- Khmernote
- សេដ្ឋកិច្ច
វៀតណាម បានកំណត់គោលដៅរកចំណូលឱ្យបាន ១ពាន់លានដុល្លារពីការនាំចេញផលិតផលពីផ្លែដូង ខណៈកាលពីឆ្នាំមុន ការនាំចេញផលិតផលដូងមានតម្លៃ ៩០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress។ លោក Cao Ba Dang Khoa អគ្គលេខាធិការស្តីទីរបស់សមាគមដាំដុះដូង បានមានលើកឡើងថា ប្រទេសនេះបានឡើងដល់ចំណាត់ថ្នាក់ទីបួននៅអាស៊ីទាក់ទងនឹងការនាំចេញដូង។ លោកបានបន្តថា គ្រប់ផ្នែកនៃផ្លែដូង ត្រូវបានច្នៃយកមកប្រើប្រាស់បានទាំងអស់មិនថា ដើម ស្លឹក ផ្លែ ដោយឧស្សាហកម្មកែច្នៃបានបង្កើតផលិតផលប្រហែល ២០០ ចេញពីផ្លែដូងក្នុងនោះមានដូចជា ស្ករគ្រាប់ fibre ធ្យូង ប្រេង ទឹកដោះគោដូង និងកំរាលព្រំជាដើម។ លើសពីនេះទៅទៀត សមាគមកំពុងសម្របសម្រួលជាមួយឧស្សាហកម្ម និងមូលដ្ឋានមួយចំនួន
March 2, 2023 - បុគ្គលជោគជ័យ
បន្ទាប់ពីរបូតតំណែងជាអ្នកមានបំផុតលើលោក និងរបូតទ្រព្យរាប់ពាន់លានដុល្លារអស់រយៈពេលប៉ុន្មានខែជាប់ៗគ្នា ស្រាប់តែកាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ មហាសេដ្ឋី Elon Musk បានត្រឡប់មកគ្រងតំណែងជាអ្នកមានបំផុតលើលោកវិញហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Street។ តាមប្រភពដដែលបានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំមក ភាគហ៊ុន Tesla បានស្ទុះងើបឡើងវិញយ៉ាងខ្លាំងនៅលើទីផ្សារភាគហ៊ុន ពោលគឺ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ភាគហ៊ុន Tesla កើនឡើង ៦៨.៦% ដែលមានន័យថា បន្ថែមតម្លៃ ២៦៧ពាន់លានដុល្លារបន្ថែមទៀតទៅក្នុងមូលធនប័ត្រទីផ្សារ។ ជាមួយគ្នានេះដែរ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មហាសេដ្ឋី Elon Musk ឥឡូវនេះត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ១៨៧ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២៧
March 1, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ជាវីដេអូបានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា (ស.ស.ក) និងសមាគមស្វាយចន្ទីវៀតណាម បានចុះអនុស្សារណៈយោគយល់ ក្នុងការទិញ-លក់គ្រាប់ស្វាយចន្ទីឆៅត្រង់ទៅក្រុមហ៊ុនកែច្នៃរបស់វៀតណាម ដើម្បីកាត់បន្ថយឈ្មួញកណ្តាល ដែលធ្វើឱ្យកសិករលក់បានក្នុងតម្លៃល្អប្រសើរ។ ការចុះអនុស្សារណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងអំឡុងពេលសមាគមស្វាយចន្ទីកម្ពុជា បានដឹកនាំប្រតិភូចូលរួម ក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំនៅវៀតណាម លើកទី១២ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សូមជម្រាបថា បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា កម្ពុជាមានរោងចក្រកែច្នៃតិច ហេតុនេះត្រូវការការទិញគ្រាប់ឆៅក្នុងទំហំធំពីវៀតណាម។ នៅក្នុងការចុះ MOU នេះ វៀតណាមត្រូវការទិញគ្រាប់ស្វាយចន្ទីឆៅពីប្រមាណ
March 1, 2023 - អាជីវកម្ម
