Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ បានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។ បើតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយសារសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនមួយនេះបានសិក្សាអំពីសក្តានុពលវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការនៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ៕ អត្ថបទ៖​ លីនី

    January 3, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងឡើងដល់ ជិត២ពាន់ដុល្លារ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនដល់ ៦.៦ភាគរយ ក្នុងឆ្នាំ ២០២៣។ ការថ្លែងបែបនេះ ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។ នៅឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹងទុកថា កម្ពុជានឹងមាន

    January 3, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាប្រមូលចំណូលសារពើពន្ធ ដូចជា ផ្នែក​ពន្ធដារ និងគយបានចំនួន ៦ ១៤៥ លានដុល្លារអាម៉េរិក ខណៈសេដ្ឋកិច្ចកម្ពុជា នឹង​ងើប​ឡើងវិញ ក្នុងអត្រា ៥.៥ភាគរយផងដែរ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវត​ភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅស្រុកចិត្របុរី ខេត្ដក្រចេះ សម្តេចតេជោ ហ៊ុន សែន បង្ហាញក្ដី​រំពឹង​ទុកថា

    January 2, 2023
  • សេដ្ឋកិច្ច

    ប្រទេសកម្ពុជា និងប្រ៊ុយណេ បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពនាំចេញកសិផលខ្មែរដទៃទៀតដូចជា គ្រាប់ស្វាយចន្ទី ម្រេច និងផ្លែស្វាយជាដើម ទៅកាន់ទីផ្សារប្រទេសប្រ៊ុយណេ ហើយនឹងនាំចូលមកវិញនូវផលិតផលជីអ៊ុយរ៉េដែលមានគុណភាពនិងអាចមានតម្លៃសមរម្យមកផ្គត់ផ្គង់ឱ្យកសិករកម្ពុជា។ ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្ដែងការគួរសមរវាងឯកឧត្តម ឌិត ទីណា និងឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រ៊ុយណេប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា កម្ពុជានិងប្រ៊ុយណេមានទំនាក់ទងល្អនឹងគ្នាយ៉ាងខ្លាំងក្នុងវិស័យពាណិជ្ជកម្មកសិកម្ម ដោយកន្លងមកកម្ពុជាបានផ្គត់ផ្គង់អង្ករទៅប្រទេសប៊ុយណេ ហើយបន្តពង្រីកបន្ថែមទៀតតាមឆន្ទៈនយោបាយនៃថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរ៕ អត្ថបទ៖ លីនី

    January 2, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ២ថ្ងៃនៃពិធីបុណ្យឆ្លងឆ្នាំសកល កម្ពុជាទទួលបានភ្ញៀវទេសចរណ៍សរុបប្រមាណ ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស ១៦,៨០៣នាក់។ គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖ * រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់ * ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់ * ខេត្តសៀមរាប ៣៣៧,៧៦៩នាក់ * ខេត្តកំពត ៣៣០,៦៥៩នាក់ * ខេត្តបាត់ដំបង ១៥៨,១១០នាក់ * ខេត្តកែប ៨៨,៣៥៦នាក់ * ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់ * ខេត្តកំពង់ចាម

    January 2, 2023
  • សេដ្ឋកិច្ច

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងសិក្សាគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវតភ្ជាប់ពីស្រុកព្រៃនប់ទៅក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កំពុងសិក្សាលើគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅកាន់ព្រំដែនប្រទេសថៃ ដែលជាច្រកដឹកជញ្ជូនទំនិញនិងអ្នកដំណើរដ៏សំខាន់មួយ សម្រាប់រួមចំណែកជំរុញកំណើនសង្គម-សេដ្ឋកិច្ចកម្ពុជា ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមានផ្លូវដែកចាស់រួចស្រេច ប្រសិនបើកម្ពុជាសម្រេចចិត្តនឹងធ្វើទៅលើរឿងនេះ នឹងមិនចំណាយពេលវេលាយូរទេ ខណៈដែលផ្លូវដែកចាស់មិនអាចបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច បាន

    December 22, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពីការរៀបចំកម្មវិធីប្រកាសបើកការដ្ឋានគម្រោងសាងសង់ស្ពានទន្លេមេគង្គ ខេត្តក្រចេះ និង គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ (ពីទីប្រជុំជនស្គន់ ដល់ក្រុងកំពង់ចាម) ក្រោមហិរញ្ញប្បទាន សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលគ្រោងនឹងប្រព្រឹត្តទៅនាដើមខែមករា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម

