- Khmernote
- អាជីវកម្ម
អ្នកវិភាគ JP Morgan បាននិយាយកាលពីថ្ងៃពុធ ម្សិលមិញនេះថា Apple អាចនឹងផ្លាស់ទីមួយភាគបួននៃផលិតកម្មទូរស័ព្ទ iPhone ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានផ្លាស់ប្តូរផលិតកម្មមួយចំនួនចេញពីប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបិទខ្ទប់យ៉ាងតឹងរ៉ឹងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។ ឈ្មួញកណ្តាលរំពឹងថា Apple នឹងផ្លាស់ប្រហែល ៥ភាគរយនៃផលិតកម្ម iPhone 14 ចាប់ពីចុងឆ្នាំ២០២២ នេះ ទៅកាន់ប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំទីពីររបស់ពិភពលោកបន្ទាប់ពីប្រទេសចិន។ ជាមួយគ្នានេះដែរ ឈ្មួញក៏កំពុងប៉ាន់ស្មានប្រហែល ២៥ភាគរយនៃផលិតផល Apple ទាំងអស់ រួមទាំង Mac, iPad, Apple Watch
September 22, 2022 - សេដ្ឋកិច្ច
យោងតាមទិន្នន័យគយផ្លូវការបានបង្ហាញថា ប្រទេសចិនបានចំណាយប្រាក់ ៨.៣ពាន់លានដុល្លារ បំបែកកំណត់ត្រាក្នុងការនាំចូលផលិតផលប្រេង ឧស្ម័ន និងធ្យូងថ្មពីរុស្ស៊ីកាលពីខែសីហា។ ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៦ខែនៃឆ្នាំនេះ ប្រទេសចិនបានចំណាយប្រាក់ចំនួន ៤៤ពាន់លានដុល្លារ ក្នុងការទិញឥន្ធនៈរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅអ៊ុយក្រែនក្នុងខែកុម្ភៈ។ ការបំបែកកំណត់ត្រា ក្នុងការទិញប្រេងពីរុស្ស៊ីនេះ គឺស្របពេលដែលប្រទេសរុស្ស៊ីបានកាត់បន្ថយការនាំចេញរបស់ខ្លួនទៅកាន់អឺរ៉ុប ដើម្បីឆ្លើយតបនឹងការដាក់ទណ្ណកម្មមកលើខ្លួន ជុំវិញបញ្ហានៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះដែរ រុស្ស៊ីបានងាកទៅរកចិនក្នុងនាមជាដៃគូនាំចេញថាមពល ខណៈសម្ព័ន្ធមិត្តលោកខាងលិចគេចចេញពីរបបលោក ពូទីន ជុំវិញសង្រ្គាមអ៊ុយក្រែនដូចគ្នា។ គួរបញ្ជាក់ផងដែរថា ប្រទេសចិនបានទាញយកអត្ថប្រយោជន៍ពីបញ្ហារបស់រវាងរុស្ស៊ី និងសហភាពអឺរ៉ុប ដោយការផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជារឿយៗមានលក់ក្នុងតម្លៃពិសេស។ ជាក់ស្ដែងប្រេង Urals របស់រុស្ស៊ីបច្ចុប្បន្នមានតម្លៃក្រោម ៧២ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ
September 21, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជារកចំណូលបានជាង ៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤ លានដុល្លារអាមេរិក ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូកើនឡើងស្មើនឹង ១០០% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន
