Khmernote
  • សេដ្ឋកិច្ច

    ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា មេដឹកនាំនៃបណ្ដាប្រទេស G-7 នឹងប្រកាសពីការហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ដោយសារការលុកលុយដោយមិនញញើតរបស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន cnbc កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ។ មេដឹកនាំទាំងអស់បានជួបប្រជុំគ្នានៅទីក្រុង Munich ប្រទេសអាឡឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូល G-7 ចុងក្រោយនេះ ដោយលោក Biden បាននិយាយនៅលើ Twitter កាលពីព្រឹកថ្ងៃអាទិត្យថា៖ “សហរដ្ឋអាមេរិកបានដាក់បន្ទុកកាន់តែធំមិនធ្លាប់មានពីមុនទៅលើលោក ពូទីន ដើម្បីកុំឱ្យទទួលបានប្រាក់ចំណូលដែល ពូទីន ត្រូវការដើម្បីផ្តល់មូលនិធិដល់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន “។ ជាក់ស្ដែង អាមេរិក រួមគ្នា G7

    June 27, 2022
  • សេដ្ឋកិច្ច

    នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានដាក់ចេញគោលនយោបាយថ្មីមួយនោះគឺ “ដើមឈើសម្រាប់ប្រាក់កម្ចី” ដែលអនុញ្ញាតឱ្យកសិករ ឬ ប្រជាពលរដ្ឋដាំដើមឈើដែលមានតម្លៃ ទុកជាវត្ថុបញ្ចាំដើម្បីទទួលប្រាក់កម្ចីពីធនាគារ។ ចំពោះដើមឈើ ដែលមានតម្លៃ និងអាចយកមកធ្វើជាវត្ថុ​បញ្ចាំ​បាន​រួម​មាន៖ ដើម​ឈើ​ទាក,ដើម​អម្ពិល,ដើម ebony,ដើម Burmese ebony ,ដើមទុរេន និង​ដើមខ្នុរ។ អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Ratchada Thanadirek បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ប្រាយុធ បានដឹងពីភាពជោគជ័យនៃគោលនយោបាយនេះ ពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម ដែលបាននិងកំពុងអប់រំមេដឹកនាំសហគមន៍ជនបទ និងសហគ្រាសសហគមន៍អំពីអត្ថប្រយោជន៍នៃការដាំដើមឈើមានតម្លៃ។ លោកស្រីបានបន្ថែមថា៖ ” គម្រោងដាំដើមឈើនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់លោក ប្រាយុធ

    June 27, 2022
  • សេដ្ឋកិច្ច

    ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាន​មានប្រសាសន៍ថា ប្រទេសចិននឹងវិនិយោគទឹកប្រាក់មួយពាន់លានដុល្លារបន្ថែមទៀតទៅក្នុងមូលនិធិមួយ ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក ស៊ី ជីនពីង បាន​ធ្វើ​ការ​ប្រកាស​កាល​ពី​ថ្ងៃ​សុក្ រ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស​ចំនួន​ប្រាំ​ដែល​គេ​ស្គាល់​ថា​ “BRICS” ដោយប្រទេសទាំងនោះមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នៅក្នុងកិច្ចប្រជុំ លោក ស៊ី បាននិយាយថា ទីក្រុងប៉េកាំងនឹងបន្ថែមថវិកា ១ពាន់លានដុល្លារពីលើថវិកាចំនួន ៣ពាន់លានដុល្លារដែលមានស្រាប់ សម្រាប់មូលនិធិដែលបង្កើតឡើងដោយប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ ប្រធានាធិបតីរូបនេះ បានបន្ថែមថា ប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ មានការតាំងចិត្តកាន់តែច្រើនក្នុងការស្វែងរកកម្លាំងតាមរយៈការរួបរួម ខណៈដែលគម្លាតខាងជើង

    June 25, 2022
  • បុគ្គលជោគជ័យ

    ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននៃ Meta Platforms លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាង ៥០% ក្នុងឆ្នាំ២០២២។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឱ្យដឹងថា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៥៨.១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខណៈកាលពីដើមឆ្នាំទ្រព្យមានចំនួន ១២៥.៥ពាន់លានដុល្លារ។ កម្រិតទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Mark មានន័យថា គាត់បានបាត់បង់ជាង ៦៧.៤ ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំ ឬស្មើនឹង ៣៨៩.៥ លានដុល្លារ ក្នុងមួយថ្ងៃអស់រយៈពេល ១៧៣ថ្ងៃ។ ការខាតបង់ទ្រព្យដ៏ច្រើនរបស់

    June 25, 2022
  • សេដ្ឋកិច្ច

    គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង គិតមកទល់ពេលនេះ សម្រេចបានជាង៦៤ភាគរយហើយ ដោយក្រុមការងារនឹងពន្លឿនការសា្ថបនាឱ្យ ហើយនៅពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៧,៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង ជាលទ្ធផល គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបានជាង៦៤ភាគរយហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារ ឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការ

