- Khmernote
- សេដ្ឋកិច្ច
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន៤៩៤.៩១៩នាក់។ កំណើនភ្ញៀវទេសចរណ៍នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ ការតាំងពិព័រណ៌អន្តរជាតិ ការប្រគុំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ៕
November 10, 2022 - សេដ្ឋកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២– យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិនបានមានប្រសាន៍ អះអាងពីការបន្តជួយកម្ពុជាឱ្យកាន់តែមានវឌ្ឍនភាពថែមទៀត និងបានផ្តល់ជំនួយចំនួន ២០០លានយន់ដល់កម្ពុជាដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា និងបន្តជួយដល់វិស័យជាច្រើនទៀត។ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីជំនួបទ្វេភាគី របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឧត្ដម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២២
November 10, 2022 - សេដ្ឋកិច្ច
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២–យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់អ្នកវិនិយោគទុនមកបណ្តាក់ទុនរកស៊ីនៅភ្នំពេញឱ្យបានច្រើន ពិសេស វិស័យ ម្ហូបអាហារ ដើម្បីឱ្យសេដ្ឋកិច្ចប្រទេសកើនឡើង ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើនិងជាការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។ ការអំពាវនាវបែបនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ខណៈដែលឯកឧត្ដមបានអញ្ជើញជាអធិបតីភាពក្នុងពិធី“សម្ពោធភោជនីយដ្ឋានចំនួន៣ ក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង
October 31, 2022 - សេដ្ឋកិច្ច
តម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីបានបន្តឡើងថ្លៃគួរឲ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលានេះ។ បើគេធ្វើការប្រៀបធៀបតម្លៃប្រេងនៅពេលនេះជាមួយនឹងតម្លៃប្រេងនៅក្នុងវគ្គមុនគឺគេមើលឃើញថា តម្លៃប្រេងបានបន្តកើនឡើងចំនួន ៣%បន្ថែមទៀតពីលើតម្លៃប្រេងដែលខ្ពស់ស្រាប់ទៅហើយ ខណៈក្រុមអ្នកជំនាញបានព្យាការណ៍ថា តម្លៃប្រេងអាចនឹងបន្តឡើងថ្លៃបន្ថែមទៀតផងដែរនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ បើយោងតាមវិទ្យាស្ថាន West Texas Intermediate (WTI) របស់អាមេរិកបានដាក់ការព្យាករណ៍ថា តម្លៃប្រេងសកលអាចនឹងបន្តកើនឡើង ០,៣%បន្ថែមទៀត ឬស្មើនឹង ២៥សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលត្រូវឡើងដល់ ៩៥,៩៤ ដុល្លារ។ ចំពោះតម្លៃប្រេងឆៅនៅអាមេរិកអាននឹងបន្តកើនឡើងចំនួន ០,២% ឬស្មើនឹង ១៩សេន ដែលធ្វើឲ្យតម្លៃប្រេងក្នុងមួយប៉ារ៉ែលអាចកើនដល់ ៨៨,១០ដុល្លារ។ ប្រភពខាងលើបានបន្តថា ការកើនឡើងនៃតម្លៃប្រេងនៅក្នុងពាណិជ្ជកម្មអាស៊ីនេះក៏បានធ្វើឲ្យប៉ះពាល់ដល់ស្តុកប្រេងឆៅនៅអាមេរិកផងដែរ
October 27, 2022 - អាជីវកម្ម
