Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសថៃរំពឹងថា នឹងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ២.៣៨ ពាន់ពាន់លានបាត (៦៤.៥០ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា រដ្ឋាភិបាលចង់ឱ្យវិស័យទេសចរណ៍នៅឆ្នាំក្រោយឈានដល់ ៨០ ភាគរយនៃឆ្នាំ២០១៩ ដែលជាកម្រិតខ្ពស់មុនពេលមានការរាតត្បាតដោយជំងឺកូវីដ-១៩ ដោយសង្ឃឹមថា វិស័យកំណើនសំខាន់ៗកំពុងងើបឡើងវិញនៅពេលដែលជំងឺរាតត្បាតកាន់តែធូរស្រាល។ គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ថៃ រងការវាយប្រហារយ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែក្នុងរយៈពេល ៨ខែ នៃឆ្នាំ ២០២២ នេះមានភ្ញៀវទេសចរជាង ៤.៦ លាននាក់បានមកទស្សនាប្រទេសថៃ

    September 19, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋឃុំព្រែកនរិន្ទស្រុកឯកភ្នំមួយចំនួននៅបន្ត ដាំដំណាំក្រចៅជាលក្ខណៈគ្រួសារ ដែលដំណាំនេះជាប្រភពចំណូលមួយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់។ ដំណាំក្រចៅដែលគេតែងតែហៅថាសរសៃពណ៌មាស គឺជាប្រភេទរុក្ខជាតិដែលមានសារធាតុសរសៃវែង ហើយត្រូវបានប្រើប្រាស់ជាផលិតផលឧស្សាហកម្មផ្សេងៗ ដូចជាពួកកន្ទាំងបាយស សំបកប្រើការវេញខ្សែ ខ្សែកន្ទេល បាវក្រចៅ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ ក្នុងទឹកមុខញញឹមតិចៗពាក់អាវខ្លីពណ៌ក្រហមលាយពណ៌លឿងអង្គុយនៅលើគ្រែ អ្នកស្រី ពុច សុវណ្ណ អាយុ៥៩ឆ្នាំ រស់នៅភូមិ ព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំពេលទំនេរពីការងារស្រែចម្ការ បានចាប់យកការ ដាំដំណាំក្រចៅជាង ១០ឆ្នាំមកហើយៗបានឱ្យដឹងថា តម្លៃដំណាំក្រចៅឆ្នាំនេះលក់បានថ្លៃជាងឆ្នាំកន្លងទៅ ដោយបានក្នុងមួយគីឡូតម្លៃ៩០០០រៀល ខុសពីមុនបានត្រឹមតែ ៣៥០០រៀលទៅ ៤០០០រៀលប៉ុណ្ណោះ ។ អ្នកស្រីបន្ថែមថា ដំណាំក្រចៅឆ្នាំនេះ

    September 19, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ដម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យម្ចាស់អាជីវកម្ម​ផ្ទះ​​សំណាក់ សណ្ឋាគារ និងខុនដូទាំងអស់ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ​ត្រូវយកអត្ត​សញ្ញាណ​​ប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់​នៅទីតាំងរបស់ខ្លួន ដើម្បី​បង្ការទប់ស្កាត់បទល្មើសផ្សេងៗ។ ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការ​ពង្រឹង​សន្តិសុខ សុវត្ថិភាពនៅតាមបណ្តាមូលដា្ឋន អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានអ្នកចូលមកពីម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ ប្រមាណ ៣០០នាក់ នៅសាលារាជនីភ្នំពេញ។ ឯកឧត្ដម ហួត

    September 19, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់អូស្ត្រាលី នៅថ្ងៃទី១៧កញ្ញា បានបើក ដំណើរការកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ Cambodia Australia Partnership for Resilient Economic Development (CAP-RED) ដែលមានថវិកា ៨៧លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល០៥ឆ្នាំ នាសណ្ឋាគារសូហ្វីតែល ក្រុងសៀមរាប

