- Khmernote
- សេដ្ឋកិច្ច
អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក ថ្មីៗនេះបានប្រកាសថា ខ្លួននឹងដំឡើងថ្លៃប្រេងសម្រាប់អ្នកទិញនៅតំបន់អាស៊ី ដោយការដំឡើងថ្លៃនេះ នឹងចាប់ផ្ដើមនៅខែក្រោយ។ ក្រុមហ៊ុន Saudi Aramco អ្នកផលិតប្រេងរបស់រដ្ឋនឹងដំឡើងតម្លៃប្រេងឆៅប្រភេទ Arab Light ក្នុងខែសីហាចំនួន ៩.៣០ដុល្លារក្នុងមួយបារ៉ែល លើសពីតម្លៃស្តង់ដារក្នុងតំបន់។ ការដំឡើងតម្លៃមកចំនួននេះ មានន័យថាតម្លៃរបស់អ្នកផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានហក់ឡើងខ្ពស់ហួសពីប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ដែលស្ទើរតែលើសពីកម្រិតខ្ពស់កាលពីមុនគឺ ៩.៣៥ ក្នុងមួយបារ៉ែលក្នុងខែឧសភា។ ជាមួយគ្នានេះដែរ វាគឺជាការកើនឡើងមួយទៀតនៃតម្លៃនៅឆ្នាំនេះ ដោយសារអ្នកផលិតប្រេងបានជួបការលំបាកក្នុងការបំពេញតម្រូវការនៅឆ្នាំនេះ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រេងរុស្ស៊ី។ គួរបញ្ជាក់ថា តម្លៃប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់អាស៊ី បានកើនឡើងជាង ៧ដុល្លារចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ នេះបើយោងតាម Bloomberg៕ អត្ថបទ៖ លីនី ប្រភព៖
July 11, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា ត្រឹមរយៈពេលតែ ៣ខែ ប្រទេសរុស្ស៊ីអាចរកចំណូលបាន ២៤ពាន់លានដុល្លារពីការលក់ថាមពលទៅឱ្យប្រទេសឥណ្ឌា និងចិន ទោះបីជាត្រូវបានដាក់ទណ្ឌកម្មជុំទិស ដោយសារការលុកលុយទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។ តាមប្រភពដដែល ប្រទេសចិនបានចំណាយប្រាក់ ១៨.៩ពាន់លានដុល្លារលើប្រេងឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ក្នុងរយៈពេល ៣ខែ គិតត្រឹមចុងខែឧសភា ដែលចំនួននេះ ស្ទើរតែទ្វេដងនៃចំនួនដែលខ្លួនបានទិញកាលពីឆ្នាំមុន ខណៈដែលឥណ្ឌាបានចំណាយ ៥.១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។ សរុបមក រុស្ស៊ីរកបានប្រាក់ចំណូលបន្ថែមចំនួន ១៣ពាន់លានដុល្លារពីប្រទេសឥណ្ឌា និងការទិញទំនិញថាមពលរបស់ចិន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ Bloomberg Economics បានព្យាករណ៍ថា នៅឆ្នាំនេះ រុស្ស៊ីនឹងរកបាន ២៨៥
July 11, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចង្រិតមួយកន្លែងនៅខេត្តតាកែវ កំពុងបង្កើនការចិញ្ចឹម ខណៈដែលសត្វប្រភេទនេះ កំពុងពេញនិយមបរិភោគរបស់ប្រជាពលរដ្ឋខ្មែរ និងមានភាពងាយស្រួលចិញ្ចឹមទៀតផង ។ លោក ញឿក ភារម្យ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិត ស្ថិតឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមចិញ្ចឹមចង្រិតរយៈពេល ១២ឆ្នាំហើយ ដោយដំបូងរៀនពីយូធូប និងស្រាវជ្រាវតាមជាក់ស្តែង គឺរៀនបណ្ដើរចិញ្ចឹមបណ្ដើរ។ លោកបន្ដថា មកដល់បច្ចុប្បន្ន បានពង្រីកការចិញ្ចឹមចង្រិតរហូត ដល់៤០០ទ្រុងហើយ ដែលអាចលក់ចេញបានចន្លោះ ១០០គីឡូក្រាម ទៅ ១តោនក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូតម្លៃចន្លោះពី១២៥០០ រៀល ទៅ១៣០០០រៀល ភាគច្រើនលក់នៅក្នុងខេត្តតាកែវ និងនាំទៅលក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ
July 9, 2022 - បុគ្គលជោគជ័យ
