Khmernote
  • សេដ្ឋកិច្ច

    ការឈ្លាន​ពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនដែលអូសបន្លាយមកទល់ពេលនេះ បានបង្កផលប៉ះពាល់ជាច្រើនដល់ប្រទេសក៏ដូចជាប្រជាជននៅលើពិភពលោក ជាពិសេសបញ្ហាឡើងថ្លៃលើប្រេង ថាមពល និងស្បៀងអាហារ។ ក្រៅពីនោះ ស្រាក្រហមមួយប្រភេទរបស់ប្រទេសបារាំងក៏នឹងត្រូវឡើងថ្លៃដែរ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk។ ប្រជាជនជប៉ុន ដែលនិយមទទួលទានស្រា Beaujolais nouveau មកពីតំបន់ Burgundy របស់ប្រទេសបារាំង ដែលតែងតែត្រូវបានចេញលក់ជារៀងរាល់ឆ្នាំនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ទីបី នៃខែវិច្ឆិកា នឹងត្រូវចំណាយកាន់តែច្រើននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ព្រោះតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានជំរុញឱ្យថ្លៃដឹកជញ្ជូនកើនឡើង។ ក្រុមហ៊ុននាំ​ចូល​ស្រា​មួយ​ក្នុង​ប្រទេស​ជប៉ុន ឈ្មោះថា Suntory បាននិយាយ​ថា តម្លៃ​លក់​របស់​ខ្លួន​នៅ​ឆ្នាំ​នេះ​ទំនង​ជា​នឹង​ខ្ពស់​ជាង​ឆ្នាំ​មុន​ពី ១.៤ ទៅ ២.២ ដង។ ជាក់ស្ដែង ស្រាចំណុះ ៧៥០ មីលីលីត្រដែលមានតម្លៃប្រហែល

    July 7, 2022
  • អាជីវកម្ម

    ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Musk លែងជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោកទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thestreet។ Tesla បានជ្រុះបាត់តំណែងរបស់ខ្លួន ដែលកាន់កាប់អស់ជាច្រើនឆ្នាំ ទៅឱ្យក្រុមហ៊ុន BYD Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិននិងទទួលបានការគាំទ្រពីមហាសេដ្ឋី Warren Buffett។ បើយោងតាមឯកសាររបស់ក្រុមហ៊ុន BYD Motor ជាមួយផ្សារហ៊ុនហុងកុង បច្ចុប្បន្ននេះ BYD Motor គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំជាងគេលើពិភពលោក ដោយលក់រថយន្តថាមពលថ្មីចំនួន ៦៤១,៣៥០គ្រឿងក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ពោលគឺចាប់ពីថ្ងៃទី០១ ខែមករាដល់ថ្ងៃទី៣០ ខែមិថុនា។ ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមហ៊ុន Tesla បានចែកចាយរថយន្តចំនួន

    July 7, 2022
  • សេដ្ឋកិច្ច

    នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មកន្លងមក។ ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា នៅថ្ងៃទី១៩ ខាងមុខនេះ ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយនៅពេលនោះជាឱកាសដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសយើងទាំងពីរ មានឱកាសធ្វើការពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងលើកជាសំណើជួយគាំទ្រលើការងារបច្ចេកទេសសំខាន់ៗជាអាទិ៍៖

    July 7, 2022
  • សេដ្ឋកិច្ច

    សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ប្រទេសអ៉ីរ៉ង់កំពុងទម្លាក់តម្លៃប្រេងរបស់ខ្លួន ដើម្បីប្រកួត​ប្រជែងជាមួយប្រេងរបស់រុស្ស៊ី នៅពេលដែលប្រទេសចិនបង្កើនការទិញប្រេងពីរុស្ស៊ី។ ឈ្មួញបានប្រាប់ Bloomberg ថា ប្រេងអ៉ីរ៉ង់ក្នុងពេលបច្ចុប្បន្ននេះ បានបញ្ចុះតម្លៃចំនួន ១០ដុល្លារក្នុងមួយបារ៉ែលក្រោមតម្លៃស្តង់ដារពិភពលោកដូចជា ប្រេងឆៅ Brent ខណៈកាលពីខែកុម្ភៈអ៉ីរ៉ង់បានបញ្ចុះតម្លៃពី ៥ ទៅ ​៦ដុល្លារក្នុងមួយបារ៉ែលរួចទៅហើយ នៅពេលរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។ មូលហេតុដែលក្រុ​ងតេអេរ៉ង់ កំពុងកាត់បន្ថយតម្លៃប្រេងរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងប្រេងឆៅរបស់រុស្ស៊ីនៅក្នុងប្រទេសចិន គឺដោយសារ អ៉ីរ៉ងកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងកំពុងស្វែងរកអ្នកទិញប្រេងឆៅរបស់ខ្លួន។ ជាមួយគ្នានេះ នៅពេលដែលឃើញប្រទេសចិន ទិញប្រេងរុស្ស៊ីកាន់តែច្រើនដោយសារតម្លៃទាបៗ ដែលបណ្ដាលមកពីការដាក់ទណ្ឌកម្មពីលោកខាងលិច ទើបអ៉ីរ៉ង់បញ្ចុះតម្លៃបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា ប្រទេសលោកខាងលិចបានឆ្លើយតបទៅនឹងការឈ្លានពានដោយដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្ស៊ី ដែលនាំឱ្យទីក្រុងម៉ូស្គូ ដាក់តម្លៃការនាំចេញប្រេងឆៅរបស់ខ្លួនក្នុងការបញ្ចុះតម្លៃយ៉ាងគំហុក ដើម្បីស្វែងរកអ្នកទិញនៅលើទីផ្សារអន្តរជាតិ។

