Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកក្កដា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋដែលមានថវិកាល្មមៗគួរចាប់ផ្តើមផ្លាស់ប្តូរពីពេលនេះតទៅគឺទិញរថយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដោយសារតែសាំងឡើងថ្លៃនោះ។ ថ្លែងក្នុងពិធីអបអរសារទទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំ ងអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “បើសិនបងប្អូនយល់ថាចាំបាច់ ហើយអ្នកមានលុយល្មមៗ គួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅនោះគឺការប្រើប្រាស់ឡានប្រើអាគុយ ឬអគ្គិសនីវិញ ដូចជា ឡានម៉ាក

    July 1, 2022
  • អាជីវកម្ម

    ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook បានកាត់បន្ថយផែនការជួលវិស្វករយ៉ាងហោចណាស់ ៣០%នៅឆ្នាំនេះ ខណៈនាយកប្រតិបត្តិ Mark Zuckerberg បានព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ Mark បានប្រាប់បុគ្គលិកនៅក្នុងវគ្គ Q&A ប្រចាំសប្តាហ៍របស់បុគ្គលិក ថា បើឱ្យរូបគាត់ប៉ាន់ស្មាន គឺនេះជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយ ដែលយើងបានឃើញនៅក្នុងប្រវត្តិសាស្រ្តថ្មីនេះ។ មហាសេដ្ឋីរូបនេះបាននិយាយថា Meta បានកាត់បន្ថយគោលដៅរបស់ខ្លួនក្នុងការជួលវិស្វករនៅឆ្នាំ២០២២នេះ មកនៅត្រឹមប្រហែល ៦,០០០-៧,០០០នាក់ ពោលគឺធ្លាក់ចុះពីផែនការដំបូងក្នុងការជួលវិស្វករថ្មីប្រហែល ១០,០០០នាក់។ បន្ថែមពីលើការកាត់បន្ថយការជួល ក្រុមហ៊ុនក៏កំពុងដកចេញតំណែងមួយចំនួនដែលមិនបានបំពេញការងារ ដើម្បីធ្វើឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព នេះមានន័យថា Mark នឹងដកដំណែងហើយបញ្ឈប់បុគ្គលិកមួយចំនួនចេញ ខណៈខ្លួនបាននិយាយថា៖ ”

    July 1, 2022
  • សេដ្ឋកិច្ច

    ក្រសួងហិរញ្ញវត្ថុវៀតណាមបានអនុម័តលើផែនការរបស់ខ្លួនក្នុងការស្នើសុំរដ្ឋាភិបាលកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស និងពន្ធលើតម្លៃបន្ថែម (value-added tax ឬ VAT) លើប្រេងសាំង ដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយមន្ត្រីក្រសួង ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមឡើយ។ រម្លឹកផងដែរថា កាលពីដើមខែនេះ ក្រសួងបានពិចារណាកាត់បន្ថយពន្ធបរិស្ថានពាក់កណ្តាលលើប្រេងឥន្ធនៈ ប៉ុន្តែអ្នករិះគន់បាននិយាយថា ការកាត់បន្ថយពី ៥០០ ទៅ ១,០០០ ដុង គឺតិចតួចពេក ហើយបានអំពាវនាវឱ្យកាត់បន្ថយពន្ធផ្សេងទៀត។ គួរបញ្ជាក់ថា បច្ចុប្បន្នពន្ធលើការប្រើប្រាស់ពិសេសគឺនៅកម្រិត ៨-១០% ហើយពន្ធលើតម្លៃបន្ថែមគឺនៅ ១០%។ ជាមួយគ្នានេះដែរ តម្លៃ​សាំង​បាន​ឡើង​ដល់​តម្លៃ​ខ្ពស់​ជាងពេលណាៗទាំងអស់​គឺ ៣២ ៨៧០ ដុង (១.៤១ ដុល្លារ)