ថៃ៖ ដោយសារតែការចូលចិត្តញ៉ាំក្តារឈីសបែប Charcuterie (Charcuterie Board) ខ្លាំងពេក ហើយនាងថែមទាំងចូលចិត្តរៀបចំ Charcuterie ពេលមានពិធីជប់លៀងនៅផ្ទះ ធ្វើឱ្យកញ្ញា Nok-Natcha Kiatthanawit ក្មេងស្រីអាយុ ២៣ ឆ្នាំបាននាំយកចំណង់ចំណូលចិត្តរបស់នាង មកបង្កើតអាជីវកម្មក្នុងកំឡុងពេលដែលនាងកំពុងសិក្សាឆ្នាំទី ៤ ទោះបីជានាងដឹងថាប្រជាជនថៃអាចជាមិនធ្លាប់ញ៉ាំCharcuterieបែបបារាំងក៏ដោយ ប៉ុន្តែនាងមិនបានបោះបង់ចោលការតាំងចិត្ត និងការ ព្យាយាមយកបន្ទះឈីសចូលទៅក្នុងបេះដូងរបស់អតិថិជននោះឡើយ។ មកដល់សព្វថ្ងៃនេះ កញ្ញា Nok បានបើកហាងបានជាងមួយឆ្នាំហើយ ហើយបានប្រាក់ចំណូលពីការលក់ ក្តារឈីសបែប Charcuterie តាមអនឡាញរបស់អ្នកនាងទទួលបានជាមធ្យមជាង ៧ពាន់ដុល្លា ក្នុងមួយខែ និងពីការលក់តាមអ៊ីនធឺណិត ដែលមានការិយាល័យនៅខាងក្រោយផ្ទះ។ បច្ចុប្បន្ននាងកំពុងស្វែងរកវិធីថ្មីដើម្បីបើកហាង
October 24, 2022 - សេដ្ឋកិច្ច
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃនិងរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រេងនៅឈូងសមុទ្រថៃហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ គួរកត់សម្គាល់ថា បញ្ហារសើបខាងលើនេះបានកើតមានឡើងតាំងពីឡុងខែមីនាម្ល៉េះ ខណៈដើមហេតុនៃបញ្ហាគឺប្រទេសថៃនិងប្រទេសកម្ពុជាមានតំបន់ត្រួតស៊ីក្នុងផ្ទៃដីប្រមាណជា ២៦,០០០ ម៉ែត្រការ៉េនៅតំបន់ឈូកសមុទ្រ Gulf នៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា នៅក្នុងតំបន់ដែលត្រួតស៊ីគ្នានេះអាចផ្តល់ទិន្នផលប្រេងរហូតដល់ ៥០០លានបារ៉ែល និងឧស្ម័នជាច្រើនទៀតផងដែរ។ បើតាមលោក Don Pramudwinai ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ថា នៅក្នុងពេលនេះក្រុមអ្នកជំនាញថៃកំពុងសិក្សាអំពីបញ្ហានេះហើយ ខណៈជំនួបលក្ខណៈបច្ចេករវាងថៃនិងកម្ពុជានិងត្រូវរៀបចំឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងរកចំណុចរួមមួយ ពោលគឺដំណោះស្រាយដែលភាគីថៃនិងកម្ពុជាសុទ្ធតែអាចទទួលបានដោយក្តីរីករាយ។ យ៉ាងណាក្តី លោក Don Pramudwinai មិនទាន់បញ្ជាក់ពីកាលបរិច្ឆេតនៃការរៀបចំជំនួបបច្ចេកទេសនោះនៅឡើយទេ ដោយរង់ចាំក្រុមអ្នកជំនាញធ្វើការសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
October 24, 2022 - អាជីវកម្ម
ថៃ៖ ដោយសារតែមានចំណង់ចំណូលចិត្តក្នុងការផឹកកាហ្វេស្រាប់ ទើបនាំអោយ Khun Tae-Thanasiri Taephan បានប្រែក្លាយ Passion ទៅជា Action ក្នុងការខិតខំធ្វើជា Barista ដើម្បីស្វែងយល់ពីដំណើរការធ្វើកាហ្វេគ្រប់ជំហាន និងពង្រីកដល់ការបើកហាងកាហ្វេដែលមានឈ្មោះថា «Mellow» ដែលស្ថិតនៅផ្លូវ Borommaratchachonnani ដែលពោរពេញទៅដោយក្លិនកាហ្វេ និងភេសជ្ជះផ្សេងៗដែលប្លែកពីគេទៀតផងនោះ។ ជាមួយគ្នានេះដែរ Khun Tae បានរៀបរាប់ថា៖ ទម្រាំតែមកដល់ថ្ងៃនេះមិនមែនជារឿងងាយស្រួលទេ សម្រាប់អ្នកដែលទើបបង្កើតអាជីវកម្ម នេះក៏ដោយសារតែ ហាង Mellow បានបង្កើតនិងបើកដំណើរការ ក្នុងអំឡុងពេលដែលមានរលកទីមួយនៃការរាតត្បាត Covid-19 នៅពេលនោះដែរ ចំណេះដឹងរបស់អ្នកនាង Tae
October 21, 2022 - អាជីវកម្ម
