អគ្គនាយកក្រុមហ៊ុន Mercedes-Benz វៀតណាម លោក Bradley Kelly បាននិយាយថា AMG C43 ដែលជាម៉ូដែលរថយន្តស្ព័រដ៏ល្បីរបស់ Mercedes-Benz នឹងត្រូវដំឡើងនៅប្រទេសវៀតណាមនាពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។

Mercedes-Benz Vietnam បានឃើញការបង្កើនល្បឿនក្នុងការធ្វើឱ្យប្រសើរឡើងនិងការអភិវឌ្ឍនៃការផលិតរថយន្តក្នុងស្រុកនិងការដំឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះហើយទើបជាមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនបានបណ្តាក់ទុនចំនួន ៣៣លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ និង២០២២ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបចំនួន ៦ ដែលមួយចំនួនបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងទីផ្សារប្រទេសវៀតណាម។
ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេសនោះ គឺនៅឆ្នាំ២០២៣ នឹងមានព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Mercedes-AMG នៅក្នុងប្រទេសវៀតណាម នៅពេលដែលរោងចក្ររបស់ខ្លួនមានសមត្ថភាពបំពេញតាមស្តង់ដារបច្ចេកទេសដ៏តឹងរឹងដើម្បីដំឡើងរថយន្ត Mercedes-AMG C43៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ mercedes-benz.com, .vietnamplus.vn