ថៃ ​អនុម័ត​ការ​ស្នាក់​នៅ​យូរ​ជាង​មុន​សម្រាប់​ភ្ញៀវ​ទេសចរ​ ក្នុង​រដូវ​ទេសចរណ៍​កំពូល
ទេសចរណ៍ September 23, 2022 Khmernote

គណៈរដ្ឋមន្ត្រីថៃ បានអនុម័តការស្នាក់នៅរយៈពេលយូរជាងមុនសម្រាប់ភ្ញៀវទេសចរបរទេស ក្នុងរដូវកាលទេសចរណ៍កំពូល។ វិធានការនេះត្រូវបានស្នើឡើងដោយក្រសួងមហាផ្ទៃ និងបានអនុម័តកាលពីថ្ងៃទី២០ ខែកញ្ញា ដោយបានបន្ថែមរយៈពេលនៃការស្នាក់នៅពី ៣០ ទៅ ៤៥ថ្ងៃ សម្រាប់ភ្ញៀវទេសចរដែលមកពីប្រទេសដែលទទួលបានការលើកលែងទិដ្ឋាការ ខណៈដែលអ្នកដែលមានសិទ្ធិទទួលបាន Visa on Arrival អាចស្នាក់នៅរហូតដល់ ៣០ថ្ងៃ ខណៈពីពេលមុនត្រឹមតែ ១៥ថ្ងៃមុន។

ការពន្យារពេលនេះ នឹងធ្វើឡើងបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលា ដល់ចុងខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបនឹងរដូវកាលទេសចរណ៍កំពូល ដែលអ្នកទេសចរជាច្រើនមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីគេចពីរដូវរងាដ៏ត្រជាក់។

គួរបញ្ជាក់ផងដែរថា យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលស្តីទីលោក Anucha Burapachaisri ភ្ញៀវទេសចរបរទេសប្រហែល ៥លាននាក់បានមកដល់ប្រទេសថៃក្នុងឆ្នាំនេះ រួមទាំងប្រហែល ១លាននាក់ក្នុងខែនេះផងដែរ។ ជាមួយគ្នានេះ រដ្ឋាភិបាលប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរបរទេស នឹងកើនឡើងដល់ ១០លាននាក់នៅដំណាច់ឆ្នាំ២០២២ ដែលបង្កើតចំណូលពីវិស័យទេសចរណ៍បាន ២.៣៨ ពាន់ពាន់លានបាត៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ skift.com, bangkokpost, scandasia.com