Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញកាលពីថ្ងៃសុក្រថា ប្រទេសកម្ពុជាបានទាក់ទាញគម្រោងវិនិយោគសរុប ៤ ៦៨៥លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើងប្រមាណជា ៧,៥ ភាគរយបើធៀបទៅនឹងឆ្នាំមុន។ លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងជំរុញការវិនិយោគឯកជន នៃក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានមានប្រសាសន៍ថា គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានតម្លៃវិនិយោគសរុបចំនួន ៣ ៤៥០ លានដុល្លារអាមេរិក កើនឡើង ៤៩ ភាគរយ ហើយគម្រោងវិនិយោគដែលបានចុះបញ្ជីក្នុងតំបន់សេដ្ឋកិច្ចពិសេស បានធ្លាក់ចុះ ៣៩ ភាគរយ មកនៅត្រឹម ១ ២៣៥

    January 10, 2023
  • សេដ្ឋកិច្ច

    យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri នាយករដ្ឋមន្ត្រី ប្រាយុធ ចាន បានបង្ហាញអារម្មណ៍សប្បាយរីករាយ ញញឹមមិនឈប់ ខណៈប្រទេសថៃ កា្លយជាអ្នកនាំចេញ ម្នាស់កំប៉ុង ធំជាងគេនៅលើពិភពលោក។ បើតាមអ្នកនាំពាក្យរូបនេះ លោក ប្រាយុធ រីករាយនៅពេលដែលក្រសួងកសិកម្មបានជូនដំណឹងថា ប្រទេសថៃកាន់កាប់ចំណែក ៣២% នៅក្នុងទីផ្សារម្នាស់កំប៉ុងរបស់ពិភពលោក ដែលជាទីផ្សារដ៏ធំបំផុតមានតម្លៃ ២០ពាន់លានបាត (៥៨៧ លានដុល្លារ)។ ជាមួយគ្នានេះដែរ បន្ទាប់ពីប្រទេសថៃ ប្រទេសហ្វីលីពីន គឺជាអ្នកនាំចេញម្នាស់កំប៉ុងធំទីពីររបស់ពិភពលោកដែលមានចំណែកទីផ្សារ ២២%។ គួរបញ្ជាក់ផងដែរថា ផលិតកម្មម្នាស់ ភាគច្រើនរបស់ប្រទេសថៃធ្វើឡើងនៅខេត្ត Prachuap Khiri Khan

    January 6, 2023
  • សេដ្ឋកិច្ច

    ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពលមួយ​ក្នុងប្រទេសកម្ពុជា​ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញ បើកឆាកឆ្នាំថ្មីភ្លាម ខេត្តកំពង់ស្ពឺទទួលបានគម្រោងចំនួន ៣ទៀត ដែលមានទុនវិនិយោគសរុបរហូតដល់ ១៦លានដុល្លារ និងបង្កើតការងាររាប់ពានកន្លែង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“WINDARA INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូបដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

    January 6, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុ​ន Walmart ដែលជាក្រុមហ៊ុនលក់រាយដ៏ធំរបស់អាមេរិក បានបង្ហាញបំណងពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក និងសហការី តាមប្រព័ន្ធវីដេអូ។ ជំនួបនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។ នៅក្នុងក្នុងជំនួបនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម

    January 6, 2023
  • បុគ្គលជោគជ័យ

    លោក Bernard Arnault ដែលជាសហស្ថាបនិក និងជានាយកប្រ​តិបត្តិ LVMH បានទម្លាក់តំណែងនាយកប្រតិបត្តិ Tesla លោក Elon Musk ក្លាយជាអ្នកមានជាងគេបំផុតរបស់ពិភពលោកកាលពីពាក់កណ្ដាលធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ។ ការផ្លាស់ប្តូរចំណាត់ថ្នាក់គឺដោយសារតែការធ្លាក់ចុះដ៏ធំនៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ដែលបង្កើតចំណែកដ៏ធំនៃទ្រព្យសម្បត្តិសុទ្ធរបស់មហាសេដ្ឋី Elon Musk ។ ជាមួយគ្នានេះ តាមការប៉ាន់ប្រមាណរបស់ Bloomberg គិតត្រឹមថ្ងៃពុធនេះ លោក Arnault មានទ្រព្យសម្បត្តិប្រហែល ១៦៩ ពាន់លានដុល្លារ ខណៈ Musk មានចំនួន ១២៨ពាន់លានដុល្លារ។ គួរបញ្ជាក់ថា