យោងតាមការចុះផ្សាយរបស់សារពត៌មាន yahoo ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ។ អ្នកមានបំផុតលើលោករូបនេះ បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា គាត់កំពុងបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររបស់គាត់ដើម្បីទិញ Twitter ដោយសារតែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានបរាជ័យក្នុងការផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើវេទិកា។ ជាមួយគ្នានេះដែរ មេធាវីរបស់ Musk បាននិយាយនៅក្នុងឯកសារមួយថា Twitter បានបរាជ័យ ឬបដិសេធមិនឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬ spam នៅលើវេទិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា មុនពេលសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង
July 9, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនទុរេនក្នុងស្រុកមួយដំបូងក្នុងទឹកដីខេត្តព្រះវិហារ មានសមត្ថភាពនាំចេញសាច់ទុរេនជាង ១២០តោន ទៅកាន់ទីផ្សារប្រទេសចិនក្នុងរដូវប្រមូលផលឆ្នាំនេះ និងរំពឹងថា នឹងពង្រីកការនាំចេញទៅដល់ ៥០០តោននៅឆ្នាំខាងមុខ។ ក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរ និងទទួលបានជោគជ័យក្នុងការវិនិយោគលើដំណាំទុរេន នៅលើផ្ទៃដីជាង ២០០ហិកតានេះ ស្ថិតក្នុងភូមិសាស្ដ្រភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ នាយកប្រតិបត្តិក្រុមហ៊ុនបានឱ្យដឹងថា ទុរេនដែលក្រុមហ៊ុនយើងខ្ញុំកំពុងដាំនេះ អាចនិយាយថាជាទុរេនប្រេនព្រះវិហារ រសជាតិបែបព្រះវិហារ សម្គាល់ខេត្តរបស់យើង ព្រោះយើងគិតថាប្រវត្តិសាស្ដ្ររាប់រយឆ្នាំហើយ ដែលខេត្តព្រះវិហាររបស់យើង ដែលជាប្រភេទដីស មិនដែលមានកសិដ្ឋានធំរាប់រយហិកតាដែលដាំទុរេនជោគជ័យបែបនេះទេ។ ឆ្លៀតនៅក្នុងឱកាសនេះ លោក ពឹង ទ្រីដា ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាជនខ្មែរចូលរួមគាំទ្រកសិផលក្នុងស្រុកទាំងអស់គ្នា ដែលក្រៅពីអាចជួយបង្កើនកម្រិតសេដ្ឋកិច្ចរបស់ប្រជាកសិករខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ដោយសារតែទិន្នផលទាំងនេះត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរពិតៗ។
July 9, 2022 - សេដ្ឋកិច្ច
ឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) គឺនាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលកាន់តំណែងពីរលើក និងយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ ឯកឧត្តមមិនត្រឹមតែជាមេដឹកនាំដ៏ល្អសម្រាប់ប្រជាជនជប៉ុន លោកក៏ជាមិត្ត និងថ្នាក់ដឹកនាំដ៏ល្អរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជននៅលើពិភពលោក។ យោងតាមប្រសាសន៍របស់សម្ដេចតេជោ ដែលបានថ្លែងសារពិសេសនាព្រឹកថ្ងៃទី០៩ ខែកក្កដា នេះ បានឱ្យដឹងថា ឯកឧត្តម អាបេ បានបំពេញភារកិច្ចដ៏ធំ សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា ក្នុងនោះក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក ឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមមាន
July 9, 2022 - បុគ្គលជោគជ័យ
អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe ត្រូវបានបាត់បង់ជីវិតនៅមុននេះបន្តិចក្នុងវ័យ ៦៧ឆ្នាំ ក្រោយរងការបាញ់ប្រហារពីសំណាក់ខ្មាន់កាំភ្លើងកាលពីម៉ោង ១១ និង៣០ នាទីថ្ងៃត្រង់ (ម៉ោងនៅជប៉ុន) ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ។ ការបាត់បង់អតីតនាយករដ្ឋមន្រ្តីរូបនេះ បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាជនជប៉ុន ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជនបណ្ដាប្រទេសជាច្រើន មានការសោកស្ដាយ និងក្រៀមក្រំបំផុត។ យ៉ាងណាមិញក្រលេកមកមើលប្រវត្តិតស៊ូ និងស្នាដៃធំៗរបស់លោក Shinzo Abe ក្នុងការដឹកនាំប្រទេសជប៉ុន ដែលមិនមាននាយករដ្ឋមន្រ្តីណាអាចធ្វើបាន៖ លោក Shinzo Abe កើតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៥៤ ក្នុងទីក្រុងតូក្យូ
