- Khmernote
- អាជីវកម្ម
ឧស្សាហកម្មសត្វចិញ្ចឹមកំពុងឡើងកូតខ្លាំងនៅក្នុងប្រទេសថៃ ខណៈបច្ចុប្បន្នប្រជាជននៅទីនោះជាង ៤៩% ចូលចិត្តចិញ្ចឹមសត្វជាងការមានកូន នេះបើយោងតាមការស្ទង់មតិដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះ ដោយសាកលវិទ្យាល័យនៃមហាវិទ្យាល័យ Mahidol ហៅកាត់ថា (CMMU)។ លោក Pacharapun Thiensiri ជានិស្សិត CMMU និងជាប្រធានក្រុមសិក្សា បានបង្ហាញថា ៤៩% នៃក្រុមមនុស្សដែលបានសួរចម្លើយ គឺពួកគេចាត់ទុកសត្វចិញ្ចឹមជាកូន។ ក្នុងនោះ សត្វឆ្កែ នៅតែជាសត្វចិញ្ចឹមដ៏ពេញនិយមបំផុតដែលប្រជាជនថៃចូលចិត្តចិញ្ចឹមដែលមានរហូតដល់ (៤០.៤%) បន្ទាប់មកសត្វឆ្មា (៣៧.១%) និងសត្វកម្រផ្សេងទៀត (២២.៦%)។ លើសពីនេះទៅទៀត ៣៩.៣% នៃអ្នកឆ្លើយតបមានឆន្ទៈក្នុងការចំណាយជាមធ្យមពី ១០,០០០ ទៅ ២០,០០០បាត (ប្រមាណ
January 13, 2023 - គំនិតអប់រំ
១. មិនលាបពណ៌សក់៖ ប៉ុន្មានឆ្នាំមុនប្រជាជនជប៉ុនក៏ដូចជាអ្នកដទៃនៅលើពិភពលោកដែរ ពួកគេលេងពណ៌សក់ជាធម្មតា។ ប៉ុន្តែសព្វថ្ងៃនេះពណ៌ខ្មៅពីធម្មជាតិត្រូវបានគេចាត់ទុកថាជា Trendy (ទាន់សម័យ) លើកលែងតែហ្វេន Anime ប៉ុណ្ណោះ ដែលពួកគេនៅតែលាបពណ៌លេងម៉ូតសក់។ ២. ជនជាតិជប៉ុនមិនហៅមិត្តភក្តិទៅលេងផ្ទះនោះទេ៖ ការហៅមិត្តជិតស្និទ្ធទៅលេងផ្ទះអាចនិយាយបានថា ជារឿងដែលចម្លែកសម្រាប់ជនជាតិជប៉ុន។ ពួកគេច្រើនតែណាត់ជួបមិត្តភក្ដិនៅខាងក្រៅ ហើយពួកគេក៏មិនអញ្ជើញនរណាម្នាក់ដោយគ្មានហេតុផលច្បាស់លាស់នោះដែរ។ ៣. មិនដើរបណ្ដើរហូបបណ្ដើរនោះទេ៖ ជប៉ុនគោរពអាហារខ្លាំងណាស់ ហើយដំណើរការនៃការហូបអាហារ គឺជារឿងពិសិដ្ឋនៅទីនោះ។ ការហូបអាហារនៅលើមធ្យោបាយដឹកជញ្ជូនសាធារណៈក៏ជារឿងមិនសមរម្យផងដែរ ប៉ុន្តែវាមិនអីនោះទេ ប្រសិនបើអ្នកធ្វើដំណើរផ្លូវវែងឆ្ងាយ។ ៤. ស៊ីហ្លេនៅពេលផ្លូវកំពុងស្ទះជាសញ្ញានៃភាពឈ្លើយ៖ ទោះបីជាផ្លូវកកស្ទះប៉ុណ្ណាក៏ដោយ ក៏អ្នកនឹងមិនឮជនជាតិជប៉ុនណាមួយស៊ីហ្លេផ្ដេសផ្ដាស់នោះដែរ។ ពួកគេមានភាពគួរសម និងមិនចង់រំខានអ្នកដទៃនៅលើផ្លូវនោះទេ។ មិនដូចប្រទេសផ្សេងៗដែលឱ្យតែមានផ្លូវស្ទះ ពួកគេធ្វើការស៊ីផ្លេដើម្បីរំសាយភាពមួម៉ៅពេញផ្លូវ។ ៥.
