឯកសារច្រើន

    May 8, 2021