    June 25, 2022
  • សេដ្ឋកិច្ច

    ប្រទេសស្វីស បាននាំចូលមាសពីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២២ ខែមិថុនា ថ្មីៗនេះ។ យោងតាមទិន្នន័យពីរដ្ឋបាលគយសហព័ន្ធស្វីស បានឱ្យដឹងថា មាសជាង ៣តោនត្រូវបានដឹកជញ្ជូនពីប្រទេសរុស្ស៊ីទៅប្រទេសស្វីសក្នុងខែឧសភា ដែលនោះ​ជា​ការ​ដឹក​ជញ្ជូនជាលើក​ដំបូង​ចាប់​តាំង​ពី​ខែ​កុម្ភៈមក។ ការនាំចេញនេះតំណាងឱ្យ ២% នៃការនាំចូលមាសទៅក្នុងមជ្ឈមណ្ឌលកែច្នៃមាសដ៏សំខាន់របស់ស្វីស ហើយមាសដែលបាននាំចូលនេះ​ត្រូវបានចុះបញ្ជីដោយគយស្វីសថា ជាមាសសម្រាប់ចម្រាញ់ ឬ កែច្នៃជាគ្រឿងអលង្ការផ្សេងៗ ខណៈប្រទេសស្វីស មានកន្លែងចម្រាញ់ និងកែច្នៃមាសធំៗចំនួនបួន ដែលរួមគ្នាគ្រប់គ្រងពីរភាគបីនៃមាសរបស់ពិភពលោក។ គួរបញ្ជាក់ផងដែរថា រុស្ស៊ី ជាប្រទេសស្តុកមាសដ៏ធំបំផុតទីប្រាំនៅលើពិភពលោក ហើយកាលពីខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ ឃ្លាំងស្តុកមាសមានតម្លៃជិត ១៤០ពាន់លានដុល្លារ ប៉ុន្តែមិនអាចលក់ ឬនាំចេញទៅប្រទេសណាមួយទេ

    June 24, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ក្រុមហ៊ុន Nike ដែលជាយីហោដ៏ល្បីមួយលើពិភពលោក បានប្រកាសពីការចាកចេញពីប្រទេសរុស្ស៊ី។ ការចាកចេញនេះ ធ្វើឱ្យក្រុមហ៊ុន Nike បានក្លាយជាម៉ាកយីហោលោកខាងលិចចុងក្រោយគេបង្អស់ ដែលដើរចេញពីរុស្ស៊ី ចាប់តាំងពីប្រទេសនេះបានឈ្លានពានទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ។ សូមរម្លឹកថា ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំរបស់សហរដ្ឋអាមេរិក បានបញ្ឈប់ការបញ្ជាទិញតាមអ៉ីនធឺណិត ហើយបានបិទហាងដែលខ្លួនមាននៅក្នុងប្រទេសរុស្ស៊ីកាលពីខែមីនា។ ទោះជាយ៉ាងណាក្ដីហាងដែលដំណើរការដោយដៃគូក្នុងស្រុកនៅបានបន្តដំណើរការ ប៉ុន្តែឥលូវក្រុមហ៊ុនកំពុងលុបចោលកិច្ចព្រមព្រៀងទាំងនោះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Nike បានសម្រេចចិត្តចាកចេញពីទីផ្សាររុស្ស៊ី ។ អាទិភាពរបស់យើង គឺដើម្បីធានាថាយើងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិករបស់យើង ខណៈពេលដែលយើងកាត់បន្ថយប្រតិបត្តិការរបស់យើងដោយការទទួលខុសត្រូវក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។” គួរបញ្ជាក់ផងដែរថា Nike មានហាងច្រើនជាង ៥០នៅក្នុងប្រទេសរុស្ស៊ី ដែលប្រហែលមួយភាគបីត្រូវបានបិទ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ នៅក្នុងខែឧសភា

    June 24, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ បានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករណ៍ថា ការនាំចេញអង្ករក្នុងឆ្នាំ ២០២២នេះ អាចសម្រេចបានចន្លោះពី ៧០ ទៅ៧៥ ម៉ឺនតោន មានកំណើនជាង ១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១។ មានប្រសាសន៍ក្នុងពិធី សម្ពោធម៉ាកសមូហភាព អង្ករក្រអូប និងអង្ករដំណើប នាព្រឹកថ្ងៃទី២៣ មិថុនា ២០២២ លោក ហ៊ុន ឡាក់ ប្រធានក្រុម ប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ត្រឹមសប្តាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន បានចំនួនប្រមាណជាង ៣១ម៉ឺនតោន

    June 24, 2022
  • បុគ្គលជោគជ័យ

    ទើបតែជួបរឿងរ៉ាវចម្រូងចម្រាសមកផ្ទួនៗ ឥលូវមហាសេដ្ឋី Elon Musk បានប្រកាសថា រោងចក្រផលិតរថយន្តថ្មីរបស់ក្រុមហ៊ុន Tesla Inc នៅរដ្ឋតិចសាស់ និងទីក្រុងប៊ែកឡាំង បានខាតបង់រាប់ពាន់លានដុល្លារ ខណៈដែលពួកគេតស៊ូក្នុងការបង្កើនផលិតកម្ម ដោយសារតែកង្វះខាតថ្ម និងបញ្ហាកំពង់ផែចិន។ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ នាយកប្រតិបត្តិរូបនេះ បាននិយាយថា រោងចក្រ Telsa នៅរដ្ឋតិចសាស់ ផលិតរថយន្តបានចំនួនតិចតួចប៉ុណ្ណោះ ដោយសារតែបញ្ហាប្រឈមក្នុងការជំរុញការផលិតអាគុយប្រភេទ “4680” ថ្មី និងឧបករណ៍ដើម្បីផលិតអាគុយប្រភេទ “2170” ជាប់គាំងនៅក្នុងកំពង់ផែក្នុងប្រទេសចិន។ ទន្ទឹមនឹងដែរ Musk បានបន្ថែមថា ការបិទនៅក្នុងទីក្រុងសៀងហៃដោយសារជំងឺកូវីដ-១៩ ពិតជាលំបាកខ្លាំងណាស់ សម្រាប់ក្រុមហ៊ុន Telsa

    June 23, 2022
  • សេដ្ឋកិច្ច

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា គិតមមកទល់ពេលនេះ គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ដែលត្រូវបែងចែកជា ៧កញ្ចប់សាសង់ ក្នុង ៣កញ្ចប់សម្រេចបាន ១៥%ហើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងនៅក្នុង ឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ នៅថ្ងៃពុធ

    June 23, 2022