Khmernote
  • សេដ្ឋកិច្ច

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាតអារ៉ាប់រួម បានប្រកាសរួមគ្នា អំពីការបញ្ចប់ការចរចាផ្លូវការ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) តាមរយៈប្រព័ន្ធវីដេអូ ដោយមានវត្តមានចូលរួមពីប្រធានក្រុមចរចា, តំណាងក្រុមការងារចរចា និងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរសរុបប្រមាណ ១០០រូប។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ

    March 17, 2023
  • សេដ្ឋកិច្ច

    ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារ​ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និង​បណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃ សុក្រ ទី១៧ ខែមីនា នេះ ដោយមាន​រោងចក្រ សហគ្រាសធំៗចំនួន ៥ ចូលរួមជ្រើសរើសកម្មករ កម្មការិនីជាង ៥ ពាន់នាក់។ គួរបញ្ជាក់ផងដែរថា ការរៀបចំវេទិកាការងារនេះ គឺជាអន្តរាគមន៍ដោះស្រាយការងារ​បន្ទាន់មួយទៀតរបស់រាជរដ្ឋាភិបាល ជាពិសេសការយកចិត្ត​ទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ឯកឧត្តមបណ្ឌិត អ៉ិត

    March 17, 2023
  • ហិរញ្ញវត្ថុ

    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។ សម្ដេចបានលើកឡើងដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ (BBU) សរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នេះ។ នាឱកាសនោះ សម្តេចតេជោបានរំលឹកផងដែរថា ករណីវិបត្តិបែបនេះធ្លាប់កើនឡើងជាច្រើនសាររួចហើយ ដោយលើកទី១ វិបត្តិសេដ្ឋកិច្ចអាស៉ី ឆ្នាំ១៩៩៧ ដែលពេលនោះ មានការច្របូកច្របល់នៃប្រព័ន្ធធនាគារ លើពិភពលោករាប់ទាំងកម្ពុជា ប៉ុន្តែធនាគារនៅកម្ពុជា

    March 16, 2023
  • បុគ្គលជោគជ័យ

    ពីក្មេងម្នាក់ដែលចូលចិត្តលេងកុំព្យូទ័រ លោក Bill Gates បានវិវត្តន៍ខ្លួនរហូតដល់ក្លាយជា​អ្នក​មាន​បំផុត​ម្នាក់​ក្នុង​ពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ហើយបើយោងតាមទស្សនាវដ្ដី Forbes គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Gates មានចំនួន ១០៦ ពាន់លានដុល្លារ។ មហាសេដ្ឋីរូបនេះបានក្លាយជាបុគ្គលជោគជ័យ និងល្បីល្បាញខ្លាំង តែមិនមែនដោយសារទ្រព្យសម្បត្តិតែមួយមុខទេ តែដោយសារចិត្តសប្បុរសធម៌ ការចែករំលែកចំណេះដឹង និងដំបូន្មានល្អៗ ជាពិសេសគឺការចូលរួមជួយដោះស្រាយវិបត្តិធំដែលកើតមានលើពិភពលោក។ យ៉ាងណាមិញថ្ងៃនេះ khmernote Business សូមលើកយកនូវទម្លាប់ល្អៗចំនួន ១២ដែលជួយឱ្យលោក Bill Gates ក្លាយជាអ្នកជោគជ័យដ៏ល្បីល្បាញមួយរូប៖ ១.គាត់ជាមនុស្សចង់ចេះចង់ដឹង និងញៀននឹងការរៀនសូត្រ ២.គាត់មានទម្លាប់យកគំរូ និងរៀនពីឪពុកម្ដាយរបស់គាត់ ៣.គាត់ចូលចិត្តការអាន

    March 15, 2023
  • សេដ្ឋកិច្ច

    ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់សៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី (ប្រទេសថៃ)។ ខេត្តសក្ដានុពលមួយនេះ ក្នុងពេលបច្ចុប្បន្នហាក់កំពុងទទួលបានគម្រោងវិនិយោគធំៗជាច្រើន ជាពិសេសពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុន បានប្រកាសពីផែនការរបស់ខ្លួនក្នុងការផលិត និងកែច្នៃស្រូវសាលីនៅក្នុងប្រទេសកម្ពុជាដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស​ ដោយជ្រើសរើសខេត្តបាត់ដំបងជាទីតាំងដាំដុះ។ ដោយឡែកកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ប្រទេសចិន បានចុះកិច្ចសន្យាជាមួយនឹងសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ដើម្បីទិញ-លក់ចំណិតដំឡូងមីស្ងួត

    March 15, 2023
  • សេដ្ឋកិច្ច

    បង្កងទឹកសាបតាកែវ នឹងត្រូវចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្តនៅពាក់កណ្ដាលខែមេសាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់ផេក សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ការចុះបញ្ជីម៉ាក់សម្គាល់ភូមិសាស្រ្ត ដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះ គឺដើម្បីកំណត់ថា មួយណាជាបង្កងធម្មជាតិ និងមួយណាជាបង្កងចិញ្ចឹម ខណៈវាមានលក្ខណៈមិនសូវខុសគ្នា​ ហើយរសជាតិវិញក៏ប្រហាក់ប្រហែលគ្នាដែរ ដែលត្រូវការមន្ត្រីជំនាញត្រួតពិនិត្យតាមបច្ចេកទេស​ ងាយស្រួលកត់សម្គាល់ និងចុះបញ្ជីម៉ាកឱ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ផងដែរថា ខេត្តតាកែវ​ ប្រមូលផលបង្កងជិត ៧០តោនក្នុងមួយឆ្នាំៗ​ ហើយការចុះបញ្ជីនេះនឹងជួយទប់ស្កាត់ការក្លែងបន្លំកេរ្តិ៍ឈ្មោះ លើកកម្ពស់គុណភាពទំនិញ ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ទាក់ទាញភ្ញៀវទេសចរផងដែរ៕ ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