September 21, 2022 - អាជីវកម្ម
ថៃ៖ តាមរយៈបទសម្ភាសន៍រវាងកម្មវិធី Sentangsedtee ឬ ផ្លូវមហាសេដ្ឋីអនឡាញ ជាមួយអ្នកនាង Khun Muay-Vanisa Cheewasuksan អាយុ ២៨ឆ្នាំ ម្ចាស់ហាងគុយទាវ Falo Kwanko Mo ដែលបណ្តាអ្នកសរសេរប្លុកជាច្រើននាំគ្នាទៅថត ក៏ដូចជាទៅ Review ពីរសជាតិគុយទាវដ៏សែនឆ្ងាញ់នៅហាងដ៏ល្បីនេះ។ យ៉ាងណាមិញថ្មីៗនេះ បន្ទាប់ពីនិយាយគ្នារួច ពួកគេក៏លេចមុខក្នុងកម្មវិធីទូរទស្សន៍ដ៏ថ្មីមួយក្នុងស្រុកថៃ ផងដែរ ដោយអាហារដែលបង្កើតឈ្មោះដ៏ល្បីសម្រាប់ហាងគឺ គុយទាវជ្រូកខ្វៃ តម្លៃ ១២បាត! ដោយអ្នកនាង Muay-Vanisa រៀបរាប់ថា៖ មុននឹងបើកហាងគុយទាវ នាងធ្លាប់ធ្វើការនៅរោងចក្រតាំងពីអាយុ ១៨ឆ្នាំ រហូតដល់អាយុ២០ឆ្នាំ
September 21, 2022 - បុគ្គលជោគជ័យ
ទ្រព្យសម្បត្តិសុទ្ធរបស់ Mark Zuckerberg បានធ្លាក់ចុះ ៧០ពាន់លានដុល្លារគិតមកទល់ពេលនេះ ហើយបើគិតក្នុងឆ្នាំនេះគឺធ្លាក់ចុះ ៥៥%។ ការធ្លាក់ចុះទ្រព្យដ៏ច្រើនសន្ធឹកនេះ បានទម្លាក់ចំណាត់ថ្នាក់របស់ Mark ដែលធ្លាប់តែជាប់ចំណាត់កំពូលៗ មកចំណាត់ទី២០ នៅក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។ បើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg កាលពីដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់ Zuckerberg មានចំនួន ១២៥ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក ទ្រព្យបានធ្លាក់ចុះមកនៅត្រឹមតែ ៥៥.៣ ពាន់លានដុល្លារ ដែលធ្លាក់ចុះជាង ៥៥% នេះបើយោងតាមទិន្នន័យ។ គួរឱ្យដឹងថា ការខាតបង់ទ្រព្យរបស់អតីតមហាសេដ្ឋីវ័យក្មេងជាងគេលើលោករូបនេះ គឺភាគច្រើនបណ្ដាលមកពីប្រាក់ចំណូលសុទ្ធរបស់ Meta បានធ្លាក់ចុះ ចំពេលដែលការវិនិយោគដ៏ធំនៅក្នុង metaverse
September 21, 2022 - អាជីវកម្ម
ក្រុមហ៊ុន Apple បាននិយាយកាលពីថ្ងៃច័ន្ទថ្មីៗនេះថា តម្លៃនៃកម្មវិធី និងការទិញក្នុងកម្មវិធីនៅលើ App Store របស់ខ្លួននឹងកើនឡើងនៅក្នុងប្រទេសមួយចំនួនរួមទាំងប្រទេសជប៉ុន ម៉ាឡេស៊ី និងដែនដីទាំងអស់ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូចាប់ពីខែក្រោយ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។ ក្រុមហ៊ុនស្មាតហ្វូនធំលំដាប់ពិភពលោកបាននិយាយនៅក្នុងប្លុកមួយថា តម្លៃថ្មី ដោយមិនរាប់បញ្ចូលការទិញបន្តដោយស្វ័យប្រវត្តិ នឹងមានប្រសិទ្ធភាពនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបន្ថែមថា ការផ្លាស់ប្តូរទាំងនេះក៏នឹងឆ្លុះបញ្ចាំងពីបទប្បញ្ញត្តិថ្មីសម្រាប់ Apple នៅក្នុងប្រទេសវៀតណាមក្នុងការប្រមូល និងបង់ពន្ធដែលអាចអនុវត្តបានដូចជា ពន្ធលើតម្លៃបន្ថែម (VAT) និងពន្ធលើប្រាក់ចំណូលសាជីវកម្ម (CIT) ក្នុងអត្រា ៥% ផងដែរ៕ អត្ថបទ៖
