- Khmernote
- Boostrong
ដូចកាលយល់សប្តិពីយប់មែន ឆុតខ្លាំងណាស់លោក នីន វណ្ណៈ រស់នៅភូមិ ពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សព្វថ្ងៃជាជាងធ្វើផ្ទះ បានត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ១គ្រឿងដូចគាត់យល់សប្ដិពិតមែន។ បងប្រុស នីន វណ្ណៈ បានឲ្យដឹងថាគាត់បានយល់សប្ដិ៣យប់ជាប់ៗគ្នា ថាសុំប្រពន្ធទិញឡានតែប្រពន្ធមិនព្រម ដំបូងឡើយគាត់ក៏មិនជឿការយល់សប្ដិដែរ ទើបមិនបានប្រាប់នរណាម្នាក់ឡើយ តែដល់ថ្ងៃទី2 មីនា នេះបន្ទាប់ពីគាត់មកពីធ្វើផ្ទះឲ្យគេ ហត់ពេកក៏ទិញប៊ូសស្ត្រងមួយកំប៉ុងដើម្បីញ៉ាំឲ្យមានកំលាំង ស្រាបតែគាស់ផាច់ត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងពីក្រវិលកំប៉ុងប៊ូសស្ត្រង។ ដោយភ័យផងអរផង គាត់ក៏ស្រែកឡើងឆោឡោផ្អើលទាំងអ្នកលក់ ផ្អើលទាំងអ្នកភូមិរោមមើលបន្ទាប់មកទើបអ្នកលក់បានទាក់ទងទៅក្រុមហ៊ុនប៊ូសស្ត្រងចុះទៅពិនិត្យក្រវិលកំប៉ុងភ្លាមៗ។ ក្រុមហ៊ុនបានបញ្ចាក់ថានេះពិតជារង្វាន់ឡានស្ព័រថ្មីខ្លាញ់គោរបស់ប៊ូសស្ត្រងលេខរៀងទី០១ពិតប្រាកដមែន ហើយនៅសល់រង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ99គ្រឿងទៀតកំពុងនៅក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង។ សូមរំលឹកផងដែរថាថ្មីៗនេះគេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ
March 6, 2023 - អាជីវកម្ម
ក្រុមហ៊ុន Qingdao Double Star Co. Ltd ដែលជាក្រុមហ៊ុនផលិតសំបកកង់ឈានមុខគេមួយនៅក្នុងប្រទេសចិនបានប្រកាសពីគោលបំណងរបស់ខ្លួន ក្នុងការសាងសង់រោងចក្រផលិតសំបកកង់ Greenfield ថ្មីមួយនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ China International Tire Expo Citexpo កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ តាមប្រភពដដែល រោងចក្រនេះនឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ ដោយប្រើទុនវិនិយោជាង ២០០លានដុល្លារ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា Double Star (Cambodia) Tire Co. Ltd ដោយក្រុមហ៊ុន Doublestar កាន់កាប់ភាគហ៊ុន
March 6, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចាប់ផ្ដើមពិភាក្សាជាមួយនឹងម្ចាស់រោងចក្រដែលបានព្យួរការងារ ឬបិទរោងចក្រដើម្បីដោះស្រាយបញ្ហាអន្តរាគមន៍ជួយដល់កម្មករ។ ការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១ ៧២៨ នាក់ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អទេ ទាំងនៅអាម៉េរិក ទាំងនៅអឺរ៉ុបជាពិសេសគឺនៅអឺរ៉ុបតែម្ដង ហើយបញ្ហានៅពេលនេះ ពិតមែនតែវាមិនសូវធ្ងន់ធ្ងរ ប៉ុន្តែវាបានកើតបញ្ហាធំណាស់
March 6, 2023 - សេដ្ឋកិច្ច
សមាគមខ្មែរនៅប្រទេសបារាំង ស្នើសុំឱ្យចុះបញ្ជីម៉ាកសម្គាល់ផលិតខ្មែរពិត សម្រាប់អង្ករ «ផ្ការំដួល» ដើម្បីអាចឱ្យអតិថិជនទុកចិត្ត និងចំណាំ ខណៈប្រទេសកម្ពុជានឹងជំរុញការនាំចេញអង្ករ «ផ្ការំដួល» ទៅកាន់ទីផ្សារប្រទេសបារាំងនាពេលខាងមុខ។ ការស្នើសុំរបស់ សមាគមខ្មែរនៅប្រទេសបារាំង ត្រូវបានលើកឡើងដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ទាប់ពីឯកឧត្តមបានធ្វើមាតុភូមិនិវត្តន៍ នៃការចូលរួមពិព័រណ៍កសិកម្មអន្តរជាតិ នៅសាធារណរដ្ឋបារាំង ដោយសុវត្ថិភាព និងជោគជ័យ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។ តាមរយៈបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។ ចំពោះទីផ្សារអង្ករ «ផ្ការំដួល»
March 6, 2023 - ទេសចរណ៍
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsuthin បានដាក់សំណើ ឱ្យជួយផ្សព្វផ្សាយពី ការជល់មាន់ និងជល់ត្រី ដែលជាការប្រកួតបែបប្រពៃណី ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស។ ជាមួយគ្នានេះ លោក Worachit Paengpairee ម្ចាស់ទីតាំងជល់មាន់នៅក្នុងស្រុក Muang ខេត្តភាគឦសានប្រទេសថៃ បានយល់ស្របជាមួយនឹងសំណើនេះ។ លោក Worachit បានលើកឡើងថា ប្រសិនបើការប្រកួតត្រូវបានផ្សព្វផ្សាយជាព្រឹត្តិការណ៍ប្រពៃណីរបស់ប្រទេសថៃនោះ ប្រជាប្រិយភាពរបស់ការជល់មាន់នឹងកើនឡើង ហើយការបង្កាត់ពូជ ការចិញ្ចឹម និងការជួញដូរមាន់ជល់ក៏នឹងកើនឡើងដែរ ខណៈបើទោះបីជាការជល់មាន់ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក៏ដោយ ក៏មាន់ជល់អាចលក់បានរហូតដល់មួយលានបាតដែរ។ លោកបានបន្តទៀតថា ជាងនេះទៅទៀត បើសិនបើកបង្ហាញប្រវត្តិនៃការជល់សត្វ (មាន់ និងត្រី) នៅក្នុងប្រទេសថៃ