    July 1, 2022
  • សេដ្ឋកិច្ច

    នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានលើកឡើងថា ប្រទេសថៃមានបំណងដំឡើងរថយន្តអគ្គិសនី (EVs) ក្នុងស្រុកនៅឆ្នាំក្រោយ ពោលគឺលឿនជាងគោលដៅកាលពីពេលមុន ដែលបានកំណត់យកឆ្នាំ២០២៤។ ថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃពុធ ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ប្រាយុធ បាននិយាយថា រដ្ឋាភិបាលកំពុងពន្លឿនការលើកកម្ពស់ការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ក្រៅពីការដំឡើងរថយន្តោអគ្គិសនី នាយករដ្ឋមន្រ្តីថៃក៏បានលើកឡើងផងដែរថា ផ្នែកសំខាន់ៗដូចជា អាគុយ ,ម៉ូទ័រអូស ,សេវាគ្រប់គ្រងថ្ម ,ឧបករណ៍បញ្ចូលថាមពលអគ្គិសនីចល័ត និងប្រព័ន្ធសាកថ្មឆ្លាតវៃ រួមមទាំងឧបករណ៍មួយចំនួនទៀត ក៏គួរតែផលិតនៅក្នុងប្រទេសនាពេលខាងមុខនេះផងដែរ។ បើតាមលោក ប្រាយុធ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គាររបស់លោកជាមួយលោក Young Liu នាយកប្រតិបត្តិ

    July 1, 2022
  • បុគ្គលជោគជ័យ

    មហាសេដ្ឋី Richard Branson ម្ចាស់ក្រុមហ៊ុន Virgin Group នឹងជួយសាងសង់យន្តហោះដ៏ធំបំផុតរបស់ពិភពលោកគឺ Antonov An-225 Mriya របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារការទម្លាក់គ្រាប់-បែករបស់រុស្ស៊ីនៅក្នុងការឈ្លានពានជាលើកដំបូងនេះ បើយោងតាមអ្នកនយោបាយអ៊ុយក្រែន។ យន្តហោះ An-225 ត្រូវបានប្រើដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ជុំវិញពិភពលោក ហើយអាចផ្ទុកទំនិញបានដល់ទៅ ២៥០តោន។ យន្តហោះនេះ ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ​ដ៏​ខ្លាំង​ក្លា​ក្នុង​ប្រទេស​អ៊ុយក្រែន។ អជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធ ថា មហាសេដ្ឋី Richard Branson បានទៅទស្សនាអាកាសយានដ្ឋាន Antonov ដែលជាកន្លែងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការជួសជុលផ្លូវអាកាសដែលរងការខូចខាត និងដើម្បីមើលបំណែកយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនអ៊ុយក្រែនលោក Davyd Arakhamia

    June 30, 2022
  • សេដ្ឋកិច្ច

    អ្នកវិភាគនៃធនាគារស៊ុយអ៊ែត (SEB) បាននិយាយថា តម្លៃប្រេងអាចកើនឡើងលើសពី ២០០ដុល្លារក្នុង ១បារ៉ែល ប្រសិនបើក្រុមប្រទេសទាំង ៧ (G7) សម្រេចចិត្តព្យាយាមកំណត់លើតម្លៃប្រេងឆៅ និងផលិតផលរបស់រុស្ស៊ី។ លោក Bjarne Schieldrop បាននិយាយថា ក្រុមប្រទេសទាំង​៧ បានប្រកាសថ្មីៗនេះថាខ្លួនកំពុងស្វែងរកលទ្ធភាពកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដើម្បីរឹតបន្តឹងលើចំណូលរបស់រុស្ស៊ីដែលយកទៅប្រើលើការឈ្លានពាននៅអ៊ុយក្រែន។ អ្នកវិភាគរូបនេះ បាននិយាយថា ផែនការនេះមើលមួយផ្នែកគឺល្អ ប៉ុន្តែមួយផ្នែកទៀតគឺមិនល្អឡើយ វាអាចជាគ្រោះមហន្តរាយនៅពេលនេះ ដោយសារកម្រិតនៃភាពតានតឹងខ្ពស់នៅក្នុងទីផ្សារប្រេង នឹងធ្វើឱ្យតម្លៃបានកើនឡើងច្រើនជាងទ្វេដងដល់ប្រហែល ១២០ដុល្លារ ក្នុងមួយបារ៉ែលនៅឆ្នាំនេះ។ ជាមួយគ្នានេះ លោកបានពន្យល់ថា ​តម្រូវការ​ខ្លាំង ​និង​ការ​ផ្គត់​ផ្គង់​ទាប​ បានធ្វើឱ្យ​អ្នក​ផលិតប្រេង​ដូច​ជា​ ប្រទេស​រុស្ស៊ី​នូវ​អំណាចដ៏​សម្បើម​ក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ​នេះ។ ហើយ​លោក​បាន​និយាយ​ថា