    January 5, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់គាំទ្រ ចំពោះការធ្វើផលិតផលកសិកម្មក្នុងស្រុក និងធានាតម្លៃមិនឱ្យកើន ឬធ្លាក់ចុះ ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកផលិត និងអ្នកទទួលទាន។​ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នា ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកបង្ហាញពីទស្សនទានក្នុងវិស័យកសិកម្ម ដោយក្នុងនោះ ឯកឧត្តមបានបញ្ជាក់ពីទស្សនទានលើការគាំទ្រផលិតផល កសិកម្មក្នុងស្រុក ដោយធានាតម្លៃមិនឱ្យកើនឡើង ឬធ្លាក់ចុះ។​ ឯកឧត្តមបានលើកឡើងយ៉ាងដូច្នេះថា «ទស្សនទានរបស់ក្រសួងកសិកម្មគឺត្រូវ បែងចែកភោគផលស្មើៗគ្នាទាំងអ្នកទទួលទាន អ្នកផលិតនិងអ្នកចែកចាយ។ ការធានា

    January 5, 2023
  • អាជីវកម្ម

    ក្រុមហ៊ុន Apple លែងជាក្រុមហ៊ុនតែមួយគត់ដែលមានតម្លៃ ២ពាន់ពាន់លានដុល្លារទៀតហើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ តាមសារព័ត៌មានដដែល បើទោះបីជាយ៉ាងនេះក្ដី ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅតែជាក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ពិភពលោក នាំមុខក្រុមហ៊ុន Saudi Aramco និង Microsoft ដែលបានរបូតនាមចេញពីក្រុមហ៊ុនមានតម្លៃ ២ពាន់ពាន់លានដុល្លារកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ២០២០ តម្លៃក្រុមហ៊ុន Apple បានកើនលើសចំនួន ២ពាន់ពាន់លានដុល្លារជាលើកដំបូង នៅក្នុងមូលធននីយកម្មទីផ្សារ ប៉ុន្តែថ្មីៗនេះ ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បានធ្លាក់ចុះ ៣.៧% ដោយទម្លាក់មូលធនប័ត្រទីផ្សាររបស់ខ្លួនមកត្រឹម ១.៩៨៩ពាន់ពាន់លានដុល្លារ ហើយការធ្លាក់ចុះទាំងនេះបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ-១៩

