Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានចំនួន ៨ ២៥៨,៧ ប៊ីលានរៀល ស្មើនឹង ២ ០២៦,៨ លានដុល្លារអាម៉េរិក ដែលតួលេខនេះត្រូវជាប្រមាណ៧៨,៨ភាគរយ នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ លទ្ធផលចំណូលនេះកើនឡើង ១ ៣៧៧,៣ ប៊ីលានរៀលដែលត្រូវជាប្រមាណ ២០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាកររយៈពេល ៩ខែ ឆ្នាំ២០២២ កាលពីថ្ងៃពុធ ២រោច

    October 13, 2022
  • អាជីវកម្ម

    ថៃ៖ យោងតាមការចុះផ្សាយរបស់កម្មវិធី Sentangsedtee បានអោយដឹង លោក Beck-Passakorn Wasasiri អាយុ ៣៥ ឆ្នាំ គឺជាបុគ្គលម្នាក់ទៀតដែលបានប្រែក្លាយទៅជាអ្នកលក់បង្អែមថៃ ដោយប្រើឈ្មោះហាង «Beck បង្អែមថៃ» លោកបានប្រាប់ផ្លូវមហាសេដ្ឋីអនឡាញថា មុននឹងងាកមកធ្វើបង្អែមថៃលក់ លោកធ្លាប់ធ្វើការជាបុគ្គលិកក្រុមហ៊ុនឯកជនមួយប្រមាណ ៣ឆ្នាំ រួចក៏លាឈប់ទៅសិក្សាថ្នាក់អនុបណ្ឌិត។ មានថ្ងៃមួយនៅពេលដែលលោកមានឱកាសបានភ្លក់បង្អែមថៃរបស់អ្នកមីងម្នាក់ ដែលជាអ្នកស្គាល់គ្នារបស់ម្តាយលោក ដូច្នេះវាបានក្លាយជាចំណុចចាប់ផ្តើមដែលធ្វើឱ្យលោក Beck ចាប់អារម្មណ៍លើបង្អែមថៃ។ លោក Beck បានរៀបរាប់ថា មានមីងម្នាក់ដែលជាអ្នកស្គាល់របស់ម្តាយលោក ហើយពេលនោះដែរអ្នកមីងគាត់ធ្វើបង្អែម និងធ្វើនំ យកមកផ្ញើអោយម្តាយរបស់លោកពិសារ លុះថ្ងៃ​មួយ​ខ្ញុំ​មាន​ឱកាស​បាន​ញ៉ាំ​ហើយ​មាន​អារម្មណ៍​ថាវាពិតជាមានរសជាតិឆ្ងាញ់ណាស់ បន្ទាប់ពីបានទទួលទានអស់ទៅក៏មិនដឹងទៅរកទិញនំនោះនៅទីណា។ លុះក្រោយមកទៀត

    October 9, 2022
  • អាជីវកម្ម

    នរណា​គិត​ថា​ចំណូល​ពី​ការ​លក់​នំ នឹងគ្រប់គ្រាន់ដើម្បីសងបំណុល? ប៉ុន្តែសម្រាប់នំស្នូលផ្អែមរបស់ម្ចាស់រូបស្អាតនេះវិញ ពិតជា​​អាជីវកម្ម​មួយ​ដែល​បង្កើត​ប្រាក់​ចំណូល​រាប់មុឺនដុល្លារ ដល់នាងថែមទាំងអាចជួយឱ្យនាងដោះបំណុលរាប់សិបមុឺនដុល្លាបានសម្រេចទៀតផង។ ជាមួយនឹងចំណង់ចំណូលចិត្តក្នុងការញ៉ាំអាហារសម្រន់ របស់អ្នកនាង Jeab Veerapha Ittharat ដែលបានសិក្សាពីរបៀបធ្វើនំស្នូលផ្អែមនេះដោយខ្លួនឯងតាមរយៈយូធូប ដោយចំណាយពេលត្រឹម ៥ថ្ងៃប៉ុណ្ណោះ រួចក៏សម្រេចចិត្តបើកហាងលក់ លក់បានទើបតែ ១ខែប៉ុណ្ណោះក៏បានដើមត្រឡប់មកវិញ លុះចូលដល់ខែទី ២ក៏ចាប់ផ្តើម មាន​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ទៅ​ជា​អាជីវកម្ម Franchise ពីព្រោះតែអ្នកនាងជាអ្នកលក់អនឡាញស្រាប់ ម្យ៉ាងវិញទៀត អ្នកនាងចូល​ចិត្តថត​បង្ហោះ​រូប​និង​វីដេអូ​លើ​បណ្ដាញ​សង្គម ជាហេតុនាំអោយមនុស្សឃើញហើយចង់លក់ដែរ។ ដោយពីមុនត្រឹមតែជាហាងតូចមួយ រហូតក៏បានពង្រីក​ទៅ​ជា​អាជីវកម្ម Franchise នំស្នូលផ្អែមថែមទាំងមានស្នូលជាច្រើនអោយជ្រើសរើសផងដែរ។ ម្ចាស់ហាងវ័យ ៣៣ឆ្នាំ រូបនេះបានផ្តល់បទសម្ភាសន៍ទៅកាន់ Sentangsedtee ឬ ផ្លូវមហាសេដ្ឋីអនឡាញថា

