ខេត្តបាត់ដំបង ឡើងកូតស្រឺតៗ ខណៈក្រុមហ៊ុនចិន និងជប៉ុន ជ្រើសរើសជាទីតាំងផលិតកសិផលដើម្បីនាំចេញទៅក្រៅប្រទេស
សេដ្ឋកិច្ច March 15, 2023 Khmernote

ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងកើតជាប់សៀមរាបនិងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់ ខាងលិចជាប់ខេត្តប៉ៃលិននិងខេត្តច័ន្ទបុរី (ប្រទេសថៃ)។ ខេត្តសក្ដានុពលមួយនេះ ក្នុងពេលបច្ចុប្បន្នហាក់កំពុងទទួលបានគម្រោងវិនិយោគធំៗជាច្រើន ជាពិសេសពាក់ព័ន្ធនឹងវិស័យកសិកម្ម។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nishida Baley Processing Co., Ltd មានមូលដ្ឋាននៅប្រទេសជប៉ុន បានប្រកាសពីផែនការរបស់ខ្លួនក្នុងការផលិត និងកែច្នៃស្រូវសាលីនៅក្នុងប្រទេសកម្ពុជាដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស​ ដោយជ្រើសរើសខេត្តបាត់ដំបងជាទីតាំងដាំដុះ។

ដោយឡែកកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd. របស់ប្រទេសចិន បានចុះកិច្ចសន្យាជាមួយនឹងសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ដើម្បីទិញ-លក់ចំណិតដំឡូងមីស្ងួត ហើយនាំចេញត្រង់ទៅកាន់ទីផ្សារប្រទេសចិន ក្នុងបរិមាណសរុប ៥០០ ០០០តោន ក្នុង១ឆ្នាំ ដោយយកខេត្តបាត់ដំបងជាទីតាំងគោល៕

អត្ថបទ៖ លីនី