Khmernote
  • ទេសចរណ៍

    រដ្ឋាភិបាល​អង់គ្លេសបាននិយាយថា ខ្លួននឹងអនុញ្ញាតឱ្យការធ្វើដំណើរអន្តរជាតិចាប់ផ្តើមដំណើរការឡើងវិញជាបណ្តើរៗ ចាប់ពីពាក់កណ្តាលខែឧសភា ឆ្នាំនេះ ដោយសារករណីឆ្លងវីរុសកូវីដ-១៩ នៅក្នុងប្រទេសកំពុងថយចុះ។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីដឹកជញ្ជូនលោក Grant Shapps បាននិយាយនៅថ្ងៃសុក្រ ម្សិលមិញនេះថា បម្រាមនេះនឹងត្រូវដកចេញនៅថ្ងៃទី ១៧ ខែឧសភា។ ទោះបីជាយ៉ាងនេះក្ដី រដ្ឋាភិបាលនឹងអនុវត្តនៃកម្រិតផ្សេងៗគ្នាដល់ជនភៀសខ្លួនពីបណ្ដាប្រទេស ដោយផ្អែកលើការកំណត់ពណ៌សម្រាប់អ្នកដំណើរ។ ជាក់ស្ដែង ប្រទេសនិងទឹកដីចំនួន ១២ ត្រូវបានបន្ថែមទៅក្នុងបញ្ជីពណ៌បៃតងរួមមាន អ៉ីស្រាអែល និងអូស្ត្រាលី ដោយអ្នកស្រុកដែលវិលត្រឡប់មកពីបណ្តាប្រទេសក្នុងបញ្ជីបៃតង នឹងមិនត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលបានបន្តឱ្យដឹងថា ប្រជាជននៅតែត្រូវជៀសវាងការធ្វើដំណើរកម្សាន្តទៅទិសដៅជាច្រើន ដែលការឆ្លងនៅតែបន្តកើនឡើង។ ក្នុងនោះមានបណ្តាប្រទេសជាច្រើនរួមទាំងប្រទេសជប៉ុន គឺស្ថិតនៅក្នុង “បញ្ជីពណ៌លឿង” ប្រទេសឥណ្ឌានិងប្រទេសដទៃទៀតដែលការឆ្លងនៅតែធ្ងន់ធ្ងរស្ថិតនៅក្នុង “

    May 8, 2021
  • សេដ្ឋកិច្ច

    ក្រសួងកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយនិងទីតាំងវេចខ្ចប់សម្រាប់នាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនពីក្រុមហ៊ុនចំនួន៥៥ ដែលនេះជាសមិទ្ធផលជោគជ័យថ្មីមួយទៀតក្រោមកិច្ចសហប្រតិ បត្តិការវាងប្រទេសទាំងពីរកម្ពុជា ចិន។ ក្នុងពិធីសម្ពោធការនាំចេញផ្លែស្វាយស្រស់កម្ពុជាជាផ្លូវ ការទៅកាន់ទីផ្សារប្រទេសចិន នាព្រឹកថ្ងៃទី៧ខែឧសភានេះឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងជំហានដំបូងនេះ បន្ទាប់ពីទទួលបានការស្នើសុំនេះ ក្រសួងបានចាត់មន្ត្រីជំនាញឱ្យចុះតម្រង់ទិសខាងបច្ចេកទេស ពិនិត្យ វាយតម្លៃ និងជ្រើសរើសបានកសិដ្ឋានចំនួន៣៧ ដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ប្រទេសចិន។ ជាមួយគ្នានោះ ក្រសួងក៏បានជំរុញការកសាងបំពាក់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ សម្រាប់អនុវត្តន៍ប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែ ស្វាយ បានចំនួន០៥ គឺការ ប្រើចំហាយទឹកក្តៅមានចំនួន ០២ និងប្រើទឹកក្តៅចំនួន០៣ ដើម្បីស្នើសុំការចុះបញ្ជីទទួល ស្គាល់ពីGACC កាលពីថ្ងៃទី ២៨

    May 8, 2021
  • សេដ្ឋកិច្ច

    អាល្លឺម៉ង់សន្យាផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៣លានអឺរ៉ូ សមមូលនឹង ៦៣លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា សម្រាប់ឆ្នាំ២០២១-២០២២។ ការសន្យាផ្ដល់ជំនួយនេះត្រូវបានលើកឡើងនៅក្នុងកិច្ចចរចាស្តីពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ឆ្នាំ២០២១ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដោយភាគី​កម្ពុជា​ដឹកនាំ​ដោយ ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្រ្តី អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (គ.ជ.នា/ក.អ.ក) និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់ និង​មន្រ្តី​ជំនាញ​ជា​តំណាង​មក​ពី​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល​ចំនួន ​១៨ ។ រីឯ​ភាគី​អាល្លឺម៉ង់​ដឹកនាំ​ដោយ ឯកឧត្ដម Norbert Barthle សមាជិក​សភានៃ​សាធារណរដ្ឋ​​សហព័ន្ធ​អាល្លឺម៉ង់ និង​ជារដ្ឋ​លេខាធិការ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ (BMZ) អម​ដោយ​ឯកឧត្ដម Christian Berger