    October 8, 2022
  • អាជីវកម្ម

    ជាការពិតណាស់ ផ្ទះបាយនៅក្នុងផ្ទះមិនគ្រាន់តែជាកន្លែងចម្អិនអាហារគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងដែលបង្កើតប្រាក់ចំណូលផងដែរ។ ដូចទៅនឹងអ្នកស្ត្រីជនជាតិថៃ អាយុ​៣០​ឆ្នាំ​រូប​នេះ គាត់​ចង់​មាន​ប្រាក់​ចំណូលបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់គ្រួសារ​តាម​វិធី​ផ្សេង រហូតដល់ថ្ងៃកំណើតរបស់មិត្តម្នាក់ ខ្លួនក៏បាន​យក​សាច់​ជ្រូកប្រឡាក់​ហាល​ដែលនាងបានធ្វើលក់នោះមករៀបចំធ្វើជានំខួបកំណើតឱ្យមិត្ត លុះក្រោយពីគ្រប់​គ្នា​បាន​ឃើញ​ហើយក៏​មានអារម្មណ៍ថាប្លែក ប៉ុន្តែដោយសារតែនំខួបកំណើតដែលធ្វើឡើងពីសាច់ជ្រូកប្រឡាក់ហាលគឺមានលក់​នៅ​លើ​ទីផ្សារ​ស្រាប់ហើយ។ ដូច្នេះនាងបានបន្ថែមគំនិតថ្មីមួយគឺ Crispy Pork Cake ឬ សាច់ជ្រូកបីជាន់បំពងស្រួយមកដាក់លក់ជំនួសវិញ ហើយវាបានប្រែក្លាយទៅជាមានការឆ្លើយតបគាំទ្រយ៉ាងល្អពីអតិថិជន ធ្វើអោយរូបនាងបានទទួលប្រាក់ចំណូលជាង ១ពាន់ដុល្លាក្នុងមួយខែ។ ជាមួយគ្នានេះដែរ អ្នកនាង Pop-Tiwaporn Jaihan ជាម្ចាស់ហាងសាច់ជ្រូក ដែល​មាន​លក់​មុខ​ម្ហូប​ដ៏​ពេញ​និយម​ដូច​ជា នំ​ខេក​សាច់​ជ្រូក ដោយអ្នកនាងឹ​ជា​ម្តាយ​វ័យក្មេង​ដែល​ឧស្សាហ៍​ធ្វើការ​ងារ នាង​បាន​រៀបរាប់ប្រាប់ថា៖ «កាលពី​ប្រាំ​ឆ្នាំ​មុន អ្នកនាងធ្វើ​ការ​នៅ​ការិយាល័យ​ផ្ទះ ប៉ុន្តែ​ប្រាក់​ខែ​របស់​អ្នកនាងចាយមិន​គ្រប់​គ្រាន់​ទេ ដូច្នេះហើយ បានជានាងស្វែងរកការងារបន្ថែមធ្វើ ពេល​នោះដែរ​ប្ដី​របស់នាងបានទិញណែម​ឆ្អឹងជំនីរ​ជ្រូក​ឲ្យ​នាង

    October 7, 2022
  • អាជីវកម្ម

    (ថៃ)៖ ពលបាល Piya Srisamphan អាយុ ២៦ ឆ្នាំ បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី មហាសេដ្ឋីតាមអនឡាញ អំពីហាងមាន់អាំងដែលមានឈ្មោះថា Mu Ya Kai Yang និងអាជីវកម្មរបស់គាត់ មុននឹងណែនាំខ្លួនបន្តថា ដើមឡើយលោកគឺជាអ្នកខេត្ត សុផាន់ បុរី ក្រោយមកក៏បានចុះឈ្មោះចូលបម្រើយោធាតាំងពីអាយុ ១៨ ឆ្នាំ ហើយក៏បានផ្លាស់ទៅខេត្ត Kanchanaburi តាំងពីឆ្នាំ ២០១៥ មក ហើយបច្ចុប្បន្នកំពុងបម្រើការនៅ Royal Rama IX Division 1 ។

