ឆុតណាស់ ដេកយល់សប្តិសុំប្រពន្ធទិញឡាន ស្អែកឡើងត្រូវឡានមែន
Boostrong March 6, 2023 Khmernote

ដូចកាលយល់សប្តិពីយប់មែន ឆុតខ្លាំងណាស់លោក នីន វណ្ណៈ រស់នៅភូមិ ពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង សព្វថ្ងៃជាជាងធ្វើផ្ទះ បានត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ១គ្រឿងដូចគាត់យល់សប្ដិពិតមែន។

បងប្រុស នីន វណ្ណៈ បានឲ្យដឹងថាគាត់បានយល់សប្ដិ៣យប់ជាប់ៗគ្នា ថាសុំប្រពន្ធទិញឡានតែប្រពន្ធមិនព្រម ដំបូងឡើយគាត់ក៏មិនជឿការយល់សប្ដិដែរ ទើបមិនបានប្រាប់នរណាម្នាក់ឡើយ តែដល់ថ្ងៃទី2 មីនា នេះបន្ទាប់ពីគាត់មកពីធ្វើផ្ទះឲ្យគេ ហត់ពេកក៏ទិញប៊ូសស្ត្រងមួយកំប៉ុងដើម្បីញ៉ាំឲ្យមានកំលាំង ស្រាបតែគាស់ផាច់ត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងពីក្រវិលកំប៉ុងប៊ូសស្ត្រង។

ដោយភ័យផងអរផង គាត់ក៏ស្រែកឡើងឆោឡោផ្អើលទាំងអ្នកលក់ ផ្អើលទាំងអ្នកភូមិរោមមើលបន្ទាប់មកទើបអ្នកលក់បានទាក់ទងទៅក្រុមហ៊ុនប៊ូសស្ត្រងចុះទៅពិនិត្យក្រវិលកំប៉ុងភ្លាមៗ។ ក្រុមហ៊ុនបានបញ្ចាក់ថានេះពិតជារង្វាន់ឡានស្ព័រថ្មីខ្លាញ់គោរបស់ប៊ូសស្ត្រងលេខរៀងទី០១ពិតប្រាកដមែន ហើយនៅសល់រង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ99គ្រឿងទៀតកំពុងនៅក្នុងក្រវិលកំប៉ុងប៊ូសស្ត្រង។

សូមរំលឹកផងដែរថាថ្មីៗនេះគេឃើញមានអ្នកត្រូវរង្វាន់ ឡានស្ព័រថ្មីខ្លាញ់គោ និងម៉ូតូ Yamaha ជាហូរហែរបន្តបន្ទាប់គ្នាពីភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រង។