    July 7, 2022
  • សេដ្ឋកិច្ច

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់សន្សំសំចៃការ ប្រើប្រាស់អគ្គិសនីតាមដែលអាចធ្វើបាន ខណៈកម្ពុជា បាន និងកំពុងខាតបង់ទៅលើតម្លៃ អគ្គិសនីជាង១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែល បានធ្វើឱ្យតម្លៃថាមពល ឥន្ធនៈ ឧស្ម័ន និងអគ្គិសនីឡើងថ្លៃខ្ពស់។ ក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ គណៈប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកមិញនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ សង្កត់ ធ្ងន់ថា

    July 7, 2022
  • សេដ្ឋកិច្ច

    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋប្រើប្រាស់អគ្គិសនីសន្សំសំចៃ ខណៈអគ្គិសនីកម្ពុជាកំពុងខាតដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើសកលលោកកាន់តែខ្ពស់ទៅ។ សម្ដេចតេជោបានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ “ខ្ញុំសូមអំពាវនាវចំពោះពលរដ្ឋរបស់យើងខិតខំសន្សំសំចៃទៅលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងបណ្ដាស្ថាប័នរបស់ជាតិទាំងអស់ ខិតខំសន្សំសំចៃអគ្គិសនី។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តអគ្គិសនី ដែលចូលដល់ដំណាក់កាលនៃការខាតបង់ហើយ ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទេ ម៉ោងនេះពេលនេះភ្លើងនឹងមានការឡើងថ្លៃមួយជាពីរទៅហើយ។ ប្រទេសមួយចំនួនបានឡើងថ្លៃភ្លើងម្ដងជាពីរដងរួចទៅហើយ

    July 6, 2022
  • អាជីវកម្ម

    សារព័ត៌មាន The Nation កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះ បានចេញផ្សាយពីកសិករកម្ពុជាម្នាក់ ចាប់យករបរចិញ្ចឹមពស់សម្រាប់លក់ទៅឱ្យប្រទេសវៀតណាម។ លោក ម៉េង សារ៉ាត់ អាយុ ៣៤ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់អារម្មណ៍ និងការចិញ្ចឹមពស់នេះ បន្ទាប់ពីគាត់បានបាត់បង់ការងារជាអ្នកបោសសម្អាតនៅខេត្តព្រះសីហនុដោយសារជំងឺកូវីដ-១៩ ហើយគាត់បានដឹងថា ពស់មានតម្រូវការនៅទីផ្សារវៀតណាម ជាពិសេសនៅតាមភោជនីយដ្ឋានជាមួយនឹងតម្លៃថ្លៃ ខណៈអាជីពនេះនៅស្រុកខ្មែរមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។ កសិករមាន​ស្រុក​កំណើត​នៅ​ភូមិ​ក្អមសំណរ ស្រុក​លើកដែក ខេត្ត​កណ្តាលរូបនេះបានលើកឡើងថា របរចិញ្ចឹមពស់នេះ គឺជារបរសំខាន់ក្នុងការចិញ្ចឹមជីវិត បន្ទាប់ពីគាត់ត្រូវបាត់បង់ការងារហើយវិលមកស្រុកកំណើតវិញ។ លោកបានបន្តថា គាត់បានចាប់ផ្ដើមចិញ្ចឹមពស់ដែលមានឈ្មោះថា “ចាន់ល្មម” ដែលជា​ប្រភេទ​ពស់​កម្រ និងមានតម្រូវការខ្ពស់ ដោយគាត់បានទៅរៀនជំនាញចិញ្ចឹមនៅប្រទេសវៀតណាម ហើយក៏សម្រេចបោះទុន

