Khmernote
  • បុគ្គលជោគជ័យ

    មហាសេដ្ឋី Elon Musk បានបង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្ត Tesla ថ្មីរបស់ខ្លួននៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល ២សប្ដាហ៍ ដោយសារបញ្ហាផលិតកម្ម។ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃចន្ទថា រោងចក្របាននឹងកំពុងជួបបញ្ហាបីយ៉ាងគឺ៖ ពេលវេលាផលិតយូរជាងការរំពឹងទុក,កង្វះកម្មករជំនាញ និងបញ្ហាធានាគុណភាព ដែលទាមទារឱ្យមានការជួសជុលថ្លៃ ចំណាយលើយានយន្តដែលបានដំឡើងរួច។ ការផ្អាកបណ្តោះអាសន្ននេះ មិនទាក់ទងទៅនឹងព័ត៌មានថ្មីៗដែលនិយតករយានយន្តរបស់ប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យក្រុមហ៊ុន Tesla ប្រមូលរថយន្ត Teslas ជាង ៥៩,០០០គ្រឿង នៅទូទាំងពិភពលោកដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធសង្គ្រោះបន្ទាន់របស់រថយន្តឡើយ។ ប៉ុន្តែការធ្លាក់ចុះផលិតកម្មបណ្ដោះអាសន្ននៅទីតាំង Giga Berlin-Brandenburg របស់ខ្លួនកើតឡើងនៅចំពេលដ៏លំបាកមួយ ខណៈដែលនាយកប្រតិបត្តិ Elon Musk ថ្មីៗនេះបានប្រកាសពីខាតបង់រាប់ពាន់លានដុល្លារនៅរោងចក្រថ្មីរបស់ខ្លួននៅ

    July 5, 2022
  • បុគ្គលជោគជ័យ

    លោក Li Jiaqi ឬ ហៅកាត់ថា Austin Li គឺជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីបំផុតនៅក្នុងប្រទេសចិន ដែលអាចរកប្រាក់បានរាប់លានដុល្លារក្នុងពេលឡាយលក់ម្ដងៗ។ Austin Li ត្រូវបានគេស្គាល់ថាជា “ស្ដេចក្រែម” ដោយគាត់ធ្លាប់លក់ក្រែមបានដល់ទៅ ១៥,០០០ដើម ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ នៅក្នុងអំឡុងពេលឡាយផ្ទាល់នៅលើ Taobao ។ មុនពេលក្លាយជាបុគ្គលល្បីនៅក្នុងពិភពជំនួញអនឡាញនៅប្រទេសចិន Li គ្រាន់តែជាជំនួយការនៅហាង L’Oréal ក្នុងទីក្រុង Nanchang ប៉ុណ្ណោះ។ ក្រោយមកនៅឆ្នាំ២០១៧ គាត់បានចាប់ផ្ដើមឡាយលក់ ហើយដោយសារបទពិសោធន៍ជាជំនួយការហាង បានជួយគាត់ឱ្យពង្រឹងជំនាញលក់ និងបង្កើនភាពទាក់ទាញក្នុងណែនាំពីផលិតផលសម្រស់។ ជាក់ស្ដែងនៅឆ្នាំ២០១៩ Li

    July 4, 2022
  • បុគ្គលជោគជ័យ

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឧបករណ៍កែច្នៃជាគ្រឿងយន្តពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មត្រូវបានកូនខ្មែរចេះច្នៃប្រឌិតឡើង ងាយស្រួលក្នុងការប្រើប្រាស់ និងបានផ្តល់ផលប្រយោជន៍ទៅ ដល់កសិករ ដែលកំពុងដាំដុះ និងថែទាំដំណាំឧស្សាហកម្មបានគ្រប់ប្រភេទ។ ក្នុងសកម្មភាពកែច្នៃឧបករណ៍បម្រើឱ្យផ្នែកកសិកម្មនៅភូមិត្នោតថ្មី ឃុំសំអាងស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៤ ខែកក្កដា លោក ហេង លាងពៅ បានបញ្ជាក់ថា ឧបករណ៍នេះសម្រាប់ប្រើបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នទៅលើដំណាំ ព្រោះបច្ចុប្បន្នកសិករយើងមានដីចម្ការធំៗបានដាំដំណាំឧស្សាហកម្មច្រើនប្រភេទ មានដូចជាកៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀតដំឡូងមី ជាដើមហើយពួកគាត់អាចបញ្ជាទិញយកទៅប្រើប្រាស់សម្រាប់ថែទាំដំណាំបានស្រួល ។ លោកបន្តថា ដោយសារតែភាពលំបាកកន្លងមកទើបរិះរកបច្ចេកទេសកែច្នៃឧបករណ៍នេះសម្រាប់ប្រើប្រាស់បាន សម្រេចជោគជ័យ និងមានកសិករយើងមួយចំនួន បានទិញយកទៅប្រើរួចមកហើយដែរ។ ជាងនេះទៀត អាចរកប្រាក់ចំណូលបាន ពីការទៅស៊ីឈ្នួលបាញ់ថ្នាំលើដំណាំឱ្យកសិករផ្សេងៗទៀត ដោយមិនបាច់ចំណាយពេលវេលាយូរក្នុងការបាញ់ថ្នាំ និងចៀសវាងបានពីផលប៉ះពាល់ផ្នែកសុខភាពផងដែរ។