January 12, 2023 - ហិរញ្ញវត្ថុ
Saki Tamogami អាយុ ៣៧ឆ្នាំ រស់នៅយ៉ាងសន្សំសំចៃ រហូតសម្រេចបំណងចង់មានផ្ទះចំនួន ៣ នៅអាយុ ៣៤ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ស្រ្តីជប៉ុនរូបនេះ បានប្រើពេល ១៦ឆ្នាំ ដើម្បីសម្រេចក្ដីសុបិន្តរបស់នាង ដោយចាយមួយថ្ងៃតែ ១.៥០ដុល្លារប៉ុណ្ណោះ។ Tamogami បានដាក់ក្ដីសុបិន្តនៅពេលនាងអាយុ ១៨ឆ្នាំ ហើយតាមរយៈមធ្យោបាយសន្សំជាច្រើន នៅវ័យ ២៧ឆ្នាំ នាងបានទិញផ្ទះជាលើកដំបូងនៅទីក្រុង Saitama ក្នុងតម្លៃ ១០លានយ៉េន (ប្រហែល ៧៥,០០០ ដុល្លារ)។ ហើយ ២ឆ្នាំក្រោយមក Tamogami បានទិញលើកផ្ទះទីពីរក្នុងតម្លៃ
January 12, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១ ខណៈការនាំចេញទំនិញរបស់កម្ពុជាស្ទុះហក់ឡើងជាង ១៦ភាគរយ។ យោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជាជាមួយនឹងទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០២២ មានទឹកប្រាក់សរុប ៥២ពាន់លានដុល្លារ កើនឡើង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១ ដែលមានទឹកប្រាក់ ៤៨ពាន់លានដុល្លារ។ ទិន្នន័យខាងលើបានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ ពីចំនួន
January 12, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា ប្រទេសវៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយរបស់ Apple។ បើតាមសារព័ត៌មានដដែល ប្រទេសឥណ្ឌា វៀតណាម និងប្រេស៊ីល អាចមានចំនួនរហូតដល់ ៣០% នៃផលិតកម្មរបស់ក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់ឱ្យក្រុមហ៊ុន Apple ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលដែល Apple កំពុងស្វែងរកការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនចេញពីប្រទេសចិន។ យោងតាមការរបាយការណ៍របស់អ្នកវិភាគដែលដកស្រង់ដោយ Bloomberg បានឱ្យដឹងថា ប្រទេសវៀតណាមបានទាក់ទាញអ្នកផ្គត់ផ្គង់ Apple ចំនួន ២១ ឱ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេស បើទោះបីជាខ្លួនខ្វះសមត្ថភាពក្នុងការផលិតទូរស័ព្ទ iPhone សំខាន់ៗទាំងអស់ក៏ដោយ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគ JP
January 12, 2023 - អចលនទ្រព្យ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អ្នកជំនាញបានលើកឡើងថា វិស័យចលនទ្រព្យ នឹងក្លាយជាគោលដៅអាទិភាពនៃការវិនិយោគរបស់ចិនសាជាថ្មី បន្ទាប់ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងបើកប្រទេសចិនឡើងវិញដោយ អនុញ្ញាតប្រជាពលរដ្ឋនិងជនបរទេស អាចធ្វើដំណើរចេញចូលប្រទេសចិន ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានឱ្យដឹងនៅថ្ងៃនេះថា វិនិយោគិនចិនអាចនឹងសម្លឹងមើលកម្ពុជា សម្រាប់ការវិនិយោគលើវិស័យសំណង់បន្ថែមទៀត ដោយអាចនឹងមានការវិនិយោគបន្ថែមនៅក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តសន្តានុពលមួយចំនួនផ្សេងទៀត។ ការប្រកាសបើកប្រទេសរបស់ចិន គឺជាភាពវិជ្ជមានមួយសម្រាប់កម្ពុជាដោយសារ មុនពេលរីករាលដាលនៃជំងឺកូវីដ១៩ ការវិនិយោគរបស់ចិននៅកម្ពុជា មានអត្រារហូត ដល់៤០ភាគរយ ដែលជាអត្រាខ្ពស់មួយ បើប្រៀបធៀបនឹងការវិនិយោគពីបណ្តាប្រទេសផ្សេងៗ។ កត្តាវិជ្ជមាននេះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យរបស់កម្ពុជា មានការគាំទ្រមួយផ្នែកធំ ដោយអ្នកវិនិយោគមកពីប្រទេសចិន
