- Khmernote
- សេដ្ឋកិច្ច
រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានសម្រេចបន្តផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយទាំងអស់ សម្រាប់រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៥ រហូតដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
May 15, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ការនាំចេញផ្លែទុរេនរបស់ប្រទេសថៃ ទៅប្រទេសចិនបានកើនឡើង ហើយតម្លៃវិញក៏ខ្ពស់ ក្នុងឆ្នាំនេះ ដោយសារមានកម្មវិធីកក់តាមអ៉ីនធឺណិតមួយ ដែលបង្កើតឡើងដោយក្រសួងកសិកម្មនិងសហករណ៍។ លោក Alongkorn Ponlaboot ទីប្រឹក្សាក្រសួងបានឱ្យដឹងថា ទោះបីជាវាត្រូវការពេល ៩ ម៉ោងដើម្បីលក់ទុរេនលើកដំបូងចំនួន ២០តោនក៏ដោយ ក៏លើកទី២ ចំនួន ២៥តោន ត្រូវបានគេទិញអស់ក្នុងរយៈពេល ៤៥ នាទីតាមរយៈវេទិកានេះ។ លោកបានបន្ថែមថា៖ « គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម សហករណ៍ និងក្រសួងពាណិជ្ជកម្ម ក៏ដូចជាសហករណ៍កសិកម្ម។ កសិករ និងសហករណ៍
May 13, 2021 - អាជីវកម្ម
ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ធ្វើឱ្យអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ងាកទៅផ្លាស់ប្តូរមុខរបរថ្មី ដើម្បីមានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ។ ជាក់ស្តែង អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍មួយរូបនៅខេត្តសៀមរាប បានងាកមកចាប់យកមុខរបរចិញ្ចឹមសត្វទា យកពងលក់ ដើម្បីទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារ។ លោក ឃុត ធីណារិទ្ធ រស់នៅឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ដើមឡើយលោកជាអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ-១៩ធ្វើឱ្យមុខរបរនេះមិនអាចបន្តដំណើរទៅមុខទៀតបាន ទើបរយៈពេលជាងមួយ ឆ្នាំមកនេះ លោកក៏ងាកមកចាប់ផ្តើមអាជីវកម្មចិញ្ចឹមទា យកស៊ុតលក់វិញ។ លោកបន្តថា មុខរបរនេះ ថ្វីត្បិតតែមានភាពហត់នឿយ និងមិនអាចទទួលបានប្រាក់ ចំណូលស្មើនិងរបរដឹកភ្ញៀវ តែក៏អាចរកប្រាក់ចំណូលប្រចាំថ្ងៃបានគួរសម ដោយជាមធ្យមទទួលប្រាក់ចំណេញបានប្រមាណ១០ម៉ឺនរៀល ដើម្បីផ្គត់ផ្គងការចំណាយក្នុងគ្រួសារ។លោកបន្តទៀតថា ដោយសព្វថ្ងៃ លោកមានចិញ្ចឹមសត្វទាចំនួន២២០០ ក្បាល អាចផ្តល់ស៊ុតបាន ១៨០០គ្រាប់ក្នុងមួយថ្ងៃ
May 13, 2021 - អាជីវកម្មដំឡូងមីស្រស់ក្នុងខេត្តមួយនេះ កំពុងទទួលបានទិន្នផលល្អក្នុងឆ្នាំនេះ ហើយតម្លៃទីផ្សារវិញក៏ខ្ពស់ជាងឆ្នាំទៅ
ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំនេះកំពុងទទួលបានទិន្នផលល្អ ហើយតម្លៃទីផ្សារខ្ពស់ជាងឆ្នាំទៅ ដោយមានតម្លៃរហូតជាង៣០០រៀលក្នុងមួយគីឡូក្រាម។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុវជាតិកម្ពុជាឲ្យដឹងថា សម្រាប់ឆ្នាំនេះ ប្រជាកសិករ អាចប្រមូលផលដំឡូងមីរហូតដល់ ២លាន២សែនតោនក្នុងផ្ទៃដី ១០ម៉ឺន ហិកតា ដែលសុទ្ធតែជាប្រភេទពូជដំឡូង រ៉ាក់យ៉ង និងKU72 ។ លោកបានបន្តថា ការបង្កើនការដំាដំណាំដំឡូងមីរបស់កសិករនៅខេត្តបន្ទាយមានជ័យបានច្រើន ដោយសារតែបច្ចុប្បន្នមានទីផ្សារល្អ ហើយមានឈ្មួញចុះមកទិញដល់ផ្ទះតែម្តង។ “ដំឡូងមីរបស់យើងជាទូទៅគឺបានដំាចន្លោះពី៧ម៉ឺនទៅ១០ម៉ឺនហិកតាតាមស្ថានភាពរបស់គាត់ដាំ។ឆ្នាំនេះប្រជាកសិករ ដាំប្រហាក់ប្រហែល បានជាង១០ម៉ឺន ហិកតា ដោយជាមធ្យមក្នុង១ហិកតាបានចំនួន២២តោនហើយមើលទៅ ហើយសម្រាប់តម្លៃវិញ ទីផ្សារសព្វថ្ងៃនេះដំឡូងវាល្អតម្លៃល្អវាជាង៣០០រៀល ក្នុងមួយគីឡូក្រាមសម្រាប់ដំឡូងមីស្រស់”។ លោកប្រធានមន្ទីរ
May 13, 2021 - គំនិតអប់រំ
លោកយាយជនជាតិជប៉ុនវ័យ ១០០ឆ្នាំម្នាក់ បានជាសះស្បើយពីជំងឺ Covid-19 បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់ពេលមួយខែកាលពីដើមឆ្នាំនេះ បាននិយាយថា គន្លឺះក្នុងការយកឈ្នះលើវីរុស Covid-19 គឺត្រូវមានជំនឿថាអ្នកនឹងយកឈ្នះវាបាន។ លោកយាយ Ayako Ito បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារនៅទីក្រុងកំណើតរបស់គាត់ថា៖ “ ក្នុងអំឡុងពេលនៃការព្យាបាល វាមានសារៈសំខាន់ណាស់ក្នុងការជឿទុកចិត្តលើគ្រូពេទ្យ និងយកឈ្នះដោយខ្លួនឯង »។ លោកយាយ Ito ដែលកើតនៅខែមិថុនាឆ្នាំ ១៩២០ បាននិយាយថា គាត់មិនដែលគិតថាគាត់ឆ្លងវីរុសនេះទេ ខណៈលោកយាយអាយុ ១០០ឆ្នាំនេះ មានសុខភាពល្អណាស់ គាត់អាចធ្វើចលនារហ័សរហួន រួមទាំងធ្វើហាត់ប្រាណបានយ៉ាងល្អ បើទោះបីជាគាត់ឈានចូលវ័យ ១០០ឆ្នាំហើយក៏ដោយ ជាពិសេសសូម្បីតែពេលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ គួរឱ្យដឹងថា លោកយាយ
May 13, 2021 - អាជីវកម្ម
ក្រុមហ៊ុនផលិតរថយន្តធំៗ របស់ជប៉ុន Nissan Motor និង Mitsubishi Motors បានរាយការណ៍ពីការខាតបង់ប្រចាំឆ្នាំយ៉ាងខ្លាំងដោយសារការធ្លាក់ចុះនៃការលក់ចំពេលមានការរីករាលដាលនៃមេរោគឆ្លង Covid-19 នេះបើយោងតាមការចុះផ្សាយរបស់ NHK។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុន Nissan Motor បានប្រកាសពីការខាតបង់សុទ្ធចំនួន ៤៤៨.៦ ពាន់លានយ៉េន ឬ ប្រហែល ៤.១ ពាន់លានដុល្លារ សម្រាប់ឆ្នាំអាជីវកម្មដែលបានបញ្ចប់នៅក្នុងខែមីនា។ ក្នុងនោះការលក់បានធ្លាក់ចុះនៅទូទាំងពិភពលោក ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត ដែលបានធ្វើឱ្យដំណើរការរបស់ក្រុមហ៊ុនផលិតរថយន្តធ្លាក់ចុះ។ ជាមួយនឹងការខាតបង់នេះ ក្រុមហ៊ុន Nissan បាននិយាយថា ខ្លួននៅតែគិតថានឹងនៅតែមានសញ្ញាណមិនល្អសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ខណៈក្រុមហ៊ុនព្យាករណ៍ពីការខាតបង់សុទ្ធ