    July 4, 2022
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្ដើមមិនពន្ធលើការនាំចូលសាច់ជ្រូក ខណៈពេលដែលប្រទេសកំពុងមានបញ្ហា​អតិផរណា ដោយកាលពីថ្ងៃព្រហស្បតិ៍សាច់ជ្រូកចំនួន ៥០,០០០តោន ត្រូវបាននាំចូលប្រទេសមួយនេះក្រោមពន្ធសូន្យ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា នេះជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំដែលក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ណែនាំកូតាពន្ធលើសាច់ជ្រូក និង​អនុញ្ញាត​ឱ្យ​មានការ​នាំចូល​ទំនិញ​មួយ​ចំនួន​ដោយ​មិន​បង់ពន្ធ ឬ​ក្នុង​អត្រា​ពន្ធ​ទាប​។ ជាមួយនឹងពន្ធសូន្យនេះ ក្រសួងបានព្យាករណ៍ថា តម្លៃផលិតកម្មសាច់ជ្រូកនឹងធ្លាក់ចុះដល់កម្រិតពី ១៨.៤-២០ ភាគរយ ខណៈអត្រាពន្ធលើសាច់ជ្រូកនាំចូល គឺប្រហែល ២២.៥- ២៥%។ ក្រៅពី​សាច់​ជ្រូក រដ្ឋាភិបាលកូរ៉េ​នឹង​មិន​យក​ពន្ធ​​លើ​ទំនិញ​ ៦​មុខ​ទៀត រួម​មាន ​ប្រេង​ផ្កាឈូករ័ត្ន និង​ស្រូវ​សាលី។ បើតាមអ្នកឃ្លាំមើលឧស្សាហកម្ម ការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន

    July 4, 2022
  • សេដ្ឋកិច្ច

    ប្រជាជនវៀតណាម បាននាំគ្នាកាត់បន្ថយការបរិភោគសាច់ជ្រូក ហើយប្ដូរទៅបរិភោគសាច់ផ្សេងៗទៀតដូចជា សាច់មាន់ និងស៊ុតជាដើម នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតម្លៃកើនឡើង។ យោងតាមការស្ទង់មតិរបស់ VnExpress លើកសិដ្ឋានចិញ្ចឹមសត្វនៅចុងខែមិថុនា បានរកឃើញថា តម្លៃជ្រូករស់បានឡើងដល់ ៦០,០០០ដុង (២.៥៧ដុល្លារ) ក្នុងមួយគីឡូក្រាម។ កសិករ​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា តម្លៃ​បាន​ឡើង​ថ្លៃ​ដោយសារ​តម្លៃ​ចំណី​សត្វ​ឡើង​ថ្លៃ ខណៈតម្លៃ​ជ្រូក​ទើប​កើត​ក៏​បាន​កើន​ឡើង​ ២០​% ដែរ បើ​ធៀប​នឹង​ពីរ​ខែ​មុន។ ក្រៅពីចំណីឡើងថ្លៃ ការដឹកជញ្ជូន និងការលក់ភាគហ៊ុនរបស់កសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកមួយចំនួនបន្ទាប់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ក៏បានបង្កើនតម្លៃសាច់ជ្រូកដែរ ដោយសារកត្តានេះនឹងធ្វើឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់។ អ្នកស្រី Ngoc Thao អ្នករស់នៅទីក្រុងហូជីមិញ បានឱ្យដឹងថា តម្លៃសាច់ជ្រូកឡើងថ្លៃខ្លាំង សូម្បីតែសាច់ជ្រូកក្រក និងសាច់ភ្លៅដែលមានតម្លៃថោក

    July 4, 2022
  • សេដ្ឋកិច្ច

    អ៉ីស្រាអែល ត្រូវបានគេចាត់ទុកថាជាប្រទេសដែលរីកចម្រើនខ្លាំងខាងវិស័យកម្ម និងឈានមុខគេលើពិភពលោកលើវិស័យនេះ ហើយថ្មីៗនេះ អ៉ីស្រាអែលបានបង្ហាញគោលបំណងជួយលើវិស័យកសិកម្ម អ្នកជំនាញ និស្សិត និងកសិករកម្ពុជា តាមរយៈគម្រោងជាច្រើន។ ជាក់ស្ដែងកាលពីចុងខែមិថុនា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៉ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ លោកជំទាវ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីកម្មវត្ថុនៃដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកជួបឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សាប្រើពេលជិតមួយម៉ោង ដោយភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗទាក់ទងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការលើវិស័យកសិកម្ម មកពិភាក្សាក្នុងនោះមាន ៖ ១- ការបណ្តុះបណ្តាលធនធានមនុស្ស