    May 7, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុននេះបន្តិច បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD និងក្រុមហ៊ុន CONTENDER COMPOSITE CO., LTD។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD មានគម្រោងបង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។ ដោយឡែកសម្រាប់ក្រុមហ៊ុន

    May 7, 2021
  • សេដ្ឋកិច្ច

    នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ មានរៀបចំពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយ ស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិនដោយត្រង់។ ឯកឧត្តម Wang Wentain ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងនូវអំណរសាទរចំពោះសមិទ្ធផលថ្មីមួយទៀត ដែលប្រទេសទាំងពីរសម្រេចបាន នេះសរបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទ ដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។ ទាក់ទងនឹងបញ្ហានេះ រដ្ឋាភិបាលចិនក៏បានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ -១៩ ជូនរាជរដ្ឋាភិបាលកម្ពុជា និងដោយឡែកវិស័យកសិកម្មវិញបានជួយឧបត្ថម្ភវ៉ាក់សាំងការពារជំងឺឆ្លងគោ-ក្របីផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា

    May 7, 2021
  • ទេសចរណ៍

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ គ្រោងនឹងស្នើគណៈរដ្ឋមន្រ្តីឱ្យពន្យារពេលនៃយុទ្ធនាការជំរុញទេសចរណ៍ចំនួន ២ ដែលនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែសីហា បន្តរហូតដល់ដល់ចុងឆ្នាំនេះ នេះបើយោងតាមការលើកឡើងរបស់លោក Pipat Ratchakitprakarn។ ជាមួយគ្នានោះលោករដ្ឋមន្រ្តីបានឱ្យដឹងថា​ ក្រសួងនៅតែរក្សាកាលបរិច្ឆេទនៃការដាក់ឱ្យដំណើរការនៅថ្ងៃទី១ ខែកក្កដា នៃយុទ្ធនាការភូកេតទេសចរណ៍ (Phuket Tourism Sandbox) ដ៏សំខាន់របស់ខ្លួន។ លើសពីនេះទៅទៀត លោកបានមានប្រសាសន៍ថា៖ « នៅពេលដែលស្ថានភាព Covid-19 នៅតែកំពុងរីករាលដាលខ្លាំងជាមួយនឹងចំនួនអ្នកឆ្លងថ្មីដែលកំពុងកើនឡើង យើងបានសំរេចថាយុទ្ធនាការគួរតែត្រូវបានបន្តរហូតដល់ចុងឆ្នាំ ដើម្បីទាក់ទាញប្រជាជនឱ្យធ្វើដំណើរក្នុងស្រុកកាន់តែច្រើនឡើងៗ នៅពេលដែលស្ថានភាពកាន់តែប្រសើរឡើង »។ គួរឱ្យដឹងផងដែរថា យុទ្ធនាការឧបត្ថម្ភធនការធ្វើដំណើរត្រូវបានបង្កើតឡើងចំនួនពីរ៖ ទី១ គឺ Rao

    May 7, 2021
  • បុគ្គលជោគជ័យ

    មហាសេដ្ឋី Bill Gates បានផ្ទេរភាគហ៊ុនដែលមានតម្លៃជិត ២.៤ ពាន់លានដុល្លារទៅឱ្យលោកស្រី Melinda Gates នៅថ្ងៃតែមួយដែលពួកគាត់ទាំងពីរបានប្រកាសលែងលះ។ យោងតាមឯកសារ SEC បានឱ្យដឹងថា ក្រុមហ៊ុន Cascade Investment ដែលជាក្រុមហ៊ុនកាន់កាប់ និងគ្រប់គ្រងដោយក្រុមហ៊ុន Microsoft បានផ្ទេរភាគហ៊ុននៅក្នុងក្រុមហ៊ុនលក់រថយន្តធំបំផុតរបស់អាមេរិក ក្រុមហ៊ុន Coca-Cola bottler ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិក និងក្រុមហ៊ុនផ្លូវដែក ឱ្យទៅលោកស្រី Melinda Gates គ្រប់គ្រង។ ដូច្នេះឥឡូវនេះលោកស្រី បានកាន់កាប់ភាគហ៊ុន ៤.៧% នៅក្នុងក្រុមហ៊ុន Coca-Cola Femsa