    July 6, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងស្រុកថា ក្រសួងពាណិជ្ជកម្មពុំមានការពន្យារពេលបន្តទៀតទេ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ប្រព័ន្ធអនឡាញ។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែល ការប្រកាសឱ្យអ្នករករបរតាមប្រព័ន្ធអនឡាញមកចុះបញ្ជីចាប់ផ្ដើមតាំងពីខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ដែលគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ១ឆ្នាំហើយ។ គួរកត់សម្គាល់ថា នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានអ្នកដែលប្រកបរបរប្រព័ន្ធអនឡាញយ៉ាងច្រើនកុះករ បានមកស្នើសុំធ្វើការចុះបញ្ជី។ ក្រសួងពាណិជ្ជកម្ម ធ្លាប់បញ្ជាក់ថា គោលបំណងដែលក្រសួងពាណិជ្ជកម្ម ជម្រុញឱ្យអ្នកប្រកបរបរតាមអនឡាញមកចុះបញ្ជី ដោយសារតែចង់ធ្វើតាមប្រព័ន្ធអនឡាញ ប្រព្រឹត្តឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើនដល់ធុរជន ទាំងធុរជនរូបវន្ត និងនីតិបុគ្គល

    July 6, 2022
  • ហិរញ្ញវត្ថុ

    ស្រីលង្កា៖ ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិរបស់ខ្លួនហើយ ក្រោយកម្រិតអតិផរណានៅក្នុងប្រទេសមួយនេះបានកើនឡើងរហូតដល់ ៦០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Times នៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះ។​ នៅចំពោះមុខវិបត្តិអថិផរណាដ៏ធ្ងន់ធ្ងរនេះពលរដ្ឋស្រីលង្កាចំនួន ២២លាននាក់ ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញទំនិញនាំចូលសំខាន់ៗដូចជា ថ្នាំពេទ្យ ចំណីអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងប្រេងឥន្ទនៈបាននោះទេ ខណៈទុនបម្រុងជាប្រាក់ដុល្លាររបស់រដ្ឋាភិបាលស្រីលង្កាក៏ត្រូវបានយកទៅប្រើប្រាស់ដើម្បីទិញប្រេងឥន្ទនៈពីបរទេសអស់ហើយដែរ។ ប្រភពខាងលើបានបន្តថា គិតក្នុងខែមិថុនានេះតម្លៃទំនិញនៅក្នុងប្រទេសស្រីលង្កាបានកើនឡើងក្នុងកម្រិត ៥៤,៦% ហើយបើប្រៀបធៀបទៅនឹងខែកន្លងមក ពោលគឺនៅក្នុងរយៈពេលមុនកើតមានវិបត្តិអតិផរណាតម្លៃនៃទំនិញបានកើនឡើងរហូតដល់ ១២៨%ឯណោះ។ ជាការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននេះ លោកនាយករដ្ឋមន្ត្រីស្រីលង្កានៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះបានប្រាប់ទៅកាន់សភាឲ្យត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុឡើងវិញ និងគ្រោងនាំយកផែនការរៀបចំរចនាសម្ព័ន្ធបំណុលទៅបង្ហាញជូនស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅចុងខែសីហានេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait

    July 5, 2022
  • សេដ្ឋកិច្ច

    ក្រៅពីបញ្ហាខ្វះប្រេងប្រើប្រាស់ធ្ងន់ធ្ងរ នៅពេលនេះប្រជាជនស្រីលង្កាជាច្រើនគ្រួសារចាប់ផ្ដើមជួបបញ្ហាថ្មីមួយទៀត គឺកង្វះអាហារ និងម្សៅទឹកដោះគោសម្រាប់កូនតូចៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ដែលដកស្រង់ពី BBC News នៅថ្ងៃទី០៥ ខែកក្កដា នេះ បានឱ្យដឹងថា ក្រុមគ្រួសាររាប់សិបនាក់ រួមទាំងម្តាយដែលមានកូន បានកាន់ចានតម្រង់ជួរ ដើម្បីទទួលបានអាហារ ដែលអាហារនេះ ទំនងជាអាហារតែមួយពេលគត់ក្នុងមួយថ្ងៃសម្រាប់ពួកគេ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានប្រាប់ BBC ថា ឥឡូវនេះប្រទេសស្រីលង្កា កំពុងរៀបនឹងធ្លាក់ចូលនៃវិបត្តិមនុស្សធម៌។ អង្គការនេះបានរកឃើញថា ៧០% នៃគ្រួសារក្នុងប្រទេសនេះ បានកាត់បន្ថយរបបអាហារចាប់តាំងពីដើមឆ្នាំមក ហើយស្តុកប្រេងឥន្ធនៈ និងថ្នាំសំខាន់ៗក៏អស់យ៉ាងលឿនផងដែរ។ ជាមួយគ្នានេះដែរ គ្រូគង្វាលនៅសាលព្រះវិហារក្នុងទីក្រុង

    July 5, 2022