    October 7, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹង រយៈពេល៩ខែឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករបានចំនួនជាង២ពាន់លានដុល្លារអាមេរិក ដែលនេះជាផ្នែកមួយចូលរួមក្នុងផែនការនៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ក្នុងរយៈ ពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធនិងអាករ បានប្រមាណ៨ទ្រីលាន ២៣៩ប៊ីលានរៀល ស្មើនឹងប្រមាណ២,២២២លានដុល្លារអាមេរិក ដែលបានប្រមាណ ៧៨,៦១ភាគរយ នៃផែនការច្បាប់ហិរញ្ញវត្ថុដែលបានកំណត់ ។ ឯកឧត្តមបានបន្តថា តាម រយៈកំណើននៃការប្រមូលពន្ធនេះ អាចឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានការកើនឡើងវិញជាលំដាប់ ក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងទៅនេះ ។ « នេះគឺជាតួលេខមួយល្អ

    October 6, 2022
  • សេដ្ឋកិច្ច

    (អង់គ្លេស)៖ ​បើ​តាម​រយៈលោក Kwazi Kvarteng រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​របស់អង់គ្លេស​កាល​ពី​ម្សិលមិញ គាត់នឹងមិនដកពិដានពន្ធលើប្រាក់ចំណូល ៤៥% ដែលជាអត្រាខ្ពស់បំផុតដែលបានបង់លើអ្នកដែលមានប្រាក់ចំណូលលើសពី ១៥០,០០០ផោន ក្នុងមួយឆ្នាំដូចដែលបានប្រកាសកាលពីថ្ងៃទី ២៣ ខែកញ្ញា ដោយកំពុងតែស្ថិតក្នុងការពិចារណា និងការផ្តល់មតិយោបល់បន្ថែម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ ក៏បាននិយាយបន្តថា រដ្ឋាភិបាល​ស្តាប់​សំឡេង​ប្រជាជន ហើយវាច្បាស់ណាស់ ការលុបចោលនេះបានបង្វែរចេញពីកិច្ចការសំខាន់ក្នុងការដោះស្រាយបញ្ហាដែលប្រទេសកំពុងប្រឈមមុខ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តចំពោះគោលនយោបាយពន្ធផ្សេងៗទៀត ដូចជាការកាត់បន្ថយពន្ធលើប្រាក់ចំណូលតាមអត្រាមូលដ្ឋាននៅឆ្នាំក្រោយ ដោយការលុបចោលការដំឡើងពន្ធសាជីវកម្មដែលប្រកាសដោយរដ្ឋាភិបាលមុន។ គួរបញ្ជាក់អោយដឹងផងដែរថា បន្ទាប់​ពី​ចូល​កាន់​តំណែង​មិន​ដល់​មួយ​ខែ​មក​នេះ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស Truss បានសន្យាថានឹងផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរនូវសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីបញ្ចប់ភាពជាប់គាំងដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ​ការ​ប្រកាស​របស់​រដ្ឋាភិបាល​អំពី​វិធានការ​ជំរុញ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ដែល​រួម​មាន​ការ​កាត់​បន្ថយ​ពន្ធ​ចំនួន ៤៥

    October 5, 2022
  • អាជីវកម្ម

    ថៃ៖ ទម្រាំតែអាជីវកម្មរបស់ខ្លួននឹងទទួលបានជោគជ័យ សហគ្រិនជាច្រើន ​រមែង​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន។ ក្នុងថ្ងៃនេះដែរ យោងតាមរយៈសារព័ត៌មាន Sentangsedtee មានឱកាសបានជជែកជាមួយលោក Ball-Pasakorn Tirakhuntayakorn ដែលជាម្ចាស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលពង្រីកអាជីពបន្តពីម្តាយរបស់លោក ដែលធ្លាប់តែជិះម៉ូតូរ៉ឺម៉កកង់បីលក់ចេកអាំងខ្ទិះដូង ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រហូត​ដល់​អាច​ពង្រីក​ទៅ​ជា​អាជីវកម្ម​ Franchise ដែល​បាន​បើក​សាខា​ជាង ២០០ កន្លែងនៅ​ទូទាំង​ប្រទេស ថែមទាំងរកបានចំណូលជិតមួយលានបាត ឬជិត៣មុឺនដុល្លារក្នុងមួយខែ។ ម្ចាស់​អាជីវកម្ម​វ័យ ៣៩​ឆ្នាំ​រូបនេះ បាន​រៀបរាប់អោយដឹងថា លោកធ្លាប់ជាបុគ្គលិកធ្វើការពេញម៉ោងពីមុន បន្ទាប់មកលោកក៏បានពិភាក្សាជាមួយមិត្តស្រីថា តើគួរធ្វើបែបណាដើម្បីទទួលបានប្រាក់សម្រាប់ដើរផ្សារទិញរបស់របរដែលខ្លួនចង់បាន? ក្រោយមកនាងក៏បានឆ្លើយតបមកវិញថា លក់ចេកអាំងជាមួយម៉ាក់ទៅ