September 21, 2022 - អាជីវកម្ម
ថៃ៖ លោក Mee-Inthanon Sao Sungyang វ័យ ២៦ ឆ្នាំ បានជ្រើសរើសរបរលក់មាន់បំពងតាមអនឡាញ បន្ថែមពីលើការងារដែលមានស្រាប់ មិនទុកពេលទំនេរចោលអត់ប្រយោជន៍ ធ្វើឱ្យគាត់អាចរកប្រាក់ចំណេញបានជាង ចំណេញជាង ១ពាន់ដុល្លារក្នុងមួយខែ។ លោក Mee-Inthanon ប្រាប់ផ្លូវមហាសេដ្ឋីតាមអនឡាញ (Sentangsedtee)ថា៖ ក្រោយរៀនចប់ថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈ លោកបានជ្រើសរើសមិនបន្តការសិក្សា ហើយទៅស្វែងរកការងារធ្វើនៅទីក្រុង កាលពី២ឆ្នាំមុន ហើយបានទទួលការងារធ្វើនៅអាកាសយានដ្ឋានមួយ រហូតដល់ការផ្ទុះឡើងនៃ COVID-19 ដែឡបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាច្រើន រួមទាំងលោកដែលត្រូវបានបញ្ឈប់ការងារផងដែរ។ លោកបានបន្តទៀតថា៖ ក្រោយពីត្រូវបានគេបញ្ឈប់ការងារមក គាត់ក៏បន្តរកការងារធ្វើ រហូតដល់គាត់បានមកធ្វើការជាបុគ្គលិកក្រៅម៉ោងនៅ The Pizza Company។
September 20, 2022 - សេដ្ឋកិច្ច
ការសោយទិវង្គតរបស់ម្ចាស់ក្សត្រី Elizabeth II បានធ្វើឱ្យមនុស្សជាច្រើននៅលើពិភពលោកសោកស្ដាយ ប៉ុន្តែនៅពីក្រោយអារម្មណ៍សោកស្ដាយរបស់មនុស្សជាច្រើន ស្រាប់តែប្រជាជននៅអាហ្រ្វិកខាងត្បូង បាននាំគ្នាស្នើសុំត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលរកឃើញនៅក្នុប្រទេសរបស់ខ្លួន ហើយបច្ចុប្បន្នស្ថិតនៅលើដំបងរាជ្យរបស់ម្ចាស់ក្សត្រី Elizabeth II ត្រលប់មកវិញ។ យោងតាមសារព័ត៌មាន CNN បានឱ្យដឹងថា មានមនុស្សជាង ៦,០០០ នាក់បានចុះហត្ថលេខាលើញត្តិមួយ ដើម្បីស្នើសុំឱ្យត្បូងពេជ្រដ៏មានតម្លៃនេះត្រលប់មកអាហ្រ្វិកខាងត្បូងវិញ។ ជាមួយគ្នានេះដែរ ប្រជាជននាំគ្នាលើកឡើងពីការទាមទារឱ្យយកត្បូងពេជ្រដ៏អស្ចារ្យនេះមកវិញ បន្ទាប់ពីប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានផ្ញើសាររំលែកទុក្ខដល់សមាជិកទាំងអស់នៃគ្រួសាររាជវង្សនៅលើបណ្ដាញសង្គម Twitter។ គួរបញ្ជាក់ផងដែរថា ត្បូងពេជ្រដ៏ធំរបស់ពិភពលោក ដែលប្រជាជនអាហ្រ្វិកកំពុងទាមទារមកវិញនេះ មានឈ្មោះថា Cullinan ត្រូវបានគេស្គាល់ថាជា “The Great