ជាការពិតណាស់ មានបងប្អូនជាច្រើនចង់មានអាជីវកម្មផ្ទាល់ខ្លួន ហើយអ្នកខ្លះដែលជាសហគ្រិនស្រាប់ ក៏ចង់ឱ្យអាជីវកម្មដែលមានស្រាប់របស់ខ្លួនកាន់តែរីកចម្រើនទៅមុខ។ ដូច្នេះហើយប្រសិនបើអ្នកមានគំនិតអាជីវកម្មល្អៗ ចូរចាប់ផ្ដើមធ្វើវាចុះ! វាមិនពិបាកទេក្នុងការចាប់ផ្ដើមធ្វើអ្វីដោយខ្លួនឯង ដូចទៅនឹងលោក Phasakorn Thirakhuntayakorn (พัสกร ถิรคุณทยุติกร) ហៅ Ball ម្ចាស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលបច្ចុប្បន្នកំពុងពង្រីកអាជីវកម្មរបស់ខ្លួន និងបង្កើតបានជា Franchise លក់បន្ដទៅឱ្យអាជីវករថ្មីជាហូរហែ។ ចាប់ផ្ដើមដំបូង ដោយការលក់នំអាំងតាមរទេះធម្មតាៗ បន្ទាប់មកលោកក៏បានព្យាយាម និងបន្តអភិវឌ្ឍរូបមន្ត រហូតជោគជ័យទៅជាអាជីវកម្ម Franchise ដែលអាចមានចំណូលត្រឡប់មកវិញក្នុងរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ។ លោក
October 18, 2022 - សេដ្ឋកិច្ច
ចិន៖ របាយការណ៍មួយរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រទេសចិនត្រូវការវិនិយោគប្រាក់ចំនួន ១៧លានលានដុល្លារអាមេរិកដើម្បីសម្រេចបាននូវផែនការទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅពេលអនាគត។ នៅក្នុងរបាយការណ៍អាកាសធាតុដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះបានបញ្ជាក់ថា តាមគម្រោងគឺប្រទេសចិននឹងធ្វើការលុបបំបាត់ការបំភាយឧស្ម័នឲ្យសល់ត្រឹមកម្រិតសូន្យនៅត្រឹមឆ្នាំ ២០៦០ ខណៈផែនការនេះត្រូវបានគេរំពឹងថានឹងរួមចំណែកទប់ស្កាត់ការប្រែប្រួលអាធាតុនៅលើពិភពលោកបានមួយផ្នែកធំ ដ្បិតតាមធម្មតាចិនជាប្រទេសមួយដែលមានសកម្មភាពបំភាយឧស្ម័នចូលនៅក្នុងបរិយាកាសយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ផងដែរថា វិស័យដែលរដ្ឋាភិបាលចិនត្រូវធ្វើការវិនិយោគនោះរួមមានការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបៃតង និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបក្នុងវិស័យថាមពល និងការដឹកជញ្ជូន។ បើតាមលោក Manuela Ferro ដែលជាអនុប្រធានធនាគារពិភពលោកទទួលបន្ទុកនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុក៏បានជះឥទ្ធិពលពលអាក្រក់ដល់វិស័យសេដ្ឋកិច្ចចិនផងដែរ នៅពិសេសនោះសេដ្ឋកិច្ចនៅក្នុងទីក្រុងនិងនៅតាមតំបន់ឆ្នេរអាចប្រឈមនឹងការថយចុះចន្លោះពី ០,៥ ទៅ ២,៣ % នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ ប្រសិនបើប្រទេសចិនមិនព្យាយាមកាត់បន្ថយការបំពុលបរិស្ថាននោះទេ៕ អត្ថបទ៖
October 13, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០០ដុល្លារក្នុង១ខែ ដល់កម្មករនិយោជិតនាឆ្នាំ២០២៣ខាងមុខ នឹងសម្រួលជីវភាពពួកគាត់ឱ្យកាន់តែល្អប្រសើរជាងមុន ពិសេស កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ ថ្លែងក្នុងន្និសីទសារព័ត៌មាន ស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួង ការងារបានឲ្យដឹងថា ដោយសារកំណើនសេដ្ឋកិច្ចជាតិកម្ពុជាមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ រាជរដ្ឋាភិបាលកម្ពុជារួមនឹងក្រសួងពាក់ព័ន្ធបានរៀបចំនូវគោលនយោបាយសម្រាប់ដំឡើងអត្រាប្រាក់បៀវត្សជូនដល់និយោជិតនៅពេលដែលរាជរដ្ឋាភិបាលកំណត់គោលនយោបាយថ្មីឬទៅតាមកំណើនសេដ្ឋកិច្ចកម្ពុជាប្រចាំឆ្នាំ។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០២៣ ខាងមុខនេះ ប្រាក់ឈ្នួលកម្មករ និយោជិត នឹងត្រូវបានដំឡើងពី ១៩៤ ដុល្លារ ទៅ ២០០
October 13, 2022