    March 15, 2023
  • ទេសចរណ៍

    (វៀងចន្ទន៍)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត។ គួរជម្រាបថា ក្នុងខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ នាឱកាសនោះ ឯកឧត្ដមបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទន៍ទៅហ្លួងព្រះបាង។ លោកបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទន៍ទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន) មានអ្នកដំណើរឡាវ ថៃ ជិះច្រើនទៅលេងចិន និងអ្នកដំណើរចិនមកកាន់ឡាវ និងថៃ។ នេះបង្ហាញពីក្តីសង្ឃឹមនែលំហូរទេសចរមកកម្ពុជានៅថ្ងៃមុខ។ មានមនុស្សច្រើនណាស់ចូលចិត្តធ្វើដំណើរ។ ថ្លៃសំបុត្រថោក ហើយសុវត្ថិភាព»។ ភាគីកម្ពុជា-ឡាវ

    March 15, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តស្ទឹងត្រែងបានជំរុញកសិករឱ្យដាំដំណាំឈើហូបផ្លែឱ្យបានច្រើនមុខ ដើម្បីគណៈកម្មាធិការតម្រង់ទិសនៃគម្រោងបន្លែផ្លែឈើកម្ពុជា វាយតម្លៃដាក់បញ្ចូលជាផលិតផលមួយភូមិមួយ និងបាននាំចេញទៅទីផ្សារលក់បានប្រាក់ចំណូលប្រចាំគ្រួសារ។ ក្នុងសកម្មភាពប្រមូលផលផ្លែមាក់ប្រាងរបស់កសិករនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៣ មីនាឆ្នាំ២០២៣ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តបានបញ្ចាក់ថា៖លោកនិងឱ្យមន្ត្រីជំនាញមកបង្ហាញពីបច្ចេកទេសថែទាំដាំណាំឈើហូបផ្លែមួយនេះបន្ថែម ដើម្បីឱ្យទទួលបានទិន្នផលកាន់តែល្អ ហើយរៀបចំដាក់បញ្ចូលទៅជាផលិតផលមួយភូមិមួយទៅតាមរដូវកាល ។ លោកបន្តថា៖ ផ្លែឈើមួយមុខនេះមានទីផ្សារល្អ ព្រោះមានរសជាតិឆ្ងាញ់ប្លែកពីផ្លែឈើផ្សេងៗទៀត ហើយនៅក្នុងខេត្តក៏ត្រូវការបញ្ជាទិញច្រើន មួយចំណែកទៀតបាននាំចេញទៅទីផ្សារនានា នៅតាមបណ្តាខេត្តជាពិសេសទៅរាជធានីភ្នំពេញ ។ ” ហើយសម្រាប់មន្ទីរកសិកម្មយើងលើកទឹកចិត្តទៅដល់ពុកម៉ែបងប្អូនយើង ដើម្បីធ្វើការដាំដុះ ក៍ដូចជាផលិតទៅដល់ផលិតផលកសិកកម្មផ្សេងៗទៀត មិនត្រឹមតែមាក់ប្រាងទេ

    March 14, 2023
  • សេដ្ឋកិច្ច

    នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ សម្ដេចបានថ្លែងថា តម្លៃអគ្គិសនីប្រទេសជិតខាងឡើងថ្លៃលើសកម្ពុជាហើយ តែកម្ពុជាមិនដំឡើងថ្លៃទេ។ ជាមួយគ្នានេះ សម្ដេចបានបន្តថា កាលពីមុនតម្លៃអគ្គិសនីនៅប្រទេសជិតខាងរបស់កម្ពុជា មានតម្លៃថោក ជាងតែឥឡូវពួកគេចាប់ផ្ដើមដំឡើងថ្លៃហើយ ដែលតម្លៃនោះគឺថ្លៃជាងប្រទេសយើង។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា ការមិនដំឡើងថ្លៃអគ្គិសនីនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសកសិករលើការប្រកបរបរដាំដុះ។ សូមបញ្ជាក់ផងដែរថា យោងតាប្រសាសន៍សម្ដេចតេជោ នៅពេលបច្ចុប្បន្ននេះ

    March 14, 2023
  • បុគ្គលជោគជ័យ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក ដែលមានអ្នកភ្ជាប់ច្រើនជាងគេ ខណៈលេខ១ របស់ប្រធានាធិបតីអ៊ុយក្រែន។ សម្ដេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ ក្នុងឱកាសនោះ សម្ដេចបានបញ្ជាក់ពីតួលេខ ឆាណែលតេឡេក្រាម របស់គាត់ថា គិតត្រឹមពេលនេះអ្នកភ្ជាប់ចំនួន ៦១៧,២២០នាក់ហើយ ដែលធ្វើឱ្យ ឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក

    March 14, 2023