- Khmernote
- អាជីវកម្ម
ថៃ៖ ទឹកក្រឡុកមួយកែវ១០បាត ស្ទើររកមិនបានក្នុងសម័យសេដ្ឋកិច្ចបែបនេះ ទោះជាទឹកផ្លែឈើស្រស់ក៏មិនគួរអោយជឿឡើយ! ថ្ងៃនេះដែរ យោងតាមរយៈបទសម្ភាសន៍របស់កម្មវិធី sentangsedtee បានលើកឡើងឱ្យស្គាល់ពី ហាងលក់ទឹកក្រឡុកមួយកន្លែងដែលមានតម្លៃត្រឹមតែ ១០បាតប៉ុណ្ណោះក្នុងមួយកែវ។ ហើយនេះគឺជាហាងរបស់លោកពូម្នាក់ដែលមានឈ្មោះថា Narong Kasemsiriphen អាយុ៦៣ឆ្នាំ បានកាន់មុខរបរនេះជាង៣០ឆ្នាំមកហើយ ដោយចាប់ផ្តើមលក់តាំងពី៤បាតក្នុងមួយកែវ រហូតដល់តម្លៃបច្ចុប្បន្ន ហើយក៏មិនបានដំឡើងថ្លៃអស់រយៈពេលជាងដប់ឆ្នាំមកហើយ។ លោកពូ ណារ៉ុងបានប្រាប់អោយដឹងថា មុនពេលមកលក់ទឹកផ្លែឈើក្រឡុកនេះ ពូ ណារ៉ុង ធ្លាប់ធ្វើជាអ្នកលក់ក្រណាត់នៅផ្សារសំផេង ក្រោយមកគាត់បានសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចាប់យកអាជីពហាងទឹកផ្លែឈើពីប្អូនស្រីរបស់គាត់ដែលឈប់លក់។ លោកពូ Narong បានរៀបរាប់បន្តថា ក្រោយពីប្អូនស្រីរបស់លោកបានបញ្ចប់ការសិក្សា ហើយមកលក់ទឹកផ្លែឈើប្រហែលជាមិនទេ ពោលគឺប្អូនស្រីលោករមែងត្រូវរកការងារល្អធ្វើ ពូឃើញហើយក៏កើតជិតស្តាយ
September 28, 2022 - អាជីវកម្ម
ថៃ៖ អ្នកណាខ្លះគិតស្មានដល់ថា គ្រាន់តែលក់ស៊ុបតុងយាំនៅផ្សាររាត្រី អាចរកចំណូលបានជិត ១ពាន់ដុល្លាក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់នារីម្នាក់នេះគឺអាចធ្វើបាន ដោយអ្នកនាងមានឈ្មោះថា Pan-Pharanchaya Chaisri ជាអ្នកលក់វ័យទើបតែ២៤ឆ្នាំម្នាក់នេះ។ ដោយអ្នកនាង Pan បានរៀបរាប់ប្រាប់កម្មវិធីផ្លូវមហាសេដ្ឋីអនឡាញ(Sentangsedtee)ថា៖ នាងបានបញ្ចប់ការសិក្សានៅអាយុ ២២ ឆ្នាំ ប៉ុន្តែមិនបានដាក់ពាក្យធ្វើការនៅកន្លែងណាទេ ដោយសារតែគាត់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអាកាសចរណ៍ ដែលក្នុងអំឡុងពេលបញ្ចប់ការសិក្សា ក៏ជាពេលដែលជំងឺកូវីដ១៩ បានរីករាលដាលដំបូងគេ ទើបបណ្តាលអោយអាកាសយានដ្ឋាននានាត្រូវបានបិទ ហើយមិនដឹងថាត្រូវដាក់ពាក្យធ្វើការងារអ្វី? ជាមួយគ្នានេះដែរ ដោយសារតែអ្នកផ្ទះប្រកបអាជីពលក់ដូរស្រាប់ពោលគឺតាំងពីពេលដែលអ្នកនាងរៀនថ្នាក់ទី៦ ទើបម្តាយរបស់អ្នកនាងក៏បានបបួលអោយអ្នកនាងមកជួយលក់ដូរអ្នក ខណៈពេលទំនេរមិនមានការងារធ្វើ។ លុះក្រោយពេលរៀនចប់ ម្តាយរបស់នាងក៏បានបបួលអ្នកនាងអោយមកសាកបើកលក់នៅផ្សាររាត្រីជាមួយអ្នកផ្ទះ ហើយនេះជាចំណុចចាប់ផ្តើមដែលអ្នកនាងបានបើកហាងលក់ស៊ុបតុងយាំរាត្រី នៅផ្សារណាត់ឬផ្សាររាត្រីថៃ។ អ្នកនាងបានរៀបរាប់បន្តថា ដំបូងឡើយអ្នកនាងមិនចូលចិត្តរបស់លក់ដូរទេ គឺអ្នកនាងចង់ធ្វើការនៅតាមក្រុមហ៊ុនជាបុគ្គលិកក្រុមហ៊ុនទៅវិញទេ
September 28, 2022 - អាជីវកម្ម
(ថៃ)៖ ចែ Maew ដែលជាម្ចាស់ទឹកប្រហុកម៉ាក Mae Tuk បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី Sentangsedtee ឬ ផ្លូវនៃមហាសេដ្ឋីអនឡាញថា កាលពីមុន ចែ Maew ក្រីក្រណាស់ គឺគាត់បានធ្វើការជាបុគ្គលិកច្រកទឹកប្រហុក។ ស្រាប់តែថ្ងៃមួយក៏យល់ឃើញថា វាជាផលិតផលដែលអាចលក់បានគ្រប់ពេល មិនថាជា អតិថិជនថ្មី ឬអតិថិជនចាស់ តែងទិញរហូត ដូច្នេះចែ Maew ព្យាយាមប្រមូលបទពិសោធន៍ និងការកត់សម្គាល់ទាំងក្លិន និងរសជាតិបែបណាដែលលក់ដាច់ ហើយអតិថិជនចូលចិត្ត ដោយការខិតខំសន្សំទាំងលុយ និងបទពិសោធន៍ក្នុងការធ្វើរហូតចេញមកជួលតូបបើកលក់ ទឹកប្រហុកនៅផ្សារដែលមានឈ្មោះថា «សុីម៉ុមមឿង» ចំពោះចំណុចលេចធ្លោរបស់ហាងចែ Maew បាននិយាយថា