May 13, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thethaiger បានឱ្យដឹងថា តំបន់ឆ្នេរជាច្រើននៅក្នុងប្រទេសវៀតណាមត្រូវបានបិទ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងការរីករាលដាលនៃវីរុស Covid-19 ។ ក្រុមមន្ត្រីនៅទីក្រុង Hai Phong បានបិទឆ្នេរ Do Son និង Cat Co បន្ទាប់ពីមានព័ត៌មានថា មានអ្នកឆ្លងថ្មីចំនួន ៤៧ នាក់ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋធានី Hanoi របស់ប្រទេសនេះ។ ជាមួយគ្នានេះ ឆ្នេរនៅខេត្ត Quang Ninh ដែលមានចម្ងាយ ១៥០ គីឡូម៉ែត្រពីក្រុង Hanoi នឹងស្ថិតនៅភាគខាងកើតរួមមាន៖ Tuan Chau, Quan
May 12, 2021 - អាជីវកម្ម
រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្តីសម្រេចចំនួន២ ស្តីពី ការបន្តផ្អាកដំណើរការអាជីវកម្មផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ នឹងផ្សារស្អាងខាងជើង ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ជាបណ្ដោះអាសន្ន។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
May 12, 2021 - សេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ការឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៣០០ ០០០ រៀល និងបូកបន្ថែមនូវការឧបត្ថម្ភជាសាច់បា្រក់ សម្រាប់ជួយបង់ថ្លៃអគ្គិសនី និងទឹកស្អាតសម្រាប់រយៈពេល៥ខែ ស្របតាមមូលដ្ឋានគណនាដែលត្រូវបានកំណត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយ ការថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តន៍កម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់» ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរាជរដ្ឋាភិបាល បានសម្រេចផ្តល់ជំនួយសង្គមសម្រាប់គ្រួសារ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ និង គ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពនៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ
May 12, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះជាងការរំពឹងទុកក្នុងត្រីមាសទី១ ឆ្នាំ២០២១ នេះ ដោយគាំទ្រដល់ទស្សនៈដែលថាធនាគារកណ្តាលនឹងរក្សាអត្រាការប្រាក់ទាបបំផុតនៅក្នុងកិច្ចប្រជុំគោលនយោបាយដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែឧសភា។ ទីភ្នាក់ងារស្ថិតិហ្វីលីពីនបានបង្ហាញកាលពីថ្ងៃទី ១១ ឧសភាថា ផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៤.២% នៅក្នុងត្រីមាសទី១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះ ៥ត្រីមាសជាប់ៗគ្នា ស្របពេលដែលមានវិធានការបិទខ្ទប់ដោយសារការរីករាលដាលនៃជំងឺរាតត្បាត។ ជាមួយគ្នានេះដែរក្នុងចំណោមវិស័យសេដ្ឋកិច្ចសំខាន់ៗ វិស័យកសិកម្មបានធ្លាក់ចុះ ១.២% ខណៈសេវាកម្មធ្លាក់ចុះ ៤.៤% និងឧស្សាហកម្មបានធ្លាក់ចុះ ៤.៧%។ ដោយឡែកចំពោះតម្រូវការការប្រើប្រាស់ក្នុងគ្រួសារបានធ្លាក់ចុះ ៤.៨% ប៉ុន្តែការចំណាយរបស់រដ្ឋាភិបាលបានកើនឡើង ១៦.១%។ ទោះជាយ៉ាងណា លទ្ធផលសេដ្ឋកិច្ចរបស់ប្រទេសនេះបានកើនឡើង ០.៣% បើធៀបនឹងត្រីមាសមុន។
May 12, 2021