March 4, 2023 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ ស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Lastern airlines លេខ MVU 2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A 320) ដែលបានផ្ទុកអ្នកដំណើរ ជនជាតិចិនចំនួន ១៣២នាក់ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern
March 4, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រជាកសិករក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមមុខរបរមួរចំបើងដែលអាចរកចំណូលបន្ថែមបាន។ ក្រុមការងារការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដឹកនាំដោយ លោក ទូច សំអុល អនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម លោក ជឿន នាង មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក និង លោក វិបុល ករុណា មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិកបានចុះចងក្រងកម្រងវីដេអូបទយកការណ៍ ជាមួយម្ចាស់អាជីវកម្ម ដេប៉ូលក់ចំបើង បោះដុំ និងរាយ ផាន់ណា នៅក្នុងភូមិក្បាលអាង ឃុំព្រៃខ្ពស់ ស្រុកបវេល
March 4, 2023 - សេដ្ឋកិច្ច
កាលពីថ្ងៃព្រហ្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣ ម្សិលមិញនវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) ជាមួយនឹងសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា (CAMBA) ដោយមានអញ្ជើញការចូលរួមជាសក្ខីភាព ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធ សមាជិកសមាជិកាសមាគម និងអ្នកសារព័ត៌មានជាច្រើនរូប។ លទ្ធផលដែលសម្រេចបានក្នុងអនុស្សរណៈនៃការយោគយល់នេះ រួមមានដូចជា៖ (១) ការបញ្ចុះថ្លៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿន ទៅតាមប្រភេទរថយន្ត និងចំនួនការធ្វើដំណើរក្នុងមួយថ្ងៃ (២) ការបញ្ចុះថ្លៃសេវាអូសសណ្តោងចំពោះរថយន្តដែលមានបញ្ហាតាមផ្លូវ (៣)ជំរុញការប្រើប្រាស់ឧបករណ៍ ETC-OBU ចំពោះយានយន្តសមាជិកសមាគម និង (៤)
March 3, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក Greory Lin នាយកប្រតិបត្តិក្រុមហ៊ុន KEN-PAL(S) PTE LTD និងជាក្រុមហ៊ុនសំណង់លំដាប់ថ្នាក់ទី១ របស់សិង្ហបុរីបានប្រកាសត្រូវការកម្លាំងពលកម្មពីកម្ពុជាលើផ្នែកសំណង់ ដើម្បីទៅបម្រើការងារនៅប្រទេសសិង្ហបុរី។ ការប្រកាសរបស់នាយកប្រតិបត្តិក្រុមហ៊ុនសិង្ហបុរីនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លោក Greory Lin បានស្នើសុំកិច្ចសហការពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងជាមួយភាគីកម្ពុជា ក្នុងការបញ្ជូនកម្លាំងពលកម្មផ្នែកសំណង់ និងគាំទ្រក្រុមហ៊ុនក្នុងការបញ្ជូនកពលករផ្នែកសំណង់ ឱ្យបានទៅធ្វើការនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត
March 3, 2023 - សេដ្ឋកិច្ច
នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ច ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្លឹងឃើញពីលទ្ធភាព ក្នុងធ្វើពាណិជ្ជកម្មកសិផលជាមួយបារាំង ដោយក្នុងនោះកម្ពុជាអាចនឹងនាំចូលផ្លែប៉ោមពីបារាំង ហើយបារាំងអាចនាំចេញផ្លែស្វាយ និងផ្លែចេកពីកម្ពុជា នៅពេលខាងមុខ។ ឯកឧត្តមរដ្ឋមន្ដ្រីបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ដោយក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសបារាំង ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីនោះ រួបរួម និងទុកចិត្តគ្នា ដើម្បីជួយឲ្យកសិផលខ្មែរ អាចឈានចូលទីផ្សារប្រទេសបារាំង និងអឺរ៉ុប ឲ្យបានកាន់តែច្រើន តាមរយៈការវិនិយោគដាក់ទុនរួមគ្នាក្តី។
March 2, 2023