    September 19, 2022
  • សេដ្ឋកិច្ច

    កាហ្វេរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ជាង ៨០ប្រទេស និងដែនដី ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញធំទីពីរក្នុងពិភពលោក ជាមួយនឹងចំណែកទីផ្សារ១៤.២% ។ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា នៅក្នុងខែសីហា វៀតណាមបាននាំចេញកាហ្វេចំនួន ១១២,៥៣១តោន ដែលមានតម្លៃ ២៦៦លានដុល្លារអាមេរិក ធ្លាក់ចុះ ៤% (ក្នុងបរិមាណនាំចេញ) ប៉ុន្តែកើនឡើង ១៣% នៅក្នុងតម្លៃ។ តាមការគណនារយៈពេលប្រាំបីខែ វៀតណាមបានប្រមូលប្រាក់ចំនួន ២.៨ ពាន់លានដុល្លារពីការនាំចេញកាហ្វេ ១.២ លានតោន កើនឡើង ៤០% ក្នុងតម្លៃ និង ១១% នៃបរិមាណ ពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញ វៀតណាមនៅតែជា ប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក។

    September 17, 2022
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងខិតខំតភ្ជាប់ជើងហោះហើរជាមួយបណ្តាប្រទេសអាស៊ីខាងត្បូង នៅឆ្នាំ២០២៣ ខាងមុខនេះ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ យើងនឹងខិតខំធ្វើម្ដេចឲ្យមានការហោះហើរតភ្ជាប់ រវាងអាស៊ីខាងត្បូង (ប្រទេសឥណ្ឌា, ប្រទេសស្រីលង្កា,

    September 17, 2022
  • អាជីវកម្ម

    លោក​ Chakri Chankhana បច្ចុប្បន្នមានអាយុ ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្ត សាមុតប្រាកាន ប្រទេសថៃ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីចុងភៅ ពីមហាវិទ្យាល័យ Dusit Thani រួច គាត់បានអង្វរម្តាយរបស់គាត់ អោយជួយយកផ្ទះតែមួយគត់ដែលមានទៅបញ្ចាំ ដើម្បីយកប្រាក់ជិត ១ ម៉ឺនដុល្លា មកជាប្រាក់សម្រាប់ធ្វើដំណើរទៅធ្វើការនៅភោជនីយដ្ឋានថៃក្នុងប្រទេសអង់គ្លេស។ ចំណែកហេតុផលតែមួយគត់ដែលនាំអោយចង់ទៅធ្វើការនៅភោជនីយដ្ឋានថៃនោះ ក៏ដោយសារតែ «ចង់ទទួលបានប្រាក់ចំណូលច្រើនៗ» នេះក៏ព្រោះតែលោកបានកើតមកក្នុងគ្រួសារតែក្រីក្រ បើគិតពីជំនាន់មុនខាងគ្រួសារលោកអាចផ្គត់ផ្គង់អោយកូនបានរៀនសូត្រតែម្នាក់គត់ ទើបលោកសម្រេចចិត្តអោយបងស្រីរបស់លោកបានរៀនទៅចុះ ចំណែកខ្លួនលោកក៏បានទៅរៀនជំនាញគ្រឿងយន្ត ប៉ុន្តែកាលនោះដែរមិត្តភក្តិនៅក្នុងក្រុមឧស្សាហ៍កាប់ចាក់គ្នារហូតបណ្តាលអោយមិត្តម្នាក់នៅក្នុងក្រុមបានបាត់បង់ជីវិត ជាហេតុធ្វើអោយលោកបោះបង់ការរៀនជំនាញនោះចោលបែរទៅរៀនជំនាញទូទៅវិញ។ ប៉ុន្តែនៅ​ទី​បំផុត លោកបានបាន​បញ្ចប់​ការ​សិក្សា​ពី NNU មុន​ពេល​ចូល​រៀន​នៅ​មហាវិទ្យាល័យ Dusit Thani