July 8, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thestreet ក្រុមហ៊ុន Tesla បានជ្រុះបាត់តំណែងជាក្រុមហ៊នលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោកទៅឱ្យក្រុមហ៊ុនគូប្រជែងរបស់ខ្លួនគឺ BYD Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន និងទទួលបានការគាំទ្រពីមហាសេដ្ឋី Warren Buffett។ តាមប្រភពដដែល មុនពេលរបូតតំណែងកាន់អស់រាប់ឆ្នាំនេះ គឺនាយកប្រតិបត្តិ Tesla លោក Elon Musk ធ្លាប់បានសើចចំអកក្រុមហ៊ុន BYD Motor ពោលគឺនៅក្នុងឆ្នាំ២០១១ នៅពេលដែលសារព័ត៌មានព្យាយាមបង្ហាញថា BYD ជាគូប្រជែង Tesla លោក Musk ផ្ទុះសំណើច។ មហាសេដ្ឋីបានសួរក្នុងអំឡុងពេលសម្ភាសន៍របស់ Bloomberg News នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០១១
July 8, 2022 - សេដ្ឋកិច្ច
ប្រទេសស្រីលង្កា កំពុងស្វែងរកទិញប្រេងតម្លៃទាបរបស់រុស្ស៊ី ខណៈប្រទេសនេះកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ សារព័ត៌មានដដែលបានឱ្យដឹងថា ស្រីលង្កា គ្រោងនឹងបញ្ជូនគណៈប្រតិភូផ្លូវការទៅរុស្ស៊ី ដើម្បីចរចាកិច្ចព្រមព្រៀងប្រេង ខណៈដែលប្រទេសអាស៊ីខាងត្បូងមួយនេះប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ ចំពេលមានវិបត្តិសេដ្ឋកិច្ច។ ប្រទេសកោះដែលមានប្រជាជន ២២លាននាក់ កំពុងអស់ប្រាក់បំរុងប្តូររូបិយប័ណ្ណបរទេស ខណៈដែលរូបិយប័ណ្ណរបស់ខ្លួនបានបាត់បង់តម្លៃពាក់កណ្តាលធៀបនឹងប្រាក់ដុល្លារអាមេរិកនៅឆ្នាំនេះ ដែលធ្វើឲ្យការនាំចូលការផ្គត់ផ្គង់សំខាន់ៗមានការលំបាក។ ជាមួយគ្នានេះ ស្រីលង្កា ក៏ជួបបញ្ហាកង្វះខាតឥន្ធនៈ អាហារ ថ្នាំពេទ្យ ផងដែរមកពេលបច្ចុប្បន្ននេះ។ រដ្ឋមន្រ្តីថាមពលស្រីលង្កា លោក Kanchana Wijesekera បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រេងឥន្ធនៈនៅសល់តិចណាស់ មិនគ្រប់នឹងប្រើសម្រាប់មួយថ្ងៃនោះទេ នេះបើយោងតាម BBC ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះ បានដាក់កម្រិតការលក់ប្រេងដល់អាជីវកម្មសំខាន់ៗរយៈពេលពីរសប្តាហ៍គឺចាប់ពីថ្ងៃពុធ។
July 8, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ជាងកន្លះឆ្នាំមកនេះ កម្ពុជាអាចមានលទ្ធភាពផលិត និងផ្គត់ផ្គង់ជ្រូកបំពេញ តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ ដែលអាចបម្រើដល់ការហូបចុក របស់ប្រជាពលរដ្ឋ ដោយមិនបាច់ មានការនាំចូលពីប្រទេសជិតខាង។ ឯកឧត្ដម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានមាន ប្រសាសន៍ឱ្យដឹងថា នៅក្នុងរយៈពេលប្រាំបីខែកន្លងមកនេះ កម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់សាច់ជ្រូក នៅលើទីផ្សារក្នុងស្រុកដោយខ្លួនឯងបាន ហើយនេះគឺជាលើកដំបូងសម្រាប់កម្ពុជាដែរ ដែលអាចបំពេញ តម្រូវការក្នុងស្រុកបានគ្រប់គ្រាន់ និងអាចបម្រើដល់ការហូបចុករបស់ប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្តថា បច្ចុប្បន្នអគ្គនាយកដ្ឋានសុខភាពសត្វ និងសមាគមអ្នកចិញ្ចឹមសត្វ បាននិងកំពុង សហការគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងការតាមដានការលួចនាំចូលសត្វដោយខុសច្បាប់ ដើម្បីចៀសវាង មហន្តរាយ ការឆ្លងជំងឺ និងចាល់ជ្រូកជាថ្មី ខណៈដែលថ្មីៗនេះហាក់មានការចាប់ផ្តើមចាល់
July 8, 2022