    December 12, 2022
  • សេដ្ឋកិច្ច

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កិច្ចសម្របសម្រួលក្របខណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១ ៥០០ លានដុល្លារអាម៉េរិក របស់សាធារណរដ្ឋកូរ៉េ ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកសារនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា

    December 9, 2022
  • សេដ្ឋកិច្ច

    ថៃ៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកគឺក្រុមហ៊ុន Apple ត្រូវបានបណ្តាញសារព័ត៌មាន The Thaiger រាយការណ៍ថា គ្រោងនឹងធ្វើការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួន ដោយដកចេញពីប្រទេសចិន និងយកទៅដាក់នៅក្នុងប្រទេសថៃវិញម្តង។ គម្រោងផ្លាស់ប្តូរដ៏ធំមួយនេះបានកើតមានឡើងក្រោយចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិនហាក់កំពុងមានបញ្ហារាំងស្ទះយ៉ាងខ្លាំង ដែលធ្វើឲ្យក្រុមហ៊ុនមិនទាចទទួលបានផលិតផលស្របតាមការកំណត់ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារនោះទេ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Apple មានទីតាំងដំឡើងទូរស័ព្ទ iPhone នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ីមានដូចជា ប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសវៀតណាម។ យ៉ាងណាក្តី ចំពោះទីតាំងដំឡើងទូរស័ព្ទ iPhone នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងភាពច្របូកច្របល់យ៉ាងខ្លាំង ក៏ព្រោះថាអាជ្ញាធរចិននៅតែបន្តអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ពោលគឺសម្រេចបិទខ្ទប់ទីក្រុងនិងតំបន់ជាច្រើនជាបន្តបន្ទាប់ ហើយក្នុងនោះក៏មានទីតាំងដែលជាប្រភពដ៏ធំបំផុតសម្រាប់ដំឡើងទូរស័ព្ទ iPhone ផងដែរ។ សូមបញ្ជាក់ផងដែរថា វិធានការដ៏តឹងរឹងរបស់អាជ្ញាធរបានជំរុញឲ្យបុគ្គលិករបស់ក្រុមហ៊ុន Foxconn Technology

    December 7, 2022
  • សេដ្ឋកិច្ច

    សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងឆៅពីប្រទេសរុស្ស៊ី ៦០ ដុល្លារក្នុងមួយបារ៉ែល ដែលជាផ្នែកនៃទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា៖«វិធានការនេះពង្រឹងឥទ្ធិពលនៃទណ្ឌកម្មរបស់យើង និង នឹងកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ីបន្ថែមទៀត»។ សេចក្តីថ្លែងការណ៍នេះក៏និយាយផងដែរថា ការកំណត់នេះនឹងធ្វើឱ្យទីផ្សារថាមពលពិភពលោកមានស្ថេរភាព ដោយសារតែប្រតិបត្តិករសហភាពអឺរ៉ុបនឹងត្រូវបានអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្ម និងដឹកជញ្ជូនប្រេងរបស់រុស្ស៊ី ដែលបានលក់ក្នុងតម្លៃនេះទៅកាន់ប្រទេសទី៣។ សមាជិកសហភាពអឺរ៉ុប គឺប្រទេសអេស្តូនី បាននិយាយថា ការកំណត់តម្លៃនឹងត្រូវបានពិនិត្យជាប្រចាំ។ សហភាពអឺរ៉ុប រួមជាមួយនឹងក្រុមប្រទេសចំនួន ៧ ត្រូវបានគេរំពឹងថា នឹងអនុវត្តកិច្ចព្រមព្រៀងក្នុងពេលឆាប់ៗនេះ។ ប្រេង​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​រុស្ស៊ី ខណៈ​ដែល​ខ្លួន​បន្ត​ការ​ឈ្លានពាន​អ៊ុយក្រែន។ ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ លើ​ប្រេងឆៅ​រុស្ស៊ី​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ចន្ទ។ សមាជិកសហភាពអឺរ៉ុបកំពុងចរចាអំពីតម្លៃនេះ ដោយសារតែមានការព្រួយបារម្ភថា ការដាក់ទណ្ឌកម្មតែឯងនឹងមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ទេ

    December 3, 2022