    September 16, 2022
  • អាជីវកម្ម

    កាសែតរុស្ស៊ីមួយឈ្មោះថា Izvestia បាន​រាយការណ៍ថា ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរំពឹងថា នឹងត្រលប់ទៅទីផ្សាររុស្ស៊ីវិញនៅឆ្នាំនេះ បន្ទាប់បីផ្អាកអស់រយៈពេលប្រាំមួយខែ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ កាសែតដដែល បានដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនដោយនិយាយថា ការលក់អាចចាប់ផ្តើមនៅក្នុងខែតុលា ហើយ Samsung នឹងបន្តការផ្គត់ផ្គង់ឧបករណ៍ដល់អ្នកលក់រាយ និងចាប់ផ្តើមហាងអនឡាញផ្លូវការរបស់ខ្លួនឡើងវិញ។ គួររម្លឹកថា ក្រុមហ៊ុន Samsung បានផ្អាកការនាំចេញនៅដើមខែមីនា ដោយលើកឡើងពី “ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន”។ ក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ទូរស័ព្ទឈានមុខគេទៅកាន់ប្រទេសរុស្ស៊ី ដោយគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ គឺមានចំនួន ៣០% នៃទីផ្សារ៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia

    September 16, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនកំពង់ផែស្ងួតដ៏ធំមួយនៅក្នុងប្រទេសឡាវ ឈ្មោះថា កំពង់ផែភ័ស្តុភារកម្មវៀងច័ន្ទ (Vientiane Logistice Park) អះអាងថា ក្រុមហ៊ុនរបស់ខ្លួនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ន និងមាននីតិវិធីងាយស្រួល។ ការឱ្យដឹងពីគម្រោងនេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទៅកាន់ប្រទេសឡាវពីថ្ងៃទី១៤-១៥ ខែកញ្ញា។ អគ្គនាយកក្រុមហ៊ុនកំពង់ផែស្ងួតនេះ បានឱ្យដឹងថា កំពង់ផែស្ងួតដ៏ធំនៅក្នុងប្រទេសឡាវនេះ គឺជាការវិនិយោគដោយទុននៅក្នុងស្រុក ដែល មានទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការ តភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុបមានអាល្លឺម៉ង់ជាដើម។ គម្រោងនេះ នឹងធ្វើឱ្យប្រទេសឡាវ

    September 16, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុវជនលោក វួច ធុជ បានជោគជ័យលើការច្នៃផ្លែមៀនប៉ៃលិនផលិតចេញជាស្រាមានរសជាតិឆ្ងាញ់ និងមានតម្លៃល្អ សម្រាប់លក់នៅលើទីផ្សារ ខណៈមៀនប៉ៃលិនសល់ជន់ជោរច្រើនគ្មានទីផ្សារ និងខ្វះអ្នកកែច្នៃ។ លោក វួច ធុជ ស្ថាបនិកកែច្នៃផ្លែមានប៉ៃលិនផលិតចេញជាស្រា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានជោគ ជ័យក្នុងការកែច្នៃផ្លែមៀនប៉ៃលិនទៅជាស្រានេះ អស់រយៈពេលជាង ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេស គឺបានជួយលើកកម្ពស់ទីផ្សារមៀនប៉ៃលិនឱ្យមានតម្លៃល្អផងដែរ។ លោកបានបន្តថា ដើម្បីកែច្នៃបានជាផលិតផលនេះ គឺបានស្រាវជ្រាវតំាងពីឆ្នាំ២០០៨ និងបានទទួលបទពិសោធន៍ពីអ្នកផលិតស្រាជនជាតិស្កត់លែនបានចែករំលែកគន្លឹះខ្លះៗក្នុងការផលិតឱ្យមានរស ជាតិឆ្ងាញ់និងត្រូវតាមបច្ចេក ទេស។ លោកបានបន្ថែមថាដោយសារតែមៀនប៉ៃលិនមានរសជាតិផ្អែមដូច្នេះ ត្រូវរកវិធីសាស្រ្តជាច្រើនក្នុងការ ផលិតដើម្បីធ្វើឱ្យមានរសជាតិផ្អែម ចត់ ជូរ

    September 16, 2022