    June 30, 2022
  • អាជីវកម្ម

    ក្រុមហ៊ុន Thai Airways បានលក់យន្តហោះរបស់ខ្លួនចំនួន​ ១១គ្រឿង បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនលោក Saksayam Chidchob បានយល់ព្រមអនុញ្ញាតឱ្យលក់។ ប្រធានស្ដីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron ដែលជាប្រធានផែនការស្ដារនីតិសម្បទារបស់ក្រុមហ៊ុន បាននិយាយថា លោក Saksayam បានអនុញ្ញាតឱ្យក្រុមហ៊ុន​ Thai Airways លក់យន្តហោះប្រភេទ Boeing 737-400 មុននេះ ហើយថ្មីៗនេះលោកក៏អនុញ្ញាតឱ្យលក់យន្តហោះ Boeing 747-400 ចំនួន ១០គ្រឿងទៀត។ គួររម្លឹកថា ក្រុមហ៊ុនអាកាសជាតិរបស់ប្រទេសថៃមួយនេះ បានដាក់ពាក្យស្នើសុំលក់យន្តហោះចំនួន ១១គ្រឿងនេះ តាំងពីឆ្នាំ២០២១ ហើយក៏មានអ្នកចាប់អារម្មណ៍ទិញដែរ

    June 30, 2022
  • សេដ្ឋកិច្ច

    ទីប្រឹក្សា​រដ្ឋមន្រ្តីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចេញទុរេនចំនួន ៥៥០,៨៤៨តោន។ លោក Alongkorn Ponlaboot ដែលជាសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ បាននិយាយថា ការនាំចេញទុរេនចាប់ពីថ្ងៃទី១​ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមិថុនា គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Alongkorn បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Nawanit Polken អគ្គនាយករងនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការផ្លែឈើថា ការនាំចេញទុរេនទទួលបានភាពជោគជ័យ ដោយសារតែការផ្គត់ផ្គង់ និងការគ្រប់គ្រងតម្រូវការប្រកបដោយប្រសិទ្ធភាព ដោយគណៈកម្មាធិការរបស់គាត់ ដែលដឹកនាំដោយរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ Chalermchai Sri-on ។ ជាមួយគ្នានេះដែរ

    June 30, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីប្រភេទអាជីវកម្មលក់ដូរទំនិញ និងផ្តល់សេវាកម្មអន ឡាញ៦ប្រភេទ ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ ខណៈការអនុវត្តការផាកពិន័យ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។​ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃនេះថា សហគ្រាសឯកបុគ្គលនីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្ម ដើម្បីក្លាយជាអាជីវកម្មស្របច្បាប់ក្នុងប្រទេសកម្ពុជា។ ចំពោះអាជីវកម្ម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យ ជាប្រាក់១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្ម និងអាចមានការផ្តន្ទាទោសដូច មានចែងក្នុង ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។​

    June 30, 2022
  • បុគ្គលជោគជ័យ

    ជាការពិតណាស់ភាពជោគជ័យភាគច្រើនកើតមកពីការតស៊ូ និងការខិតខំប្រឹងប្រែង មិនមែនកើតចេញពីសំណាងនោះទេ។ ជាក់ស្ដែងដូចអ្នកស្រី Diane Hendricks មិនបានធំធាត់ក្នុងត្រកូលអ្នកមានទ្រព្យ អ្នកសិល្បៈ ឬ អ្នកដឹកនាំនយោបាយនោះទេ តែធំដឹងក្ដីឡើងនៅក្នុងកសិដ្ឋានទឹកដោះគោមួយក្នុងរដ្ឋ Wisconsin ជាមួយការអប់រំ និងក្រមសីលធម៌ការងារដ៏ល្អ ដែលជួយឱ្យអ្នកស្រីអាចបង្កើតអាណាចក្រអាជីវកម្មពាន់លានដុល្លារបាន។ បច្ចុប្បន្នអ្នកស្រី Diane Hendricks ជាប្រធានក្រុមហ៊ុនសម្ភារសំណង់ ABC Supply ដែលគាត់បានបង្កើតឡើងជាមួយស្វាមីទី២ ក្នុងឆ្នាំ១៩៨២​។ ជាមួយគ្នានេះ កាលពីសប្ដាហ៍មុន Hendricks ដែលមានទ្រព្យសម្បត្តិ ១១.៦ ពាន់លានដុល្លារ បានជាប់ចំណាត់ថ្នាក់លេខ១ របស់ទស្សនាវដ្តី Forbes ក្នុងនាមជាស្ត្រីដែលកសាងភាពមានបានដោយខ្លួនង និងមានជាងគេបំផុតរបស់អាមេរិកសម្រាប់ឆ្នាំទី៥

    June 29, 2022