Khmernote
  • Boostrong

    ប្លែកទៀតហើយតាកែវ! ផ្អើលគេឯងថាអាពែកឡានបុក នាំគ្នាមកមើលឈូរឆរខំតែអាណិត ការពិតគេត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោប៊ូសស្ត្រងលេខរៀងទី០២សោះទើបអាណិតខ្លួនឯងវិញ។ កាលពីថ្ងៃសៅរ៍ទី១១ មីនានេះ មានករណីភ្ញាក់ផ្អើលបងប្អូនស្ទើមួយភូមិថា បុរសម្នាក់ឈ្មោះសេន សម្បត្តិ (ហៅអាពែក) អាយុ ៣២ឆ្នាំ រស់នៅភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ ថាគាត់ត្រូវឡានៗក៏នាំគ្នាលឺតែថាឡានបុកៗ ទើបគ្រប់គ្នាក៏មានចិត្តអាណាតិអាសូមកចោមរោមមើល តែដល់ពេលមកដល់ទើបដឹងថាអាពែកត្រូវរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ លេខរៀងទី០២ពីកំប៉ុងភេសជ្ជៈ Boostrong សោះ ហើយក៏នាំគ្នាហួសចិត្តអាណិតខ្លួនឯងវិញ។ សូមបញ្ជាក់ផងដែរថា អ្នកខេត្តតាកែវនាខែមីនា ឆ្នាំ2023 នេះពិតជាហេងណាស់ ព្រោះក្នុងខែតែមួយមានអ្នកឈ្នះឡានស្ព័រថ្មី២គ្រឿងហើយពីក្រុមហ៊ុន BOOSTRONG ដោយបុរសទី១គឺលោក យិន សំអុលជាជ័យលាភីកម្មវិធី BOOSTRONG បីស្ត្រី2023

    March 14, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោលគឺនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ-១៩ និង កត្តាផ្សេងៗទៀតពីខាងក្រៅ ក៏ដោយ។ ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ បានចេញផ្សាយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា បើគិតទាំងបំណុលមរតក, ត្រឹមដំណាច់ត្រីមាសទី៤ ឆ្នាំ២០២២ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប ចំនួន ៩,៩៩ ប៊ីលានដុល្លារ ក្នុងនោះ ៩៩,៨២ ភាគរយ ត្រូវនឹងប្រមាណ ៩,៩៧ ប៊ីលានដុល្លារ

    March 14, 2023
  • អាជីវកម្ម

    ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

    March 13, 2023
  • សេដ្ឋកិច្ច

    ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ជូនឧបករណ៍ ETC-OBU ឥតគិតថ្លៃ ដោយការផ្ដល់ជូននេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃ​ទី១៥ ខែមិថុនា ឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។ តាមការបង្ហោះរបស់ក្រសួង ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ គឺសម្រាប់បងប្អូនដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយមិនចាំបាច់រង់ចាំ។ ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ ។ ឯកសារតម្រូវ(ច្បាប់ដើម)៖ ១. អត្តសញ្ញាណប័ណ្ណ ២.

    March 13, 2023
  • សេដ្ឋកិច្ច

    កាលពីពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី KAMEI Haruko ប្រធានតំណាងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅកម្ពុជា មុននឹងការបញ្ចប់អាណត្តិនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការ JICA និងក្រសួង នាពេលកន្លងមក ក្នុងអនុវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹមថា អង្គការ JICA នឹងអាចជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យសហគ្រិននិងកសិករខ្មែរ ទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់ជំរុញដំណើរការផលិតកសិផលដែលមានលក្ខណៈស្តង់ដាសម្រាប់ការនាំចេញទៅប្រទេសជប៉ុន៕ ប្រភព៖ ក្រសួងកសិកម្ម

    March 13, 2023
  • សេដ្ឋកិច្ច

    ជាសប្ដាហ៍ដ៏អាក្រក់មួយសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ខណៈក្នុងរយៈពេលត្រឹមតែ ៤៨ម៉ោង វិស័យធនាគារត្រូវបានរង្គោះរង្គើដោយសារការដួលរលំនៃធនាគារធំៗចំនួន ២។ យោងតាមសារព័ត៌មាន Thestreet បានឱ្យដឹងថា ធនាគារធំៗ ដែលបានបិទទ្វារនោះ ទី១ គឺ ធនាគារ Silicon Valley Bank (SVB) និងមួយទៀត Crypto Silvergate។ អ្វីដែលជាការព្រួយបារម្ភធំបំផុតនៃការបិទទ្វាររបស់ធនាគារទាំងពីរនេះ គឺថាធនាគារទាំងនេះបានបម្រើផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យបច្ចេកវិទ្យា និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ។ មូលហេតុចម្បងដែលនាំឱ្យធនាគារទាំងពីរដួលរលំវិញនោះគឺ ចំពោះ (SVB) គឺដោយសារ ធនាគារកណ្ដាលអាមេរិកបានតម្លើងអត្រាការប្រាក់ ស្របពេលក្រុមហ៊ុនធុរកិច្ចថ្មីដែលជាអតិថិជនរបស់ធនាគារនេះបានសម្រុកដកប្រាក់ចេញដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុរបស់ពួកគេ ទើបបណ្ដាលឲ្យ (SVB) អស់សាច់ប្រាក់បង្វិល។ ដោយឡែកចំពោះ Silvergate