    January 5, 2023
  • ហិរញ្ញវត្ថុ

    ដោយសារតែការចាយលុយស្រួលជាងការសន្សំលុយ ទើបធ្វើឱ្យយើងគ្រប់គ្នាជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដូចជា មិនមានប្រាក់សល់ជាប់ខ្លួន ប្រាក់ខែបើកមកចាយមិនដល់ខែ ឬ ពេលខ្លះឈានទៅដល់ការធ្លាក់ក្នុងបញ្ហាបំណុលទៀតផង។​ យ៉ាងណាមិញ ដើម្បីកុំឱ្យផុងខ្លួនចូលក្នុងបញ្ហាទាំងនេះ យើងត្រូវចេះគ្រប់គ្រងថវិកា និងចេះសន្សំផងដែរ ហើយខាងក្រោមនេះគឺជាគន្លឹះ និងយុទ្ធសាស្ត្រសន្សំលុយដ៏ល្អបំផុតដែលអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់យើងបាន៖ ១.កត់ត្រាការចំណាយ៖ ដើម្បីចាប់ផ្តើមសន្សំលុយ ជំហានដំបូងគឺការស្វែងយល់ថាតើយើងចំណាយប៉ុន្មាន។ តាមដានរាល់ការចំណាយនីមួយៗ ដូចជា ការចំណាយទៅលើកាហ្វេ របស់របរប្រើប្រាស់ក្នុងផ្ទះ និងវិក្កយបត្រប្រចាំខែ។ កត់ត្រាការចំណាយរបស់យើងដោយសរសេរដោយប្រើខ្មៅដៃលើក្រដាស ឬក្នុងសៀវភៅបញ្ជីសាមញ្ញ។ នៅពេលដែលយើងមានទិន្នន័យគ្រប់គ្រាន់ហើយ បូកសរុបដើម្បីរៀបចំចំនួនទឹកប្រាក់ដើម្បីទុកប្រើប្រាស់ទៅលើរបស់អស់ទាំងនោះ។ ២.ដាក់ប្រាក់សន្សំទៅក្នុងកញ្ចប់ថវិកាចំណាយ៖ បន្ទាប់ពីយើងបានដឹងពីអ្វីដែលយើងចំណាយក្នុងមួយខែៗរួចហើយ យើងអាចចាប់ផ្ដើមបង្កើតកញ្ចប់ថវិកាមួយសម្រាប់ការចំណាយ ហើយដាក់លុយសន្សំទៅក្នុងកញ្ចប់ថវិកានោះ។ កញ្ចប់ថវិកាដែលយើងបង្កើតឡើងគួរតែបង្ហាញពីការចំណាយទាក់ទងនឹងប្រាក់ចំណូលរបស់យើង ដូច្នេះយើងអាចរៀបចំផែនការចំណាយ និងកំណត់ការចំណាយលើស។ បន្ទាប់មករក្សាលុយដែលយើងចង់សន្សំដំបូងឱ្យបាន នោះយើងនឹងមានអារម្មណ៍រីករាយ និងចង់បន្តការសន្សំទៀត។

    January 4, 2023
  • សេដ្ឋកិច្ច

    យោងតាមការបង្ហោះរបស់ឯកឧត្តម ឌិត ឌីណា រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំនេះ ត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រូវច្រើនខ្លាំង ដោយដាយមួយអាចចាប់បានត្រីរហូតដល់ទៅជិត ៣តោនក្នុងរយៈពេលមិនដល់មួយម៉ោងផង។ លទ្ធផលនេះ ត្រូវបានលើកឡើងបន្ទាប់ពី ឯកឧត្តមបានចុះទៅពិនិត្យសកម្មភាពធ្វើនេសាទដាយត្រី និងការធ្វើប្រហុក ផ្អក របស់ប្រជាពលរដ្ឋ នៅ​ភូមិតាពៅ​ ឃុំកោះចិន ស្រុកពញាឮ និងភូមិសង្វារ​ ឃុំកំពង់ហ្លួង ខេត្តកណ្ដាល កាលពីថ្ងៃ សោរិ៍ ទី៣១ ខែធ្នូ ឆ្នាំ២០២២ ថ្មីៗនេះ។ ឯកឧត្តម បានលើកឡើងថា៖ “ខ្ញុំបានសង្កេតឃើញថា

    January 4, 2023
  • ទេសចរណ៍

    អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយនៅថ្ងៃអង្គារនេះថា ភ្ញៀវទេសចរបរទេសចំនួន ១១.៨១ លាននាក់បានមកទស្សនាប្រទេសថៃកាលពីឆ្នាំមុន។ លោក Yuthasak Supasorn អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ អ្នកធ្វើដំណើរថៃ និងបរទេសត្រូវបានគេរំពឹងថានឹងបង្កើតប្រាក់ចំណូលចំនួន ១.៥ ពាន់ពាន់លានបាត (៤៣.៥ ពាន់លានដុល្លារ) ក្នុងវិស័យទេសចរណ៍កាលពីឆ្នាំមុន។ លោក Yuthasak បានបន្តថា ភ្ញៀវបរទេសភាគច្រើន គឺមកពីម៉ាឡេស៊ី (១.៩៥ លាននាក់) បន្ទាប់មកគឺឥណ្ឌា (៩៦៥,៩៩៤) ឡាវ (៨៤៤,៩៥៩) កម្ពុជា (៥៩១,៦៥៧) និងសិង្ហបុរី (៥៨៩,៧៧០)។ ជាមួយគ្នានេះ ភ្ញៀវបរទេសភាគច្រើនចូលប្រទេសថៃតាមអាកាសយានដ្ឋានសុវណ្ណភូមិ

    January 3, 2023