ក្រុមហ៊ុន Star Auto Cambodia កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បានចេញសេចក្ដីប្រកាសព័ត៌មានជូនដល់អតិថិជន ស្ដីពីការបញ្ចប់ដំណើរការទទួលសិទ្ធក្នុងការចែកចាយ និងដាក់លក់ជាផ្លូវការនូវគ្រប់ប្រភេទរថយន្ត Mercedes-Benz ប្រចាំព្រះរាជណាចក្រកម្ពុជា។ នេះដោយយោងតាមការចុះផ្សាយនៅលើគេទំព័រ Mercedes-Benz Cambodia។ ការបញ្ចប់ដំណើរការទទួលសិទ្ធចែកចាយ និងដាក់លក់ខាងលើ គិតចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ ហើយចាប់ពីថ្ងៃទី០១ ខែ មីនា តទៅ ក្រុមហ៊ុន RMA (Cambodia) PLC. នឹងចូលខ្លួនមកបន្តដំណើរការ ក្នុងនាមជាអ្នកផ្ដល់សេវាកម្មផ្នែកជួសជុល និងថែទាំរថយន្ត ដែលទទួលបានសិទ្ធិអនុញ្ញាតជាផ្លូវការពី
March 1, 2023 - សេដ្ឋកិច្ច
ចាប់តាំងពីបើកឱ្យដំណើរការនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ចរាចរណ៍សរុបបានឆ្លងកាត់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានចំនួន ជិត១,៩លាន ក្នុងនោះ មានប្រមាណ ជាង ១,៤លាន ដែលគិតកម្រៃសេវា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ មកទល់ចុងខែកុម្ភៈ ឆ្នាំ២០២៣ និងប្រមូលចំណូលបានសរុប ជិត ១១លានដុល្លារសហរដ្ឋអាមេរិក។ តួលេខនេះ ត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំពិភាក្សា លើការអនុវត្តការងារ នៃផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. (CPEC)
March 1, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មុខរបរកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃរបស់ស្រ្តីក្នុងស្រុកអង្គរធំអាចរកប្រាក់ចំណូលបន្ថែមបានយ៉ាងច្រើនប៉ុណ្ណោះទេ ជាពិសេសគឺអាចមានពេលវេលាគ្រប់គ្រាន់សម្រាប់មើលថែកូនចៅនៅផ្ទះសម្បែងថែមទៀតផង។ លោកស្រី សាយ យ៉ុង ជាអ្នកកែច្នៃស្លឹកត្នោតនិងកំប្លោកទៅជាវត្ថុអនុស្សាវរីយ៍ ស្ថិតនៅ ភូមិកណ្ដុល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា លោកស្រីបានចាប់យកការកែច្នៃស្លឹកត្នោតដោយដៃទៅជាវត្ថុអនុស្សាវរីយ៍នេះអស់រយៈពេល២ឆ្នាំមកហើយដើម្បីអាចរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ លោកស្រីបានបន្តថា ការកែច្នៃស្លឹកត្នោត និងកំប្លោកនេះ គឺមាន ផលលំបាកច្រើនដោយសារយើងត្រូវប្រើរយៈពេលយូរក្នុងការហាលឲ្យស្ងូតនិងត្រូវមានលាយពណ៌បន្ថែមសម្រាប់វេញជាម៉ូតធ្វើឲ្យមានភាពស្រស់ស្អាត។ក្នុងនោះដែរសម្រាប់ជំនាញក្នុងការកែច្នៃនេះដែរគឺលោកស្រីបានរៀនតាមពីឪពុក ម្ដាយ និងបានរៀនសូត្រពីអង្គការបន្ថែមទៀត ដើម្បីឲ្យកាន់តែស្ទាត់ ជំនាញ។ លោកស្រីបានបន្ថែមថា បច្ចុប្បន្នលោកស្រីបានទទួលការកម្ម៉ង់ច្រើនពីអតិថិជននៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ យកទៅធ្វើជាវត្ថុអនុស្សាវរីយ៍ក្នុងពិធីមង្គលការ និងយកទៅតាំងលម្អក្នុងគេហដ្ឋាន។លោកស្រីបានបញ្ជាក់បន្ថែមថា ការចាប់របរកែច្នៃស្លឹកត្នោត នឹងកំប្លោកយកមកធ្វើជាវត្ថុអនុស្សាវរីយ៍គឺជាជំនាញមួយដ៏ល្អសម្រាប់ស្រ្តីដែលគាត់នៅផ្ទះ ពីព្រោះមិនត្រឹមតែអាចរកប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គត់គ្រួសារប៉ុណ្ណោះទេ ជាពិសេសនោះគឺយើងអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការមើលកូន
February 28, 2023 - បុគ្គលជោគជ័យ
លោក Bill Gates ត្រូវបានគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានបំផុតលើពិភពលោក មិនតែប៉ុណ្ណោះក៏ជាម្ចាស់មូលនិធិ Bill & Malinda Gate។ ក្រៅពីកិត្តិនាមទាំងនេះ មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីពេលថ្មីនេះ បានបែកធ្លាយកិត្តិនាមថ្មីមួយទៀតថា ជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ មហាសេដ្ឋីរូបនេះ ត្រូវបានសង្ស័យថា គាត់មានដីស្រែប្រហែល ៨០% នៃដីស្រែសរុបរបស់អាមេរិកទាំងអស់ ហើយរឿងនេះបានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើរឿងនេះពិត ឬ អត់? យ៉ាងណាមិញ នៅក្នុងកម្មវិធី “Ask Me Anything” (AMA)
February 28, 2023 - អាជីវកម្ម
ជាដំណឹងដ៏ល្អមួយសម្រាប់ប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខ្មែរ ខណៈមានក្រុមហ៊ុនអាមេរិកចំនួន ១៥ បង្ហាញបំណងគាំទ្រ ផ្នែក Digital Health និង Healthcare Financing ការបង្កើតច្បាប់សុខាភិបាល ការគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺមិនឆ្លង និងគម្រោងផ្សេងៗទៀតសំដៅផ្តល់សេវាសុខាភិបាលគ្រប់ជ្រុងជ្រោយដល់ប្រជាពលរដ្ឋ។ គោលបំណងនេះ ត្រូវបនបង្ហាញនៅក្នុងពិភាក្សាការងារ កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបជាមួយឯកឧត្តម Ambassador Michael W.Michalak, Senior
February 28, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយជាប្រទេសដែលចែកចាយគ្រាប់ស្វាយចន្ទីទៅកាន់ពិភពលោក ហើយជាប្រទេសខ្លាំងមួយនៅក្នុងចំណោមអ្នកខ្លាំង។ ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) សរុប ចំនួន ៥ ៤៥០ នាក់ ដែលធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «នៅក្នុងគោលនយោបាយឧស្សហកម្មរបស់កម្ពុជា ខ្ញុំតែងតែប្រាប់មិត្តភក្តិបរទេស និងអ្នកវិនិយោគបរទេសឱ្យផ្តោតការយក ចិត្តទុកដាក់សម្រាប់មកវិនិយោគនៅកម្ពុជា
February 28, 2023 - សេដ្ឋកិច្ច
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានព្រមានកសិករនៅតំបន់ភាគខាងត្បូងថា ការកើនឡើងនៃការដាំដុះដំណាំទុរេននាពេលថ្មីៗនេះ អាចនាំឱ្យការផ្គត់ផ្គង់លើសតម្រូវការ។ នាយកដ្ឋានផលិតកម្មដំណាំរបស់ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កសិករនៅតំបន់ដីសណ្ដទន្លេមេគង្គ តំបន់ខ្ពង់រាបកណ្តាល និងតំបន់ភាគខាងត្បូងផ្សេងទៀតកំពុងបំផ្លាញដំណាំកាហ្វេ ម្រេច និងស្រូវរបស់ពួកគេ ដើម្បីដាំដំណាំទុរេនជំនួសវិញ។ សេចក្តីថ្លែងការណ៍បាននិយាយថា ការកើនឡើងនៃការដាំដុះទុរេនដោយមិនបានគិតគូរឱ្យម៉ត់ចត់អាចនាំឱ្យមានការផ្គត់ផ្គង់លើសតម្រូវការ ដោយបន្ថែមថា ការដាំទុរេននៅលើដីដែលមិនសមស្របអាចបណ្តាលឱ្យបាត់បង់ទិន្នផល និងគុណភាពយ៉ាងធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសវៀតណាមទុរេនត្រូវបានគេដាំដុះភាគច្រើននៅខេត្តខ្ពង់រាប ភាគខាងត្បូង និងកណ្តាល ដូចជាខេត្ត Tien Giang, Ben Tre, Lam Dong និង Gia Lai។ នៅ Tien Giang
February 25, 2023