    March 12, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលដែលកម្ពុជាមានឧស្សាហកម្មកែច្នៃគ្រប់គ្រាន់នោះ រំពឹងថាកម្ពុជានឹងក្លាយទៅជាប្រទេសមួយនាំមុខ ក្នុងការនាំចេញ ផ្គត់ផ្គង់ទីផ្សារទៅលើ ផ្នែកស្វាយចន្ទី។ ក្នុងខណៈអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» នាល្ងាចថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២៣ នៅចំណុចសួនច្បារស្ទឹងសែន ខេត្តកំពង់ធំ សម្ដេចតេជោថ្លែងបន្ត៖ ថា«ផលិតកម្ម ដែលយើងឃើញ នៅតាមស្តង់នានា ដែលបានដាក់តាំង បង្ហាញ នៅក្នុងសហគមន៍

    March 11, 2023
  • គំនិតអប់រំ

    សំរាម បានក្លាយជាប្រធានបទក្ដៅ នៅក្នុងពេលបច្ចុប្បន្ននេះ ខណៈពេលដែលប្រទេសជាច្រើនលើពិភពលោកកំពុងរួមគ្នាគិតគូរពីបញ្ហាអាកាសធាតុ និងងាកមកចាប់អារម្មណ៍លើការថែរក្សាបរិស្ថាន។ ជាមួយគ្នានេះដែរ​សំរាមភាគច្រើន អាចកែច្នៃមកជាសម្ភារប្រើប្រាស់បានច្រើនយ៉ាង តួយ៉ាងយោងតាមគេហទំព័រអង្គការមួយឈ្មោះថា អង្គការទន្លេ សមុទ្រ (River Ocean Cleanup) បានឱ្យដឹងថា សំរាមពីទន្លេ កំពុងត្រូវបានច្នៃចេញជាថូផ្កាដ៏ស្រស់ស្អាត។ តាមគេហទំព័រខាងលើ សំរាមប្លាស្ទិកមួយចំនួននៃសំរាមបានប្រមូលចេញពីទន្លេសាប ទន្លេមេគង្គ ជិត ៤០០តោន ត្រូវបាននឹងកំពុងកែច្នៃប្រើប្រាស់ឡើងវិញ និងយកទៅកម្ទេច បំលែងជាថាមពល និងផេះ ទាំងអស់ក្លាយជាសុីម៉ង់ដ៍៕

    March 10, 2023
  • សេដ្ឋកិច្ច

    សណ្ឋាគារមាសដំបូងគេនៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលមានឈ្មោះថា The Dolce by Wyndham Hanoi Golden Lake បាននិងកំពុងដេញថ្លៃដាក់លក់ជាមួយនឹងតម្លៃ ២៥០ លានដុល្លារ ដោយការដេញថ្លៃនេះ ត្រូវបានកំណត់សម្រាប់ខែមីនា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress។ លោក Nguyen Huu Duong ម្ចាស់ហាង Dolce ធ្វើពីមាស បានប្រាប់សារព័ត៌មានថា ការដាក់លក់សណ្ឋាគារនេះ គឺដោយសារតែក្រុមហ៊ុនខ្វះខាតថវិកាសម្រាប់បង់ថ្លៃសំណងទៅបុគ្គលិក និងការប្រាក់។ ម្ចាស់សណ្ឋាគាររូបនេះបានបន្តថា បច្ចុប្បន្ននេះ មានអ្នកវិនិយោគ១០ នាក់ កំពុងចាប់អារម្មណ៍ចរចាតម្លៃ ដោយផ្តល់ឱ្យតម្លៃ ២៥០លានដុល្លារ។

    March 10, 2023
  • Boostrong

    អ្នកតាកែវខ្លាំងមែនផ្ដួលកំពូលកីឡាករគុនខ្មែរព្រំ សំណាង ដោយបីប្រពន្ធបាន៨ម៉ោង១៧នាទី តាំងពីម៉ោង ៥រសៀល រហូតដល់ម៉ោង ២រំលងអាត្រាត ទទួលបានជ័យលាភីឈ្នះឡានស្ព័រថ្មី១គ្រឿងពីប៊ូសស្ត្រង ក្នុងព្រឹត្តិការ BOOSTRONG បីស្ត្រីពិភពលោក ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៣នេះនៅទីតាំងកោះពេជ្រ ។ បងប្រុស យិន សំអុល អាយុ ៣៦ឆ្នាំជាប្រធានការិយាល័យសេដ្ឋកិច្ច ខណ្ឌទួលគោក មានស្រុកកំណើតជាអ្នកខេត្តតាកែវ បច្ចុប្បន្នរស់នៅ ឈូកវ៉ា២ ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ជាបុរសខ្លាំងដែលបានទទួលជ័យលាភីរង្វាន់ឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿងពីក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងក្នុងកម្មវិធីប្រកួតបីស្ត្រីថ្ងៃ៨មីនា ឆ្នាំ២០២៣ថ្មីៗនេះ។ តាមកិច្ចសម្ភាស៍បន្ទាប់ពីលោកបានទទួលជោគជ័យបានឲ្យដឹងថា ដោយហេតុលោកធ្លាប់បានបួសរៀនជាព្រះសង្ឃចេះតាំងចិត្ត

    March 10, 2023