Khmernote
  • សេដ្ឋកិច្ច

    ជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនពលករខ្មែរដែលធ្វើធ្វើការនៅប្រទេសកូរ៉េ ជាពិសេសបងប្អូនពលករដែលចប់អាណត្តិ ដោយភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ នេះដោយយោងតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ។ នៅក្នុងកិច្ចពិភាក្សា កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះ ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។ ជាងនេះទៅទៀត ភាគីកូរ៉េ សន្យានឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ សូមជម្រាបថា ក្នុងឆ្នាំ២០២២

    February 22, 2023
  • បុគ្គលជោគជ័យ

    មហាសេដ្ឋី Elon Musk បាននិយាយថា វាជារឿងដែលមិនអាចហាមឃាត់បាន ដែលមេធំហ្វេសប៊ុកលោក Mark Zuckerberg ប្រកាសដាក់លក់សញ្ញា “គ្រីសខៀវ” ឬ “Meta Verified” តាមក្រុមហ៊ុន Twitter។ លោក Musk បាននិយាយបែបនេះ បន្ទាប់ពីលោក Zuckerberg បានប្រកាសពីសេវាកម្មជាវ “Meta Verified” ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយការនិយាយនោះ គឺឆ្លើយតបទៅនឹង tweet មួយ ដែលបាននិយាយថា CEO Meta គឺ Mark Zuckerberg

    February 21, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េបានសន្យាថា នឹងបង្កើនកូតា​ពលករកម្ពុជា ឱ្យបានច្រើនជាងមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣នេះ និងកាន់តែច្រើននៅ​ឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ នេះជាការលើកឡើងរបស់ឯកឧត្ដមបណ្ឌិត UH SOOBONG ប្រធាន​​អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ក្នុងជំនួបពិភាក្សាជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាអំពីវិធី​សាស្រ្ត​ក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងឈ្វេងយល់អំពីគម្រោងធ្វើ​សមាហរណកម្មពលករ​កម្ពុជា​ក្រោយ​ពេលត្រឡប់មកមាតុភូមិវិញ។ ​ឯកឧត្ដមបណ្ឌិត UH SOOBONG បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជា​ទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា

    February 21, 2023
  • សេដ្ឋកិច្ច

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ សម្ដេច តេជោ បានបង្ហាញគោលបំណងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភព​អង់គ្លេសប្រចាំនៅកម្ពុជា ដែលទើបតែងតាំងថ្មី កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។ ក្នុងឱកាសនោះ សម្តេចតេជោ បានបញ្ជាក់ជូនឯកឧត្តម ដូមីនិក ពីបំណងចង់ឱ្យមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការវិនិយោគិនអង់គ្លេស មកកាន់កម្ពុជា​កាន់​តែច្រើនថែមទៀតនាពេលខាងមុខ។ ឯកឧត្តម ដូមីនិក ក៏បានជម្រាបជូនសម្ដេចតេជោថា មហិច្ឆតារបស់ឯកឧត្តម គឺនៅពីក្រោយកម្ពុជា ជួយកម្ពុជាលើវិស័យសេដ្ឋកិច្ច

    February 21, 2023
  • អាជីវកម្ម

    ក្រុមហ៊ុន Meta កាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ម្សិលមិញនេះ បានប្រកាសថា ខ្លួនកំពុងសាកល្បងសេវាកម្មជាវប្រចាំដែលមានឈ្មោះថា “Meta Verified” ឬ ត្រូវបានគេស្គាល់ថា “Blue Tick” ឬ មួយទៀតថា គ្រីសខៀវ សម្រាប់ Instagram និង Facebook។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpres។ “Meta Verified” មានតម្លៃចាប់ពី ១១.៩៩ដុល្លារក្នុងមួយខែសម្រាប់គេហទំព័រ និងតម្លៃ ១១.៩៩ដុល្លារ សម្រាប់ប្រព័ន្ធ iOS និង និង Android។

    February 20, 2023
  • អាជីវកម្ម

    រថយន្តអគ្គិសនីខ្នាតតូច Wuling Hongguang Mini ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន នឹងត្រូវដំឡើងនៅក្នុងប្រទេសវៀតណាម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress បានឱ្យដឹងថា ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយសាជីវកម្ម TMT Motors របស់វៀតណាម និង SGMW ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន General Motors របស់សហរដ្ឋអាមេរិក និងក្រុមហ៊ុន SAIC និង Wuling របស់ចិន រថយន្ត Wuling Hongguang Mini នឹងដំឡើងរថយន្តនៅក្នុងរោងចក្ររបស់ខ្លួននៅខេត្ត Hung Yen ភាគខាងជើង ហើយលក់ចែកចាយ។ ចាប់តាំងពីដាក់ដំណើរការលក់ជាលើកដំបូងក្នុងខែកក្កដា