January 11, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិនិយោគិននៅក្នុងស្រុក នៅរយៈក្នុងពេល៣ឆ្នាំចុងក្រោយនេះ បានបន្តឈរលំដាប់លេខរៀងទី១ ដែលបោះទុនវិនិយោគច្រើនជាងគេ ដែលនេះបានបង្ហោះអំពីតួនាទីយ៉ាងសំខាន់ របស់អ្នកវិនិយោគក្នុងស្រុក។ នៅក្នុងឆ្នាំ២០២២ វិនិយោគិនក្នុងស្រុក បានបោះទុនវិនិយោគនូវទឹកប្រាក់ ២១៥៩លានដុល្លារ ក្រោបយកចំណែក ៥៣.៥៤ភាគរយ នៃទុនវិនិយោគសរុប ខណៈប្រទេសចិនឈរលើលេខរៀងទី២ ដែលមានទឹកប្រាក់ ១៦៩៤លានដុល្លារ ដែលស្មើនឹង៤២.០១ភាគរយ នេះបើតាមរបាយការណ៍ផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចការអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៦គម្រោង ក្រោមទុនវិនិយោគប្រមាណ ៤០៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារប្រមាណជូនប្រជាពលរដ្ឋប្រមាណ ១៤៤ពាន់កន្លែងផងដែរ៕ ប្រភព៖ ក្រសួងព័ត៌មាន
January 11, 2023 - សេដ្ឋកិច្ច
ក្រុមហ៊ុន NIPPON KOEI ដែលជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ផ្តោតជាសំខាន់លើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានបង្ហាញបំណង ក្នុងការកែលម្អផ្លូវរថភ្លើងនៅភាគខាងជើងនៃប្រទេសកម្ពុជា។ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន NIPPON KOEI ដែលដឹកនាំដោយលោក Hirotoshi SUZIKI ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធពីអង្គភាពជំនាញផងដែរ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI ទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន បីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត
January 11, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុន តាមរយៈមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានបន្តសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ផ្ដល់ការបណ្តុះបណ្តាលវគ្គវិក្រឹត្យការអ្នកជំនាញស្ប៉ានិងសុខុមាលភាព ផ្នែកម៉ាស្សាប្រចាំខេត្តសៀមរាប ដើម្បីត្រៀមទទួលទេសចរជប៉ុន សំដៅជួយដល់ការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ គួរជម្រាបថា កន្លងមក មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានសហការបណ្តុះបណ្តាលជំនាញស្ប៉ា និងសុខុមាលភាពនេះ១វគ្គមកហើយ នៅរាជធានីភ្នំពេញ និងបានបញ្ចប់កាលពីខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម២៥រូប។ មជ្ឈមណ្ឌលអាស៊ាន-ជប៉ុនបានបន្តវគ្គបណ្តុះបណ្តាលលើកទី២នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៩-២០ ខែមករា ឆ្នាំ២០២៣ ក្នុងនោះមានសិក្ខាកាមចំនួន២៥រូប។ ពិធីបើកវគ្គបណ្ដុះបណ្ដាលលើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារដឺសេនជូអារី រ៉េស៊ីដេន ខេត្តសៀមរាប
January 10, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនឱ្យបានចប់នៅត្រឹមដំណាច់ខែមីនាខាងមុខនេះ និងអាចដាក់ឱ្យដំណើរការបាននៅចុងឆ្នាំ២០២៣។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ កាលពីម្សិលមិញ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ បន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេស របស់អាកាសយានដ្ឋាន។ ជាមួយគ្នានេះ ក៏ណែនាំឱ្យក្រុមការងារបច្ចេកទេសរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។ តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ គម្រោងទាំងមូលសម្រេចបាន ៦៣ភាគរយ ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ-១៩។
January 10, 2023












