Khmernote
  • Boostrong

    ក្រុមហ៊ុនប៊ូសស្ត្រងប្រកាសស្វែងរកបុរសខ្លាំងដើម្បីប្រកួតក្នុងព្រឹត្តិការណ៍បីមាតាពិភពលោក BOOSTRONG POWER TO WOMEN FESTIVAL ដែលនឹងជ្រើសរើសជ័យលាភីដល់ទៅ៥០គូនៅថ្ងៃទី៨ មីនា ខាងមុខនេះ។ នេះជាព្រឹត្តិការណ៍ខ្នាតធំប្រកួតបីស្ដ្រីជាប្រវត្តិសាស្ត្រ ហើយទទួលបានរង្វាន់ធំ ពុំធ្លាប់មាន រៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្ត្រង ដើម្បីចូលរួមលើកកម្ពស់សិទ្ធិនារីអន្តរជាតិពិភពលោក ៨ មីនា និងដើម្បីស្វែងរកវីរៈបុរសពិត ដែលអាចបីស្ត្រី(ប្រពន្ធ សង្សា អ្នកម្ដាយ…)ដោយក្ដីស្រលាញ់ពេញបេះដូង ខ្លាំងជាងគេ យូរជាងគេ ប៊ូសស្ត្រងនឹងផ្ដល់រង្វាន់ដល់អ្នកឈ្នះដល់ទៅ50គូ ដែលលេខ១ទទួលបានឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង លេខ២ទទួលបានម៉ូតូ Yamaha X-Ride Adventure ថ្មីកប់សារី និងរង្វាន់ទឹកប្រាក់សម្រាប់អ្នកឈ្នះពីលេខ៣ដល់លេខ៥០។ អតិថិជនប៊ូសស្ត្រងទាំងអស់ទូទាំងប្រទេស

    February 25, 2023
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្ត ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យកសិករនៅតំបន់ជិតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ដាំស្មៅលក់ឱ្យកសិដ្ឋាន ដើម្បីជំរុញសេដ្ឋកិច្ចមូលដ្ឋាននៅជុំវិញកសិដ្ឋានកសិកម្មទំនើបនេះ មានសម្ទុះទៅមុខប្រកបដោយសក្តានុពល ខណៈប្រទេសកម្ពុជាកំពុងឈានឆ្ពោះរកកសិកម្មបែបសម័យថ្មី។ ការជំរុញលើកទឹកចិត្តនេះ អំឡុងពេល ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទៅកាន់កសិដ្ឋានគិរីសួគ៌ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ កសិដ្ឋានគិរីសួគ៌ស្ថិតនៅ ភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងចិញ្ចឹមគោយកទឹកដោះប្រមាណ៩០០ក្បាល គ្រោងនឹងពង្រីកបន្ថែមឱ្យដល់២ពាន់ទៅ៣ពាន់ក្បាលបន្ថែមទៀត ។ទន្ទឹមនេះ កសិដ្ឋាន ត្រូវការប្រជាពលរដ្ឋជុំវិញតំបន់វិនិយោគចិញ្ចឹមគោយកទឹកដោះនេះដែលមានដីធំចូលរួមដាំដុះ ស្មៅ ពោត លក់ឱ្យកសិដ្ឋានសម្រាប់យកទៅផ្គត់ផ្គង់ចំណីគោ។

    February 24, 2023
  • ហិរញ្ញវត្ថុ

    ធនាគារកណ្ដាលរបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ម្សិលមិញនេះ បានបញ្ចេញក្រដាសប្រាក់ ២០រីវញៀ (hryvnia) គំរូថ្មី ដែលស្មើនឹង (០.៥៤ដុល្លារ) ដើម្បីប្រារព្ធខួបមួយឆ្នាំ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo។ នៅលើក្រដាសប្រាក់អ៊ុយក្រែនគំរូថ្មីនោះ ផ្នែកម្ខាងត្រូវបានរចនាឡើងដោយបង្ហាញរូបភាពទាហាន ៣នាក់ រួមគ្នាលើកទង់ជាតិរបស់អ៊ុយក្រែន ខណៈនៅចំហៀងម្ខាងទៀត គឺមាន​រូបភាពដៃពីរត្រូវបានចងដោយស្កុត ដែលហាក់ចង់សំដៅលើការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន ដែលទីក្រុងកៀវបានចោទប្រកាន់ទៅលើកងកម្លាំងរុស្ស៉ី ប៉ុន្តែទីក្រុងមូស្គូបានចេញមុខបដិសេធ។ លោក Andriy Pyshnyi ទេសាភិបាលធនាគារជាតិនៃអ៊ុយក្រែនបាននិយាយថា “ដើម្បីប្រារព្ធខួបនៃសង្រ្គាម ១ឆ្នាំគត់ យើងបានសម្រេចចិត្តដាក់ឱ្យដំណើរការនូវក្រដាសប្រាក់ដើម្បីជាការរំលឹក ខណៈធនាគារកណ្តាលបានធ្វើការយ៉ាងលំបាកចាប់តាំងពីមានការឈ្លានពានពេញទំហឹងកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុន

    February 24, 2023
  • សេដ្ឋកិច្ច

    ព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណ:ប្រតិភូក្រសួងចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់ផងដែរ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យផ្លូវនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ៧ម៉ែត្រប៉ុណ្ណោះ ហើយបច្ចុប្បន្នគម្រោងលើកកម្រិតគុណភាពផ្លូវមួយខ្សែនេះ នឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១០ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី

    February 24, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំប្រតិភូខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹកវៀតណាម វិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញសឿងរបស់វៀតណាម ទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និង ផ្លូវទឹកក្អមសំណ-វិញសឿង នៃប្រទេសទាំងពីរ ។ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់រដ្ឋបាលខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលបានខិតខំស្នើសុំរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក​ ផ្លូវទឹក

    February 24, 2023
  • បុគ្គលជោគជ័យ

    លោក Bill Gate ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីចិត្តធម៌ បានទិញភាគហ៊ុនក្នុងតម្លៃ ៩០២លានដុល្លារ នៅក្នុងក្រុមហ៊ុនស្រាបៀរ Heineken របស់ប្រទេសហូឡង់ បើទោះបីជារូបគាត់មិនមែនជាអ្នកពូកែផឹកស្រាក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ តាមប្រភពដដែល បានឱ្យដឹងថា មហាសេដ្ឋីរូបនេះបានទិញភាគហ៊ុន ៣.៧៦% នៅក្នុង Heineken Holding NV ដែលជាក្រុមហ៊ុនមេរបស់ Heineken កាលពីថ្ងៃទី១៧ ខែកុម្ភៈ នេះបើយោងតាមឯកសារមួយទៅកាន់អាជ្ញាធរទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសហូឡង់។ លោក Gate បានទិញភាគហ៊ុនចំនួន

    February 23, 2023
  • សេដ្ឋកិច្ច

    ក្រសួងពាណិជ្ជកម្មថៃ បានចាប់ផ្ដើមយុទ្ធការអំពាវនាវពលរដ្ឋវ័យក្មេងៗ ញ៉ាំបាយឱ្យច្រើនៗ បន្ទាប់ពីការសិក្សាថ្មីៗនេះបានបង្ហាញថា ការប្រើប្រាស់អង្ករនៅក្នុងប្រទេសថៃបានធ្លាក់ចុះ។ លោក Udom Srisomsong អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៨ អត្រានៃការប្រើប្រាស់អង្ករក្នុងចំណោមប្រជាជនថៃ ជាពិសេសក្មេងជំនាន់ក្រោយបានធ្លាក់ចុះពី ១០០ គីឡូក្រាមមក ៧២គីឡូក្រាម សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ”។ ជាមួយគ្នានេះ នៅទីក្រុងបាងកក អត្រានៃការប្រើប្រាស់អង្ករបានធ្លាក់ចុះមកត្រឹមតែ ៥០ គីឡូក្រាមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។ ដើម្បីទប់ទល់នឹងបញ្ហា នាយកដ្ឋាន​បានបង្កើតកម្មវិធីមួយឈ្មោះថា “Thai Kids Enjoy Thai Rice” ផ្សព្វផ្សាយនៅតាមសាលារៀនចំនួន ១០ ក្នុងក្រុងបាងកក ព្រម​ទាំង​ទៅ​ផ្សារ Chatuchak

    February 23, 2023
  • សេដ្ឋកិច្ច

    សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញបំណងចង់ឱ្យប្រទេសបារាំងវិនិយោគលើវិស័យកសិកម្ម ផ្នែកកែច្នៃស្រូវ សម្រាប់ការនាំចេញ។ សម្ដេចតេជោ បានលើកឡើងពីបំណងនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កាលពីថ្ងៃទី២១ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម រ៉េមី អំពីគោលនយោបាយកសិកម្មរបស់កម្ពុជា ដែលក្នុងនោះ មានការជំរុញការកែច្នៃស្រូវ សម្រាប់ការនាំចេញ ។ ពាក់ព័ន្ធនឹងចំណុចនេះ សម្ដេចបានជម្រាបជូនឯកឧត្តម រ៉េមី អំពីកង្វះខាតនូវម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវ សម្រាប់ទិញកែច្នៃ និង

    February 23, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន អភិបាលរងខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកការហោះហើររបស់ខ្លួនជាផ្លូវការ នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ ដើម្បីជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកោះកុង» កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្ដរជាតិតារាសាគរ បានសាងសង់រួចរាល់ទាំងស្រុង ១០០ភាគរយហើយ រង់ចាំតែពេលវេលាបើកការហោះហើរប៉ុណ្ណោះ។ សំឡេង « សម្រាប់វឌ្ឍភាពនៃព្រលានយន្តហោះ ព្រលានយន្ត ហោះរបស់ក្រុមហ៊ុន Union

    February 22, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនកសិកម្មជប៉ុនចំនួន ២ មានគម្រោងវិនិយោគដាំជីបន្លានៅកម្ពុជា ហើយនាំចេញទៅកាន់ប្រទេសជប៉ុន។ គម្រោងនេះត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំពោះការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ភាគីក្រសួងត្រៀមខ្លួនជួយ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។ សូមជម្រាបផងដែរថា ក្រុមហ៊ុនជប៉ុនខាងលើមានដូចជា៖ ក្រុមហ៊ុនកសិកម្ម និងធនាគរជប៉ុនមានដូចជា ក្រុមហ៊ុន Maru Co.,LTD ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank

    February 22, 2023