    February 20, 2023
  • សេដ្ឋកិច្ច

    យោងតាមការដកស្រង់ពីការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្វាយចន្ទីជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ហើយបច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។ បើតាមរបាយការណ៍បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២០២១-២០២២) ដំណាំស្វាយចន្ទីបានដាំដុះលើផ្ទៃដីសរុបចំនួន ៤០៥ ៩៩១ ហិកតា និងទទួលបានបរិមាណផលសរុប ៤៧២ ៦៣៦តោន។ គិតត្រឹមខែតុលាឆ្នាំ២០២២ មានគ្រាប់ស្វាយចន្ទីឆៅសរុបចំនួន ៤៦៩ ៥១៥,១៥តោន បានចរាចរលើទីផ្សារអន្តរជាតិជាច្រើនប្រទេសដូចជា ប្រទេសវៀតណាម (៤៦៧ ៣០១,២២ តោន) ប្រទេសថៃ (២ ០៥០ តោន)

    February 20, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធាននាធិបតីអាល្លឺម៉ង់ ឯកឧត្តម Frank-Walter Steinmeier មកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាមានឱកាសកាន់តែច្រើនក្នុងការនាំចេញទំនិញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុបតាមរយៈប្រទេសអាល្លឺម៉ង់ ដូចជាសម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងផលិតផលកសិកម្មជាដើម។ នេះបើយោងតាមការលើកឡើងរបស់ក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធាននាធិបតីអាល្លឺម៉ង់ ឯកឧត្តម Frank-Walter Steinmeier មកកាន់ព្រះរាជាណាចក្រកម្ពុជា អាចផ្តល់កម្លាំងចិត្តជាថ្មីដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាការផ្លាស់ប្តូរទំនិញពាណិជ្ជកម្មទ្វេភាគី ដែលមានតម្លៃជិត ១,២៥ពាន់លាន ដុល្លារ នៅឆ្នាំ ២០២២ ក្នុងអត្រាកំណើន ១/៥ ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ

    February 18, 2023
  • អាជីវកម្ម

    មហាសេដ្ឋី Elon Musk បានបិទការិយាល័យរបស់ក្រុមហ៊ុន Twitter ចំនួន ២ នៅឥណ្ឌា បន្ទាប់ពីបណ្ដេញបុគ្គលិកជាង ៩០% ចេញកាលពីឆ្នាំមុន។ យើងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសុក្របានឱ្យដឹងថា ក្រុមហ៊ុន Twitter Inc បានបិទការិយាល័យចំនួនពីរក្នុងចំណោមការិយាល័យចំនួនបីនៅក្នុងប្រទេសឥណ្ឌា។ របាយការណ៍បានបន្ថែមថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមបានបិទការិយាល័យនៅទីក្រុង New Delhi និង Mumbai ប៉ុន្តែនៅតែបន្តប្រតិបត្តិការការិយាល័យរបស់ខ្លួននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូងនៃទីក្រុង Bengaluru។ ជាមួយគ្នានេះដែរ Bloomberg បានរាយការណ៍ថា Twitter ក្រោមម្ចាស់ថ្មីគឺ Elon Musk បានបណ្តេញបុគ្គលិកជាង

    February 18, 2023
  • សេដ្ឋកិច្ច

    ខេត្តព្រះវិហារកំពុងតែរៀបចំខ្លួននៅក្នុងគោលដៅចំបងប្រែក្លាយទៅជាខេត្តកសិកម្មសរីរាង្គមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះបើតាមប្រសាសន៍ឯកឧត្តម គឹម រិទ្ធី អភិបាល ខេត្តព្រះវិហារ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ ឯកឧត្តម បានមានប្រសាសន៍ថា វិស័យកសិកម្មគឺជាវិស័យដ៏មានសក្តានុពលចំបងនៅខេត្ត ហើយគួបផ្សំនឹងធនធានដែលកំពុងតែមាន ដូចជាស្រូវសរីរាង្គ ស្វាយចន្ទីសរីរាង្គ ក៏ដូចជាកសិផលផ្សេងៗរួមទាំងដំឡូងមីសីរាង្គដែលកំពុងតែទទួលបានការស្វាគមន៍ស្រាប់ ខេត្តមានបំណងជំរុញឲ្យកសិករនៅទូទាំងខេត្តប្រែក្លាយផលិតផលរបស់ខ្លួនទៅជាកសិកម្មសរីរាង្គ ។ ឯកឧត្តមបានបន្ថែមថា ផលិតផលកសិកម្មសរីរាង្គគឺជាផលិតផលដែលអាចទទួលបានតម្លៃបន្ថែម ហើយកសិករយើងអាចលក់ផលិតផលបានថ្លៃជាងផលិតផលកសិកម្មដែលប្រើថ្នាំឫជីគីមី ទោះបីជាផលិតផលតាមបែបសរីរាង្គទទួលបានទិន្នផលទាបជាងកសិកម្មប្រើជីនិងថ្នាំគីមីកសិកម្មក៏ដោយចុះ ។ ឯកឧត្តមបានបញ្ជាក់ថា “ តាមការសិក្សារបស់យើងឃើញថា ផលិតផលសរីរាង្គ គឺអាចឲ្យកសិករយើងលក់បានថ្លៃជាងផលិតផលកសិកម្មធម្មតាប្រមាណជា ពី ២០ ទៅ ៥០ ភាគរយ

    February 18, 2023