September 27, 2022 - អាជីវកម្ម
(ថៃ)៖ អ្នកនាង Biu Yosthida Demi អាយុ ២៦ឆ្នាំ ត្រូវជា ម្ចាស់ហាង 89% Milk Tea & Bakery ដែលប្រើប្រាស់ទីធ្លាផ្ទះបាយទំហំត្រឹមតែ 2×3 ម៉ែត្រការ៉េ ដើម្បីធ្វើជាហាងតូចមួយនៅក្នុងផ្ទះបានប្រាប់មហាសេដ្ឋីតាមអ៊ីនធឺណិត (Sentangsedtee)ថា គាត់ធ្លាប់លក់ Milk Tea និង នំបុ័ងដុត តាំងពីសម័យរៀននៅមហាវិទ្យាល័យឆ្នាំទី២ ដើម្បីរកប្រាក់ចំណូលបន្ថែមពេលកំពុងសិក្សា ដែលជាអាជីពដែលរកចំណូលបានល្អគួរសមតែម្តង។ រហូតដល់ថ្ងៃដែលអ្នកនាង Biu បញ្ចប់ការសិក្សា ក្រុមគ្រួសារអ្នកនាងចង់ឱ្យចូលបំរើការងាររដ្ឋ ដោយសារតែរៀនចប់នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ ប៉ុន្តែអ្នកនាងនៅតែបន្តការលក់ Milk
September 27, 2022 - ទេសចរណ៍
គណៈរដ្ឋមន្ត្រីថៃ បានអនុម័តការស្នាក់នៅរយៈពេលយូរជាងមុនសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងរដូវកាលទេសចរណ៍កំពូល។ វិធានការនេះត្រូវបានស្នើឡើងដោយក្រសួងមហាផ្ទៃ និងបានអនុម័តកាលពីថ្ងៃទី២០ ខែកញ្ញា ដោយបានបន្ថែមរយៈពេលនៃការស្នាក់នៅពី ៣០ ទៅ ៤៥ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលមកពីប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការ ខណៈដែលអ្នកដែលមានសិទ្ធិទទួលបាន Visa on Arrival អាចស្នាក់នៅរហូតដល់ ៣០ថ្ងៃ ខណៈពីពេលមុនត្រឹមតែ ១៥ថ្ងៃមុន។ ការពន្យារពេលនេះ នឹងធ្វើឡើងបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ដល់ចុងខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបនឹងរដូវកាលទេសចរណ៍កំពូល ដែលអ្នកទេសចរជាច្រើនមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីគេចពីរដូវរងាដ៏ត្រជាក់។ គួរបញ្ជាក់ផងដែរថា យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលស្តីទីលោក Anucha Burapachaisri
September 23, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនរបស់ប្រទេសបង់ក្លាដែស មកវិនិយោគជាឃ្លាំងស្តុក ជារោងម៉ាស៊ីនកិនស្រូវ ដើម្បីកែច្នៃជាអង្ករ សម្រាប់នាំចេញពីពីប្រទេសកម្ពុជា ទៅកាន់បង់ក្លាដែស មានស្ថិរភាព។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបពិភាក្សាការងារទ្វេភាគី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយជាមួយ លោកជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ពេលវេលានៅអាម៉េរិក ត្រូវនឹងព្រឹកទៀបភ្លឺថ្ងៃទី ២៣
September 23, 2022 - អាជីវកម្ម