    October 4, 2022
  • អាជីវកម្ម

    ថៃ៖ នាសម័យនេះ ប្រសិនបើយើងមានវិជ្ជាជីវៈជាច្រើន មិន​ឃើញ​ថាជារឿង​ប្លែក​ទៀត​ទេ ដូច​អ្នកនាង Aree ឬ អ្នកនាង Tharathan Kositanon អតីត​នារីបំរើការលើយន្តហោះ អោយក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ដែល​បច្ចុប្បន្ន​ជា​ស្ត្រី​មេផ្ទះ​មើល​ថែ​កូន​២​នាក់​បាន​រៀបរាប់ប្រាប់កម្មវិធី ​ផ្លូវ​មហាសេដ្ឋី​តាម​អ៊ីនធឺណិត ឬ sentangsedtee ថា ការចាប់ផ្តើមនៃការលក់ភីហ្សាទះ ចាប់​ផ្ដើម​ពី​មាន​ពេល​ទំនេរ​នៅ​ពេល​ល្ងាច​បន្ទាប់​ពី​ទទួល​កូន​ពី​សាលារួច អ្នកនាងក៏បានគិត​ថា ​ក្នុង​អំឡុង​ទំនេរនេះគឺអាចបង្កើត​​លុយបាន យ៉ាង​ហោច​ណាស់​ក៏អាចរកបានរួចថ្លៃទឹក និង​ភ្លើង​ក៏ជាការល្អម្យ៉ាងដែរ ដូច្នេះហើយប្តីរបស់អ្នកនាង ក៏បានបង្រៀនអ្នកនាងឱ្យរៀនធ្វើភីហ្សាដុតឡធ្យូងនៅផ្ទះ ដោយកំឡុងពេលហ្វឹកហាត់ ភីហ្សាចេញមកមើលទៅគឺទំនងគួរអោយចង់ញាំខ្លាំងណាស់ ដោយពីដំបូងនោះ អ្នកនាងគ្រាន់តែសង្ឃឹម​ថា យ៉ាង​ហោច​ណាស់​អ្នកនាង ​អាច​ថត​រូប​ដើម្បី​បង្អួត​មិត្ត​ភក្តិ​របស់​អ្នកនាងបានតែប៉ុណ្ណោះ។ ប៉ុន្តែលទ្ធផលបានប្រែទៅជាលើសពីការរំពឹងទុក ជាហេតុនាំអោយអ្នកនាង សម្រេច​ចិត្ត​ធ្វើញាំសម្រាប់​ខ្លួន​ឯងខ្លះ

    October 4, 2022
  • អាជីវកម្ម

    (ថៃ)៖ បុរសជនជាតិថៃម្នាក់ ប្រែក្លាយទៅជាអាជីវករលក់បន្លែពីផ្សារស៊ីមុំមឿង ប្រែក្លាយជាហាងលក់បន្លែបោះដុំធំនៅផ្សារ Khlong Toei ពីប្រាក់ចំណូលដែលរកបានប្រចាំថ្ងៃ ១៥០០បាត ឬ ៥០ដុល្លាក្នុងមួយថ្ងៃ រហូតដល់បច្ចុប្បន្នទទួលបានប្រាក់ចំណូល ១០,០០០-១៥,០០០បាត ឬជាង ៥០០ដុល្លាក្នុងមួយថ្ងៃ។ ក្នុង​វ័យ ៧៥​ឆ្នាំ លោកអ៊ុំរូបនេះ បាន​រៀបរាប់ប្រាប់​កម្មវិធី Sentangsedtee ឬកម្មវិធីផ្លូវ​មហាសេដ្ឋី​តាម​អ៊ីនធឺណិត​ថា គាត់មកពីខេត្ត Udon Thani ដើមឡើយគាត់មានអាជីពបើកយានដ្ឋានតូចៗមួយកន្លែង ប៉ុន្តែទទួលប្រាក់ចំណូលមិនបានគ្រប់គ្រាន់ ហើយនៅសម័យនោះ មនុស្សនិយមធ្វើដំណើរទៅធ្វើការនៅបរទេស ដូច្នេះ​គាត់​ទៅ​ខ្ចី​លុយ​គេ​រហូត​អាច​ធ្វើដំណើរទៅធ្វើការនៅបរទេសបានផងដែរ គឺលោកបានទៅធ្វើការនៅ​អារ៉ាប៊ីសាអូឌីត និង​ជប៉ុន។ លុះក្រោយមកទៀតលោកអ៊ុំ ក៏សន្សំ​លុយ​បាន​មួយចំនួនទើប ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ ដោយពីដំបូង

    September 29, 2022