    July 4, 2022
  • បុគ្គលជោគជ័យ

    ឆ្នាំ២០២២ នេះ អាចនិយាយបានថា មិនមែនជាឆ្នាំដែលសំណាង ឬ ល្អ សម្រាប់មហាសេដ្ឋីមានបំផុតនៅលើពិភពលោកឡើយ ពោលគឺមហាសេដ្ឋីជាច្រើនហាក់ដូចជាយីអ៊ុនដាក់ ដោយក្រុមហ៊ុនជួបបញ្ហា ធ្វើឱ្យម្នាក់ៗបាត់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន។ ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បាន​ឱ្យដឹងថា ត្រឹមឆមាសទី១ នៃឆ្នាំ២០២២ នេះ​ អ្នកមានបំផុតទាំង ៥០០នាក់ របស់ពិភពលោកបានបាត់បង់ ១.៤ ទ្រីលានដុល្លារ។ ការធ្លាក់ចុះដ៏ច្រើនសន្ធឹកនេះ គឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុតដែលមិនធ្លាប់មានពីមុនមកសម្រាប់មហាសេដ្ឋីលំដាប់ពិភពលោក។ ទ្រព្យសម្បត្តិរបស់ Elon Musk ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត ៦២ ពាន់លានដុល្លារ ខណៈ Jeff

    July 2, 2022
  • សេដ្ឋកិច្ច

    តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះពី ០.៣% ទៅ ១.៣ភាគរយ កាលពីថ្ងៃសុក្រ ដែលជាការធ្លាក់ចុះលើកដំបូង បន្ទាប់ពីការកែតម្រូវការកើនឡើងជាប់ៗគ្នាចំនួន ៧ដង ចាប់តាំងពីថ្ងៃទី១២ ខែមេសា មក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 ធ្លាក់ចុះចំនួន ១១០ ដុង មកត្រឹម ៣២.៧៦០ដុង (ប្រមាណ ១.៤១ដុល្លារ) ក្នុងមួយលីត្រ ខណៈឥន្ធនៈជីវៈ E5 RON 92 ធ្លាក់ចុះ ៤១០ ដុង មកត្រឹម ៣០.៨៩០ ដុង

    July 2, 2022
  • អាជីវកម្ម

    ចេកពងមាន់គឺជាដំណាំមួយប្រភេទ ដែលប្រជាពលរដ្ឋខេត្តប៉ៃលិននិយមចូលចិត្តដាំ ព្រមទាំងបាននិងកំពុងទទួលបានផលល្អប្រសើរ។ នៅទូទាំងខេត្តប៉ៃលិនមានប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ បានប្រកបរបរដាំចេកពងមាន់ នៅលើផ្ទៃដី ចំនួន ១០៦ ហិកតា នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ប្អូនប្រុស ធឿន ធា ប្រជាកសិកររស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ជាក់ថា ៖ “ខ្ញុំបានប្រកបរបរដាំដំណាំចេកពងមាន់នេះអស់រយៈជាង១ឆ្នាំមក ហើយផលក៏បានហុចមកល្អប្រសើរដែរ។ បច្ចុប្បន្នខ្ញុំបានដាំដំណាំចេកពងមាន់នេះនៅលើផ្ទៃដី ចំនួន ១១ ហិកតាកន្លះ និងមានចេកពងមាន់ចំនួន ២៥ ០០០គុម្ព ដោយក្នុងនោះចេកពងមាន់ដែលកំពុងប្រមូលផលមានចំនួន ១ ហិកតាកន្លះ និងចេកដែលទើបនឹងដាំថ្មីចំនួន

    July 2, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc បានដំឡើងតម្លៃលើទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសជប៉ុនជិតមួយភាគប្រាំនៃតម្លៃដើម ខណៈដែលប្រទេសជប៉ុនកំពុងទប់ទល់នឹងការធ្លាក់ចុះ រូបិយប័ណ្ណយ៉េន និងអតិផរណាកើនឡើង។ គេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា ទូរស័ព្ទម៉ូដែល iPhone 13 ដែលនាំចូលដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ឥឡូវនេះមានតម្លៃ ១១៧,៨០០ យ៉េន (៨៧០ដុល្លារ) បើប្រៀបធៀបទៅនឹង ៩៩,៨០០ យ៉េនកាលពីមុន។ គួរបញ្ជាក់ផងដែរថា ការចំណាយកាន់តែខ្ពស់នៃទូរស័ព្ទ iPhone ដែលគ្របដណ្តប់ទីផ្សារស្មាតហ្វូនរបស់ប្រទេសជប៉ុន បានកើតឡើងនៅពេលដែលអ្នកប្រើប្រាស់កំពុងជួបប្រទះនឹងបញ្ហាការដំឡើងតម្លៃសម្រាប់តម្រូវការរស់នៅប្រចាំថ្ងៃ៕ អត្ថបទ៖

    July 1, 2022