អគ្គនាយកក្រុមហ៊ុន Mercedes-Benz វៀតណាម លោក Bradley Kelly បាននិយាយថា AMG C43 ដែលជាម៉ូដែលរថយន្តស្ព័រដ៏ល្បីរបស់ Mercedes-Benz នឹងត្រូវដំឡើងនៅប្រទេសវៀតណាមនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ Mercedes-Benz Vietnam បានឃើញការបង្កើនល្បឿនក្នុងការធ្វើឱ្យប្រសើរឡើងនិងការអភិវឌ្ឍនៃការផលិតរថយន្តក្នុងស្រុកនិងការដំឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយទើបជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនបានបណ្តាក់ទុនចំនួន ៣៣លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ និង២០២២ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបចំនួន ៦ ដែលមួយចំនួនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារប្រទេសវៀតណាម។ ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេសនោះ គឺនៅឆ្នាំ២០២៣ នឹងមានព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Mercedes-AMG នៅក្នុងប្រទេសវៀតណាម នៅពេលដែលរោងចក្ររបស់ខ្លួនមានសមត្ថភាពបំពេញតាមស្តង់ដារបច្ចេកទេសដ៏តឹងរឹងដើម្បីដំឡើងរថយន្ត Mercedes-AMG C43៕ អត្ថបទ៖
September 22, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានឱ្យដឹងថា គ្រាប់ស្វាយចន្ទីកម្ពុជា កំពុងពេញនិយមខ្លាំងនៅក្នុងផ្សារទំនើបរបស់ជប៉ុនឈ្មោះថា OK ដែលបច្ចុប្បន្នផ្សារនេះបាននឹងកំពុងដាក់លក់គ្រាប់ស្វាយចន្ទីដែលជាផលិតផលខ្មែរ នៅតាមបណ្តាសាខារបស់ខ្លួនចំនួន ១៥០កន្លែង នៅជុំវិញក្រុងតូក្យូ។ កាលពីពេលថ្មីៗនេះ ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្ម បានចុះជួបពិភាក្សាការងារជាមួយលោក Jun Honda អគ្គនាយកសាជីវកម្ម OK (ក្រុមហ៊ុនផ្សារទំនើបម៉ាតលក់រាយ OK Supermarket) នៅទីក្រុង Yokohama ដើម្បីបង្ហាញពីសក្ដានុពលនៃផលិតផលស្វាយចន្ទីកម្ពុជា ក៏ដូចជា ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផ្សារទំនើបខាងលើក្នុងការពិនិត្យលទ្ធភាពពង្រីកការចែកចាយផលិតផលកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ក៏ដូចជាលទ្ធភាពការនាំចូលផលិតផលអាហារកម្ពុជាផ្សេងទៀតមានដូចជា ដំណាប់ស្វាយ ម្នាស់
September 22, 2022 - អាជីវកម្ម
ថៃ៖ ពេលមកធ្វើការនៅទីក្រុង រស់នៅឆ្ងាយពីផ្ទះជាច្រើនឆ្នាំ នោះធ្វើឱ្យកើតជាក្តីនឹករលឹកដល់ក្រុមគ្រួសារ ហើយនេះជារឿងរ៉ាវរបស់ លោក Worachet Kitiwang ឬ Arm និង អ្នកនាង Penwisa Boonsri ឬ Prae បានសម្រេចចិត្តលាឈប់ពីការងារពេញម៉ោង ដោយវេចខោអាវ និងប្រាក់សន្សំចុងក្រោយ ត្រឡប់មកស្រុកកំណើតនៅខេត្ត ឈៀងរ៉ៃ វិញ។ ក្រោយពីចាកចេញពីការងារមករស់នៅឯស្រុកកំណើត អ្នកទាំងពីរក៏បានពិភាក្សាគ្នា រួចក៏ត្រៀមខ្លួនមកតាំងទីលំនៅដើម្បីបើកហាងកាហ្វេនៅកណ្តាលវាលស្រែដែលធ្លាប់តែស្ងួតហួតហែង អោយមានជីវិតជីវ៉ាជាថ្មីម្តងទៀតដោយដាក់ឈ្មោះថា « Baan Thung Rung Arun» មុននឹងបន្តពង្រីកហាងដោយការបើកផ្ទះសំណាក់ ដែលត្រូវបានរចនា និងជួយគ្នាសាងសង់យ៉ាងស្រស់ស្អាតទៀតផង។
September 22, 2022 - សេដ្ឋកិច្ច
កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធ។ កិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសគម្រោងស្តីពីវឌ្ឍនភាពនៃការ អនុវត្តគម្រោង បញ្ហាប្រឈមមួយចំនួនទាក់ទងនឹងការនាំចូលសម្ភារៈវត្ថុធាតុដើម បញ្ហាទាក់ទងនឹងកង្វះវិស្វករនៅការដ្ឋាន និងភ្លៀងធ្លាក់ច្រើនបង្កឧបសគ្គដល់ការអនុវត្តគម្រោង ជាដើម។ ទន្ទឹមនឹងនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យក្រុមហ៊ុន
September 22, 2022