September 20, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយ information បានឱ្យដឹងថា ស្ថាបនិកស្រ្តីខ្មែរមួយរូបបានច្នៃកាបូបរំលេចដោយរូបភាពល្ខោនស្បែកធំយ៉ាងស្រស់ស្អាតទាន់សម័យដើម្បីចូលរួមថែរក្សាវប្បធម៌ខ្មែរនិងបង្ហាញទៅដល់សកលលោកឱ្យបានស្គាល់ពីអរិយធម៌និង វប្បធម៌ខ្មែរដ៏ល្អផូផង។ កញ្ញា សុខ បញ្ញា ជាស្ថាបនិកច្នៃកាបូបដែលរំលេចរូបភាពល្ខោនស្បែកធំបានប្រាប់វិទ្យុ ជាតិកម្ពុជាឱ្យដឹងថា កញ្ញាបានចាប់យកការច្នៃម៉ូតទាក់ ទងសម្លៀកបំពាក់និងកាបូបម៉ូតបុរាណសម័យនេះ អស់រយៈពេល២ឆ្នាំមកហើយ ដើម្បីសម្រេចក្ដីស្រម៉ៃ និងបានចូលរួមចំណែកថែរក្សាវប្បធម៌ខ្មែរជាពិសេសបានបង្ហាញទៅកាន់សកលលោកបានឃើញនិងយល់កាន់តែច្បាស់អំពីសិល្ប:របស់ខ្មែរ។ កញ្ញាបានបន្តថា សម្រាប់ស្បែកល្ខោនធំដែលយកមករំលេចលើកាបូបនេះ គឺផលិតមកពីស្បែកគោសុទ្ធ និងក្រណាត់ ហូលផាមួងរបស់ខ្មែរ ដែលធ្វើឱ្យការផលិតមានសម្រស់ស្អាត និងមានភាពទាក់ទាញ ខណៈការផលិតកាបូបនីមួយៗត្រូវប្រើរយៈ ពេលពី១អាទិត្យឬ២អាទិត្យទៅតាមទំហំ។ កញ្ញាបន្ថែមថា កាបូបទំាង នេះបានច្នៃ ដោយឆ្លាក់រូបភាពលើស្បែកតាមលំនាំសាច់រឿង រាមកេរ្ត៍ិដែលបានឆ្លុះបញ្ចាំងពីវប្បធម៌អរិយធម៌របស់ខ្មែរដែលដូនតាបានបន្សល់ទុកជាមរតកមកដល់ពេលបច្ចុប្បន្ន។កញ្ញាបានបញ្ជាក់ថា មូលហេតុដែលចាប់យកការច្នៃម៉ូតកាបូប នេះដោយសារ តែកញ្ញាបានរៀនចប់ផ្នែកច្នៃម៉ូតផង និងក្នុងនាមជាកូនខ្មែរមួយរូបដែលស្រឡាញ់និងគាំទ្រសិល្ប:ល្ខោនស្បែកធំចង់ចូលរួមចំណែកក្នុងការលើកកម្ពស់តម្លៃសិល្ប: វប្បធម៌របស់ល្ខោនស្បែកធំឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងបានឃើញ
September 20, 2022 - សេដ្ឋកិច្ច
រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងនឹងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក សម្រាប់ការសាងសង់គម្រោងថាមពលខ្យល់នៅស្រុក Sepon ខេត្ត Savannakhet ដើម្បីបម្រើតម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ លោក Sathabandith Insisiengmay និងក្រុមហ៊ុន Savan Vayu Renewable Company រួមទាំងក្រុមហ៊ុន LTM Lao កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពិនិត្យមើលលទ្ធភាពនៃគម្រោងថាមពលខ្យល់នៅក្នុងតំបន់។ គួរឱ្យដឹងថា រោងចក្រថាមពលខ្យល់នេះត្រូវបានបង្កើតឡើងដើម្បីបង្កើតសមត្ថភាពដំឡើង ១២០០ មេហ្គាវ៉ាត់ និងតម្លៃសាងសង់ប្រមាណ
September 20, 2022