    May 6, 2021
  • ទេសចរណ៍

    ដូចដែលយើងបានដឹងរួចមកហើយថា ចាប់តាំងពីវីរុសកូវីដ-១៩ បានរាតត្បាតមក គ្រប់ប្រទេសទាំងអស់បានដាក់ចេញវិធានការជាច្រើនទប់ស្កាត់ការរាតត្បាត ក្នុងនោះការធ្វើចត្តាឡីស័កគឺជាវិធានការចម្បងមួយដែលដាក់សម្រាប់អ្នកដំណើរ ឬភ្ញៀវទេសចរ ដែលមានបំណងចូលទៅក្នុងប្រទេសមួយ។ ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បានធ្វើឱ្យអ្នកទេសចរភាគច្រើនបានសម្រេចចិត្តមិនធ្វើដំណើរ ចុះទម្រាំតែការធ្វើចត្តាឡីស័ករយៈពេល ២១ថ្ងៃនោះ តើពួកគេនឹងមានអារម្មណ៍បែបណា? យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក Nguyễn Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានប្រកាសថាប្រសិនបើអ្នកដែលចង់ធ្វើដំណើរទៅប្រទេសវៀតណាមឥឡូវនេះ នឹងត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល ៣ សប្តាហ៍ក្នុងការចូលក្នុងប្រទេស។ ការផ្លាស់ប្តូរដោយបន្ថែមរយៈពេលធ្វើចត្តឡីស័កពីរយៈពេល ១៤ ថ្ងៃទៅ ២១ ថ្ងៃនេះ បានកើតឡើងបន្ទាប់ពីមន្រ្តីសុខាភិបាលវៀតណាមបានរាយការណ៍ពីករណីវិជ្ជមាន Covid-19 មួយចំនួនដែលត្រូវបានរកឃើញ បន្ទាប់ពីអ្នកជំងឺបានបញ្ចប់ការដាក់ឱ្យនៅដាច់រយៈពេល ១៤ ថ្ងៃ។

    May 6, 2021
  • អាជីវកម្ម

    ដំណាំត្រសក់ស្រូវផ្អែម ពូជជប៉ុនដែលដាំក្នុងកសិដ្ឋានមួយនៅស្រុកឈូក ខេត្តកំពត កំពុងទទួលបាន ការគាំទ្រខ្លាំង​​ពីអតិថិជន​​ព្រោះ​​វាមានរសជាតិផ្អែមឆ្ងាញ់ និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពអ្នកបរិភោគ។ លោក គឹម ម៉ារិទ្ធ នាយកគ្រប់គ្រងកសិដ្ឋាន អាគ្រីអន បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់ផ្ដើមបើកកសិដ្ឋានដំណាំសុវត្ថិ​​ភាពត្រសក់​​ផ្អែមនេះ អស់រយៈពេល១ឆ្នាំមកហើយ លើផ្ទៃដីជាង ១ហិកតា ដោយមួយថ្ងៃអាចលក់បាន ៥០ផ្លែ ហើយក្នុង១គី​​ឡូក្រាមតម្លៃប្រមាណ ១៥ដុល្លារ។ លោកបញ្ជាក់ថា ដំណាំប្រភេទនេះ អាចប្រមូលផលបានរាល់ថ្ងៃក្នុងរង្វង់ ៣ខែ ហើយ១ឆ្នាំអាចដាំបាន ៤ដង ក្នុងលក្ខខណ្ឌ ដាំជាលក្ខណៈ​​បច្ចេកទេសត្រឹមត្រូវ។ ត្រសក់ផ្អែមដែលដាំបានរាល់ថ្ងៃនេះ គឺ លក់ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកទិញយកទៅបរិភោគ ។ លោកគឹម ម៉ារិទ្ធ

    May 6, 2021
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នឹងផ្តល់ជំនួយមនុស្សធម៌នូវគ្រឿងបរិក្ខារពេទ្យជាទឹកប្រាក់ស្មើនឹង ៣០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ ក្នុងជំនួបជាមួយលោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាបានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េបានសម្រេចជួយដល់កម្ពុជាដើម្បីគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយផ្តល់នូវគ្រឿងបរិក្ខារពេទ្យមានទឹកប្រាក់ស្មើនឹង ៣០ ម៉ឺនដុល្លារ។ លោកជំទាវរដ្ឋលេខាធិការ សឿង រដ្ឋចាវី បានថ្លែងអំណរគុណចំពោះសណ្តានចិត្ត និងការគិតគូរយកចិត្តទុកដាក់របស់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ផ្តល់នូវជំនួយដល់កម្ពុជាក្នុងគ្រាកំពុងត្រូវការជំនួយជាចាំបាច់។ លោកជំទាវបានបន្ដថា ក្នុងនាមជាមិត្ត និងដៃគូដ៏សំខាន់របស់កម្ពុជា

    May 6, 2021